គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) បំណងប្រាថ្នាដែលផ្ញើតាមទៀន (គោម) 【Japan view】
(ភាសាខ្មែរ) បំណងប្រាថ្នាដែលផ្ញើតាមទៀន (គោម) 【Japan view】
2019.12.06

ខេត្ត Nara មានទីតាំងស្ថិតនៅក្នុងតំបន់ Kansai នៅភាគខាងលិចប្រទេសជប៉ុន បានរីកចំរើនជារាជធានីបូរាណមួយកាលពី 1300 ឆ្នាំមុន។ វាជាតំបន់មួយមិនមែនមានភាពប្រណិតទេ គឺជាតំបន់មួយដែលមានភាពសម្ងំថ្លៃថ្នូរ។ នៅលើទឹកដីដែលពោរពេញទៅដោយបេតិកភ័ណ្ឌពិភពលោក និងធម្មជាតិដ៏សម្បូរនេះ នៅមានភាពបូរាណដ៏ល្អនៃប្រទេសជប៉ុនដដែល ហើយភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីជុំវិញពិភពលោក បាននឹងកំពុង ប្រមូលផ្តុំដើម្បីមកទស្សនានូវព្រះពុទ្ធបដិមានៅវត្ត Todaiji អគារឈើចាស់ជាងគេបំផុតរបស់ពិភពលោកនៃវត្ត Horyuji និងទស្សនាលេងសត្វក្តាន់នៅឧទ្យានសួនច្បារ Nara ជាដើម។

ហើយនៅរដូវក្តៅ។ មានតែប៉ុន្មានថ្ងៃក្នុងខែសីហា ទឹកដីនេះត្រូវបានគ្របដណ្តប់ដោយពន្លឺទៀន។ រូបរាងដូចផ្កាដែលត្រូវកើតឡើងនៅខាងចុងទៀនដែលបានរលាយនោះត្រូវហៅថា “Toukae ផ្កាទៀន” ដែលត្រូវបានមានជំនឿក្នុងព្រះពុទ្ធសាសនាថាមានសំណាងល្អ។ ការបួងសួងសុំអោយមនុស្សដែលមកទស្សនាមានសុភមង្គលតាមរយៈ “Touka” ជាច្រើននោះ ក៏បានក្លាយទៅជាបុណ្យ “Toukae” នេះតែម្តង។ ពិធីបុណ្យ “Toukae” ដែលត្រូវបានចាប់ផ្តើមតាំងពីជាង 20 ឆ្នាំមុននៅក្នុងកន្លែងនានានៅខេត្ត Nara នេះបានក្លាយទៅជាទស្សនីយភាពប្រចាំតំបន់នៅក្នុងរដូវក្តៅនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទេសភាពដែលពោរពេញទៅដោយពន្លឺទៀនស្រទន់ ក្រោយពេលបានថ្ងៃចាប់ផ្តើមលិចនោះ នាំអោយអារម្មណ៍របស់មនុស្សគ្រប់គ្នាមានភាពស្ងប់ស្ងាត់។

គម្រោងនៃពិធីបុណ្យសម្រាប់ឆ្នាំនេះ នឹងត្រូវប្រារព្ធឡើងនៅជិតឧទ្យានសួនច្បារ Nara ដែលមានឈ្មោះថា “Nara Toukae” ចាប់ពីថ្ងៃទី 5 ដល់ ទី14 ខែសីហា និងពិធីបុណ្យ Tenpyo នៅប្រាសាទHeijokyo (រូបថត)

គឺគ្រោងប្រារព្ធឡើងនៅចុងខែសីហា។

 

សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer