ប្រវត្តិពិធីបុណ្យណូអែលដែលទាក់ទងនឹងវប្បធម៌របស់ប្រទេសជប៉ុន
ពិធីបុណ្យណូអែលដំបូងនៅប្រទេសជប៉ុន ត្រូវបានអនុវត្តដោយលោក Francisco de Xavier ដែលជាអ្នកផ្សព្វផ្សាយគ្រឹស្តសាសនាជនជាតិអេស្ប៉ាញ កាលពីប្រមាណ ៤៧០ ឆ្នាំមុន។ ក្រោយមក គ្រឹស្តសាសនាត្រូវបានហាមឃាត់ក្នុងរយៈពេលប្រហែល ៣០០ ឆ្នាំ ហើយពិធីបុណ្យណូអែលក៏មិនត្រូវបានធ្វើឡើយដែរ។ បុណ្យណូអែលត្រូវបានចាប់ផ្តើមឡើងវិញនៅប្រហែល ១៥០ ឆ្នាំមុន នៅពេលប្រទេសជប៉ុនចាប់ផ្តើមទទួលវប្បធម៌អឺរ៉ុប។ នៅពេលនោះ គ្រឹស្តសាសនាក៏ត្រូវបានគេទទួលស្គាល់ជាផ្លូវការផងដែរ។
កាលពី ១២០ ឆ្នាំមុន តាមរយៈពិធីបុណ្យណូអែល រូបសាន់តានិងកាដូ ព្រមទាំងនំ Cake ត្រូវបានផ្សព្វផ្សាយនៅប្រទេសជប៉ុន ក៏ប៉ុន្តែអ្នកកាន់សាសនាជាតិ Shinto (ជាសាសនាជាតិរបស់ជប៉ុន ដែលមានជំនឿថាមានព្រះអទិទេពច្រើន) មានចំនួនច្រើនជាងអ្នកកាន់គ្រឹស្តសាសនា។
កាលពីប្រមាណ ៧០ ឆ្នាំមុន បុណ្យណូអែលត្រូវបានបាត់ទៅវិញដោយសារឥទ្ធិផលសង្គ្រាម ប៉ុន្តែនៅពេលសេដ្ឋកិច្ចជប៉ុន ត្រូវបានស្តារឡើងវិញនៅក្រោយសង្គ្រាម ពិធីបុណ្យណូអែលក៏ត្រូវបានចាប់ផ្តើមឡើងវិញផងដែរ។ នៅប្រទេសជប៉ុនមានវប្បធម៌មួយ ដែលពួកឪពុកៗនាំគ្នាទិញនំ Cake និងកាដូនៅតាមផ្លូវត្រឡប់មកពីធ្វើការ ដើម្បីប្រារព្ធពិធីបុណ្យណូអែល ដែលជា “ទិវាសម្រាប់កុមារនិងក្រុមគ្រួសារ”។
កាលពី ៤០ ឆ្នាំមុន នៅពេលសេដ្ឋកិច្ចប្រទេសជប៉ុន បានរីកចម្រើនដល់កំពូល មានមនុស្សវ័យក្មេងជាច្រើនចាប់ផ្តើមទៅភោជនីយដ្ឋានលំដាប់ខ្ពស់ៗ ហើយវប្បធម៌មួយដែលគេនិយមថា “ថ្ងៃបុណ្យណូអែល ជាពេលនៅជាមួយគូស្នេហ៍” ត្រូវបានចាប់ផ្តើម។ ក្រោយមក ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះហើយក៏ដោយ ការចំណាយពេលនៅជាមួយគូស្នេហ៍នៅថ្ងៃបុណ្យណូអែល នៅតែបន្តមានក្នុងចំណោមយុវវ័យនៅឡើយ។ យ៉ាងណាមិញ មានប្រពៃណីប្រារព្ធពិធីបុណ្យណូអែលជាមួយនឹងការផ្តល់កាដូនៅក្នុងក្រុមគ្រួសារផងដែរ។
នំខេកជប៉ុនរសជាតិស្រ្តបេ៊រី
បង្អែមប្រពៃណីនានា ត្រូវបានគេបរិភោគក្នុងថ្ងៃបុណ្យណូអែលនៅទូទាំងពិភពលោក ហើយនៅប្រទេសជប៉ុនក៏មាននំ Cake Strawberry លក្ខណៈប្រពៃណីសម្រាប់បុណ្យណូអែលផងដែរ។ វាជានំ “Cake strawberry” ដែលមានផ្លែ Strawberry លំអនៅពីលើនំខេកដែលត្រូវបានធ្វើជាជាន់ៗ។ នំខេកត្រូវបានដាក់លក់ក្នុងប្រទេសជប៉ុនកាលពីប្រមាណ ១០០ ឆ្នាំមុន ក៏ប៉ុន្តែនៅទស្សវត្សឆ្នាំ ១៩៥០ (ប្រមាណជាង ៦០ ឆ្នាំមុន) នៅពេលទូទឹកកកប្រើប្រចាំផ្ទះ ត្រូវបានគេនិយមប្រើប្រាស់ជាទូទៅហើយនោះ ជនជាតិជប៉ុនក៏និយមញុំានំ Cake នេះនៅថ្ងៃបុណ្យណូអែលតមក។
មាន់បំពង នៅក្នុងពិធីបុណ្យណូអែល
ការបរិភោគសាច់មាន់ចៀន (fried chicken) នៅថ្ងៃបុណ្យណូអែលក្នុងប្រទេសជប៉ុនគឺជារឿងទូទៅ។ រឿងនេះបណ្តាលមកពីការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន KENTUCKY FRIED CHICKEN (KFC) នៅប្រទេសជប៉ុន ដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៧៤។ ពាក្យដែលគេនិយមថា “នៅថ្ងៃបុណ្យណូអែល នាំគ្នាញុំាសាច់មាន់ Kentucky” ទទួលបានជោគជ័យបន្ទាប់ពីការផ្សព្វផ្សាយពាណិជ្ជកម្មនោះ។ សាច់មាន់ចៀន (fried chicken) នេះ ត្រូវបានណែនាំដំបូងនៅក្នុងទីផ្សារជប៉ុននៅឆ្នាំ១៩៧០ ហើយនៅពេលនោះវាត្រូវគេចាត់ទុកថាជាម្ហូបអាមេរិកដ៏កម្របានញុំាមួយ ទើបវាងាយតភ្ជាប់ជាមួយនឹងរូបភាពនៃបុណ្យណូអែលយ៉ាងពិតប្រាកដ។
រាត្រីភ្លើងពណ៌
ការតាំងភ្លើងលំអបំភ្លឺនៅប្រទេសជប៉ុន ត្រូវបានចាប់ផ្តើមប្រហែល ១២០ ឆ្នាំមុន។ ដំបូងឡើយ គេនិយមតុបតែងបំភ្លឺនៅតាមហាងឬសណ្ឋាគារ តែវាត្រូវបានគេផ្សព្វផ្សាយនៅតាមផ្ទះប្រជាជនទូទៅទន្ទឹមពេលនិងការផ្សព្វផ្សាយនៃពិធីបុណ្យណូអែល។ នាពេលបច្ចុប្បន្ននេះ គេតុបតែងបំភ្លឺទំហំធំៗ នៅតាមដើមឈើនៅមុខស្ថានីយរថភ្លើង តាមហាងទំនើប ឬមជ្ឈមណ្ឌលពាណិជ្ជកម្មនានា។ មានការដាក់លក់ឧបករណ៍បំភ្លឺ ឬដើមឈើណូអែលទាំងធំទាំងតូចនៅតាមទីផ្សារ សំរាប់លំអតាមផ្ទះប្រជាជនទូទៅផងដែរ។
កាដូសម្រាប់កុមារ
កាដូសំរាប់ថ្ងៃបុណ្យណូអែលនៅប្រទេសជប៉ុន ត្រូវបានផ្តល់ជូនពីឪពុកម្តាយ (ក្នុងនាមជាសាន់តា) ដល់កូនៗ។ ជាទូទៅ ក្មេងៗធ្វើការជ្រើសរើសវត្ថុណាមួយដែលខ្លួនចង់បាននៅមុនពេលបុណ្យណូអែល ហើយស្នើរសុំសាន់តាតាមរយៈឪពុកម្តាយរបស់ពួកគេ។ កាដូនោះត្រូវបានគេដាក់នៅក្បែខ្នើយឬគ្រែគេងរបស់កុមារ ដែលកំពុងគេងលង់លក់ នៅយប់ថ្ងៃទី២៤ ឬ២៥ ខែធ្នូ។
សម្រាប់ពត៌មានបន្ថែម ៖
NyoNyum Khmer No.36
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics