នៅក្នុងទស្សនាវដ្តីញញឹមខ្មែរលេខនេះ បានលើកឡើងអំពីការចុះផ្សាយពិសេសស្តីពីការប្រារព្ធខួបអនុស្សាវរីយលើកទី ២០ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជាជាមួយរដ្ឋាករទឹកស្អាត និងប្រព័ន្ធអនាម័យនៃក្រុង Kitakyushu។ តាមពិតទៅគម្រោងទឹកស្អាតនេះ ជាចំនុចចាប់ផ្តើមនៃជីវិតការងារបកប្រែរបស់នាងខ្ញុំ។
រឿងនេះបានចាប់ផ្តើមកាលពី ២០ ឆ្នាំមុន។ កាលនោះ នាងខ្ញុំជានិស្សិតឆ្នាំទី ៣ ផ្នែកអក្សរសាស្រ្តខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយថ្ងៃមួយ នាងខ្ញុំបានទទួលការ “កោះហៅ” ពីគេ។ “គេត្រូវការអ្នកបកប្រែម្នាក់ព្រោះមានសិក្ខាសាលាអំពីការងារទឹកស្អាត”។ កាលនោះ នាងខ្ញុំដែលជានិស្សិតដែលទើបបានចាប់ផ្តើមការងារបកប្រែបន្តិចបន្តួច ក៏បានជិះកង់សំដៅទៅរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ (PPWSA)ភ្លាម ហើយបានជួបលោក KUBOTA Kazuya ដែលត្រូវបានបញ្ជូនមកពីក្រុង Kitakyushu។
បុរសម្នាក់ដែលនិយាយភាសាបែបអ្នកក្រុង Kitakyushu បានហុចនូវឯកសារដ៏ពិបាកយល់មួយមកឲ្យនាងខ្ញុំ ហើយបាននិយាយថា “តើនាងបកប្រែកើតទេ? លើកនេះយើងនឹងរៀបចំសិក្ខាសាលា។ សុំពឹងជួយបកប្រែឲ្យផងបានទេ?”។ វាជាសិក្ខាសាលាដែលធ្វើបទបង្ហាញស្តីពី “ប្រព័ន្ធវាស់ស្ទង់ដោយប្រើ Telemeter”។ វាពិតជាពិបាកមែន! តើនាងខ្ញុំត្រូវបកប្រែពាក្យដែលទាក់ទងនឹងជំនាញការងារទាំងនោះដូចជា៖ ការបញ្ជូនទិន្នន័យដោយប្រើប្រព័ន្ធខ្សែអុបទិចជាដើម ដោយរបៀបណា? នាងខ្ញុំបានធ្វើការងារបកប្រែនោះជាលើកទីមួយ សម្រាប់ជាបទពិសោធន៍នៃការរៀនសូត្រមួយរបស់នាងខ្ញុំ។
ប៉ុន្មានឆ្នាំនោះក្រោយមក មានការ “កោះហៅ” មួយទៀតបានមកដល់ ពីលោក KIYAMA Satoshi ដែលជាអ្នកជំនាញរយៈពេលវែងពីអង្គការ JICA។ នៅលើដំបូលអាគារនៃរដ្ឋាករទឹក PPWSA ដែលកាលនោះនៅមានបឹងកក់នៅក្បែរនៅឡើយ ក្រុមការងារមកពីក្រុង Kitakyushu និង ឯកឧត្តម ឯក សុនចាន់ ជាអគ្គនាយកនៃ PPWSA (កាលនោះ) បានទស្សនាថ្ងៃលិចបណ្តើរ និយាយអំពីការងារពង្រីកទឹកស្អាតដ៏ធំមួយនៅថ្ងៃមុខក្នុងក្រុងភ្នំពេញបណ្តើរ។ នៅពេលនោះ ស្រាប់តែលោក KIYAMA បាននិយាយលោមដល់នាងខ្ញុំថា “នាងអាចមកក្រុង Kitakyushu បានទេ?” ដោយគាត់យកដៃដាល់ជញ្ជាំងហើយសម្លឹងមើលភ្នែករបស់នាងខ្ញុំ។ ចំពោះស្ថានភាពអណ្តែតអណ្តូងបែបនោះ (កំឡុងពេលមានថ្ងៃលិចនៅលើបឹងកក់ រួមមានខ្យល់បក់ល្ហើយតិចៗផង) នាងខ្ញុំបានយល់ព្រមពីការស្នើសុំភ្លាមៗ។
ចាប់ពីឆ្នាំ២០០៩ មក នាងខ្ញុំក៏បានធ្វើដំណើរទៅមកក្រុង Kitakyushu ជារៀងរាល់ឆ្នាំ។ នាងខ្ញុំបានចូលរួមកម្មវិធីកម្មសិក្សាជាមួយសិក្ខាកាមជាច្រើន ដែលពេលខ្លះមានរយៈពេលវែងបំផុតរហូតដល់ ២ខែក៏មាន ដោយធ្វើការរស់នៅនិងញុំាម្ហូបអាហាររួមគ្នានឹងសិក្ខាកាមកម្ពុជា។ មានការងារបកប្រែជាច្រើនទាក់ទងនឹង “ទឹកស្អាត” ដែលមានតាំងពីការងារបច្ចេកទេសដូចជា៖ ប្រភេទនៃតំណភ្ជាប់បំពង់ទឹក របៀបដាក់កម្លាំងរឹតខ្ជៅ ការងារលើកឡើងនិងទម្លាក់ចុះនៃបំពង់ទឹកដោយឡានស្ទូច ការត្រួតពិនិត្យការលេចធ្លាយទឹក ការធ្វើតេស្តគុណភាពទឹក ការត្រួតពិនិត្យគុណភាពទឹកសាមញ្ញនៅចុងបណ្តាញ ការកំណត់ប្លង់ប្រព័ន្ធបំពង់បង្ហូរទឹកជាដើម រហូតដល់ការគ្រប់គ្រងរួមនៃការងារទឹកស្អាតដែលមានដូចជា៖ ការកំណត់ផែនការគ្រប់គ្រង និងការគ្រប់គ្រងព័ត៌មានអតិថិជនជាដើមទៀតផងដែរ។ តាមរយៈការងារទាំងនេះ បាននាំឲ្យនាងខ្ញុំស្រម៉ៃថា “នៅថ្ងៃអនាគត នាងខ្ញុំនឹងអាចក្លាយទៅជាប្រធានរដ្ឋាករទឹកបានជាមិនខាន” ហើយចាប់ពីឆ្នាំនោះទៅ នាងខ្ញុំបានចាប់ផ្តើមធ្វើការរៀនសូត្រថ្មី រួមជាមួយមន្ត្រីវ័យក្មេងនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានតួនាទីត្រួតពិនិត្យ និងតាមដានមើលលើការងារទឹកស្អាតនៅទូទាំងប្រទេសកម្ពុជា។
សិក្ខាកាមនៃជំនាន់នីមួយៗឧស្សាព្យាយាមជាខ្លាំង ជាពិសេសក្នុងកម្មសិក្សានៅឆ្នាំនេះ នាងខ្ញុំសង្កេតឃើញមានការ “សួរដេញដោលជាច្រើន”។ ការបកប្រែពីសំណួរមួយទៅសំណួរមួយទាំងនោះគឺ ពិតជាមានការលំបាក។ នៅចុងបញ្ចប់នៅពេលប្រកាសថា “ម្នាក់ សួរបានតែ ២សំណួរប៉ុណ្ណោះ! តែបើនៅតែមានសំណួរច្រើនទៀតនោះ មួយសំណួរត្រូវបង់ ៥០០យ៉េន! ហើយប្រមូលប្រាក់ទាំងនោះទុកផឹកស៊ីនៅយប់នេះ!” និយាយដូចនេះហើយ អ្នកទាំងអស់គ្នាក៏បានសើចឡើង។ សិក្ខាកាមទាំងអស់បានត្រឡប់មកកម្ពុជាវិញ ជាមួយនឹងការស្រូបយកនូវចំនេះដឹងជាច្រើនតាមរយៈការសួរសំណួរផ្សេងៗដែលថាមួយសំណួរ ៥០០យ៉េន (សើច)។
នាងខ្ញុំហៅអ្នកដែលនាងខ្ញុំបានជួបទាំងនោះនៅក្រុង Kitakyushu និងកម្ពុជានេះថា “ជាមិត្តរីករាយ”។ ពួកយើងពិតជារីករាយ តែចំពោះការងារទឹកស្អាតវិញពិតជាម៉ត់ចត់ ហើយយើងជាមិត្តសម្លាញ់នឹងគ្នា។ ទៅថ្ងៃមុខ យើងនឹងរួមគ្នាបង្កើត “ទឹកស្អាតសម្រាប់អ្នកទាំងអស់គ្នា” ដោយនិយាយជាមួយនឹងរឿង “ប្រាំរយៗ” នេះជាមួយ គ្នា។
សារជាថ្មីម្តងទៀត នាងខ្ញុំសូមអបអរសាទរនូវខួបអនុស្សាវរីយលើកទី ២០នេះ!
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No.37 លេខពិសេស】
【NyoNyum Khmer No.37】
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ដំណើរទេសចរណ៍ ដើម្បីរៀបចំថ្នាក់ភាសាជប៉ុន (តពីលេខមុន)
2020.09.15 Bong Yuki Essay
(ភាសាខ្មែរ) ជ្រុងមួយរបស់បងយូគី មូលហេតុអ្វីបានជា បងយូគី មកប្រទេសកម្ពុជា?
2019.11.18 Bong Yuki Essay
(ភាសាខ្មែរ) ការដើរមើលទេសចរណ៍ដើម្បីរៀបចំថ្នាក់ភាសាជប៉ុន! (តពីលេខមុន)
2019.10.04 Bong Yuki Essay
Bong Yuki Essay
2018.05.11 Bong Yuki EssayNyoNyum Khmer
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics