ប្រវត្តិនៃផ្កាឈូករ័ត្នមានយូរណាស់មកហើយ គឺកាលពីសតវត្សទី១៥ ជនជាតិអេស្ប៉ាញបាននាំយកគ្រាប់ពូជពីទ្វីបអាមេរិក ហើយបានដាំដុះនៅក្នុងស្រុក និងត្រូវបានផ្សព្វផ្សាយទៅដល់ប្រទេសបារាំងឬប្រទេសរុស្ស៊ី ព្រមទាំងត្រូវបាននាំមកដល់ប្រទេសជប៉ុននៅសតវត្សទី១៧។ ក្រោយមក ប្រទេសរុស្ស៊ី និងសាធារណៈរដ្ឋប៉េរូ បានយករូបផ្កានេះដាក់នៅក្នុងទង់ជាតិរបស់គេ។ រីឯប្រទេសជប៉ុនវិញ គេបានបង្កើតចម្ការផ្កាឈូករ័ត្ននៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ក្នុងកម្មវិធីអភិវឌ្ឍន៍ភូមិ ស្រុក ឬសកម្មភាពស្តារពីគ្រោះមហន្តរាយជាដើម ហើយក៏មានប្រើនៅក្នុងព្រឹត្តិការណ៍នានាផងដែរ។
នៅស្រុក Ogaki ខេត្ត Gifu តាំងពីឆ្នាំ១៩៩០ មក គេបានរៀបចំចម្ការផ្កាឈូករ័ត្ន ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកសិកម្មស្រែចម្ការ និងជម្រុញសកម្មភាពនៃតំបន់ ដោយប្រើប្រាស់នូវដីកសិកម្មដែលមិនបានប្រើប្រាស់យូរហើយ។ ជារៀងរាល់ឆ្នាំ នៅខែមិថុនាគេបានដាំពូជចំនួន២ដង ហើយនៅខែសីហា យើងនឹងឃើញទិដ្ឋភាពផ្កាឈូករ័ត្នរីកពេញលេញដែលមានចំនួនប្រមាណ១២ម៉ឺនដើមឯណោះ។ ក្នុងរដូវកាលនេះ (ពីពាក់កណ្តាលខែសីហាដល់ដើមខែកញ្ញា) ទាំងប្រជាជនក្នុងភូមិស្រុក និងទាំងប្រជាជនមកពីគ្រប់ទិសទីនៃប្រទេសជប៉ុន នាំគ្នាមកទស្សនានិងលេងកម្សាន្ត ហើយក្នុងនោះក៏មានជនបរទេសផងដែរ។ ទីតាំងស្រុក Ogaki ស្ថិតនៅជិតទីក្រុង Osaka ឬទីក្រុង Nagoya ដែលអាចមកលេងដោយរថភ្លើល្បឿនលឿនដូចរូបថតបានយ៉ាងស្រួលផងដែរ។ ចំពោះប្រទេសកម្ពុជាវិញ ក៏មានចម្ការផ្កាឈូករ័ត្នមួយចំនួននៅក្រុងតាខ្មៅ ដែលស្ថិតនៅភាគខាងត្បូងពីរាជធានីភ្នំពេញ ដែលអាចធ្វើដំណើរបានក្នុងរយៈពេលប្រហែល៣០នាទីដោយរថយន្ត ដូច្នេះអ្នកអាចអញ្ជើញទៅលេងកម្សាន្តនៅទីនោះបានផងដែរ។
Gifu
Ogaki Sunflower Field,
Ogaki City,Gifu Prefecture
Credited by modifying <Ogaki Sunflower Field in Hira-machi Area> (©<Ogaki City>, Creative Commons Attribution 4.0
International License (CC BY 4.0)) https://creativecommons.org/licenses/by/4.0/
この記事が気に入ったら
いいね!しよう
We will send you the latest information
កំណត់ត្រាដំណើរកម្សាន្តទៅប្រទេសជប៉ុនរបស់បុគ្គលិកទស្សនាវដ្តីញញឹម
2023.05.09 Japan View
គោលដៅទេសចរដ៏ទាក់ទាញពីក្រុង Nikkō
2022.12.28 Japan ViewNyoNyum Khmer
សួនឧទ្យាន Hitachi Seaside Park
2022.10.17 Japan ViewNyoNyum Khmer
តំបន់ទេសចរណ៍ពេញនិយមពីខេត្ត Saitama
2022.08.16 Japan View
ទស្សនាអតីតរាជធានីបុរាណជប៉ុន នាសម័យ កាម៉ាគូរ៉ា (Kamakura)
2022.06.13 Japan ViewNyoNyum Khmer未分類
(ភាសាខ្មែរ) ស្លឹកឈើពណ៌ក្រហមសរទរដូវដែលគេគយគន់ពី Ropeway 【Japan view】
2019.12.06 Japan View
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer