គម្រោងធ្វើឱ្យប្រសើរឡើងនូវគ្រឿងបរិក្ខារ សម្រាប់ជួសជុលស្ពានហាលប្រាសាទអង្គរវត្ត
The Project for the Improvement of the Equipment for the Restoration of the Western Causeway of Angkor Wat.
ស្ពានហាលប្រាសាទអង្គរវត្ត
បើនិយាយពីប្រាសាទនៅខេត្តសៀមរាបក្នុងប្រទេសកម្ពុជា អ្នកប្រាកដជានឹកឃើញទៅដល់ប្រាសាទអង្គរវត្ត ដែលជាប្រាសាទដែលមានភាពល្បីល្បាញពាសពេញពិភពលោក។ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ គ្រប់ផ្នែកនៃប្រាសាទគឺមានរចនាបថល្អប្រណិត ក៏ប៉ុន្តែភាពចំណាស់នៃអាយុកាលប្រាសាទធ្វើអោយប្រាសាទទ្រុឌទ្រោម បាក់បែកផ្នែកមួយចំនួន ដូច្នេះវាទាមទារអោយមានការថែទាំ និងជួសជុល។ ជាមួយគ្នានេះផងដែរ ស្ពានហាលដែលជាច្រកដ៏សំខាន់សម្រាប់ការធ្វើដំណើរចូលប្រាសាទ ក៏បានជួបប្រទះបញ្ហាខូចខាតដូចគ្នា។ ដើម្បីថែរក្សាសំណង់ប្រាសាទនេះអោយកាន់តែយូរអង្វែង រាជរដ្ឋាភិបាលក៏ផ្តើមធ្វើការជួសជុល។
ស្ពានហាលពាក់កណ្តាលចំហៀងខាងត្បូងត្រូវបានជួសជុល ដោយរដ្ឋាភិបាលបារាំងក្នុងទសវត្ស ១៩៦០ ហើយការជួសជុលស្ពានហាលពាក់កណ្តាលចំហៀងខាងជើង ត្រូវបានបញ្ចប់នៅឆ្នាំ ២០០៧ ដោយអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលដឹកនាំដោយសាស្ត្រាចារ្យ ISHIZAWA Yoshiaki។
តាមរយៈជំនួយឥតសំណង រដ្ឋាភិបាលជប៉ុនបានផ្តល់គ្រឿងបរិក្ខារចាំបាច់មួយចំនួនដល់អាជ្ញាធរជាតិអប្សរា ដើម្បីទ្រទ្រង់ការងារជួសជុលស្ពានហាលនេះអោយកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសុវត្ថិភាព។ ជំនួយនេះ មានទំហំទឹកប្រាក់ចំនួន ៩៤លាន៧០ម៉ឺនយេន ស្មើនឹងទឹកប្រាក់ប្រមាណ៧៦ម៉ឺន៧ពាន់ដុល្លាសហរដ្ឋអាមេរិក។ នេះបើតាមការអោយដឹងពី លោក MIWA Satoru, សាកលវិទ្យាល័យសូហ្វីយ៉ា។
Type of support Grant Aid (¥95mil.)
Place:Siem Reap
Year:Agreement in 2013
Culture – Preservation of Angkor Ruins
គម្រោងជប៉ុន-អប្សរា ការពារប្រាសាទអង្គរ(JASA)
Project Supported by Japan – APSARA Safeguarding Angkor (JASA)
ប្រាសាទបាយ័ន
តាមប្រសាសន៍របស់ លោក សឿ សុធី (SOEUR Sothy) ស្ថាបត្យករ, ប្រធានការិយាល័យ JASA នៅសៀមរាបបានអោយដឹងថា គម្រោងជប៉ុនដែលទាក់ទងនឹងការជួសជុលប្រាសាទ
មាន៣គឺ គម្រោងរាជរដ្ឋាភិបាល, Nara National Research Institute for Cultural Properties និង សាកលវិទ្យាល័យសូហ្វីយ៉ា។
គម្រោងរដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៤ រហូតមកដល់ពេលបច្ចុប្បន្នគឺមានរយៈពេល ២៥ឆ្នាំមកហើយ។ ជប៉ុនបានផ្តល់ជំនួយទាំងថវិកា បច្ចេកទេស ជាមួយនឹងធនធានមនុស្ស។ ក្នុងគម្រោងជួសជុលប្រាសាទបាយ័ននេះផងដែរ អាជ្ញាធរអប្សរាបាន និងកំពុងធ្វើការស្រាវជ្រាវរកថ្មដែលបាត់បង់ និងជួសជុលលើតំបន់គ្រោះថ្នាក់ ផ្នែកគែមប្រាសាទ ដើម្បីអោយប្រាកដថាមិនគ្រោះថា្នក់ដល់ភ្ញៀវទេសចរណ៍ ក្នុងគោលការណ៍រក្សាតំលៃរូបភាពដើមរបស់សំណង់។ មកដល់បច្ចុប្បន្ន គម្រោងនេះប្រើប្រាស់ថវិកាចំនួន ១លាន៥សែនដុល្លាសហរដ្ឋអាមេរិក (ដែលជាថវិកាបដិភាគរវាងរដ្ឋាភិបាលជប៉ុននិងអាជ្ញាធរខ្មែរ)។
Type of support: UNESCO Japanese Funds-in-Trust
Place: Siem Reap
Year: 1994 ~
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) Cassava Farm គម្រោងរបស់ JICA ទៅលើដំណាំដំឡូងមី ក្នុងរយៈ២ឆ្នាំចុងក្រោយ
2019.07.26 JICA in Cambodia
(ភាសាខ្មែរ) Port គម្រោងរបស់ JICA ទៅលើចំណតផែពហុបំណងកំពង់ផែខេត្តព្រះសីហនុ
2019.07.24 JICA in Cambodia
(ភាសាខ្មែរ) “ការបើកអោយប្រើប្រាស់ស្ពានមិត្តភាពជប៉ុន” មើលសារឡើងវិញពីស្ពានជ្រោយចង្វារ
2019.07.17 JICA in Cambodia
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics