ការឈានចូលនៃពិធីបុណ្យណូអែល នឹងបង្ហាញពីអារម្មណ៍សប្បាយរីករាយមួយបែប ដែលធ្វើអោយពួកយើងនឹកឃើញ នូវរឿងរ៉ាវចាស់ៗ បទពិសោធន៍សប្បាយរីករាយនានា កាលពីវ័យកុមារភាពជាដើម។ ទស្សនាវដ្តីញញឹមលើកនេះបានសំភាសន៍ អំពីអារម្មណ៍និងការចងចាំខ្លះៗនៅក្នុងពិធីបុណ្យណូអែល ពីសំណាក់សិស្សនិស្សិត និងអ្នកបំរើការងារមួយចំនួន ដែលមានការចងចាំផ្សេងៗជាមួយពិធីបុណ្យនេះ។
តើអ្នកមានការចងចាំអ្វីពិសេស ក្នុងបុណ្យនេះដែរឬទេ? តោះអានកំសាន្ត ពីបទពិសោធន៍របស់ពួកគាត់ទាំងអស់គ្នា!!
ជនជាតិខ្មែរ
ការប្តូរវត្ថុអនុស្សាវរីយ
ឈ្មោះ : ភោគ តុលា
ភេទ : ប្រុស
អាយុ : ៣៣ឆ្នាំ
ការងារ : គ្រូកម្រិតឧត្តម
ការលេង ដូរកាដូរគ្នា គឺរលឹកឱ្យខ្ញុំនឹកឃើញថ្ងៃ គ្រឹស្តស្មាស់។ កាលនៅក្មេងៗ ឲ្យតែដល់ពិធីបុណ្យនេះ គឺនៅតាមវិហារ យេស៊ូ តែងអនុញ្ញាតឲ្យក្មេង លេងដូរកាដូគ្នា។ ការលេងបែបនេះ គឹដូចជាការប្ដូរវត្ថុអនុស្សាវរីយគ្នាទៅវិញទៅមកអញ្ចឹង… ឲ្យតែដល់បុណ្យនេះម្តងៗ មិត្តភក្តិតែងតែបបួលលេងជាមួយជានិច្ច។ ជួនកាលលេងនៅវិហារ ជួនកាល នាំគ្នាលេងនៅផ្ទះមិត្តភក្តិក៏មាន។
ការប្តូរស្ករគ្រាប់
ឈ្មោះ : លោក ថាន់ កាណាល់
ភេទ : ប្រុស
អាយុ : ២២ឆ្នាំ
ការងារ : គ្រូបង្វឹកអំណាន
អោយតែពេលបុណ្យគ្រឹស្តស្មាស់ម្តងៗ ខ្ញុំនឹកឃើញកាលនៅវិទ្យាល័យពេលគេដូរស្ករគ្រាប់គ្នា។ ដោយសារកាលហ្នឹង មិនសូវមានលុយ មានតែទិញស្ករគ្រាប់ឱ្យគេ ហើយគេអោយសងមកយើងវិញ។ ភាគច្រើនខ្ញុំអោយគេគឺ Milkita តែបើគេឱ្យមកវិញគឺស្ករមានផ្លែអំពិល។
ការប្តូរកាដូ និងទៅញ៉ាំអ្វីជុំគ្នា
ឈ្មោះ : ឈ្មោះ អៅ ច័ន្ទសុធារៈ
ភេទ : ប្រុស
អាយុ : ១៩ឆ្នាំ
ការងារ : និស្សិត
បុណ្យគ្រឹស្តស្មាស់ ជាបុណ្យដែលខ្ញុំចូលចិត្តជាងគេ ក្នុងចំណោមបុណ្យបរទេសផ្សេងៗនៅកម្ពុជា។ ក្នុងពេលមានបុណ្យនេះ ខ្ញុំតែងតែនឹកឃើញដល់ការដូរកាដូ និងទៅញាំអ្វីជុំគ្នាជាមួយមិត្តភក្តិ។ ជាពិសេសគឺពួកយើងតែងលេងប៉ាតម្សៅ ដើម្បីអោយបរិយាកាសកាន់តែសប្បាយរីករាយ។
ប្តូរកាដូ និងចែកស្ករគ្រាប់
ឈ្មោះ : អ៊ុន យូវនាថ
ភេទ : ស្រី
អាយុ : ១៩ឆ្នាំ
ការងារ : និស្សិត
ចំពោះខ្ញុំផ្ទាល់ តាំងពីរៀននៅបឋមសិក្សា បុណ្យគ្រឹស្តស្មាស់ជាបុណ្យមួយដែលខ្ញុំទន្ទឹងរងចាំឱ្យឆាប់មកដល់ឆាប់ៗ។ ពីព្រោះនៅពេលមានពិធីបុណ្យម្តងៗ ខ្ញុំនិងមិត្តខ្ញុំតែងបបួលគ្នាលេងដូរកាដូ និងចែកស្ករគ្រាប់ ក៏ដូចជាការសរសេរពាក្យជូនឱ្យគ្នាទៅវិញទៅមក។ បុណ្យគ្រឹស្តស្មាស់ជាបុណ្យដែលធ្វើឱ្យនាងខ្ញុំនឹកឃើញអនុស្សាវរីយ៍ជាច្រើនជាមួយមិត្តរួមថ្នាក់។
ការច្រៀងចម្រៀងរួមគ្នា
ឈ្មោះ : ប៉ុក លីអ័រ
ភេទ : ស្រី
អាយុ : ២០ឆ្នាំ
ការងារ : និស្សិត
ការច្រៀងចម្រៀងរួមគ្នានៅថ្ងៃបុណ្យគ្រឹស្តស្មាស់គឺជាអនុស្សាវរីយ៍ដ៏ល្អចំពោះខ្ញុំ។ វាពិតជារីករាយនិងធ្វើអោយពួកយើងចេះសហការណ៍គ្នាផងដែរ។ ខ្ញុំបានចូលរួមក្នុងកម្មវិធីនេះតាមរយ:អ្នកគ្រូជនជាតិកូរ៉េម្នាក់ ហើយខ្ញុំសង្ឃឹមថានឹងបានជួបគាត់ម្តងទៀតនៅបុណ្យគ្រឹស្តស្មាស់លើកក្រោយទៀត។
ជាថ្ងៃបុណ្យសាសនា
ឈ្មោះ : ស៊ុន គឹមសៀង
ភេទ : ស្រី
អាយុ : ២៥ឆ្នាំ
ការងារ : ធ្វើការនៅNGO
បើនិយាយពីថ្ងៃគ្រឹស្តស្មាស់ នាងខ្ញុំនឹកឃើញថា វាជាថ្ងៃបុណ្យសាសនារបស់ប្រទេសមួយចំនួន ដែលមិនមែនជាថ្ងៃបុណ្យ ឬថ្ងៃឈប់សំរាករបស់ប្រទេសកម្ពុជាទេ។ ប៉ុន្តែដោយសារមានប្រជាជនបរទេសជាច្រើនបានប្រារព្ធវានៅប្រទេសកម្ពុជា ទើបធ្វើអោយយុវជនខ្មែរមួយចំនួនធំយល់ច្រលំវប្បធម៌មួយនេះ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជនជាតិជប៉ុន
ថ្ងៃកំណើតនិងបុណ្យណូអែល
ឈ្មោះ : HANAMOTO Takuma
ភេទ : ប្រុស
អាយុ : ២០ឆ្នាំ
ការងារ : និស្សិត
ខ្ញុំចំណាយពេលបុណ្យណូអែលដែលជាថ្ងៃពិសសេសជាមួយក្រុមគ្រួសារ។ ថ្ងៃកំណើតរបស់ខ្ញុំ ជិតនឹងថ្ងៃបុណ្យណូអែល ដូច្នេះ រាល់ឆ្នាំយើងធ្វើពិធីបុណ្យណូអែល និងពិធីខួបកំណើតជាមួយគ្នា។ ទទួលទានសាច់មាន់ នំ Cake ណូអែល និងនំ Cake ខួបកំណើត ហើយចំណាយពេលវេលារីករាយជាមួយក្រុមគ្រួសារ។ មានពិធីបុណ្យណូអែលនៅឆ្នាំមួយនោះ នំ Cake មានតែមួយ ហើយពុំមានម្ហូបពិសេសឡើយ។ នៅពេលខ្ញុំបម្រុងចូលគេង ហើយបានទៅគ្រែ ក៏ឃើញកាដូដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលមួយ។ ខ្ញុំពិតជារីករាយណាស់។
សាន់តាក្លូស និងកាដូ
ឈ្មោះ : NAKAMURA Seishiro
ភេទ : ប្រុស
អាយុ : ២០ឆ្នាំ
ការងារ : និស្សិត
និយាយពីបុណ្យណូអែល ខ្ញុំតែងតែនឹកពីលោកតាណូអែល និងកាដូ។ កាលពីក្មេង ខ្ញុំតែងតែរីករាយដោយរង់ចាំលោកតាណូអែលដែលនឹងមកផ្ទះនៅពេលយប់ជ្រៅ។ បន្ទាប់ពីបានស្គាល់ថាលោកតាជាឪពុកខ្ញុំ កាលខ្ញុំនៅអាយុប្រហែល ១៥ ឆ្នាំ ខ្ញុំកាន់តែមានក្តីស្រលាញ់ដ៏ធំចំពោះ ស្រមោលនៃសាន់តា ដែលបានចូលមកដោយលួចលាក់នោះ។ ចាប់ពីពេលនេះទៅ ខ្ញុំចង់សងកាដូធំជាងអ្វីដែលខ្ញុំបានទទួលពីគាត់កន្លងមក (ស្នេហា?) ដល់ “លោកតាណូអែលលួចលាក់” នោះ។
កាដូ
ឈ្មោះ : WADA Ryota
ភេទ : ប្រុស
អាយុ : ២០ឆ្នាំ
ការងារ : និស្សិត
គ្រួសារខ្ញុំមានបងប្អូនន ៣ នាក់ ដូច្នេះលោកតាណូអែលបាននាំយកនូវកាដូ ៣ ជារៀងរាល់ឆ្នាំមក។ នាព្រឹកព្រលឹមនៅថ្ងៃបុណ្យណូអែល នៅពេលខ្ញុំភ្ញាក់ពីគេង ពុំឃើញបងប្អូននៅក្នុងបន្ទុប់ទេ តែបានឃើញកាដូនៅក្បែខ្នើយ ដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលជាខ្លាំង។ នេះគឺជាអនុស្សាវរីយ៍មួយដែលនៅចងចាំជាប់ក្នុងចិត្តខ្ញុំ។ ខ្ញុំចាំបានថា នៅថ្ងៃនោះនៅបន្ទប់ទទួលភ្ញៀវ បងប្អូងយើងទាំង ៣ នាក់ បានលេងជាមួយកាដូដែលខ្លួនបានទទួល។
ពិធីជប់លៀងបុណ្យណូអែល
ឈ្មោះ : ARATA Fumika
ភេទ : ស្រី
អាយុ : ១៩ឆ្នាំ
ការងារ : និស្សិត
ពិធីជប់លៀងនេះ មិនមែនសំរាប់តែហៅមិត្តភក្តិច្រើនហើយធ្វើការផ្លាស់ប្តូរកាដូគ្នានោះទេ។ វាគឺជាពិធីដ៏សាមញ្ញមួយ ក្នុងក្រុមគ្រួសារ ដែលទទួលទានអាហារ និងនំ Cake ព្រមទាំងភេសជ្ជ: “Chanmery” (ជាប្រភេទភេសជ្ជៈដែលគ្មានជាតិអាកុល) ប៉ុណ្ណោះ។ វាជាពេលវេលាមួយដ៏សំខាន់ ដែលយើងអាចជជែកគ្នាពីព្រឹត្តការណ៍នានា ដែលបានកើតឡើងនៅក្នុងឆ្នាំនោះ ជាមួយក្រុមគ្រួសារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានចំណាយពេលវេលាជាមួយមិត្តភក្តិ តែនៅថ្ងៃបុណ្យណូអែលឆ្នាំនេះ ខ្ញុំគិតថាគួរតែនៅជាមួយក្រុមគ្រួសារវិញ។
ការតុបតែងបុណ្យណូអែល
ឈ្មោះ : HANADO Yuzuki
ភេទ : ស្រី
អាយុ : ២២ឆ្នាំ
ការងារ : និស្សិត
កាលពីនាងខ្ញុំនៅក្មេង ពិធីបុណ្យណូអែលបានចាប់ផ្តើមជាមួយនឹងការតុបតែងផ្ទះ។ ដើមឈើហ៊ឺរ៉ុបដ៏ធំត្រូវបានដាក់នៅក្នុងបន្ទប់ ហើយតុបតែងលម្អដោយឧបករណ៍ធ្វើពីផ្លែឈើឬគ្រាប់ដើមស្រល់ជាដើម។ នៅលើជញ្ជាំង យើងព្យួរកម្រងផ្កា និងស្រោមជើង។ នៅលើតុ ត្រូវតុបតែងដោយមាន់ដុតដ៏ធំ ឬម្ហូបអាហារដែលចំអិនដោយម្តាយខ្ញុំ។ នៅពេលយប់ ខ្ញុំបានដាក់នំ Cake និងទឹកដោះគោនៅច្រកចូលផ្ទះ ហើយចូលគេងដោយទន្ទឹងរងចាំព្រឹកថ្ងៃបន្ទាប់។ នេះគឺជាបុណ្យណូអែលដែលនាងខ្ញុំតែងតែធ្វើ។
ការតុបតែងភ្លើង
ឈ្មោះ : ZAIMA Yuho
ភេទ : ស្រី
អាយុ : ២០ឆ្នាំ
ការងារ : អ្នកបម្រើការងារក្រុមហ៊ុន
នៅទីក្រុងដែលខ្ញុំរស់នៅ មានប្រតិ្តការណ៍មួយនៅថ្ងៃបុណ្យណូអែល ដែលតុបតែងលម្អដោយចង្កៀងចម្រុះពណ៌ នៅលើដើមឈើនៅតាមផ្លូវថ្នល់ ប្រដូចនឹងដើមឈើណូអែល។ នៅពេលខ្ញុំបានឃើញ ក្រុមគ្រួសារ ឬគូស្នេហ៍បានជួបជុំគ្នានៅផ្លូវដែលលម្អស្អាតនៅពេលរាត្រី ដើម្បីទស្សនាការបំភ្លឺនោះ ខ្ញុំមានអារម្មណ៍ថា “អូ! ថ្ងៃបុណ្យណូអែលបានមកដល់ឆ្នាំនេះទៀតហើយ”។
ការបញ្ចេញមតិរួម :
អូ មើលទៅវាពិតជាគួរអោយចាប់អារម្មណ៍មែន! ការចូលរួមក្នុងពិធីបុណ្យណូអែល របស់ជនជាតិជប៉ុន និងជនជាតិខ្មែរ ថ្វីត្បិតតែមានភាពខុសគ្នា ប៉ុន្តែវាក៏បង្ហាញពីអារម្មណ៍រីករាយក្នុងថ្ងៃបុណ្យណូអែលដែរ តាមរយៈការចែកកាដូ ការជួបជុំគ្រួសារ និងសកម្មភាពនានា។ ចុះអ្នកវិញ អ្នកនឹងធ្វើអ្វី នៅថ្ងៃបុណ្យណូអែល?
សម្រាប់ពត៌មានបន្ថែម ៖
NyoNyum Khmer No.36
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) តើអ្នកយល់យ៉ាងណាចំពោះជនមានពិការភាពថ្លង់?
2020.07.14 Khmer vs Japan
(ភាសាខ្មែរ) ខ្មែរ vs ជប៉ុន តើក្នុងរដូវភ្លៀងអ្នកចូលចិត្តធ្វើអ្វី?
2020.05.27 Khmer vs Japan
(ភាសាខ្មែរ) តើនំ ឬបង្អែមអ្វីដែលអ្នកចូលចិត្តជាងគេ? 【ខ្មែរ vs ជប៉ុន】
2019.10.04 Khmer vs Japan
Khmer vs Japanese
2018.05.11 Khmer vs Japan
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer