អំពីបងស្រី ណាក់៖
ជាអ្នកស្រាវជ្រាវអំពីម្ហូបខ្មែរ។ បានបោះពុម្ភផ្សាយសៀវភៅ “NHUM” នៅឆ្នាំ ២០១៩ ។ មានបង្កើតកម្មវិធីចម្អិនម្ហូប ហើយធ្វើការចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម SNS ក៏ដូចជាមានបើកថ្នាក់ចម្អិនម្ហូប និងភោជនីយដ្ឋានឯកជន ព្រមទាំងមានដំណើរកម្សាន្តតាមទីផ្សារនានាជាដើមផងដែរ។
NHUM -recipes from a Khmer Home Kitchen
សៀវភៅចម្អិនម្ហូបខ្មែរដែលមានមុខម្ហូបប្រមាណ ៨០ មុខ និងមានកម្រាស់ជាង ២០០ ទំព័រ។ មានដាក់លក់ជាភាសាខ្មែរ និងភាសាអង់គ្លេស។ មានដាក់លក់ផងដែរនៅក្នុងហាងញញឹម (Nyonyum Shop) (សាខាទួលទំពូង)
សំណួរៈ តើមូលហេតុអ្វីនាំឱ្យអ្នកប្រែក្លាយជាអ្នកស្រាវជ្រាវអំពីម្ហូបខ្មែរ ដែលនៅមានចំនួនតិចតួចនៅឡើយនៅកម្ពុជានាពេលបច្ចុប្បន្ន?
តាមពិតទៅ ដើមឡើយនាងខ្ញុំចូលចិត្តចម្អិនអាហារ ក៏ប៉ុន្តែនាងខ្ញុំបានធ្វើការងារផ្សេងរហូតមកអស់មួយរយៈ។ ទើបក្រោយមក នាងខ្ញុំមើលឃើញថាម្ហូបអាហារទាក់ទងនឹងវប្បធម៌ និងប្រពៃណីរបស់ខ្មែរ ទើបនាងខ្ញុំងាកមកចាប់អារម្មណ៍នឹងការងារនេះវិញម្តង។ ទាំងពេលសម្រេចចិត្តពេលនោះ និងឥឡូវនេះគឺនៅដដែល គឺថានាងខ្ញុំនៅតែចង់ថែរក្សា និងពង្រីកនូវវប្បធម៌ និងសិល្បៈខ្មែរ ដើម្បីជាស្ពានសម្រាប់អនាគតមួយ ដែលអាចឱ្យយើងនិយាយពីប្រទេសរបស់យើង និងមានមោទនភាពចំពោះខ្លួនយើងជាខ្មែរ។ វប្បធម៌នៅក្នុងប្រទេសនីមួយៗតែងតែមានការផ្លាស់ប្តូរ និងប្រែប្រួលទៅតាមសម័យកាល និងដោយសារឥទ្ធិពលនៃវប្បធម៌បរទេសជាដើម។ ក៏ប៉ុន្តែនៅប្រទេសកម្ពុជា ដោយទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារសង្គ្រាម បានធ្វើឱ្យយើងបាត់បង់នូវអ្វីៗជាច្រើន។ ស្ថិតនៅក្នុងកាលៈទេសៈបែបនេះ នាងខ្ញុំបានមើលឃើញពីតម្លៃនៃម្ហូបអាហារដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង។ដូច្នេះនាងខ្ញុំគិតថាការថែរក្សា និងផ្សព្វផ្សាយនូវមុខម្ហូបខ្មែរគឺពិតជារឿងសំខាន់សម្រាប់អ្នកជំនាន់ក្រោយ ហើយវាជាទំនួលខុសត្រូវមួយចំពោះយើងខ្ញុំឥឡូវនេះ ។
ជាទូទៅនាងខ្ញុំតែងតែចូលចិត្តចែករំលែកនូវរឿងរ៉ាវ និងធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដូច្នេះការងារបច្ចុប្បន្ននេះស័ក្ដិសមនឹងនាងខ្ញុំច្រើនជាងការងារធ្វើជាចុងភៅដែលត្រូវនៅក្នុងផ្ទះបាយ។
សំណួរ៖ ក្នុងនាមជាអ្នកស្រាវជ្រាវអំពីម្ហូបខ្មែរ និងជាជនជាតិខ្មែរផងដែរនោះ តើប្រហុកសំខាន់ដូចម្តេចខ្លះចំពោះម្ហូប និងសម្រាប់ជនជាតិខ្មែរ?
ប្រហុកជាគ្រឿងផ្សំមួយដែលពុំអាចខ្វះបានសម្រាប់ម្ហូបខ្មែរ។ ជាពិសេសនៅតាមតំបន់ជនបទវាជាប្រភពនៃអាហារូបត្ថម្ភមួយដ៏សំខាន់នៅក្នុងរដូវប្រមូលផលពីស្រែចំការ ហើយជាការពិតណាស់ខ្មែរយើងមានការកែច្នៃម្ហូបជាច្រើនចេញពីប្រហុកនេះ។ ដូច្នេះ នាងខ្ញុំចាប់អារម្មណ៍ខ្លាំងលើការស្វែងយល់ពីរសជាតិនិងវិធីចម្អិនខុសៗគ្នាទាំងនោះអាស្រ័យទៅតាមតំបន់នីមួយៗ។
នាងខ្ញុំមានមីងម្នាក់រស់នៅជនបទដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ កាលនាងខ្ញុំមានអាយុ ប្រមាណ ៦-៧ ឆ្នាំ នាងខ្ញុំចាំថាបានទៅលេងនិងស្នាក់នៅទីនោះ។ ក្រោយមកមីងខ្ញុំបានដឹកកង់ជូននាងខ្ញុំត្រឡប់មកផ្ទះវិញ ដោយដាក់ឱ្យនាងខ្ញុំអង្គុយនៅក្នុងអង្រឹងក្រម៉ាចងនឹងដៃកង់នោះ។ ពេលខ្ញុំត្រឡប់មកផ្ទះវិញភ្លាម ម្តាយខ្ញុំសួរខ្ញុំថា “ម៉េចហើយ?” ហើយនាងខ្ញុំបានឆ្លើយថា៖ “ខ្ញុំញ៉ាំប្រហុក” ព្រោះក្នុងកំឡុងពេលស្នាក់នៅនោះ នាងខ្ញុំចាំបានថាមីងគាត់ធ្វើម្ហូបប្រហុកឱ្យញុំាស្ទើរាល់ថ្ងៃ ហើយនេះជាអនុស្សាវរីយមួយដែលពុំអាចភ្លេចបានចំពោះនាងខ្ញុំនិងប្រហុក។
នាងខ្ញុំរស់នៅជាមួយកូនពីរនាក់ ហើយយើងតែងតែធ្វើម្ហូបខ្មែរដែលប្រើប្រហុកជាប្រចាំផងដែរ។ ទោះញុំាឬពុំញុំាជាជម្រើសរបស់ពួកគេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺនាងខ្ញុំចង់ឱ្យពួកគេចងចាំពីឫសគល់នៃម្ហូបខ្មែរ តាមរយៈអ្វីដែលពួកគេបានញុំាទាំងនោះ។
ជាមួយគ្នានេះដែរ នាងខ្ញុំក៏ចូលចិត្តញ៉ាំអាហារបរទេសផ្សេងៗផងដែរ។ ប្រជាជនខ្មែរចូលចិត្តរបស់ថ្មីៗ និងឆ្ងាញ់ណាស់។ ប៉ុន្តែទោះជាយ៉ាងនោះក្តី សម្រាប់នាងខ្ញុំវិញ គឺនៅតែចូលចិត្តម្ហូបខ្មែរជាងគេ ព្រោះរសជាតិដែលអណ្តាតបានចាំហើយ យើងមិនអាចភ្លេចវាវិញបានដោយងាយៗឡើយ។
សំណួរៈ បន្ទាប់ពីការចេញផ្សាយសៀវភៅរបស់អ្នកឈ្មោះថា “NHUM” នេះ គឺមានរយៈពេល ២ឆ្នាំមកហើយ។ តើ នាពេលអនាគតនឹងមានគម្រោងធ្វើអ្វីខ្លះទៀតដែរ?
នៅពេលចេញផ្សាយសៀវភៅចម្អិនម្ហូបខ្មែរនេះដំបូងនៅឆ្នាំ 2019 គឺមានការកក់និងជាវច្រើនពីបណ្តាប្រទេសនានា ។ ឥឡូវនេះសៀវភៅ “NHUM” នេះត្រូវបានដាក់លក់ទៅកាន់ប្រទេសជាង ៤០ ដូច្នេះបច្ចុប្បន្នគេក៏អាចរកជាវបានតាមរយៈអាម៉ាហ្សូនបានផងដែរ។ ដូចដែលខ្ញុំបាននិយាយនៅមុននេះអីចឹង សកម្មភាពរបស់ខ្ញុំគឺដើម្បីធ្វើការផ្សព្វផ្សាយពីប្រទេសកម្ពុជា តាមរយៈ “ម្ហូបខ្មែរ” ដើម្បីឱ្យប្រជាជនខ្មែរមានមោទនភាព និងជឿជាក់លើសក្តានុពលរបស់ខ្លួនដែលមាន។ ជាមួយគ្នានេះ ការផ្សព្វផ្សាយពីខាងក្រៅ ក៏ជារឿងសំខាន់ផងដែរ។ បច្ចុប្បន្ន វាមានការលំបាកក្នុងការធ្វើដំណើរទៅមកពីបរទេស ក៏ប៉ុន្តែនាងខ្ញុំមានបំណងពង្រឹងនូវអ្វីចំពោះមុខដែលខ្លួនអាចធ្វើបានជាមុនសិន។
យ៉ាងណាមិញ យើងខ្ញុំមានបំណងបោះពុម្ពផ្សាយសៀវភៅថ្មីបន្ទាប់ផងដែរ។ ការបោះពុម្ពផ្សាយសៀវភៅ “NHUM” គឺយើងខ្ញុំបានខិតខំច្រើនអស់ពីលទ្ធភាពម្តងរួចមកហើយ ក៏ប៉ុន្តែយើងខ្ញុំតែងតែធ្វើការស្រាវជ្រាវ និងរៀនសូត្រនូវអ្វីថ្មីៗ ពីទីកន្លែងនិងមនុស្សថ្មីៗនានានៅតាមមូលដ្ឋាន ហើយខិតខំធ្វើការចងក្រងបន្តនូវចំណេះដឹងទាំងអស់នោះសម្រាប់ផ្សព្វផ្សាយបន្ត និងបន្សល់ទុកឱ្យយុវជនជំនាន់ក្រោយផងដែរ។ ដូច្នេះសូមប្រិយមិត្តរង់ចាំការបោះពុម្ពផ្សាយសៀវភៅលើកទី២ របស់យើងខ្ញុំនៅក្នុងពេលឆាប់ៗខាងមុខនេះកុំបីខាន!
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 44】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics