គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ការយល់ឃើញរបស់គ្រូបង្រៀន ចំពោះការសិក្សាតាមអនឡាញ
ការយល់ឃើញរបស់គ្រូបង្រៀន ចំពោះការសិក្សាតាមអនឡាញ
2021.07.26

ទស្សនាវដ្តីញញឹមមយើងខ្ញុំ បានសម្ភាសន៍គ្រូបង្រៀនថ្នាក់វិទ្យាល័យម្នាក់អំពីស្ថានភាពបង្រៀន និងស្ថានភាពសិក្សារបស់សិស្សានុសិស្សនៅវិទ្យាល័យមួយក្នុងខេត្តពោធិ៍សាត់។ ក្នុងស្ថានភាពនៃការជម្រុញឱ្យសិស្សសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងបង្រៀនតាមអនឡាញបែបនេះ ថាតើគ្រូបង្រៀនមានការយល់ឃើញដូចម្តេចខ្លះ?

ការអនុវត្តការអប់រំតាមបែបឌីជីថលនៅក្នុងសាលារដ្ឋ

កញ្ញា ឈី ធារី (អាយុ ២៥ឆ្នាំ) ជាគ្រូបង្រៀនសិស្សថ្នាក់ទី១១ នៃវិទ្យាល័យអូរតាប៉ាង ខេត្តពោធិ៍សាត់។ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា និងក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ កញ្ញា និងបណ្តាគ្រូដទៃទៀតនៅវិទ្យាល័យអូរតាប៉ោង បានខិតខំស្វែងរកវិធីសាស្ត្របង្រៀន សម្រាប់សិស្សក្នុងបន្ទុកថ្នាក់សិក្សារបស់ខ្លួនឱ្យទទួលបានការអប់រំពីចម្ងាយ ដើម្បីចូលរួមក្នុងការពង្រឹងគុណភាពនៃការអប់រំដែលកំណត់ដោយក្រសួងអប់រំយុវជន និងកីឡា។

អ្នកគ្រូ ឈី ធាវី

ដោយមានការផ្ទះឡើងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កាលពីដើមខែមីនា ឆ្នាំ២០២០ កន្លងកាលពីឆ្នាំមុន និងមានការប្រកាសដាក់ឱ្យ ដំណើរការនូការបង្រៀនពីចម្ងាយចេញដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីខែមីនារួចមក អ្នកគ្រូ ឈី ធាវី បានសម្រេចចិត្តជ្រើសរើសយកការទំនាក់ទំនងជាមួយសិស្សានុសិស្សក្នុងបន្ទុករបស់ខ្លួនតាមតយៈកម្មវិធី messenger របស់បណ្តាញទំនាក់ទំនងសង្គមហ្វេសបុក ដ៏ពេញនិយមបំផុតមួយនៅកម្ពុជា។ តាមរយៈការណែនាំពីសិស្សច្បង អ្នកគ្រូ ធាវី បានសម្រេចចិត្តជ្រើសរើសយកកម្មវិធី OBS Studio ដើម្បីថតធ្វើជាវីដេអូបង្រៀនរបស់ខ្លួន តាម Power Point ផ្ញើរទៅកាន់សិស្សរបស់ខ្លួន។ យ៉ាងណាមិញអ៊ីនធឺណិតគឺជាបញ្ហាប្រឈមសម្រាប់យើង ព្រោះពេលខ្លះអ៊ីនធឺណិតដើរយឺត ដែលពិបាកក្នុងពេលបង្រៀនសិស្សពេលអនឡាញ ហើយពេលខ្លះនាងខ្ញុំពិតជាលំបាកក្នុងការបង្ហោះមេរៀន ឬលំហាត់ឱ្យ សិស្សដោយសារតែអ៊ីនធឺណិតខ្សោយ”។

តែទោះជាយ៉ាងនេះក្តី កម្មវិធីបង្រៀនពីចម្ងាយនេះបានបង្ករនូវផលលំបាកសម្រាប់គ្រូបង្រៀនមួយចំនួន ដែលមានអាយុច្រើនពុំមានលទ្ធភាពរៀបចំការបង្រៀនរបស់ខ្លួនតាមប្រព័ន្ធកុំព្យូទ័រ ហើយរអ៊ូរទាំថាការប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅពុំទាន់ទូលំទូលាយជាដើម។ អ្នកគ្រូ ធាវី៖ “ទោះបីសាលាមានកាលវិភាគប្រាប់ឱ្យ សិស្សមើលការចាក់ផ្សាយមេរៀនតាមទូរទស្សន៍ និងមានកាលវិភាគណាត់សិស្សឱ្យ មកយកលំហាត់ពីគ្រូមុខវិជ្ជានីមួយៗរបស់ខ្លួននៅសាលាក្តី ប៉ុន្តែមានផលលំបាកមួយចំនួនសម្រាប់សិស្សក្នុងការមើលមេរៀនតាមប៉ុស្តិ៍ទាំងនោះ (មើលមិនសូវឃើញព្រោះសេវាខ្សោយ) ហើយគ្រូមួយចំនួនមានអាយុច្រើនពិបាកប្រើកម្មវិធីបង្រៀនបែបអេឡិចត្រូនិកនេះ គួបផ្សំនឹងគ្រូមួយចំនួនគិតថាសិស្សមួយចំនួនធំនៅខ្វះមធ្យោបាយ និងឧបករណ៍សម្រាប់រៀនតាមប្រព័ន្ធអេឡិចត្រូនិកនេះនៅឡើយ ទើបពួកគាត់មួយចំនួនបានបោះបង់ការបង្រៀនរបស់ខ្លួនមួយរយៈក្នុងអំឡុងពេលបិទសាលាដោយសារកូវីដនេះ”។

វិទ្យាល័យអូរតាប៉ោង

អ្នកគ្រូ ធាវី សង្កេតឃើញថាមានគ្រូប្រមាណ ៥០% បានខិតខំរកវិធីសាស្រ្តល្អៗក្នុងការបង្រៀនពីចម្ងាយទៅកាន់សិស្សក្នុងមុខវិជ្ជារបស់ខ្លូន។ ក្រៅពីការបង្រៀនជាវីដេអូ និងអនឡាញ អ្នកគ្រូបានជម្រុញ និងលើកទឹកចិត្តឱ្យ សិស្សានុសិស្សរបស់ខ្លួន ធ្វើការស្រាវជ្រាវ និងធ្វើស្វ័យសិក្សានានា តាមមេរៀនដែលបង្រៀនដោយក្រសួងអប់រំ យុវជន និងកីឡា នៅលើ YouTube និងនៅលើប្រព័ន្ធអ៊ីនធឺណិតជាដើម។ “ដើម្បីជាជំនួយសម្រាប់សិស្សក្នុងការសិក្សាមេរៀនក្នុងមុខវិជ្ជាដែលនាងខ្ញុំបានបង្ហាត់ នាងខ្ញុំបានណែនាំឱ្យ សិស្សចូលមើលក្នុងកម្មវិធី Start Up Community ដែលជាកម្មវិធីអប់រំថ្នាក់មធ្យមសិក្សាឯកជនមួយដ៏ពេញនិយម និងណែនាំឱ្យ ពួកគេចេះស្រាវជា្រវរកមើលមេរៀននៅលើបណ្តាញអ៊ីនធឺណិតដូចជា YouTube ជាដើមផងដែរ”។

ចំពោះការបង្រៀនតាមរយៈវីដេអូពីចម្ងាយគឺបានជួយដល់សិស្សក្នុងការបន្តសិក្សាកម្មវិធីអប់រំជាកាតព្វកិច្ច ដែលតម្រូវដោយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការអប់រំថ្នាក់ជាតិ ហើយមានសិស្សមួយចំនួនបានកោតសសើរអំពីប្រសិទ្ធភាពនៃកម្មវិធីផ្សាយទាំងនោះផងដែរ។ ក៏ប៉ុន្តែក៏មានសិស្សមួយចំនួនធ្វើការរអ៊ូរទាំចំពោះការដែលពុំបានឃើញមុខគ្រូផ្ទាល់ដូចការរៀនក្នុងថ្នាក់ ដែលនាំឱ្យ មានការពិបាកក្នុងការសួរបញ្ជាក់នូវចំនុចដែលខ្លួនពុំសូវយល់ជាដើម។

ក្នុងរយៈពេលប្រមាណជា ១ឆ្នាំ នៃការដាក់ដំណើរការកម្មវិធីអប់រំពីចម្ងាយនេះ អ្នកគ្រូ ធាវី បានសង្កេតឃើញគុណភាពនៃការអប់រំសម្រាប់សិស្សហាក់មានការធ្លាក់ចុះ។ អ្នកគ្រូបានមានប្រសាសន៍ថា៖ “តាមអ្វីដែលនាងខ្ញុំបានសង្កេតឃើញនោះគឺថា កម្រិតយល់ដឹងរបស់សិស្សហាក់ដូចជាធ្លាក់ចុះឆ្ងាយពីសិស្សសិក្សាឆ្នាំកន្លងមកមុនពេលមានជំងឺកូវីដ-១៩  ព្រោះឥឡូវមិនសូវឃើញមានសិស្សពូកែៗដូចមុនៗនៅក្នុងថ្នាក់ទេ នេះបើតាមការធ្វើតេស្តរំលឹកមេរៀន ដែលនាងខ្ញុំបានសាកសួរកន្លងមក”។

ឆ្លងកាត់នូវបទពិសោធន៍នៃការសិក្សា និងការបង្រៀនកន្លងមក អ្នកគ្រូ ធាវី បានសម្តែងនូវសុទិដ្ឋិនិយមសម្រាប់ការសិក្សាតាមប្រព័ន្ធឌីជីថលដូច្នេះថា៖ “តាមដែលនាងខ្ញុំបានដឹងទាក់ទងនឹងសាលាជំនាន់ថ្មី (NGS) នាងខ្ញុំសង្កេតឃើញថាការសិក្សាសម័យថ្មីក្នុងសតវត្សទី២១នេះ គឺគេសង្កត់ធ្ងន់លើការសិក្សាជាក្រុម ដែលទាមទារឱ្យសិស្សគ្រប់រូបមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ស្របនឹងការរីកចម្រើន របស់សង្គមជាតិយើងផងដែរនោះ សិស្សត្រូវចេះធ្វើការស្រាវជ្រាវ ចំពោះលំហាត់ដែលសាលាដាក់ឱ្យ និងទាមទារឱ្យសិស្សនីមួយៗចេះធ្វើបទបង្ហាញក្នុងថ្នាក់អំពីអ្វីដែលខ្លួនបានស្រាវជ្រាវ ដូច្នេះនាងខ្ញុំយល់ឃើញថាការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក និងជួយឱ្យសិស្សានុសិស្សខ្មែរកាន់តែចេះស្រាវជ្រាវ បន្ថែមលើមុខវិជ្ជាដែលខ្លួនសិក្សានៅសាលាទៅថ្ងៃអនាគត”។

ផលវិបាកមួយចំនួនដែលអ្នកគ្រូបង្រៀនជនបទកំពុងជួបប្រទះ

កញ្ញា កឹម ស្រីលីន គឺជាគ្រូបង្រៀនម្នាក់នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែន សណ្ដែក នៃខេត្តកំពង់ចាម។ បច្ចុប្បន្ន អ្នកគ្រូកំពុងបង្រៀនសិស្សថ្នាក់ទី៨ និងទី១០ សម្រាប់មុខវិជ្ជាភាសាខ្មែរ។ ក្នុងការបង្រៀនសិស្សនៅតំបន់ទីជនបទនេះអ្នកគ្រូផ្ទាល់គឺប្រើប្រាស់កម្មវិធី Google Class Room និង តេលេក្រាម ។ Google Class Room សម្រាប់ដាក់កិច្ចការផ្ទះ ដោយកម្មវិធីនោះមានកំណត់ពិន្ទុ កាលបរិច្ឆេទសម្រាប់កិច្ចការនីមួយៗអោយអ្នកគ្រូ បើសិនជាសិស្សយឺត កម្មវិធីនោះនឹងបង្ហាញប្រាប់គាត់ភ្លាម។ ហើយកម្មវិធី តេលេក្រាម គឺខាងសាលានឹងអ្នកគ្រូ ផ្ញើរជាសំលេង វីដេអូដែលអ្នកគ្រូបានធ្វើ វីដេអូយូធូប រួមជាមួយឯកសារដែលស្របនឹងកម្មវិធីសិក្សារបស់ក្រសួង ដោយមានការណែនាំបន្ថែមពីអ្នកគ្រូ អោយសិស្សតាមដាន ។

ការបង្រៀនសិស្សតាមប្រព័ន្ធឌីជីថលនៅសាលាអ្នកគ្រូ មិនទាន់ជាមានភាពរលូនណាស់ណាទេ ព្រោះថាសាលានៅខេត្តតែងតែជួបបញ្ហាច្រើនជាងនៅទីក្រុង សិស្សខ្លះបើគាត់នៅផ្ទះគាត់ត្រូវរកលុយដើម្បីបំពេញតម្រូវការក្នុងគ្រួសារ ហើយសិស្សខ្លះទៀតគាត់មិនមានស្មាតហ្វូនជាឧបករណ៍ជំនួយនោះទេ គាត់ប្រើត្រឹមទូរសព្ទសេរីចាស់ដែលអាចត្រឹមមានកម្មវិធីខលទាក់ទងគ្នាតែប៉ុណ្ណោះ។ ជាពិសេសទាក់ទងជាមួយនឹងបញ្ហាអ៊ីនធឺណេតតែម្តងដែលជាបញ្ហាចោទរបស់អ្នកគ្រូ។ ប៉ុន្តែក៏មានចំណុចងាយស្រួលខ្លះសម្រាប់អ្នកគ្រូផងដែរគឺ ការប្រើប្រាស់កម្មវិធី ក្នុងការបង្រៀន ងាយស្រួល លឿន មិនចាំបាច់ជួបផ្ទាល់។

ក្រលេកទៅមើលសកម្មភាពចួលរួមរបស់សិស្សក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ នៅតំបន់ជនបទនេះវិញ សិស្សមិនសូវជាសកម្មប៉ុន្មានដូចនៅក្នុងថ្នាក់ផ្ទាល់ទេ ដោយឡែកសិស្សមួយថ្នាក់សិស្ស៦៥នាក់ ចូលរៀនអនឡាញបានត្រឹមតែ៣៤នាក់ទេហើយមានតែចំនួន១០ទៅ២០នាក់ប៉ុណ្ណោះដែលនៅពេលអ្នកគ្រូដាក់ឯកសារមេរៀន កិច្ចការផ្សេងៗពួកគាត់ចូលរួមសហការនឹងផ្ញើរកិច្ចការត្រឡប់មកវិញ។ ក្នុងការបង្រៀនសិស្សសាលានៅតាមទីជនបទ អ្នកគ្រូគិតថានៅក្នុងថ្នាក់សិស្សទទួលបានចំណេះដឹង ៦០% ទៅ៨០% ហើយនៅពេលដែលសិស្សមិនយល់គ្រូអាចពន្យល់បន្ថែម តែសម្រាប់ថ្នាក់សិក្សាតាមប្រព័ន្ធឌីជីថលវិញ អ្នកគ្រូអាចនិយាយបានថា សិស្សទទួលបានតែពី ១០ ទៅ ៥០% ប៉ុណ្ណោះ ។ ការបង្រៀនផ្ទាល់មានប្រសិទ្ធភាពជាងរៀនអនឡាញ សម្រាប់សិស្សនៅកម្ពុជា ។ តែដោយឡែកក្នុងសម័យកូវីដបច្ចប្បន្ន កម្ពុជាកំពុងជួបប្រទះនឹងបញ្ហាជំងឺដ៏កាចសាហាវនេះ អញ្ចឹងក្នុងនាមខ្ញុំជាគ្រួបង្រៀនខ្ញុំគាំទ្រក្នុងការបង្រៀនអនឡាញ ដែលវាជាវិធីល្អបំផុតហើយ ដើម្បីចៀសឆ្ញាយពីជំងឺកូវីដ។

មតិរបស់សិស្ស អៅ ច័ន្ទមុន្នីនីត (មកពីវិទ្យាល័យច្បារអំពៅ  សិស្សវិទ្យាល័យ  ថ្នាក់ទី១០ ក្នុងរាជធានីភ្នំពេញ​)សាលារដ្ឋ : ការសិក្សាអនឡាញវាមិនពិបាក ហើយក៏មិនស្រួលនោះដែរ ព្រោះមានមេរៀនច្រើន ពេលធ្វើលំហាត់គ្មានគ្នាពិភាក្សាការស្វ័យសិក្សាមានភាពចុះខ្សោយ តែការសិក្សាអនឡាញក៏ផ្តល់ភាពងាយស្រួលផងដែរ ក្នុងការធ្វើការងារផ្សេងៗ។ ការប្រឡងមានភាពងាយស្រួលដោយគ្មានការរំខានពីអ្នកដ៏ទៃ និងគ្មានអារម្មណ៍ភ័យ។មតិរបស់អ្នកគ្រូ : ការបង្រៀនផ្ទាល់មានប្រសិទ្ធភាពជាងរៀនអនឡាញ សម្រាប់សិស្សនៅកម្ពុជា ។ តែដោយឡែកក្នុងសម័យកូវីដបច្ចប្បន្ន កម្ពុជាកំពុងជួបប្រទះនឹងបញ្ហាជំងឺដ៏កាចសាហាវនេះ អញ្ចឹងក្នុងនាមខ្ញុំជាគ្រួបង្រៀនខ្ញុំគាំទ្រក្នុងការបង្រៀនអនឡាញ ដែលវាជាវិធីល្អបំផុតហើយ ដើម្បីចៀសឆ្ញាយពីជំងឺកូវីដ។

តាំងពីខ្ញុំបានចាប់ផ្តើមសិក្សាតាមប្រព័ន្ធអនឡាញមក ការសិក្សាខ្ញុំមានការធ្លាក់ចុះបន្តិច ក៏ប៉ុន្តែខ្ញុំបានស្ទាត់ជំនាញជាមួយមុខវិជ្ជាកុំព្យូទ័រ និងពូកែស្រាវជ្រាវជាងមុន ព្រោះខ្ញុំមានពេលវេលាច្រើននៅផ្ទះ។ ខ្ញុំនិងមិត្តភក្តិសង្ឃឹមថា សាលានឹងបើកឆាប់ៗ ដើម្បីអោយពួកខ្ញុំងាយស្រួលក្នុងការសិក្សាជាងមុន ។

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 46】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer