គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

តំបន់ទេសចរណ៍ពេញនិយមពីខេត្ត Saitama
តំបន់ទេសចរណ៍ពេញនិយមពីខេត្ត Saitama
2022.08.16

ទស្សនាក្រុងបុរាណ Kawagoe

ក្រុង Kawagoe មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ស្ថិតនៅប៉ែកពាយព្យនៃទីក្រុងតូក្យូ។ នៅក្នុងក្រុង Kawagoe មានបន្សល់នូវស្លាកស្នាមទីក្រុងបុរាណពីសម័យអេដូ (ចន្លោះឆ្នាំ១៦២៧ ទៅឆ្នាំ១៨៦៧) ដែលគេនិយមហៅទីនោះថាជាទីក្រុងអេដូតូច (Little Edo)។ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនទៅទស្សនាក្រុងបុរាណ Kawagoe នេះជាប្រចាំពេញរយៈពេលមួយឆ្នាំ ព្រោះនៅទីនោះគេអាចដើរកម្សាន្ត មើលបរិយាកាសទីក្រុងបុរាណ ដែលកម្រមាននៅសេសសល់បែបនេះ។ ក្រុងបុរាណ Kawagoe នឹងនាំភ្ញៀវទេសចរត្រឡប់ទៅទស្សនាទីប្រជុំជនជប៉ុននាអតីតកាល ពោលគឺទេសភាពក្រុងជប៉ុនតូចមួយក្នុងអំឡុងសម័យអេដូ។

ផ្ទះអាជីវកម្មជប៉ុនបុរាណ(warehouse) ដែលកម្រនៅមានសេសសល់។

Toki-no-Kane ជាឈ្មោះនៃតួប៉មសង់ឡើងពីឈើកម្ពស់ ៣ជាន់ សម្រាប់តម្កល់ជួងបុរាណដែលប្រើសម្រាប់វាយបន្លឺពីពេលវេលា ត្រូវបានសាងសង់ឡើងដំបូងនៅចន្លោះឆ្នាំ១៦២៧ ដល់ឆ្នាំ១៦៣៤។ ក៏ប៉ុន្តែតួប៉មជួងបុរាណនេះ ត្រូវបានឆេះដោយឧបទ្ទវហេតុអគ្គីភ័យមួយកើត ឡើងនៅឆ្នាំ១៨៩៣ ហើយត្រូវបានសាងសង់ឡើងជាថ្មីនាឆ្នាំបន្ទាប់ និងបានបន្សល់ទុករហូតមកដល់បច្ចុប្បនេះ។ មានកម្ពស់ប្រមាណ ១៦ម៉ែត្រ តួប៉មតម្កល់ជួងបុរាណនេះ ទោះនៅសម័យនោះក្តី និងបច្ចុប្បក្តី គឺជានិមិត្តរូបប្រចាំទីក្រុង Kawagoe រហូតមក។

មានផ្ទះអាជីវកម្មបែបជប៉ុនបុរាណជាច្រើននៅតម្រៀបជាជួរតាមបណ្តោយដងផ្លូវ។

នៅទីប្រជុំជន Kawagoe មានផ្ទះអាជីវកម្មជប៉ុនបុរាណ ហៅថា Kurazukuri ជាច្រើននៅតម្រៀបជួរគ្នានៅលើដងផ្លូវ។ បច្ចុប្បន្ន ផ្ទះអាជីវកម្មទាំងនោះបានក្លាយជាហាងលក់វត្ថុអនុស្សាវរីយ៍ ហាងអាហារហាងលក់វត្ថុប្រើប្រាស់ទូទៅ និងហាងនំប្រពៃណីជប៉ុនជាច្រើនប្រភេទដូចជា៖ នំស្រួយសិមបេ នំតៃយ៉ាគី ស្ករសំឡី ស្ករគ្រាប់ស្ត្រប៊ែរី និងការ៉េមជប៉ុនដ៏ មានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនមុខដទៃទៀតជាដើម។ រួមជាមួយនឹងការទស្សនាទិដ្ឋភាពក្រុងបុរាណ ភ្ញៀវទេសចរអាចចូលទស្សនានៅតាម ហាងអាជីវកម្មនីមួយៗទាំងនោះ ដើម្បីស្វែងយល់ពីបរិយាកាសក្នុងហាង បែបជប៉ុនបន្សល់ពីសម័យបុរាណ។

ហាងលក់នំប្រពៃណីជប៉ុន។

ហាងលក់កាំបិត និងដាវជប៉ុន(ជប៉ុនមានប្រវត្តិផលិតដាវដែលមានមុខមុតនិងមាំខ្លាំងហៅថា “ដាវសាម៉ូរ៉ៃ” ដូច្នេះសិប្បកម្មធ្វើកាំបិតជប៉ុនគឺល្បីល្បាញនិងមានតម្លៃថ្លៃផងដែរ)
អាហារឈុតជប៉ុន។

ជិះទូកកម្សាន្តតាមបណ្តោយស្ទឹង Nagatoro

ក្រៅពីការដើរទស្សនាកម្សាន្តក្នុងក្រុងបុរាណ Kawagoe នេះការជិះទូកកម្សាន្តនៅតាមដងស្ទឹង Nagatoro នៅជាយក្រុង Nagatoro ដែលមានចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រភាគពាយព្យនៃក្រុង Kawagoe ក៏ពេញនិយមផងដែរ។ ចំណាយពេលត្រឹមតែប្រមាណ ១ម៉ោង តាមរថភ្លើងសាធារណៈ ឬរថយន្តលោកអ្នកនឹងទៅដល់ស្ថានីយ៍ជិះទូកកម្សាន្ត Nagatoro Line Kudari ។ ចំណុចពិសេសនៃការជិះទូកកម្សាន្តតាមដងស្ទឹង Nagatoro នេះគឺការគយគន់នូវទស្សនីយភាពធម្មជាតិដ៏ស្រស់ ត្រកាលនៅតាមរដូវកាលនីមួយៗនៅតាមដងស្ទឹងដែលមានទឹកហូរដ៏ថ្លាយង់។ គួរបញ្ជាក់ដែរថា ការទស្សនាក្រុងបុរាណ Kawagoe និងការជិះទូកកម្សាន្តនៅតាមស្ទឹង Nagatoro ក៏ជាទិសដៅទេសចរណ៍ និងជាកន្លែងណាត់ជួបដ៏មានប្រជាប្រិយចំពោះយុវវ័យជនជាតិជប៉ុននៅក្នុងខេត្ត Saitama ផងដែរ៕

JAPAN VIEW Vol. 26

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】

តម្លៃស្រ្តីក្នុងសង្គមខ្មែរ

ស្រ្តីក្នុងវិស័យជំនួញ

ស្រ្តីក្នុងវិស័យស្ថាបត្យកម្ម

ស្រ្តីក្នុងវិស័យយោធា

តួនាទីស្រ្តីមន្រ្ដីប៉ូលីសក្នុងការអភិវឌ្ឍសង្គម

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer