វិបត្តិជំងឺកូវីដ១៩ ដែលអូសបន្លាយរយៈពេលជាង២ឆ្នាំកន្លងទៅនេះ បាននាំឱ្យមានការប្រែប្រួលជាច្រើនកើតមានឡើង ចំពោះជីវភាពរស់នៅ និងអាជីវកម្មជាដើម។ ក្នុងស្ថានភាពបែបនេះ ក៏មានមគ្គុទេសក៍ទេសចរជប៉ុនមួយចំនួនបែរមកបង្កើតអាជីវកម្មថ្មីផ្ទាល់ខ្លួនផងដែរ។ តើម្ចាស់អាជីវកម្មថ្មីទាំងនោះ ចាប់អារម្មណ៍យ៉ាងដូចម្តេចចំពោះមុខរបរថ្មីទាំងនោះ បើធៀបនឹងអាជីពជាមគ្គុទេសក៍ទេសចរ?
បងស្រី ហៅ ហ៊ុច (៤២ឆ្នាំ) មគ្គុទេសក៍ទេសចរនិយាយភាសាជប៉ុន
ស្រុកកំណើតខេត្តសៀមរាប គ្រួសារមានកូនប្រុស១៣ឆ្នាំ កូនស្រី១០ឆ្នាំ
បទពិសោធន៍ជាមគ្គុទេសក៍ទេសចរជាង ២០ឆ្នាំ
ល្បងការងារថ្មី៖ ផលិតនំធ្វើដោយដៃ មានដូចជា នំពងទា នំលោកខែ និងនំពារមានស្នូលរសជាតិផ្សេងៗ លក់អនឡាញ (ដឹកជញ្ជូនឥតគិតថ្លៃ) និងបើកអាជីវកម្មភោជនីយដ្ឋានឈ្មោះ Urban Tree Hut ក្នុងក្រុងសៀមរាប
❤បំណងវិលត្រឡប់ទៅការងារមគ្គុទេសក៍វិញ៖ ៥០%
បងស្រីបានបើកអាជីវកម្មភោជនីយដ្ឋានកាលពីមុនវិបត្តិជំងឺកូវីដ១៩ កើតឡើងកាលពីខែសីហា ឆ្នាំ២០១៨ ក៏ប៉ុន្តែក្រោយមកហាងត្រូវបានបិទទ្វារដោយជំងឺកូវីដ១៩ វាយលុកក្រុងសៀមរាប និងការបិទខ្ទុបខេត្តសៀមរាបនាពេលនោះ។ ក្រោយមក ដោយសង្កេតឃើញថាស្ថានភាពជំងឺកូវីដ១៩ នៅតែមិនស្រាកស្រាន្ត ធ្វើឱ្យប្រជាពលរដ្ឋនៅខ្លាចរអារនឹងការចេញទៅប្រាស្រ័យទាក់ទងគ្នាខាងក្រៅ រួមទាំងការទទួលនូវអារម្មណ៍តានតឹងចំពោះស្ថានភាពបែបនោះផង បានធ្វើឱ្យបងស្រី ហ៊ុច និងគ្រួសារសម្រេចចិត្តបើកហាងអាជីវកម្មខ្លួនសារឡើងវិញដោយគ្រប់គ្រងផ្ទាល់ខ្លួនឯង នៅខែធ្នូ ឆ្នាំ២០២១ ស្របពេលរដ្ឋាភិបាលបានប្រកាស់បើកឱ្យធ្វើដំណើរជាប្រក្រតីសារឡើងវិញ ក្នុងគោលបំណងចង់ឱ្យពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានចេញលំហែរ ញុំាអាហារនៅខាងក្រៅផ្ទះប្រកបដោយផាសុកភាព រក្សាអនាម័យល្អ និងបរិយាកាសស្រស់ស្រាយ ជាមួយនឹងការបម្រើសេវាក្នុងតម្លៃថោកសមរម្យ។ បច្ចុប្បន្ន មានភ្ញៀវជាតិនិងអន្តរជាតិមកហាងរបស់បងស្រីជាហូរហែរ។
គួរបញ្ជាក់ដែរថា ក្រោយកើតមានវិបត្តិជំងឺកូវីដ១៩ភ្លាម បងស្រី ហ៊ុច និងក្រុមគ្រួសារបានផលិតនំ ដែលម្តាយខ្លួនធ្លាប់ធ្វើលក់ពីមុន ដាក់លក់អនឡាញ ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ ជាពិសេស ដើម្បីផ្គត់ផ្គង់ថ្លៃសិក្សារបស់កូនៗខ្លួន។
ចំពោះការដំណើរការហាង ដែលជាមុខរបរថ្មីសម្រាប់ខ្លួននេះវិញ បងស្រីត្រូវប្រឈមនឹងបញ្ហាមួយចំនួនដូចជា ការប្រើប្រាស់ទុនក្នុងការដំណើរការហាង ការត្រូវចុះទិញសាច់ និងបន្លែដែលស្រស់មានគុណភាពជារៀងរាល់ព្រឹកព្រលឹម និងរកវិធីសាស្រ្តក្នុងការគ្រប់គ្រងសាច់ និងបន្លែបង្ការនានាទាំងនោះឱ្យបានល្អជាដើម។ ពោលគឺ បងស្រីត្រូវត្រិះរិះគិតគូរធ្វើយ៉ាងណាឱ្យការផ្តត់ផ្គង់សមស្របទៅតាមចំនួនភ្ញៀវដែលមានពុំទៀងទាត់ ដែលវានៅជាផលលំបាកមួយនៅឡើយ។ ម្យ៉ាងទៀត អាជីវកម្មនេះក៏ចាំបាច់ទាមទារឱ្យមានវត្តមានខ្លួនចុះជាប់នៅនឹងហាងជាប្រចាំដែរ ដើម្បីជួយមើលបុគ្គលិកបំពេញការងារដោយពុំខ្ជះខ្ជាយ និងចេះសន្សំសម្ចៃ ខណៈចំនួនភ្ញៀវនៅមានតិច និងពុំមានស្ថេរភាពនៅឡើយ ដែលខុសពីការងារជាមគ្គុទេសក៍ដែលទទួលបានប្រាក់កម្រៃប្រចាំថ្ងៃពីការជូនភ្ញៀវ និងមិនចាំបាច់រវល់នឹងរឿងផ្សេង ពោលគឺវាជាការងាររកចំណូលមានស្ថេរភាព ដោយពុំចាំបាច់ត្រូវចំណាយទុន និងបារម្ភពីការខាតបង់។
តែទោះជាយ៉ាងនេះក្តី ដោយមានការទំនុកបម្រុងពីគ្រួសាររបស់បងស្រីផង បងស្រី ហ៊ុច ប្រាប់ថាខ្លួននឹងបន្តអាជីវកម្មដំណើរការហាងអាហារដ្ឋាននេះរហូតស្ថានភាពភ្ញៀវទេសចរអន្តរជាតិត្រឡប់មកទស្សនាខេត្តសៀមរាបដូចដើមវិញ។ យ៉ាងណាមិញ បងស្រី ក៏កុំពុំចង់បោះបង់ចោលការងារជាមគ្គុទេសក៍ទេសចរដែរ ព្រោះវាជាការងារដែលបងស្រីស្រឡាញ់ពេញចិត្តតាំងពីដើមមក៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 56】
ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមុននិងក្រោយវិបត្តិជំងឺកូវីដ១៩កើតឡើង!
(ភាសាខ្មែរ) ការយល់ឃើញរបស់ប្រធានសមាគមមគ្គុទេសក៍ទេសចរភាសាជប៉ុនប្រចាំខេត្តសៀមរាប
https://nyonyum.net/ja/nyonyum-kh56-sp-4/
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics