គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) កម្រាលព្រំពណ៌ក្រហម ~ ផ្កា Red spider lily ~ 【Japan view】
(ភាសាខ្មែរ) កម្រាលព្រំពណ៌ក្រហម  ~ ផ្កា Red spider lily ~ 【Japan view】
2019.12.06

ក្រោយពាក់កណ្តាល់ខែ9។ នៅប្រទេសជប៉ុនមាន “ថ្ងៃបុណ្យសរទរដូវ” ដែលគេគោរពដូនតាបុព្វបុរស ហើយរំលឹកវិញ្ញាណក្ខន្ធដល់អ្នកដែលបានចែកឋានទៅ។ មួយឆ្នាំមាន2ដង គឺនៅមុននិងក្រោយ1សប្តាណ៍នៃរដូវផ្ការីក “ថ្ងៃបុណ្យនិទាឃរដូវ” និងរដូវស្លឹកឈឺជ្រុះ “ថ្ងៃបុណ្យសរទរដូវ” គេហៅថា “Higan” ដែលគេមានទំនៀមទំលាប់មកសំពះគោរពផ្នូរ។ “Higan” ដែលមានន័យថា “ច្រាំងឯនាយ” ជាភាសាពុទ្ធសាសនា គឺសំដៅ ស្ថាន ឬភព “ខាងនោះ” ដែលអ្នកបានស្លាប់ទៅហើយបានទៅដល់ គឺបានន័យថាសុខគតិភព។

ផ្កាដែលរីកស្គុះស្គាយក្នុងកំឡុងពេល Higan នៃសរទរដូវបែបនេះគឺ “ផ្កា Red spider lily” ដែលក្រហមឆ្អិនឆ្អៅ។ នៅជាប់ត្របកផ្កាដែលកោងត្រលប់ខ្លាំង ហើយមានលំអងនិងកន្សោមកេសរ។ ជាផ្កាដែលទាក់ទាញណាស់ ពេលបានឃើញម្តងៗ ប្រាកដជាមិនអាចបំភ្លេចបាន។ ចំនុចពិសេសរបស់ផ្កានេះគឺ កំឡុងពេលផ្ការីក អត់មានស្លឹក ហើយបើពេលមានស្លឹក អត់មានផ្កាឡើយ។ ខុសពីផ្កាធម្មតា គឺក្រោយផ្ការីករួច ស្លឹកចាប់ដុះលូត។ ពេលថ្ងៃបុណ្យសរទរដូវខិតមកដល់ តែមែករបស់វាលូត ហើយពេលយើងចាប់ អារម្មណ៍ដឹង ផ្កាវារំលេចចេញពេញស្គុះស្គាយ ដែលមើលទៅដូចជា ផ្កាធ្លាក់ពីឋានសួគ៌អញ្ចឹង។ ចេញពីភាសាសំស្ក្រឹតដែលមានន័យថា “ផ្ការីកក្នុងឋានសួគ៌”  ហើយគេនិយមហៅម្យ៉ាងទៀតថា “Manju-shage ឬ Red spider lily”។

Kinchakuda ជាកន្លែងដែលគេស្គាល់ថាមានផ្កាច្រើនប្រភេទក្នុងប្រទេសជប៉ុន ដែលស្ថិតនៅ ក្រុង Hidaka ខេត្ត Saitama។ ទិដ្ឋភាពដែលផ្កា Higan ប្រហែល5លានដើមរីកស្គុះស្គាយ នោះមើលទៅដូចជា “កម្រាលព្រំពណ៌ក្រហម៌”។ សម្រស់របស់វាបានទាក់ទាញអ្នកទេសចរណ៍មកទស្សនាជាច្រើនរាល់ឆ្នាំ។

 

សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer