ហាងកាហ្វេបុរាណបែបជប៉ុន 甘味処 Amami-dokoro (Kanmi-dokoro)
នៅប្រទេសជប៉ុនមានហាងដែលគេហៅថា “Amami-dokoro / Kanmi-dokoro”។ វាដូចជាហាងកាហ្វេដែលអាចទទួលទានបង្អែម និងតែជប៉ុន។ នៅហាងនេះ គេអាចញ៉ាំនូវបង្អែមមួយចំនួនដូចតទៅនេះបាន។
ស៊ុបផ្អែមសណ្តែកក្រហម おしるこ Oshiruko
ជាអាហារសម្រន់មានលក្ខណៈជាស៊ុបផ្អែមនិងក្តៅអ៊ុនៗ ធ្វើដោយការលាយគ្រាប់សណ្តែក និងស្ករហើយចម្អិនដោយភ្លើង ដែលត្រូវនឹងរដូវត្រជាក់ជាពិសេស។ គេញ៉ាំបែបជាស៊ុបផ្អែម ឬញ៉ាំជាមួយនំម្សៅអាំង និងជាមួយនំផ្សេងៗទៀតជាដើម។ មានតំបន់មួយចំនួនហៅបង្អែមដែលមានគ្រាប់សណ្តែកប្រភេទនេះថា “Zenzai” ផងដែរ។
បង្អែមផ្លែឈើជប៉ុន あんみつ Anmitsu
ជាបង្អែមដ៏ប្រណីតមួយដែលផ្សំឡើងដោយ នំម្សៅមូលៗ សណ្តែកផ្អែម សារាយថ្លាៗ ធ្វើពីសារាយសមុទ្រ និងផ្លែឈើជាដើម មានចាក់ទឹកស្ករពីលើ។ វាដូចជានំ Parfait បែបជប៉ុនអិញ្ចឹង?
ពីសារាយសមុទ្រところてん Tokoroten
មានលក្ខណៈជាសារាយសរសៃៗដែលធ្វើពីសារាយសមុទ្រ។ គេនិយមញ៉ាំបង្អែមនេះនៅរដូវក្តៅ ដោយក្លាសេឲ្យត្រជាក់ ធ្វើឲ្យពេលញ៉ាំទៅមានសភាពរលោងៗ។យើងអាចញ៉ាំវាជាមួយទឹកស្ករខ្មៅ បែបជប៉ុន ឬញ៉ាំជូរបន្តិចដោយដាក់ទឹកខ្មេះស៊ីអ៊ីវបែបជប៉ុន។
ទឹកកកឈូស かき氷 Kakigori
បើនិយាយពីរដូវក្តៅគឺទឹកកកឈូស ញ៉ាំដោយឈូសទឹកកកធំៗលាយនឹងទឹកស្ករ។ ទឹកស្ករមានរសជាតិផ្សេងៗដូចជា តែបៃតង និងទឹកដោះគោជាដើម។ ក៏មានទឹកកកឈូសដ៏ឆើតឆាយដាក់នំម្សៅមូលៗនិងផ្លែឈើជាដើមផងដែរ។ ទឹកកកឈូសមានពិសេសនៅក្នុងបញ្ជីម្ហូបក្នុងហាងអាហារនៅរដូវក្តៅ ក៏ដូចជាមានជាពិសេសនៅតាមតូបលក់ម្ហូបអាហារក្នុងពិធីបុណ្យរដូវក្តៅផងដែរ។
ម៉ោងអាហារសម្រន់ អត់ញាំអីមិចបាន!!!
NyoNyum Khmer No.35
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics