លោក ទឹម ជី អាយុ ៣៤ ឆ្នាំ បច្ចុប្បន្នបម្រើការងារជាមន្ត្រីរាជការ ទទួលខុសត្រូវក្នុងការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ លោកបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០០៧ និងបានជាប់អាហារូបករណ៍ទៅសិក្សាបន្តថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងឆ្នាំដដែលរហូតដល់បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១១។ នៅឆ្នាំបន្ទាប់ លោកបានប្រឡងជាប់ក្របខណ្ឌមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយបន្តធ្វើការរហូតដល់ឆ្នាំ២០១៥ ទើបលោកបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុនរយៈពេល ២ឆ្នាំ និងបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧។ បន្ទាប់ពីត្រឡប់មកកម្ពុជាវិញ លោក ទឹម ជី បានបន្តបម្រើការងារក្នុងស្ថាប័នដដែលរហូតមកដល់បច្ចុប្បន្ន ហើយក៏កំពុងបន្តការសិក្សាវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅសាលាភូមិន្ទរដ្ឋបាលក្នុងរាជធានីភ្នំពេញរយៈពេលជិត ១ ឆ្នាំផងដែរ។
ដោយមើលឃើញថាប្រទេសជប៉ុនមានប្រព័ន្ធអប់រំល្អ និងជឿនលឿន ពិសេសដោយមានចំណាប់អារម្មណ៍ និងចង់ស្វែងយល់បន្ថែមពីវប្បធម៌ និងប្រពៃណីប្រជាជនជប៉ុន ព្រមទាំងបច្ចេកវិទ្យាទំនើបៗរបស់ប្រទេសមួយនេះ បាននាំឱ្យលោក ទឹម ជី សម្រេចចិត្តដាក់ពាក្យប្រឡងសុំអាហារូបករណ៍ដើម្បីទៅសិក្សានៅប្រទេសជប៉ុនកាលពីឆ្នាំ២០១៤។ ដើម្បីទទួលបានអាហារូបករណ៍ JDS សម្រាប់ថ្នាក់អនុបណ្ឌិតស្រាវជ្រាវផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទនេះ លោកត្រូវចំណាយពេលវេលាជិត ១ឆ្នាំនៅក្នុងដំណើរការជ្រើសរើសតាមរយៈការដាក់ពាក្យ ការប្រឡងភាសាអង់គ្លេស ការសម្ភាសន៍ និងការពិនិត្យសុខភាពជាដើម ដែលជាលក្ខខណ្ឌចាំបាច់។
នៅក្នុងកម្មវិធីសិក្សាស្រាវជ្រាវថ្នាក់អនុបណ្ឌិតនៅក្នុងសាកលវិទ្យាល័យកសិកម្ម និងបច្ចេកវិទ្យាតូក្យូ គឺផ្តោតសំខាន់លើការស្រាវជ្រាវសរសេរនិក្ខេបបទស្តីអំពីកត្តារារាំងនៃផលិតកម្មបន្លែ ដោយកសិករខ្នាតតូចនៅក្នុងប្រទេសកម្ពុជា ករណីសិក្សាក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក ទឹម ជី បានមើលឃើញពីចំណុចខុសគ្នាមួយចំនួននៅក្នុងថ្នាក់ស្រាវជ្រាវ នៅសាកលវិទ្យាល័យជប៉ុន ដោយលោកបានមានប្រសាសន៍ថា៖ “កម្មវិធីសិក្សាស្រាវជ្រាវនោះ ប្រហែលជាអាចមានលក្ខណៈពិសេសខុសពីស្រុកខ្មែរខ្លះដែរ ដ្បិតនិស្សិតនៅក្នុងកម្មវិធីសិក្សានេះត្រូវបានបែងចែកទៅតាមជំនាញ ទីពិសោធន៍ នៅក្រោមសាស្រ្តារ្យដឹកនាំរៀងៗខ្លួន ដែលតម្រូវឱ្យធ្វើបទបង្ហាញពីវឌ្ឍនភាពនៃការសិក្សាស្រាវជ្រាវរបស់ខ្លួនប្រចាំសប្តាហ៍ ហើយនិស្សិតក៏អាចមានឱកាសចូលរួមបង្ហាញលទ្ធផលនៃការសិក្សារបស់ខ្លួននៅក្នុងសន្និសីទអន្តរជាតិនានាផងដែរ។”
ចំពោះស្ថានភាពជីវភាពជានិស្សិតស្រាវជ្រាវនៅសាកលវិទ្យាល័យជប៉ុនវិញ លោក ទឹម ជី បានយល់ឃើញថាការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសជប៉ុន គឺធ្វើឲ្យនិស្សិតមានភាពម្ចាស់ការលើខ្លួនឯងច្រើន ដែលធ្វើឱ្យនិស្សិតទទួលបានចំណេះដឹង និងជំនាញច្រើនតាមរយៈការស្វ័យសិក្សារបស់ខ្លួន។ លោកបានថ្លែងបន្តទៀតថា៖ “ជីវភាពជានិស្សិតស្រាវជ្រាវនៅសាកលវិទ្យាល័យជប៉ុន គឺមិនងាយស្រួលប៉ុន្មានឡើយ ដោយនិស្សិតត្រូវខិតខំស្វ័យសិក្សាស្រាវជ្រាវភាគច្រើន ខណៈសាស្រ្តាចារ្យបង្រៀនតាមមុខវិជ្ជានីមួយៗ ក៏ដូចជាសាស្រ្តាចារ្យដឹកនាំការសរសេរនិក្ខេបបទ គ្រាន់តែផ្តល់ការបង្រៀនឬការណែនាំគោលៗប៉ុណ្ណោះ។ ដូច្នេះនិស្សិតត្រូវចំណាយពេលវេលាច្រើនដើម្បីស្វ័យសិក្សានៅក្នុងបណ្ណាល័យ ទីពិសោធន៍ និងការចូលរួមសកម្មភាពសិក្សាផ្សេងៗ។”
លោកក៏បានថ្លែងសរសើរ និងសម្ដែងនូវការដឹងគុណចំពោះកម្មវិធីអាហារូបរណ៍ដែលលោកទទួលបាននេះ និងបានប្រាប់អំពីជីវភាពរស់នៅផ្ទាល់ខ្លួនរបស់លោកក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសជប៉ុនថា៖ “ខ្ញុំពេញចិត្តនឹងជីវភាពរស់នៅរបស់ខ្ញុំក្នុងប្រទេសជប៉ុនរយៈពេល២ឆ្នាំនោះណាស់ ព្រោះខ្ញុំទទួលបានការផ្គត់ផ្គង់ ការឧបត្ថម្ភសមរម្យលើការស្នាក់នៅ និងការចំណាយផ្សេងៗពីកម្មវិធីអាហារូបករណ៍ JDS។ ហើយខ្ញុំពិតជាពេញចិត្តនឹងបរិស្ថានស្អាតនៅក្នុងប្រទេសជប៉ុន មិនថាកន្លែងស្នាក់នៅ (អាផាតមិន ឬអន្ទេវាសិកដ្ឋាន) និងតាមទីសាធារណៈនានានោះឡើយ។ ម្យ៉ាងទៀត ខ្ញុំក៏ទទួលបានបទពិសោធន៍នៃការរស់នៅថ្មី ដោយឆ្លងកាត់អាកាសធាតុ ៤ រដូវផ្សេងៗគ្នា និងជាពិសេសនៅពេលមានការរញ្ជួយដីជាដើម។ ហើយពិសេសជាងនេះទៅទៀត ចំពោះអាហារជប៉ុនវិញគឺមានរសជាតិឆ្ងាញ់ដក់ជាប់ក្នុងបេះដូងតែម្តង ពិសេសអាហារប្រពៃណីជប៉ុន ដូច្នេះហើយនៅពេលខ្ញុំនឹកអាហារទាំងនោះ ខ្ញុំតែងតែទៅផ្សារទំនើបអ៊ីអននៅភ្នំពេញ។ ខ្ញុំសង្ឃឹមថានឹងមានឱកាសបរិភោគអាហាររសជាតិដើមទាំងនោះនៅប្រទេសជប៉ុនម្តងទៀត។”
លោកមើលឃើញថា ជនជាតិជប៉ុនមានការគោរពពេលវេលាច្បាស់លាស់ និងមានសីលធម៌នៃការគោរពគ្នាទៅវិញទៅមកខ្ពស់ ព្រមទាំងចេះយកអាសាគ្នា និងមានការគោរពច្បាប់ទម្លាប់បានល្អ ពិសេសគឺមានអនាម័យស្អាតក្នុងការរស់នៅ។ ផ្ទុយទៅវិញ ការចេះភាសាជប៉ុន និងយល់ដឹងពីប្រការប្រុងប្រយ័ត្នមួយចំនួន គឺសំខាន់សម្រាប់ការរស់នៅក្នុងប្រទេសជប៉ុន។ លោក ទឹម ជី ៖ “ប្រសិនបើមិនចេះភាសាជប៉ុនទេ គឺមានការលំបាកដែរក្នុងការទំនាក់ទំនងផ្សេងៗជាមួយប្រជាជនជប៉ុន និងម្យ៉ាងទៀតគួរគប្បីមានការប្រុងប្រយ័ត្នការឆបោកនៅតាមទីប្រជុំជនធំៗមួយចំនួន។”
ការសិក្សាស្រាវជ្រាវថ្នាក់អនុបណ្ឌិតក្នុងប្រទេសជប៉ុនបានផ្តល់នូវប្រយោជន៍ជាច្រើនសម្រាប់រូបលោក។ លោកបានថ្លែងអំពីស្ថានភាពការងារក្រោយពីបានវិលត្រឡប់ពីប្រទេសជប៉ុនវិញដូច្នេះថា៖ “បន្ទាប់ពីចូលបម្រើការងារវិញ ខ្ញុំទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ ដោយទទួលបានការតែងតាំងនូវមុខតំណែងថ្មី ហើយពេលនេះខ្ញុំបាននឹងកំពុងប្រើប្រាស់នូវចំណេះដឹង និងជំនាញក្នុងវិស័យការងារពាក់ព័ន្ធនានា ស្របពេលដែលរូបខ្ញុំក៏ទទួលបានការគោរពរាប់អានបន្ថែមទៀតពីមិត្តរួមការងារ ក៏ដូចជាប្រជាជននៅក្នុងសហគមន៍ផងដែរ។ នៅថ្ងៃអនាគត ខ្ញុំមានគម្រោងអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមទៀត តាមរយៈការបន្តការសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិតនៅប្រទេសណាមួយ ពិសេសប្រទេសជប៉ុន។”
តាមរយៈបទពិសោធន៍ដែលលោកបានឆ្លងកាត់នៅក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងប្រទេសជប៉ុនដូចបានរ៉ាយរ៉ាប់ខាងលើ និងដើម្បីទទួលបានជោគជ័យនៅក្នុងការសិក្សាស្រាវជា្រវនៅសាកលវិទ្យាល័យជប៉ុន លោក ទឹម ជី បានផ្តាំផ្ញើដល់យុវជនខ្មែរដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុនថា៖ “ការចេះភាសាជប៉ុន គឺចាំបាច់ណាស់ បើទោះបីជាការសិក្សាប្រព្រឹត្តទៅជាភាសាអង់គ្លេសក៏ដោយ។ ម្យ៉ាងទៀត ការស្វែងយល់ឱ្យបានច្បាស់ពីប្រព័ន្ធនៃការសិក្សារបស់សាកលវិទ្យាល័យ និងការកសាងទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ សាស្ត្រាចារ្យ និងពិសេសស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់សាស្ត្រាចារ្យដឹកនាំ ក៏ដូចជាសាស្ត្រាចារ្យជំនួយការ ដើម្បីឲ្យការសិក្សា និងការធ្វើនិក្ខេបបទប្រព្រឹត្តទៅបានរលូនជារឿងសំខាន់ផងដែរ។ ហេតុដូចនេះអ្នកសិក្សាស្រាវជ្រាវត្រូវយល់ពីរឿងទាំងនេះ ហើយការថែរក្សាសុខភាពឲ្យបានល្អ តាមរយៈការធ្វើលំហាត់ប្រាណ ការបរិភោគ និងការសម្រាកឲ្យបានគ្រប់គ្រាន់ រួមផ្សំនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការសិក្សា ដើម្បីទទួលបានលទ្ធផលល្អ នឹងនាំមកនូវកិត្តិយសសម្រាប់ខ្លួនឯង និងប្រទេសជាតិជាក់ជាមិនខាន៕”
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 44】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics