ទោងកម្សាន្ត Angkor Eye ជាកន្លែងកម្សាន្តថ្មីប្រចាំខេត្តសៀមរាប បានបើកដំណើរការនាខែមីនា ឆ្នាំ២០២០នេះ។ បើអ្នកធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ឆ្ពោះទៅទីក្រុង នៅតាមផ្លូវជាតិលេខ ៦ នៅខាងស្តាំដៃ អ្នកនឹងឃើញកង់ទោងដែលមានកម្ពស់ប្រវែង ៨៥ ម៉ែត្រ។ ទោងកម្សាន្តនេះ ប្រតិបត្តិការដោយក្រុមហ៊ុនជប៉ុនពីខេត្ត Kitakyushu។ លោក Miyazaki Hitoshi ប្រតិបត្តិករនៃក្រុមហ៊ុនមួយនេះ បានមានប្រសាសន៍ថា៖ “សម្រាប់ជនជាតិជប៉ុន នៅពេលគេនិយាយអំពីទោងជិះកម្សាន្ត គេតែងតែនឹងឃើញពីកន្លែង ពេលវេលា និងអ្នកដែលគេបានជិះជាមួយជានិច្ច។ យើងសង្ឃឹមថាវាទោងជិះកម្សាន្តនេះ នឹងក្លាយជាកន្លែងផ្តល់អនុស្សាវរីយ៍សម្រាប់ប្រជាជនខ្មែរនៅទូទាំងខេត្តសៀមរាប និងក្នុងប្រទេសកម្ពុជា។
1: កម្ពស់ 85 ម៉ែត្រ មាន 48 ទោង ក្នុង 1 ទោងជិះបាន 4 នាក់
2: ទ្រង់ទ្រាយទោងអាចមើលឃើញ 360 ដឺក្រេពីគ្រប់ជ្រុង
3: កន្លែងលក់សំបុត្រ
4: ក្នុងទោងនីមួយៗមានម៉ាស៊ីនត្រជាក់
5: ពេលវេលាល្អបំផុតគឺពេលល្ងាចម៉ោងថ្ងៃរាបលិច
6: អាចមើលឃើញភ្នំបាខែង
7: ព្រលានយន្តហោះសៀមរាប
អាស័យដ្ឋានៈផ្លូវជាតិលេខ ៦
ម៉ោងបើក:14:00-21:00 (គ្នានថ្ងៃឈប់សម្រាក)※ អាចផ្លាស់ប្តូរអាស្រ័យលើស្ថានភាព
តម្លៃ:ខ្មែរ:មនុស្សពេញវ័យ 5 ដុល្លា កុមារ 2.5 ដុល្លា ក្មេងក្រោម 3ឆ្នាំ ពុំគិតប្រាក់
ជនបរទេស:មនុស្សពេញវ័យ 12 ដុល្លា កុមារ 6 ដុល្លា ក្មេងក្រោម 3ឆ្នាំ ពុំគិតប្រាក់
ទូរស័ព្ទទាក់ទង: 098-264-888
ហ្វេសប៊ុក: Angkor Eye
ក្រុមសិល្បៈសម្តែងសៀក ហ្វា
ការសម្តែងកាយសម្ព័ន្ធរួមជាមួយតន្ត្រី នាពេលរាត្រី គឺមានប្រជាប្រិយភាពខ្លាំងសម្រាប់ភ្ញៀវទេសចរជាជនបរទេសមកទស្សនាខេត្តសៀមរាប។ ដោយសារឥទ្ធិពលនៃជម្ងឺកូវីដ១៩ រោងមហោស្រពសៀកហ្វា ត្រូវបានបិទដំណើរការអស់មួយរយៈ ប៉ុន្តែពួកគេបានចាប់ផ្តើមការសម្តែងរបស់ខ្លួនសារឡើងវិញ នៅចុងខែកក្កដាឆ្នាំនេះជាមួយនឹងកម្មវិធីថ្មីឈ្មោះថា 「Phare Circus Rising」 ។
ចំនុចចាប់អារម្មណ៍ពិសេសរបស់ក្រុមសៀកនេះ គឺការសម្តែងដែលបង្កប់នូវរឿងរ៉ាវនៃការលាយបញ្ចូលគ្នានៃរឿងរ៉ាវពីសម័យបុរាណ និងនៅក្នុងសង្គមសម័យទំនើបរបស់ខ្មែរ។ នៅក្នុងស្ថានភាពដែលពិភពលោកកំពុងជួបប្រទេះនឹងវិបត្តិនៃជម្ងឺកូវីដ១៩នេះ ក្រុមសម្តែងសៀកហ្វានៅតែបន្តដំណើរបេសកកម្មរបស់ខ្លួនដើម្បីបង្ករនូវភាពរស់រវើក និងបង្ហាញនូវភាពទាក់ទាញនៃក្រុងទេសចរសៀមរាបមួយនេះ ក៏ដូចជាចែករំលែកនូវភាពអស្ចារ្យ និងភាពរំភើបជូនដល់ទស្សនិកជនក្នុងនិងក្រៅប្រទេស បានទស្សនាកម្សាន្ត។ សូមកុំភ្លេចចូលទស្សនារោងមហោស្រពសៀកហ្វាកុំបីខាន ក្នុងដំណើរកម្សាន្តរបស់អ្នកមកកាន់ខេត្តសៀមរាប។
បច្ចុប្បន្ន ការសម្តែងធ្វើឡើងតែនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ប៉ុណ្ណោះ សូមសាកសួរព័ត៌មានលំអិតនៃកម្មវិធីសម្តែងប្រចាំសប្តាហ៍ និងតម្លៃសំបុត្រ(បញ្ចុះតម្លៃពិសេសជាដើម) នៅលើគេហទំព័រ និងហ្វេសប៊ុករបស់អង្គការហ្វា ខាងក្រោម។ (មានស្តង់អាហារ រួមនឹងបទភ្លេងប្រពៃណី ឥតគិតថ្លៃនិងការដាក់តាំងរូបល្ខោនស្បែក ជាដើមនៅក្នុងរោងមហោស្របផងដែរ)
អាស័យដ្ឋាន:Ring Road, South of Sok San Road
ម៉ោងធ្វើការ:ម៉ោងសម្តែង ១៩ : ៣០ / ម៉ោងចូល ១៧ : ០០- (តែថ្ងៃសុក្រនិងសៅរ៍)
* ការសម្តែងអាចមានការផ្លាស់ប្តូរអាស្រ័យលើស្ថានភាព
តម្លៃ៖ កៅអីពិសេស ប្រភេទ A ៖ ២០ ដុល្លា ឥតគិតថ្លៃសម្រាប់ក្មេងអាយុក្រោម ១១ ឆ្នាំ
កៅអីអង្គុយសេរី ប្រភេទ B និង C ៖ ១០ ដុល្លា ឥតគិតថ្លៃសម្រាប់ក្មេងអាយុក្រោម ១១ ឆ្នាំ
លេខទូរស័ព្ទ៖ ០១៥-៤៩៩-៤៨០
ហ្វេសប៊ុក : Phare, The Cambodian Circus
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 43】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics