នៅពេលរស់នៅប្រទេសគេយូរៗទៅ យើងអាចដឹងពីសង្គមនោះកាន់តែជ្រៅ។ មានរឿងរ៉ាវខ្លះគួរឱ្យអស់សំណើច និងរឿងខ្លះកំសត់ជូរចត់។ ខាងក្រោមនេះ គឺជាការសាកល្បងរៀបរាប់ពីអ្វីដែល “បងយូគី” បានមើលឃើញនៅក្នុងសង្គមខ្មែរ។
【ដំណើរទេសចរណ៍ ដើម្បីរៀបចំថ្នាក់ភាសាជប៉ុន】
នៅថ្ងៃបន្ទាប់ ក្រោយបានទទួលទានអាហារពេលព្រឹកហើយ ក្រុមទេសចរណ៍របស់យើងបានជួបជុំគ្នា។ តាមផែនការនៅថ្ងៃនោះ យើងគម្រោងទៅទស្សនាប្រាសាទបាយ័ន និងប្រាសាទតាព្រហ្មជាដើម។
ប្រាសាទទាំងអស់នោះ មិនទាន់ត្រូវបានជួសជួលហើយនៅឡើយ ហើយយើងបានឃើញថ្មជាច្រើននៅជុំវិញប្រាសាទនីមួយៗ។ កាលពីសម័យកាលនោះ ប្រាសាទភាគច្រើនមានស្ថានភាពទ្រុឌទ្រោម។ ក្នុងនោះ យើងឃើញក្រុមការងារមួយចំនួន ដែលកំពុងធ្វើការជួសជុលប្រាសាទ។ នៅប្រាសាទបាយ័ន មានការដ្ឋានជួសជុលប្រាសាទរបស់វិស្វករជប៉ុននិងកម្ពុជា។ យើងបានដើរកាត់នៅក្បែរការដ្ឋាននោះ ហើយដឹងថាពួកគេមកពីសកលវិទ្យាល័យ Waseda។ នៅប្រាសាទអង្គរវត្ត មានក្រុមការងាររបស់សកលវិទ្យាល័យ Sophia កំពុងធ្វើការជួសជុលផងដែរ។ នៅប្រាសាទផ្សេងទៀត ក៏ឃើញមានក្រុមការងារបារាំង អ៊ីតាលី ឬប្រទេសផ្សេងទៀតដែរ។ ការងារនោះពិតជាមានការលំបាកណាស់មើលទៅ តែខ្ញុំយល់ថាវាមានសារប្រយោជន៍ខ្លាំងសម្រាប់មនុស្សជាតិ។ មគ្គុទេសទេសចរណ៍របស់ក្រុមយើងខ្ញុំ បានរៀបរាប់ពីលក្ខណៈពិសេសនៃប្រាសាទនីមួយៗ ព្រមទាំងវិធីជួសជុលនៃក្រុមការងារនៃបណ្តាប្រទេសទាំងនោះ។ ខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងលើការងារនោះ ហើយបានកត់ត្រានូវចំនុចគោលៗមួយចំនួនផងដែរ។
យើងបានដើរមើលប្រាសាទបាយ័នដែលស្រោបពោរពេញទៅដោយថ្មធំៗ និងខ្លះបានខូចខាតនិងធ្លាក់មកលើដី។ ខ្ញុំសង្ឈឹមថា ប្រាសាទទាំងអស់នោះ នឹងមានសភាពស្អាតនៅថ្ងៃណាមួយ។ នៅពេលឡើងលើប្រាសាទបាយ័ន យើងបានឃើញចតុមុខរបស់ព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន។ វាពិតជាស្នាដៃនៃបុព្វបុរសខ្មែរដ៏អស្ចារ្យ! នាងខ្ញុំសូមកោតសសើរពីវិស្វករ និងសិល្បករខ្មែរនាជំនាន់ដើមទាំងនោះ ហើយក៏មានចិត្តចង់អភិរក្សនូវមរតកទ្រព្យសម្បត្តិនៃមនុស្សជាតិទាំងនោះជារៀងរហូត។
នៅលើប្រាសាទនោះ មានប្រជាជនខ្មែរដែលរស់នៅក្បែរៗប្រាសាទ ហើយក្នុងនោះខ្ញុំបានឃើញស្ត្រីនិងកូងក្មេងផងដែរ។ ខ្ញុំពុំចាំថា ខ្ញុំបានធ្វើការសន្ទនាអ្វីខ្លះជាមួយពួកគាត់នោះទេ តែខ្ញុំបានសុំថតរូបពួកគាត់។ ពួកគាត់បានញញឹមហើយខ្ញុំឃើញស្នាមញញឹមរបស់ពួកគាត់នោះ ដូចនឹងព្រះភក្រ្តរបស់លោកេស្វរៈនៅជុំវិញដែរ។ ខ្ញុំចង់អភិរក្សនូវស្នាមញញឹមនោះ ហើយក៏បានបួងសួងក្នុងចិត្តថា សូមកុំអោយមានរឿងសោកនាដកម្មម្តងទៀតដល់ពួកគេ។ (តទៅលេខក្រោយ)
NyoNyum Khmer No.35
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ដំណើរទេសចរណ៍ ដើម្បីរៀបចំថ្នាក់ភាសាជប៉ុន (តពីលេខមុន)
2020.09.15 Bong Yuki Essay
(ភាសាខ្មែរ) ជាមួយអ្នកទាំងអស់គ្នាដែលប្រាស្រ័យរស់នៅជាមួយទឹក
2020.01.20 Bong Yuki Essay
(ភាសាខ្មែរ) ការដើរមើលទេសចរណ៍ដើម្បីរៀបចំថ្នាក់ភាសាជប៉ុន! (តពីលេខមុន)
2019.10.04 Bong Yuki Essay
Bong Yuki Essay
2018.05.11 Bong Yuki EssayNyoNyum Khmer
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics