ពិធីបុណ្យ Kawagoe ត្រូវបានគេហៅជាផ្លូវការថាពិធីបុណ្យ Kawagoehikawa ជារៀងរាល់ឆ្នាំនាខែតុលា ក្នុងរយៈពេល២ថ្ងៃ គេប្រារព្ធពិធីនេះឡើងជាពិធីបុណ្យនៃព្រះវិហារ Kawagoehikawa ដែលជាពិធីបុណ្យទ្រង់ទ្រាយធំមួយដែលមានអ្នកចូលរួមទស្សនាជាង៨០ម៉ឺនអ្នក។ ពិធីបុណ្យនេះ មានប្រភពកើតចេញពីការសាងសង់ក្រុងសារឡើងវិញ បន្ទាប់ពីមានអគ្គិភ័យដែលបានបំផ្លាញក្រុង Kawagoe ទាំងមូលនៅឆ្នាំ១៦០០ ហើយវិធីសាស្រ្តនៃការសាងសង់មានការផ្លាស់ប្តូរនៅគ្រប់ជំនាន់ជារៀងរាល់ឆ្នាំ។ ប្រទេសជប៉ុនបានធ្វើទំនើបកម្មដោយទទួលយកវប្បធម៌ និងបច្ចេកវិទ្យាពីបច្ចឹមប្រទេសកាលពីប្រមាណ១៥០ឆ្នាំមុន ក៏ប៉ុន្តែពិធីបុណ្យ Kawagoe នេះបានស្នងបន្តជាង៣៧០ឆ្នាំមុន ដោយពុំមានការផ្លាស់ប្តូរនូវរចនាបថ និងភាពប្រណិតនៃសម័យ Edo នោះឡើយ។ នៅឆ្នាំ២០០៥ ពិធីបុណ្យនេះត្រូវបានគេចាត់ជាសម្បត្តិវប្បធម៌ជាតិសាសន៍អរូបីយមួយរបស់ប្រទេសជប៉ុន។ ម្យ៉ាងទៀតនៅឆ្នាំ២០១៦ ពិធីនេះក៏ត្រូវបានកត់ត្រាជាពិធីបុណ្យមួយនៃ “ពិធីបុណ្យYama, Hoko, Yatai” ទៅក្នុងបញ្ជីបេតិកភណ្ឌ័វប្បធម៌អរូបីយនៃអង្គការ Unesco ផងដែរ។
លក្ខណៈពិសេសរបស់ពិធីបុណ្យ Kawagoe គឺការដង្ហែរយានហែរក្បួនជាច្រើនគ្រឿង ដែលបំពាក់ដោយរូបតុក្កតាដ៏ឆើតឆាយដើរជុំវិញក្រុងទាំងមូល។ ចំនុចទស្សនាដ៏គួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺការស្រែកលើកទឹកចិត្តនៃទស្សនិកជនដែលទស្សនាការសំដែងភ្លេងដោយខ្លុយ ស្គរ កណ្តឹងគង និងរបាំនៃយានដង្ហែរជាច្រើនគ្រឿងដែលជួបជុំនៅក្នុងក្រុង។ នៅក្នុងនោះ ពិធីដែលប្រារព្ធនៅពេលរាត្រីក៏មានការទាក់ទាញខ្លាំងផងដែរ។ នៅក្នុងឆ្នាំនេះ ពិធីនេះនឹងគ្រោងប្រារព្ធឡើងនាថ្ងៃទី១៩ និង២០ ខែតុលា។ ទីក្រុង Kawagoe មានភាពល្បីល្បាញដោយមានសេសសល់នូវទេសភាពទីក្រុងបុរាណ និងមានភ្ញៀវទេសចរមកទស្សនាពេញមួយឆ្នាំ។ វាជាពិធីមួយដែលភ្ញៀវទេសចរបរទេសគួរតែទស្សនា ព្រោះយើងអាចធ្វើដំណើរដោយរថភ្លើងពីក្រុងតូក្យូមកទីក្រុងនេះបាន ដោយចំណាយពេលត្រឹមតែ៣០នាទី។
Caption with map:Saitama Kawagoe city
NyoNyum Khmer No.35
この記事が気に入ったら
いいね!しよう
We will send you the latest information
កំណត់ត្រាដំណើរកម្សាន្តទៅប្រទេសជប៉ុនរបស់បុគ្គលិកទស្សនាវដ្តីញញឹម
2023.05.09 Japan View
គោលដៅទេសចរដ៏ទាក់ទាញពីក្រុង Nikkō
2022.12.28 Japan ViewNyoNyum Khmer
សួនឧទ្យាន Hitachi Seaside Park
2022.10.17 Japan ViewNyoNyum Khmer
តំបន់ទេសចរណ៍ពេញនិយមពីខេត្ត Saitama
2022.08.16 Japan View
ទស្សនាអតីតរាជធានីបុរាណជប៉ុន នាសម័យ កាម៉ាគូរ៉ា (Kamakura)
2022.06.13 Japan ViewNyoNyum Khmer未分類
(ភាសាខ្មែរ) ស្លឹកឈើពណ៌ក្រហមសរទរដូវដែលគេគយគន់ពី Ropeway 【Japan view】
2019.12.06 Japan View
(ភាសាខ្មែរ) កម្រាលព្រំពណ៌ក្រហម ~ ផ្កា Red spider lily ~ 【Japan view】
2019.12.06 Japan View
(ភាសាខ្មែរ) បំណងប្រាថ្នាដែលផ្ញើតាមទៀន (គោម) 【Japan view】
2019.12.06 Japan View
(ភាសាខ្មែរ) ទេសភាពភ្នំហ្វុជីមើលពីឈូងសមុទ្រ Suruga 【Japan view】
2019.12.06 Japan View
(ភាសាខ្មែរ) ទង់សម្បូរផលនេសាទ ដែលនាំមកនូវសុភមង្គលដល់មនុស្សម្នា 【Japan view】
2019.12.06 Japan View
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics