លោក លាង រដ្ឋា (៤១ឆ្នាំ) ជាមគ្គទេសក៍ទេសចរភាសាជប៉ុន មានស្រុកកំណើត និងរស់នៅខេត្តសៀមរាប។ លោកបានផ្តើមការងារជាមគ្គទេសក៍នៅឆ្នាំ២០០៨។ ដោយសារិវបត្តិជំងឺកូវីដ១៩ លោកបានសាកល្បងអាជីវកម្មថ្មី គឺបើកហាងលក់ទាអាំង លើចិញ្ចើមផ្លូវមួយកន្លែងក្នុងក្រុងសៀមរាប ដើម្បីសម្រួលដល់ជីវភាពរស់នៅ ខណៈពុំមានភ្ញៀវទេសចរជប៉ុនមកទស្សនាតំបន់អង្គរក្នុងអំឡុងពេលកូវីដ១៩កន្លងទៅ។
❤បំណងវិលត្រឡប់ទៅការងារមគ្គុទេសក៍វិញ៖ ៨០%
មូលហេតុផ្តើមអាជីវកម្មថ្មីលើអាជីពជាមគ្គុទេសក៍ទេសចរ៖
«ខ្ញុំបានចាប់ផ្តើមរបរលក់ទាអាំងនៅដើមឆ្នាំ២០២១ ខណៈកូវីដ១៩កំពុងផ្ទុះនិងមានការបន្ទូរបន្ថយការរឹតត្បិតឡើងវិញ។ តាមពិតទៅ ខ្ញុំក៏បានសង្កេតឃើញសន្ទុះនៃចំនួនភ្ញៀវទេសចរជប៉ុន ដាំក្បាលចុះនៅអំឡុងឆ្នាំ២០១៧តមក ហើយក៏មានបំណងបង្កើតអាជីវកម្មមួយសម្រាប់គ្រួសារ ដើម្បីជួយស្វែងរកចំណូលទ្រទ្រង់គ្រួសារដែរ ក៏ប៉ុន្តែដោយសារចេះតែមានភ្ញៀវជាហូរហែរខ្លះៗរហូតមក ក៏ចេះតែពុំមានពេលគ្រប់គ្រាន់សម្រាប់ត្រៀមរករបរថ្មីនេះទៅ។ យ៉ាងណាមិញ នៅដើមឆ្នាំ២០២១ ដោយជួបវិបត្តិប្រាក់ចំណូលខ្លាំងពេលគ្មានភ្ញៀវទេសចរជប៉ុន ខ្ញុំក៏បែរមកប្រកបរបរលក់ទាអាំងនេះតែម្តងទៅ»។
បច្ចេកទេសអាំងទាឱ្យមានរសជាតិឈ្ងុយឆ្ងាញ់៖
«ខ្ញុំបានរៀនពីរបៀបចម្អិនទាអាំងនេះពីមិត្តភក្តិខ្ញុំរស់នៅខេត្តកាលពី៥ឆ្នាំមុន ខណៈពេលទៅលេងផ្ទះរបស់គាត់ ហើយគាត់បានទទួលស្វាគមន៍ខ្ញុំជាមួយម្ហូបទាអាំងពិសេសនោះ។ ដោយយល់ឃើញថាថ្វីដៃអាំងទារបស់គាត់ល្អ ខ្ញុំបានសុំឱ្យគាត់បង្រៀនជាពិសេសនូវរបៀបអាំងទា និងសាច់ជ្រូកដែលមានរស់ជាតិ ឆ្ងាញ់ខុសប្លែកពីកន្លែងផ្សេងៗដែលខ្ញុំធ្លាប់បានហូបពីមុន។ ជាពិសេស រូបមន្តសាច់ជ្រូកអាំងស្បែកស្រួយ ដោយមិនយកទៅបំពងដូចអ្វីដែលខ្ញុំធ្លាប់ឃើញពីមុន ធ្វើឱ្យរស់ជាតិកាន់តែឈ្ងុយឆ្ងាញ់!
បញ្ហាប្រឈមក្នុងការបើកប្រកបរបរថ្មីនេះ៖
«ការរកអតិថិជនក៏មានផលលំបាកព្រោះអំឡុងពេលកូវីដ១៩ ទោះយើងលក់ក្នុងតម្លៃថោកប៉ុណ្ណាក៏ដោយ ក៏សឹងតែរកអតិថិជនមកជាវពីយើងពុំបានដែរ ពោលគឺស្ថានភាពសេដ្ឋកិច្ចគ្រួសារនីមួយៗក៏ជួបវិបត្តិខ្លាំង។ ម្យ៉ាងទៀត ការបង្កើតគំនិតអាជីវកម្មថ្មីនេះក៏វាជាការងារថ្មីសម្រាប់ខ្លួនខ្ញុំទៅទៀត ដែលតម្រូវឱ្យខ្ញុំត្រូវគិតច្រើន និងពិបាកយល់ពីតម្រូវការភ្ញៀវទោះបីជាគាត់ជាជនជាតិខ្មែរយើងដូចគ្នាក្តី»។ ទោះការស្វែងរកចំណូល និងអតិថិជនគឺពិបាកខុសពីរបរជាមគ្គទេសក៍ទេសចរក្តី ក៏លោកបានខិតខំតស៊ូជំនះនូវបញ្ហាចំពោះមុខរហូតតាំងពីចាប់ផ្តើមដំបូងតមក ហើយបច្ចុប្បន្ន ក៏មានភ្ញៀវស្គាល់ និងមកជាវទាអាំងពីហាងគាត់ជាប្រចាំផងដែរ។
ចំណុចពិសេសនៃអាជីវកម្មនេះ៖
«ដោយសារពិបាកក្នុងការប៉ាន់ប្រមាណចំនួនភ្ញៀវទេសចរជប៉ុនមកទស្សនាទឹកដីអង្គរខេត្តសៀមរាបនាពេលខាងមុខ ក្រោយវិបត្តិជំងឺកូវីដ១៩បញ្ចប់ ខ្ញុំពុំមានបំណងបោះបង់ចោលអាជីវកម្មលក់ទាអាំងនេះទេ។ ទោះវិបត្តិជំងឺកូវីដ១៩ បានបញ្ចប់ ហើយកំណើនភ្ញៀវទេសចរកើនឡើងវិញក៏ដោយ ក៏ខ្ញុំនៅតែបន្តរបរលក់ទាអាំងនេះដដែល ព្រោះខ្ញុំរីករាយនឹងឃើញអតិថិជនថ្មីនិងចាស់បន្តមកជាវ និងពិសារទាអាំងពីតូបខ្ញុំរាល់ល្ងាចដើម្បីពិសារជុំជាមួយគ្រួសារគាត់។ ពោលគឺខ្ញុំនឹងបន្តធ្វើការងារជាមគ្គុទេសក៍ទេសចរភាសាជប៉ុនផង និងប្រកបអាជីវកម្មនេះផង!»៕
គេហទំព័រទំនាក់ទំនងសេវាកម្មមគ្គុទេសក៍ទេសចររបស់លោក រដ្ឋា៖
https://cambodia-guide-ratha.jimdofree.com/
ទីតាំងតូបលក់ទាអាំង៖ (មើលផែនទីហ្គោហ្គល)
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 56】
ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមុននិងក្រោយវិបត្តិជំងឺកូវីដ១៩កើតឡើង!
(ភាសាខ្មែរ) ការយល់ឃើញរបស់ប្រធានសមាគមមគ្គុទេសក៍ទេសចរភាសាជប៉ុនប្រចាំខេត្តសៀមរាប
(ភាសាខ្មែរ) វិបត្តិជំងឺកូវីដ១៩ និងស្ថានភាពអាជីពមគ្គុទេ្ទសក៍ទេសចរណ៍ខេត្តសៀមរាប
(ភាសាខ្មែរ) ការផ្តើមអាជីវកម្មថ្មីរបស់មគ្គុទេសក៍ទេសចរក្នុងវិបត្តិកូវីដ១៩
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer