គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

“វិបត្តិជំងឺកូវីដ១៩ ផ្តល់ឱ្យកាសការងារថ្មីសម្រាប់ខ្ញុំ”
“វិបត្តិជំងឺកូវីដ១៩ ផ្តល់ឱ្យកាសការងារថ្មីសម្រាប់ខ្ញុំ”
2023.04.21

ខុសពីអ្នកមគ្គេសក៍មុនៗ លោក សែម វាសនា (៤០ឆ្នាំ) គឺជាមគ្គទេសក៍ភាសាជប៉ុនជើងចាស់មួយរូប ដែលបានចេញទៅប្រទេសជប៉ុន ដើម្បីជម្លៀសខ្លួនពីការអត់ការងារធ្វើក្នុងអំឡុងពេលកូវីដ ស្របពេលដែលមគ្គទេសក៍មួយចំនួនទៀតក៏បានស្វះស្វែងរកការងារថ្មីធ្វើដូចគ្នា។ មុនពេលចាកចេញទៅជប៉ុន អំឡុងពេលដែលមានជំងឺកូវីដកំពុងរីករាល់ដាលខ្លាំង ហើយធ្វើឱ្យអ្នកដែលប្រកបរបរក្នុងវិស័យនេះបានជួបបញ្ហាជាច្រើននោះ លោក វាសនា គិតថាខ្លួនពុំសូវជួបបញ្ហាសេដ្ឋកិច្ចដូចអ្នកផ្សេងទេ ផ្ទុយមកវិញលោកគ្រាន់តែបាត់បង់ប្រាក់ចំណូលពីការងារតែប៉ុណ្ណោះ ហើយនៅតែអាចដោះស្រាយជីវភាពខ្លួនបាន។ ក៏ប៉ុន្តែ លោកបានបង្វែរយកឱកាសនោះមកស្វែងរកការងារធ្វើនៅប្រទេសជប៉ុនវិញម្ដង។

❤បំណងវិលត្រឡប់ទៅការងារមគ្គុទេសក៍វិញ៖ ០%

 

 

ជាមគ្គុទេសក៍ទេសចរនិយាយភាសាជប៉ុន មានស្រុកកំណើតខេត្តសៀមរាប លោក វាសនាបានផ្តើមអាជីពជាមគ្គទេសក៍ទេសចរ ចាប់ផ្តើមពីឆ្នាំ២០០៥។ លោកជាមគ្គទេសក៍មានបទពិសោធន៍ និងទទួលបានការពេញនិយមច្រើនពីសំណាកភ្ញៀវទេសចរជនជាតិជប៉ុន។ ឆ្លងតាមរយៈបទពិសោធន៍ការងារជាង១៧ឆ្នាំកន្លងមកនេះ បានធ្វើឱ្យរូបលោកបានស្គាល់ និងយល់ដឹងច្រើនអំពីការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរជនជាតិជប៉ុនមកទស្សនាកម្ពុជា។ តែទោះជាយ៉ាងនេះក្តី ដោយការស្រឡាញភាសាជប៉ុន និងមានបំណងប្រើប្រាស់ភាសាជប៉ុន រួមទាំងបទពិសោធន៍ខ្លួនពីអាជីពជាមគ្គទេសក៍ទេសចរផង លោក វាសនា បានសម្រេចចិត្តទៅបន្តការងារថ្មីជាអ្នកបកប្រែ និងសម្របសម្រួលការងារពលករ ឱ្យក្រុមហ៊ុនបញ្ជូនពលករមួយឈ្មោះថា អេណេតខ្យូដូឃឺមិអៃ នៅខេត្ត ស៊ីម៉ាណិ ប្រទេសជប៉ុនចាប់ពីខែមេសា ឆ្នាំ២០២២ ខណៈពេលនៃវិបត្តិកូវីដ១៩នៅបន្តកើតមានឡើង និងវិស័យទេសចរបានធ្លាក់ចុះស្ទើរដល់ចំណុចសូន្យ។

ការយល់ឃើញចំពោះការងារល្បងថ្មី

«តាមរយៈការងារជាងកន្លះឆ្នាំកន្លងមកនេះ បានធ្វើឱ្យខ្ញុំយល់ពីខ្លួនឯងកាន់តែច្បាស់។ ទោះបទពិសោធន៍ការងារជាមគ្គទេសក៍ទេសចរភាសាជប៉ុន នាំឱ្យខ្ញុំអាចនិយាយភាសាជប៉ុនបានល្អក៏ពិតមែន ប៉ុន្តែនៅពេលមកធ្វើការនៅជប៉ុនផ្ទាល់ ទើបដឹងថាការប្រើប្រាស់ភាសាជប៉ុនរបស់ខ្ញុំនៅមានកម្រិតនៅឡើយ។ នៅទីនេះ គេនិយមប្រើភាសាផ្លូវការ ( ភាសាប្រើទំនាក់ទំនងពេលការងារ) នៅការិយាល័យច្រើន ជាពិសេស ការសរសេររបាយការណ៍ និងការអានឯកសារជាភាសាជប៉ុនក៏មានច្រើនដែរ។ ដូច្នេះរឿងទាំងនេះគឺថ្មីសម្រាប់ខ្ញុំដែលត្រូវចំណាយពេលច្រើនដើម្បីបន្តរៀនសូត្រពីវា»។

ជីវភាពរស់នៅក្នុងប្រទេសជប៉ុន

«ដោយសារខ្ញុំចេះនិយាយភាសាជប៉ុនស្ទាត់ជំនាញហើយនោះ ការប្រាស្រ័យទាក់ទងទូទៅ គឺពុំមានផលលំបាកសម្រាប់ខ្ញុំឡើយ។ នៅកន្លែងការងារក៏ខ្ញុំអាចបង្កើតមិត្តភក្តិច្រើនទាំងជាមួយជនជាតិជប៉ុន និងជនជាតិវៀតណាម ដែលបម្រើការងារជាមួយគ្នាជាភាសាជប៉ុនបានយ៉ាងរលូន»។

តើត្រឡប់ទៅរកអាជីពជាមគ្គុទេសក៍ទេសចរវិញ ឬទេ?

«ទោះថ្ងៃអនាគតទោះខេត្តសៀមរាបមានភ្ញៀវទេសចរកើនឡើងដូចមុនក៏ដោយ ក៏ខ្ញុំមិនចង់ត្រឡប់ទៅធ្វើការងារនេះម្ដងទៀតដែរ ព្រោះខ្ញុំចង់បានបទពិសោធន៍ថ្មីជាអ្នកបកប្រែ ក្រៅពីការងារជូនភ្ញៀវទេសចរ។ ណាមួយ ខ្ញុំក៏មានបទពិសោធន៍ច្រើនជាមួយការងារជាមគ្គទេសក៍ទេសចរនេះដែរ។ ប៉ុន្តែប្រសិនបើ ការងារនៅជប៉ុននេះពុំដំណើរការល្អ និងយូអង្វែង ខ្ញុំនឹងត្រឡប់ទៅខេត្តសៀមរាបវិញ តែចង់ប្តូរមកម្រើការងារទាក់ទងនឹងការិយាល័យ ដោយយកបទពិសោធន៍ពីជប៉ុនមកអនុវត្តការងារនៅប្រទេសកម្ពុជាយើងវិញម្ដង»។

ទាក់ទងនឹងស្ថានភាពកូវីដ១៩ លោកយល់ថាវាជាឱកាសសម្រាប់មនុស្សម្នាក់ៗដើម្បីស្វែងរកបទពិសោធន៍ថ្មីការងារថ្មីសម្រាប់ខ្លួន ហើយមិនយល់ថាជំងឺកូវីដ១៩ ធ្វើឱ្យយើងបាត់ឱកាសការងារនោះទេ ផ្ទុយមកវិញ មានន័យថាវិបត្តិជំងឺកូវីដ១៩ បានផ្តល់ជាឱកាសថ្មីសម្រាប់មនុស្សស្វែងរកនូវបទពិសោធន៍ថ្មី និងស្វែងយល់ពីខ្លួនឯងបានច្រើនជាងមុន៕

 

 

 

 

 

 

 

 

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 56】

ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមុននិងក្រោយវិបត្តិជំងឺកូវីដ១៩កើតឡើង!

ដើម្បីក្លាយជាមគ្គុទេសក៍ទេសចរ តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?

(ភាសាខ្មែរ) ការយល់ឃើញរបស់ប្រធានសមាគមមគ្គុទេសក៍ទេសចរភាសាជប៉ុនប្រចាំខេត្តសៀមរាប

(ភាសាខ្មែរ) វិបត្តិជំងឺកូវីដ១៩ និងស្ថានភាពអាជីពមគ្គុទេ្ទសក៍ទេសចរណ៍ខេត្តសៀមរាប

(ភាសាខ្មែរ) ការផ្តើមអាជីវកម្មថ្មីរបស់មគ្គុទេសក៍ទេសចរក្នុងវិបត្តិកូវីដ១៩

(ភាសាខ្មែរ) មគ្គុទេសក៍ទេសចរនឹងការផ្តើមប្រកបអាជីវកម្មថ្មី-របរលក់ទាអាំង

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer