គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ហោរាសាស្ត្រប្រចាំខែ ​​មិថុនា ២០២៤
ហោរាសាស្ត្រប្រចាំខែ ​​មិថុនា ២០២៤
2024.05.29

ឆ្នាំ ជូត រាសីស្រុតចុះ

  1. ការរកស៊ី៖ ការរកស៊ីមិនត្រឹមតែជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងប៉ុណ្ណោះទេ ព្រមទាំងជួបក្រុមមនុស្សតាមឈ្នានិសនិងព្យាបាទយាយីច្រើនទៀតផង។ ដូច្នេះត្រូវរក្សាភាពស្ងៀមស្ងាត់។
  2. ការងារ៖ រាល់កិច្ចការងារមិនស្រូវដំណើរការបានស្រួលឡើយ ជាពិសេសមិនត្រូវរួមការងារជាមួយមនុស្សដែលមានអំនួតអួតក្អេងក្អាងឡើយ។
  3. សេដ្ឋកិច្ច៖ ចំណូលខ្សត់ខ្សោយ និងរកបានមកដោយកម្លាំងញើសឈាម។ ដូច្នេះកុំរកបាន
  4. សុខភាព៖មកដោយតឹងតែចាយធូរឱ្យសោះ។
  5. ស្នេហា៖ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន។
  6. គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ពេលដើរឆ្លងកាត់ផ្លូវថ្នល់។

ឆ្នាំ ឆ្លូវ រាសីល្អមធ្យម

  1. ការរកស៊ី៖ ការរកស៊ីពិតមែនតែមានភាពល្អប្រសើរជាបណ្តើរៗក្តី។ តែអ្វីដែលត្រូវយកចិត្តទុកដាក់នោះគឺមិនត្រូវប្រញាប់ប្រញាល់ដាក់ទុនរកស៊ីដោយទ្រងទ្រាយធំឡើយ។
  2. ការងារ៖ មុនពេលចុះហត្ថលេខាឬផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សែង តោងចេះពិនិត្យពិច័យឱ្យបានល្អិតល្អន់ ទើបពុំមានការភ្លាំងភ្លាត់។
  3. សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តី តែអ្វីដែលត្រូវចៀសវាងនោះគឺមិនត្រូវឱ្យគេជំពាក់បំណុលឡើយ។
  4. សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃចំនីអាហារ។
  5. ស្នេហា៖ ចំពោះគូស្នេហ៍មានស្និតស្នាលដូចប្រក្រតី។
  6. គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់លង់ទឹក។

ឆ្នាំ ខាល រាសីឡើងខ្ពស់ត្រដែត

  1. ការរកស៊ី៖ ការរកស៊ីទោះបានជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងក្តីក៏មិនភ័យព្រួយដែរ ព្រោះលោកអ្នកអាចយកប្រៀបឈ្នះជានិច្ច។
  2. ការងារ៖ បើមានការជួបចរចារឿងកិច្ចការងារជាមួយអ្នកណាម្នាក់គឺរមែងតែងតែទទួលបានលទ្ធផលល្អជានិច្ច។
  3. សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនពីគ្រប់ទិសទីក្តី។ តែទ្រព្យច្រើនទុក្ខច្រើន។ ប្រយ័ត្នចាញ់បោកគេឬគ្រោះចោរលួចឆក់ប្លន់។
  4. សុខភាព៖ ត្រូវចៀសវាងការល្មោភស៊ីល្មោភផឹក ទើបមិនអន្តរាយដល់ក្រពះពោះវៀន។
  5. ស្នេហា៖ ចំពោះគូស្នេហ៍មានភាពល្អូកល្អិនល្អណាស់។
  6. គ្រោះថ្នាក់៖ ពុំមានគ្រោះថ្នាក់អ្វីធំដុំគួរឱ្យកត់សម្គាល់ឡើយ។

ឆ្នាំ ថោះ រាសីល្អមធ្យម

  1. ការរកស៊ី៖ បើមានមនុស្សសម្តី ផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកចូលរួមការរកស៊ីជាមួយតើងប្រយ័ត្នប្រយែងក្រែងចាញ់បោកគេរលាយទ្រព្យឆាប់។
  2. ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយគឺមិនត្រូវប្រគល់ការងារសំខាន់ៗឱ្យគេកាន់កាប់ធ្វើជំនួសឡើយ។ ប្រយ័ត្នគេកិបកេងយកផលចំណេញអស់។
  3. សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនគួរសមក្តី។ តែពុំមានសល់អ្វីជាដុំកំភួនឡើយព្រោះចំណាយច្រើនជាងចំណូល។
  4. សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុក។
  5. ស្នេហា៖ ចំពោះគូស្នេហ៍មិនត្រូវឆាប់ជឿពាក្យអុជអាលពីអ្នកក្រៅឡើយ។
  6. គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ឆក់ភ្លើងអគ្គីសនី។

ឆ្នាំ រោង រាសីស្រុតចុះ

  1. ការរកស៊ី៖ មិនត្រូវហ៊ានប្រថុយប្រថានក្នុងការបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រកបមុខរបរល្បែងស៊ីសងដែរ។ ប្រយ័ត្នរលាយទ្រព្យឆាប់។
  2. ការងារ៖ ទោះប្រកបការងារអ្វីក៏ដោយគឺមិនត្រូវប្រគល់កិច្ចការងារសំខាន់ៗឱ្យគេកាន់កាប់ធ្វើជំនួសឡើយ។ ប្រយ័ត្នគេកិបកេងយកផលប្រយោជន៍អស់។
  3. សេដ្ឋកិច្ច៖ ចំណូលតិចតួចស្តួចស្តើង។ ដូច្នេះចាប់ពីពាក់កណ្តាលខែអាចជួបនឹងវិបត្តិសេដ្ឋកិច្ចគ្រួសារចៀសមិនផុតឡើយ។
  4. សុខភាព៖ ត្រូវឆ្លៀតពេលសម្រាកឱ្យបានច្រើន និងមិនត្រូវធ្វើការងារធ្ងន់ធ្ងរឱ្យហួសកម្លាំងឡើយ។
  5. ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នមានជនទី៣ចូលជ្រៀតជ្រែក។
  6. គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់បើកបរពេលយប់ ឬក្រោយពេលស្រវឹង។

ឆ្នាំ ម្សាញ់ រាសីល្អមធ្យម

  1. ការរកស៊ី៖ ពិតមែនតែនៅជួបឧបសគ្គខ្លះៗក្តី តែពុំចោទបញ្ហាធ្ងន់ធ្ងរឡើយ។ ព្រោះនៅតែមានអតិថិជនជួយគាំទ្រជាហូរហែដដែល។
  2. ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយគឺត្រូវមានទំនាក់ទំនងល្អជាមួយនឹងមនុស្សផងទាំងឡាយ ទើបអ្វីៗអាចដំណើរការបានស្រួល។
  3. សេដ្ឋកិច្ច៖ នៅដើមខែពិតមែនតែមានចំណូលច្រើនគួរសមក្តី។ តែអ្វីគួរជាទីរីករាយគឺនៅចុងខែមានចំណូលច្រើនពីគ្រប់ទិសទី។
  4. សុខភាព៖ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យចំណីអាហារ។
  5. ស្នេហា៖ ចំពោះគូស្នេហ៍ទាល់តែចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបបានសុខកាយសប្បាយចិត្ត។
  6. គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់រលាកទឹកក្តៅ។

ឆ្នាំ មមី​ រាសីស្រុតចុះ

  1. ការរកស៊ី៖ ការរកស៊ីជួបរឿងរកាំរកូសច្រើន ដូច្នេះត្រូវចេះអត់ធ្ងត់ និងរម្ងាប់ចិត្តឱ្យបានត្រជាក់ ទើបរឿងតូចមិនអាចក្លាចជាជារឿងធំបាន។
  2. ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយ តោងចេះរក្សាភាពស្ងប់ស្ងាត់និងចេះពិនិត្យសភាពការណ៍ឱ្យបានច្បាស់លាស់ ទើបពុំប្រព្រឹត្តខុសនាំអំពល់ទុក្ខដាក់ខ្លួន។
  3. សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលខ្សត់ខ្សោយតែបើចេះកាត់បន្ថយនូវចំណាយណាពុំចាំបាច់គឺពុំមានចោទជាបញ្ហាដល់សេដ្ឋកិច្ចគ្រួសារឡើយ។
  4. សុខភាព៖ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពក្រពះពោះវៀនឱ្យបានល្អជា។
  5. ស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល។
  6. គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់នៅពេលយប់។

ឆ្នាំ មមែ​ រាសីឡើងខ្ពស់ត្រដែត

  1. ការរកស៊ី៖ បើមានបងប្អូនញាតិមិត្តស្កាត់មកបបួលរកស៊ីចូលហ៊ុនជាមួយ ចូរកុំខកខានឱ្យសោះ ព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មក។
  2. ការងារ៖ ចំពោះបុគ្គលិកកម្មករនៅតាមបណ្តាលក្រុមហ៊ុនឬរោងចក្រនានានឹងទទួលបានការកោតសរសើរនៃស្នាដៃការងារពីប្រធាន ឬថៅកែ។
  3. សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនពីគ្រប់ទិសទីក្តី។ តែចំពោះទ្រព្យក្តៅក្រហាយកុំទទួលយកឱ្យសោះ។ ប្រយ័ត្នអាចនាំទុក្ខដាក់ខ្លួន។
  4. សុខភាព៖ អាចមានជំងឺមាត់ធ្មេញមករំខានខ្លះៗ។
  5. ស្នេហា៖ ចំពោះគូស្នេហ៍ប្រកបតែភាពផ្អែមល្ហែម។
  6. គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីធំដុំគួរឱ្យកត់សម្គាល់ឡើយ។

ឆ្នាំ វក រាសីល្អមធ្យម

  1. ការរកស៊ី៖ ការរកស៊ីបើចង់បើហាងឬចង់ប្តូរមុខរបរថ្មីគឺជាឱកាសដ៏ល្អប្រពៃណាស់ ព្រោះមានបងប្អូនញាតិមិត្តជួយគាំទ្រច្រើន។
  2. ការងារ៖ ដោយសារតែរាលឧបសគ្គនិងរាល់គ្រោះចង្រៃបានសាបរលាបបាត់ស្រមោលអស់រលីងហើយនោះ ទើបទោះបានប្រកបការងារអ្វីបានពេញដៃពេញជើង។
  3. សេដ្ឋកិច្ច៖ ក្រៅតែពីមានចំណូលពីគ្រប់ទិសទីគឺនៅមានប្អូនញាតិមិត្តយកលាភសក្ករៈមកឱ្យដល់ផ្ទះទៀតផង។
  4. សុខភាព៖ ត្រូវឆ្លៀតពេលហាត់ប្រាណនិងលេងកីឡាឱ្យបានច្រើន។
  5. ស្នេហា៖ ចំពោះគូស្នេហ៍មានភាពល្អូកល្អិនល្អណាស់។
  6. គ្រោះថ្នាក់៖ ពុំមានជួបគ្រោះថ្នាក់អ្វីធំដុំគួរឱ្យកត់សម្គាល់ឡើយ។

ឆ្នាំ រកា រាសីស្រុតចុះ

  1. ការរកស៊ី៖​ ការរកស៊ីនឹងគូប្រជែងជើងខ្លាំងចេញមកតតាំង។ ដូច្នេះត្រូវរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុនទើបមិនចាញ់បៀបគេ។
  2. ការងារ៖ មុននឹងរួមការងារជាមួយនឹងអ្នកណាម្នាក់ តោងចេះសង្កេតមើលសមាសភាពមនុស្សល្អនឹងអាក្រក់ឱ្យបានច្បាស់លាស់ ទើបមិនជាប់ពាក់ព័ន្ធក្នុងបទល្មើស។
  3. សេដ្ឋកិច្ច៖ ចំណូលខ្សត់ខ្សោយ។ ដូច្នេះត្រូវចេះចាយវាយដោយក្បិតក្បៀតបន្តិចទើបនៅចុងខែពុំមានបញ្ហាខ្វះមុខខ្វះក្រោយចោទឡើយ។
  4. សុខភាព៖ ត្រូវឆ្លៀតពេលសម្រាកនិងហាត់ប្រាណឱ្យបានច្រើន។
  5. ស្នេហា៖ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន។
  6. គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់ធ្លាក់ពីទីខ្ពស់។

ឆ្នាំ ច រាសីឡើងខ្ពស់ត្រដែត

  1. ការរកស៊ី៖ អាចបណ្តាក់ទុនរកស៊ីតាមទីជិតឆ្ងាយមិនថាផ្លូវទឹកឬផ្លូវគោកឡើយគឺសមប្រកបទាំងអស់ ព្រោះអាចប្រមូលបានផលចំណេញយ៉ាងគាប់ចិត្តត្រឡប់ចូលផ្ទះ។
  2. ការងារ៖ ទោះបានប្រកបការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចដូចបំណងប្រាថ្នាទាំងអស់ ជាពិសេសចំពោះអ្នកដែលកំពុងតែស្វែងរកការងារធ្វើក៏សម្រេចដូចបំណងដែរ។
  3. សេដ្ឋកិច្ច៖ ពិតមែនតែមានចំណូលច្រើនពីគ្រប់ទិសទីក្តី។ តែអ្វីដែលត្រូវចៀសវាងគឺមិនត្រូវមានចិត្តលោភលន់ហួសប្រមាណពេកទេ។
  4. សុខភាព៖ សុខភាពល្អជា។
  5. ស្នេហា៖ ចំពោះកម្លោះក្រមុំអាចទាក់ទងសាងពន្លកស្នេហាបាន។
  6. គ្រោះថ្នាក់៖ ពុំមានគ្រោះថ្នាក់អ្វីធំដុំឡើយ។

ឆ្នាំ កុរ រាសីល្អមធ្យម

  1. ការរកស៊ី៖ ការរកស៊ីពិតមែនតែងើបឡើងបន្តិចវិញក្តី។ តែអ្វីដែលត្រូវយកចិត្តទុកដាក់នោះគឺមិនត្រូវរកស៊ីចូលហ៊ុនជាមួយនឹងមនុស្សដែលមានប្រវតិ្តមិនច្បាស់លាស់ឡើយ។
  2. ការងារ៖ នៅដើមខែរាល់កិច្ចការងារមិនសូវដំណើរការបានស្រួលឡើយ។ តែចាប់ពីពាក់កណ្តាលខែទៅទោះបានប្រកបការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចដែរ។
  3. សេដ្ឋកិច្ច៖ ចំណូលដើមខែច្រើនគួរសម។ តែចាប់ពីពាក់កណ្តាលខែគឺចំណូលហូរចូលច្រើនពីគ្រប់ទិសទី។
  4. សុខភាព៖ ត្រូវយកចិត្តទុកដាក់ក្នុងការហាត់ប្រាណនិងលេងកីឡាឱ្យបានច្រើន។
  5. ស្នេហា៖ ចំពោះគូស្នេហ៍មានភាពស្និតស្នាលដូចប្រក្រតី។
  6. គ្រោះថ្នាក់៖ ប្រយ័ត្នគ្រោះថ្នាក់មុខកាំបិតពូថៅ ឬឧបរណ៍មុខស្រួច។

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យជំនួញ

2022.07.22 NyoNyum Khmer Special Topics未分類

មន្ទីរពេទ្យសត្វជប៉ុន

2022.05.30 NyoNyum Khmer Special Topics未分類

ឆ្មាកាហ្វេ (CHHMA Catfé )

2022.05.27 NyoNyum Khmer Special Topics未分類

របរទិញនិងរើសអេតចាយ

2022.03.22 NyoNyum Khmer Special Topics未分類

សាលាដូង សាលាច្នៃពីសំរាម?!

2022.03.22 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer