គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ពិភពនំជប៉ុន ( សំរាប់ថ្ងៃពិសេស ) 【Special】
(ភាសាខ្មែរ) ពិភពនំជប៉ុន ( សំរាប់ថ្ងៃពិសេស ) 【Special】
2019.09.20

នៅថ្ងៃពិសេស!!!

ជានំដែលគេប្រើដើម្បីទទួលភ្ញៀវ​​ នៅរដូវកាលនីមួយៗដែលមានដូចជា​ ការបន់ស្រន់នូវការធំធាត់របស់កុមារ និងគោរពវិញ្ញាណក្ខន្ធបុព្វបុរសជាដើម។ ខាងក្រោមនេះ ជាឧទាហរណ៍មួយ ដែលបង្ហាញពីការញុំានំនៅថ្ងៃពិសេសរបស់ជប៉ុន។

 

នំ​ស្រស់ជប៉ុន​ពិ​សេស​上生菓子 Jo-namagashi​

Jo-namagashiជានំដែលមានលក្ខណៈពិសេសជាងគេ ក្នុងចំណោមនំជប៉ុនដ៏ទៃទៀត។វាជានំដែលគេធ្វើសំរាប់ទទួលភ្ញៀវ នៅក្នុងពិធីញ៉ាំតែប្រពៃណីជប៉ុនតាំងពីបុរាណកាលមក។នំ Jo-namagashi នេះត្រូវបានគេធ្វើឡើងដើម្បីបង្ហាញពីអត្ថន័យចំណងជើងនៃចំរៀងរុក្ខជាតិ និងទេសភាពក្នុងរដូវទាំង៤នៃប្រទេសជប៉ុន។នៅពេលខ្លះ គេក៏មានធ្វើនំនេះតាមរយៈការកុម្មង់ពិសេសទៅតាមបំណងនិងដៃគូរនៃពិធីញ៉ាំតែណាមួយផងដែរ។គេអាចយកនំដែលធ្វើដោយស្នាដៃជនជាតិជប៉ុន ជាលក្ខណៈប្រពៃណីដោយការកែច្នៃពណ៌ រូបរាង និងរសជាតិនេះ សំរាប់ទទួលភ្ញៀវផងដែរ។ វាជាវប្បធម៌មួយរបស់ជប៉ុន ដែលមានទម្លាប់ទទួលទានអ្វីមួយ ដោយគិតពីរសជាតិនិងរូបរាងព្រមជាមួយគ្នា។

នំ Jo-namagashi ដែលជាសិល្បៈមួយនៃប្រទេសជប៉ុននេះ បច្ចុប្បន្នមិនត្រឹមតែនៅក្នុងពិធីញ៉ាំតែប៉ុណ្ណោះទេ តែវាជាវត្ថុអនុស្សាវរីយមួយដែលគេក៏និយមប្រើនៅពេលទៅលេងផ្ទះនរណាម្នាក់ និងជានំដ៏មានតម្លៃសំរាប់ញ៉ាំនៅផ្ទះជុំគ្នាក្នុងថ្ងៃពិសេសណាមួយផងដែរ។

 

នំ​គោមជប៉ុនស្នូលស​ណ្តែក​ក្រហមរុំស្លឹក​ Sakura 桜餅 Sakura-mochi


បើនិយាយពីនំដែលនាំឲ្យនឹកដល់រដូវផ្ការីកគឺនំ​ Sakura-mochi នេះ។វាជានំដែលធ្វើពីម្សៅដំណើបមានពណ៌ផ្កាឈូកស្នូលសណ្តែក ហើយរុំដោយស្លឹកសាគូរ៉ាដែលត្រាំទឹកអំបិល។ វាពិតជាបង្ហាញពីរូបភាពផ្កាសាគូរ៉ា ដែលជានិមិត្តរូបនៃរដូវផ្ការីកនៅប្រទេសជប៉ុន។ ជានំដែលសំខាន់ផងដែរ សំរាប់ការបួងសួងដល់ការធំលូតលាស់របស់ក្មេងស្រី ដែលគេហៅថា “Momo-no-sekku”។ នំនេះមានពីរប្រភេទគឺ ប្រភេទម្សៅដំណើបធ្វើពីអង្ករស្រូវសាលហៅថា “Choumeiji” និងប្រភេទម្សៅដំណើបធ្វើពីអង្ករដំណើបហៅថា “Domyoji”។

 

នំ​គោមជប៉ុនស្នូល​ផ្អែមស​ណ្តែក​ក្រហមរុំស្លឹក Kashiwa 柏餅  Kashiwa-mochi​


ជានំដែលធ្វើពីម្សៅអង្ករដំណើបលាយជាមួយសណ្តែកនិងស្ករ ហើយចំហុយដោយរំស្លឹកឈើម្យ៉ាងឈ្មោះថា Kashiwa។ គេមានទំលាប់ញ៉ាំនំនេះ នៅក្នុងថ្ងៃនៃពិធីបុណ្យកុមារនៅប្រទេសជប៉ុនដែលគេហៅថា Tango-no-sekku ( នៅថ្ងៃទី៥ ខែឧសភា )។ ពីព្រោះស្លឹកឈើ Kashiwa នេះត្រូវបានគេជឿថាជាតំណាងនៃ “ការរីកសាយនៃកូនចៅ”។

 

នំអង្ករដំណើបស្រោបម្សៅសណ្តែកក្រហម ぼたもち / おはぎ Botamochi / Ohagi

ជានំដែលចំហុយធ្វើពីម្សៅដំណើបមូលៗ។ នំនេះមានជាស្នូលសណ្តែកនិងជាលក្ខណៈម្សៅ Kinako។ គេមានទំលាប់ញ៉ាំនំនេះ នៅពេលមានពិធីដែលមានឈ្មោះថា “Ohigan”ដែលគេសែនព្រេនបុព្វការីជនឲ្យរួចផុតពីសេចក្តីស្លាប់ជារៀងរាល់២ដងក្នុងមួយឆ្នាំ គឺនៅរដូវផ្ការីកនិងរដូវស្លឹកឈើជ្រុះ។​ ពីដើមគេហៅនំនេះទៅតាមផ្កាដែលរីកនៃរដូវកាលនីមួយៗ ដោយនៅរដូវផ្ការីកថា “Botamochi” និងនៅរដូវស្លឹកឈើជ្រុះហៅថា “Ohagi”។

NyoNyum Khmer No.35






この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer