លោក អ៊ូច សំអុន (២៧ឆ្នាំ) បានប្រឡងជាប់បាក់ឌុបនៅឆ្នាំ២០១១ ហើយបានបន្តរៀនថ្នាក់ឧត្តមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ក្នុងឆ្នាំ២០១១។ បន្ទាប់ពីបានសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន២ឆ្នាំ និងបានចូលរៀនមុខជំនាញវិស្វកម្មមេកានិចរយៈជាងកន្លះឆ្នាំនៅទីនោះរួចមក លោកបានសម្រេចចិត្តបោះបង់ការសិក្សារបស់ខ្លួន ក្រោយទទួលបានអាហារូបករណ៍ទៅសិក្សានៅឯប្រទេសជប៉ុននៅក្នុងឆ្នាំសិក្សា២០១៥។ បច្ចុប្បន្ន លោកកំពុងសរសេរនិក្ខេបបទត្រៀមបញ្ចប់ថ្នាក់អនុបណ្ឌិតស្តីអំពីការផ្ទេរកម្តៅនៃសារធាតុត្រជាក់។ តើមានមូលហេតុអ្វីដែលជំរុញឱ្យលោក សំអុន បោះបង់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហើយសម្រេចចិត្តជ្រើសរើសទៅសិក្សាសារឡើងវិញនៅបរទេសបែបនេះ? តើលោកសំអុន យល់ឃើញយ៉ាងណា ចំពោះការសិក្សានៅប្រទេសជប៉ុនក្នុងរយៈពេលប្រមាណ ៦ឆ្នាំ កន្លងទៅនេះ? ខាងក្រោមនេះ ជាខ្លឹមសារនៃកិច្ចសម្ភាសរវាងទស្សនាវដ្ដីញញឹម និងលោក សំអុន ទាក់ទងនឹងជីវិត និងការសិក្សារបស់លោកនៅប្រទេសជប៉ុន។
១. តើមូលហេតុអ្វីនៃឱ្យរូបលោកសម្រេចចិត្តទៅសិក្សានៅប្រទេសជប៉ុន?
ជាគំនិតផ្ទាល់ខ្លួន ខ្ញុំគិតថាការរីកលូតលាស់លើផ្នែកបច្ចេកវិទ្យា នៅស្រុកយើងនៅមានកម្រិតនៅឡើយ ជាពិសេស ក្នុងវិស័យមេកានិចដែលចំបាច់យ៉ាងខ្លាំងក្នុងការជំរុញឱ្យមានការអភិវឌ្ឍន៍នៅក្នុងវិស័យឧស្សាហកម្ម នៅក្នុងស្រុកយើង។ ការសិក្សាផ្នែកវិស្វកម្មមេកានិចនេះ តម្រូវឱ្យនិស្សិតសិក្សាពីទ្រឹស្តី និងបច្ចេកទេសជាច្រើនដែលអាចប្រើប្រាស់ក្នុងការវិស័យឧស្សាហកម្ម។ ដូច្នេះ វាទាមទារឱ្យមានការអនុវត្តន៍នូវការប្រើប្រាស់សម្ភារៈបច្ចេកទេសក្នុងការច្នៃ ឬបង្កើតគ្រឿងបង្គុំមេកានិចផ្សេងៗ រួមទាំងប្រើប្រាស់ឧបករណ៍ពិសោធន៍ជាច្រើនដទៃទៀត។ ដោយ
សង្កេតឃើញថា ការអនុវត្តន៍ទាំងនេះមានកម្រិតនៅឡើយនៅកម្ពុជាកត្តានេះបានជំរុញឱ្យខ្ញុំចង់បន្តការសិក្សាជំនាញនេះនៅក្នុងប្រទេសជប៉ុនដែលល្បីល្បាញក្នុងវិស័យបច្ចេកវិទ្យា ដើម្បីទទួលបានចំណេះដឹងផ្នែកបច្ចេកទេសកាន់តែច្បាស់លាស់។
មូលហេតុមួយទៀតនោះ គឺដើម្បីបំពេញក្ដីស្រមៃរបស់ខ្ញុំដែលចង់ទៅសិក្សានៅក្រៅប្រទេស។ កាលរៀននៅសាលាតិចណូរយៈពេលជិត ៣ឆ្នាំគឺមិនមានការខាតបង់អ្វីឡើយសម្រាប់ខ្ញុំ ពោលគឺវាបានធ្វើឱ្យខ្ញុំសិក្សាពីជំនាញ មេកានិចនេះទុកមុនបានខ្លះអញ្ចឹង។ មួយវិញទៀត មុននឹងសម្រេចចិត្តមកសិក្សានៅទីនេះ ខ្ញុំក៏បានប្រឹក្សាយោបល់ជាមួយនឹងលោកគ្រូអ្នកគ្រូផងដែរ។ ពួកគាត់បានណែនាំខ្ញុំឱ្យចាំរៀនចប់នៅក្នុងស្រុកហើយចាំបន្តថ្នាក់អនុបណ្ឌិតទើបមិនខាតឆ្នាំ។ ប៉ុន្ដែ ដោយសារខ្ញុំមើលឃើញពីវិស័យមេកានិចនៅប្រទេសជប៉ុនមានការអភិវឌ្ឍឈានមុខគេហើយដោយរំពឹងថាខ្លួននឹងទទួលបានការបណ្ដុះបណ្ដាលពីអ្នកជំនាញជប៉ុនក្នុងផ្នែកនេះបានល្អប្រសើរ ទើបនាំឱ្យខ្ញុំដាច់ចិត្តជ្រើសរើសយកប្រទេសជប៉ុនឱ្យខានតែបានដូច្នេះ។ តាមពិតទៅ ការដែលបានមករៀនមុនបញ្ចប់បរិញ្ញាបត្រក្នុងស្រុកនៅជប៉ុនបែបនេះ វាជួយឱ្យខ្ញុំបានសិក្សា និងចេះភាសាជប៉ុនដែលជាយាន្តដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវមុខជំនាញ និងទទួលបានឱកាសល្អៗជាច្រើនដូចជា៖ ការបម្រើការងារនៅក្នុងក្រុមហ៊ុនជប៉ុន និងការបង្កើតបណ្តាញាល្អៗនៅថ្ងៃអនាគតជាមួយជនជាតិជប៉ុនជាដើម។
២. តើស្ថានភាពការសិក្សាភាសាជប៉ុននៅប្រទេសជប៉ុន យ៉ាងម៉េចដែរ?
ពេលជាប់អាហារូបករណ៍មកសិក្សានៅជប៉ុន ពេលនោះ រូបខ្ញុំមិនទាន់ចេះភាសាជប៉ុននៅឡើយទេ។ ប៉ុន្ដែ មុននឹងមកប្រទេសជប៉ុន ខ្ញុំគិតថាការទៅរៀនជាមួយគ្រូជនជាតិដើម និងធ្វើការរស់នៅប្រាស្រ័យទាក់ទងប្រចាំថ្ងៃផ្ទាល់នៅប្រទេសជប៉ុន នឹងធ្វើឱ្យខ្ញុំងាយស្រួលក្នុងរៀនភាសាជប៉ុន។ ប៉ុន្តែ ជាក់ស្តែង បើទោះជារៀន និងរស់នៅក្នុងស្រុកគេផ្ទាល់ក៏ដោយ ការសិក្សាភាសាជប៉ុនមានការលំបាកខុសពីការរំពឹងទុកច្រើន។ ភាសាជប៉ុនខុសប្លែកច្រើនពីភាសាខ្មែរយើង។ ឧទាហរណ៍ នៅក្នុងភាសាជប៉ុន គេនិយាយកម្មបទមុនកិរិយាសព្ទ ដែលវាបញ្ច្រាសពីភាសាខ្មែរ។ ម្យ៉ាងទៀត អក្សរជប៉ុនទៀតសោត គឺមាន ៣ ប្រភេទខុសៗគ្នា ដែលក្នុងនោះមានអក្សរកាន់ជិ (អក្សរចិនបុរាណ) ដែលមានការបញ្ចេញសំឡេងច្រើន និងពិបាកសរសរ។ ដូច្នេះ ដើម្បីរៀនឱ្យបានទាន់នឹងការបង្រៀននៅក្នុងថ្នាក់ ខ្ញុំត្រូវត្រៀមបកប្រែពាក្យពិបាកៗ ហ្វឹកហាត់សរសេរអក្សរកាន់ជិ និងស្វែងយល់ពីខ្លឹមសារមេរៀនទុកជាមុនជាដើម។
ការរៀនត្រៀមទុកមុនបែបនេះជារឿយៗ ធ្វើឱ្យខ្ញុំឆាប់ចាប់បាននូវការបង្រៀន និងមានការរចងចាំបានល្អ។ មួយវិញទៀត ខ្ញុំតែងតែព្យាយាមហាត់និយាយ ធ្វើការប្រាស្រ័យទាក់ទងនៅក្រៅថ្នាក់ជាមួយទាំងជនជាតិជប៉ុន និងមិត្តភក្តិបរទេសដទៃទៀតជាច្រើន ដើម្បីឱ្យឆាប់ចេះនិយាយ និងចេះប្រើប្រាស់ភាសាជប៉ុននៅក្នុងបរិបទជាក់ស្តែង។ បន្ថែមពីលើនេះ ការមើលវីដេអូអំពីជប៉ុនផ្សេងៗការអានកាសែតទស្សនាវដ្តី និងព័ត៌មានតាមកញ្ចក់
ទូរទស្សន៍ជប៉ុន ពោលគឺការចំណាយពេលច្រើនជាមួយអ្វីដែលទាក់ទងនឹងភាសាជប៉ុន ក៏អាចជួយឱ្យខ្ញុំរៀនដោយមិនដឹងខ្លួនបានច្រើនផងដែរ។
៣. ចុះស្ថានភាពសិក្សានៅសាលាឯកទេស និងសាកលវិទ្យាល័យជប៉ុនវិញយ៉ាងម៉េចដែរ? ក្រោយរៀនភាសាជប៉ុនបានមួយឆ្នាំ ខ្ញុំក៏បានចូលរៀនជំនាញរយៈពេល ២ឆ្នាំនៅសាលាបណ្តុះបណ្តាលបច្ចេកទេស (Nihon Kogakuin College) ក្នុងមុខជំនាញ មេកានិចឌីហ្សាញ។ ការរៀនរយៈពេល ២ឆ្នាំ គឺរៀនបែប
អនុវត្ត ដោយសិក្សាផ្តោតជាចម្បងទៅលើការប្រើប្រាស់កម្មវិធីឌីស្សាញដែលក្នុងនោះមានទាំង 2D និង 3D ដើម្បីរចនាឧបករណ៍ និងគ្រឿងមេកានិចផ្សេងៗ សម្រាប់យកទៅប្រើប្រាស់នៅរោងចក្រផលិតកម្ម។
នៅសាលាបណ្តុះបណ្តាលបញ្ចេកទេសនេះ តម្រូវឱ្យមានការសិក្សារយៈពេល ២ឆ្នាំ ហើយវាជាប្រភេទសាលាបណ្តុះបណ្តាលសិស្សរៀនចប់វិទ្យាល័យ ដែលចង់ចាប់យកជំនាញ និងឆាប់បានចូលទៅបម្រើការងារនៅតាមស្ថាប័ន ឬរោងចក្រឧស្សាហកម្មដែលប្រើប្រាស់ជំនាញទាំងនោះ។ យ៉ាងណាមិញ សម្រាប់រូបខ្ញុំ បន្ទាប់ពីបានរៀនចប់នៅទីនោះ ២ឆ្នាំរួចមក ខ្ញុំបានផ្ទេរទៅសិក្សាបន្តនៅឆ្នាំទី ៣ នៅសាកលវិទ្យាល័យតេក្យូ ( Teikyo University) ក្នុងជំនាញ Mechanical System and Precision ពាក់ព័ន្ធនឹងជំនាញមុន តែសិក្សាបន្ថែមលើមុខវិជ្ជាដទៃទៀតជាច្រើន។ ក្នុងការដាក់ពាក្យប្រឡងផ្ទេរចូលទៅសាកលវិទ្យាល័យ គេតម្រូវឱ្យយើងដាក់វិញ្ញាប័ណ្ណបត្របញ្ជាក់បញ្ចប់ការសិក្សារពីសាលាបច្ចេកទេស ប្រតិបត្តិពិន្ទុរួមទាំងឯកសារពាក់ព័ន្ធផ្សេងទៀត។ ចំពោះវិញ្ញាសារប្រឡងចូលមាន
៣ មុខវិជ្ជាគឺ៖ គណិតវិទ្យា រូបវិទ្យា និងការសម្ភាសន៍ដែលគ្រប់មុខវិជ្ជាធ្វើឡើងជាភាសាជប៉ុនសុទ្ធសាធ។
៤. តើលោកអាចប្រាប់យើងខ្ញុំអំពីអាហារូបករណ៍ដែលលោកទទួលបានដែរឬទេ? ខ្ញុំមកសិក្សានៅជប៉ុននេះ តាមរយៈអាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុនហៅកាត់ថា MEXT។ អាហារូបករណ៍នេះ គឺបើកទទួលពាក្យជាទូទៅក្រោមការរៀបចំរបស់ស្ថានទូតជប៉ុន និងសហការជាមួយក្រសួងអប់រំយុវជន និងកីឡាកម្ពុជា។ សិស្ស និងនិស្សិតទូទៅ គឺមានសិទ្ធស្នើសុំអាហារូបករណ៍ MEXT នេះ។ សម្រាប់ខ្ញុំ គឺខ្ញុំបានជាប់ការប្រឡងសុំ
អាហារូបករណ៍នេះ នៅពេលខ្ញុំរៀននៅសាលាតិចណូ ពាក់កណ្តាលឆ្នាំទី៣។ ក្រោយមកទៀត បន្ទាប់ពីមកដល់ប្រទេសជប៉ុន ខ្ញុំបានដាក់ពាក្យស្នើសុំបន្តអាហារូបករណ៍ MEXT នេះបន្ត ហើយបានជាប់ជាបន្តបន្ទាប់រហូតមកដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។ សម្រាប់លក្ខខណ្ឌដើម្បីបន្តអាហារូបករណ៍ MEXT នេះ គឺគេវិនិច្ឆ័យទៅលើនិទ្ទេស GPA(២.៨/៣.0) ដែលរបៀបកំណត់ GPA នេះធ្វើទៅតាមការកំណត់របស់ MEXT បូករួមនឹងផែនការណ៍សិក្សា (Study Plan) ដែលយើងសរសេរឱ្យគេជាដើម។
៥. អំពីមុខជំនាញស្រាវជ្រាវវិញ?
សម្រាប់ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Tokyo University of Marine Science and Technology នេះ ខ្ញុំកំពុងធ្វើការស្រាវជ្រាវ និងសរសេរនិក្ខេបបទបញ្ចប់អំពី លក្ខណៈនៃការបញ្ជូនកម្តៅរបស់សារធាតុត្រជាក់ (Freon gas) ដែលជាសារធាតុម្យ៉ាង ត្រូវបានគេប្រើប្រាស់នៅក្នុងម៉ាស៊ីនត្រជាក់ ឬទូទឹកកក។ ការស្រាវជ្រាវរបស់ខ្ញុំនេះ គឺសិក្សាផ្តោតទៅលើសារធាតុត្រជាក់ថ្មី ដើម្បីជំនួសសារធាតុត្រជាក់មុនៗ ដែលមានផលប៉ះពាល់ខ្លាំងទៅលើស្រទាប់អូហ្សូន និងការបំភាយឧស្ម័នផ្ទាំងកញ្ចក់ ដែលធ្វើឱ្យមានការឡើងកម្តៅផែនដី ដែលជាបញ្ហាបរិស្ថានយ៉ាង
ធំដែលពិភពលោកកំពុងជួបប្រទះ។ សារធាតុត្រជាក់ដែលខ្ញុំកំពុងស្រាវជ្រាវនេះ ត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងម៉ាស៊ីនត្រជាក់ឡាន និងម៉ាស៊ីនលក់ស្វ័យប្រវត្តិ(Vending machine)ជាដើម។
៦. ចំពោះការរស់នៅក្នុងប្រទេសជប៉ុនវិញ តើមានអ្វីចោទជាបញ្ហាទេ?
សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃនៅជប៉ុន គឺពុំមានអ្វីចោទជាបញ្ហានោះទេ ព្រោះខ្ញុំបានស៊ាំនឹងការរស់នៅ ការហូបចុកនៅទីនេះ និងអាចប្រើប្រាស់ភាសាជប៉ុនក្នុងការប្រាស្រ័យទាក់ទងបានជាទូទៅ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺការសិក្សានៅថ្នាក់ស្រាវជ្រាវនេះ។ ខ្ញុំត្រូវមមាញឹកនិងមានស្ត្រេសច្រើន ដោយសារខ្ញុំត្រូវចំណាយពេលសម្រាប់ការស្រាវជ្រាវនៅមន្ទីរពិសោធន៍ច្រើន។ តែទោះជាយ៉ាងនេះក្តី ខ្ញុំតែងតែព្យាយាមរកពេលវេលាសម្រាប់ខ្លួនឯងនៅចុងសប្តាហ៍ ដើម្បីសម្រាកលម្ហែ ជួបជុំនិងជជែកកម្សាន្តជាមួយសិស្សច្បង សិស្សប្អូន និងមិត្តភក្តិ ដើម្បីបន្ធូរ
បន្ថយភាពតានតឹងក្នុងសិក្សា។ នៅពេលជួបបញ្ហា និងការជាប់កាំងនៅក្នុងការស្រាវជ្រាវដែលពុំអាចដោះស្រាយដោយខ្លួនឯងបាន ខ្ញុំតែងតែសុំការពិគ្រោះយោបល់ជាមួយសាស្រ្តាចារ្យទទួលបន្ទុក ឬសិស្សច្បងនៅក្នុងមន្ទីពិសោធន៍ ដើម្បីសុំគន្លឹះក្នុងការដោះស្រាយបញ្ហាទាំងនោះ។
៧. តើលោកមានគម្រោងទៅថ្ងៃអនាគតបែបណាដែរ?
នៅថ្ងៃអនាគត ខ្ញុំមានក្តីស្រមៃចង់ក្លាយជាសាស្រ្តាចារ្យបង្រៀនផ្នែកមេកានិចម្នាក់ នៅសាកលវិទ្យាល័យណាមួយនៅក្នុងស្រុកខ្មែរយើង។ តាមរយៈការបង្រៀន និងការដឹកនាំស្រាវជ្រាវ ខ្ញុំសង្ឃឹមថា ខ្ញុំអាចចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងជូនដល់និស្សិតខ្មែរជំនាន់ក្រោយដែលជាសសរស្តម្ភដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមខ្មែរ។ ដើម្បីឱ្យក្តីស្រមៃនេះអាចសម្រេចទៅបាន វាទាមទារឱ្យខ្ញុំមានសមត្ថភាពខ្ពស់ទាំងជំនាញបច្ចេកទេស និងតិចនិចក្នុងការបញ្ជូនចំណេះដឹងទៅកាន់សិស្សានុសិស្ស។ ដូច្នេះ បន្ទាប់ពីបញ្ចប់ថ្នាក់អនុបណ្ឌិត ខ្ញុំមានគម្រោង
បន្តទៅថ្នាក់បណ្ឌិតទៀត ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវឱ្យកាន់តែប្រសើរបន្ថែមទៀត។ បន្ទាប់ពីចប់ថ្នាក់បណ្ឌិត ខ្ញុំមានបំណងបម្រើការងារនៅគ្រឹះស្ថានស្រាវជ្រាវជប៉ុន ៤ ឬ ៥ឆ្នាំសិន មុននឹងត្រឡប់ទៅប្រទេស
ខ្មែរយើងវិញ ដើម្បីដកស្រង់យកបទពិសោធន៍ក្នុងការងារជាក់ស្តែង និងពីរបៀបធ្វើការរបស់ជនជាតិជប៉ុនដែលគេតែងតែកោតសរសើរអំពីប្រសិទ្ធភាព ការយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ។
៨. ជាចុងក្រោយ តើលោកមានអ្វីផ្តាំផ្ញើទៅកាន់មិត្តអ្នកអានទស្សនាវដ្តីញញឹមខ្មែរយើងខ្ញុំ?
ខ្ញុំសូមលើកទឹកចិត្តឱ្យប្អូនៗជំនាន់ក្រោយ បន្តខិតខំសិក្សា និងមានភាពក្លាហានមោះមុត ហ៊ានស្រមៃធំ បើទោះជាបច្ចុប្បន្នភាពរបស់ខ្លួនមានការលំបាកយ៉ាងណាក៏ដោយ។ ពីព្រោះខ្ញុំគិតថា ការតស៊ូព្យាយាមនេះជាកត្តាដ៏សំខាន់នៃភាពជោគជ័យមិនថាក្នុងការសិក្សាស្រាវជ្រាវ ឬបម្រើការងារអ្វីឡើយ។ មួយវិញទៀត ទំនាក់ទំនង ភាពរស់រាយរាក់ទាក់ និងការជួយយកអាសាអ្នកនៅជុំវិញខ្លួនក៏ជាកត្តាមួយចាំបាច់ផងដែរ នៅក្នុងការរស់នៅ ព្រោះវាផ្តល់ការរៀនសូត្រ ការដកពិសោធន៍ពីអ្នកនៅជុំវិញខ្លួនបានដោយផ្ទាល់ និងជាយាន្តមួយក្នុងការពង្រីកឱកាសរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 48】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
II. តើកម្មកររោងចក្រមានស្ថានភាពរស់នៅដូចម្តេច?
2023.07.11 NyoNyum Khmer Special Topics未分類
“ការចែករំលែកបទពិសោធន៍សិក្សានិងការងារនៅក្រៅប្រទេសទៅកាន់យុវជនខ្មែរ គឺជាក្តីសុបិនរបស់ខ្ញុំ!”
2023.05.05 Report from Japan
ការផ្តើមអាជីវកម្មថ្មីរបស់មគ្គុទេសក៍ទេសចរក្នុងវិបត្តិកូវីដ១៩
2023.04.03 NyoNyum Khmer Special Topics未分類
“ជនជាតិជប៉ុនមានវប្បធម៌ការងារល្អៗជាច្រើន ដែលខ្មែរយើងគួរស្វែងយល់ និងរៀនសូត្រ”
2023.02.27 Report from Japan
តើការធ្វើវិបស្សនា (សមាធិ) មានផលប្រយោជន៍អ្វីខ្លះ?
2022.12.12 未分類
ពិធីបំបួសនាគ
2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
2022.11.17 NyoNyum KhmerNyoNyum Khmer Special Topics未分類
“ការយល់ដឹងពីច្បាប់ទម្លាប់រស់នៅជាក់ស្តែងនៅប្រទេសជប៉ុន គឺជារឿងសំខាន់សម្រាប់យុវជនខ្មែរមានបំណងបម្រើការនៅជប៉ុន”
2022.10.25 Report from Japan
សួនបៃតងអង្គរ
2022.10.13 NyoNyum Khmer Special Topics未分類
ហូតែល Bayon Modern Residence
2022.10.13 NyoNyum Khmer Special Topics未分類
ហាងកាហ្វេដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងក្រុងសៀមរាប The Bean Embassy & Chocolate Garden
2022.10.11 NyoNyum Khmer Special Topics未分類
ហាងម្ហូបអណ្តាតគោអាំងជប៉ុន Gyutanya Re: Yosaku
2022.10.05 NyoNyum Khmer Special Topics未分類
ហាងអាហារជប៉ុន Izakaya DAI
2022.10.04 NyoNyum Khmer Special Topics未分類
តើប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបយល់ឃើញយ៉ាងណាចំពោះស្ថានភាពហេដ្ឋារចនាសម្ព័ន្ធដែលទើបសាងសង់រួចថ្មី និងអំពីគម្រោងទីក្រុងឆ្លាតវៃសម្រាប់ខេត្តសៀមរាប?
2022.09.29 NyoNyum Khmer Special Topics未分類
មុខមាត់ថ្មីរបស់ទីក្រុងសៀមរាបក្រោយគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែបញ្ចប់
2022.09.27 NyoNyum Khmer Special Topics未分類
ក្រុមហ៊ុនឯកជននឹងការបង្កើតក្រុងឆ្លាតវៃសៀមរាប
2022.09.21 NyoNyum Khmer Special Topics未分類
តើអ្នកដឹងពីគម្រោងសាងសង់ទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប ឬទេ?
2022.09.20 NyoNyum Khmer Special Topics未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៣ ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២【NYONYUM KHMER】
2022.09.12 NyoNyum KhmerNyoNyum Khmer Special Topics未分類
តួនាទីស្រ្តីមន្រ្ដីប៉ូលីសក្នុងការអភិវឌ្ឍសង្គម
2022.08.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យយោធា
2022.08.04 NyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យស្ថាបត្យកម្ម
2022.07.27 NyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យជំនួញ
2022.07.22 NyoNyum Khmer Special Topics未分類
តម្លៃស្រ្តីក្នុងសង្គមខ្មែរ
2022.07.18 NyoNyum Khmer Special Topics未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៤ ចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២【NYONYUM KHMER】
2022.07.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
ទស្សនាអតីតរាជធានីបុរាណជប៉ុន នាសម័យ កាម៉ាគូរ៉ា (Kamakura)
2022.06.13 Japan ViewNyoNyum Khmer未分類
ការចិញ្ចឹមអភិរក្សសត្វស្ទាំង
2022.06.13 NyoNyum Khmer Special Topics未分類
អង្គការគាំពារសត្វចិញ្ចឹមអនាថា និងងាយរងគ្រោះ PPAWS
2022.06.09 NyoNyum Khmer Special Topics未分類
សេវាកម្មដឹកជញ្ជូនសត្វចិញ្ចឹម Pet Relocation Cambodia
2022.06.07 NyoNyum Khmer Special Topics未分類
ហាងបម្រើសេវាកម្មថែទាំសត្វចិញ្ចឹម Pet Partner SHIRO
2022.05.31 NyoNyum Khmer Special Topics未分類
មន្ទីរពេទ្យសត្វជប៉ុន
2022.05.30 NyoNyum Khmer Special Topics未分類
ឆ្មាកាហ្វេ (CHHMA Catfé )
2022.05.27 NyoNyum Khmer Special Topics未分類
ឆ្មាកាហ្វេនៅទីក្រុងភ្នំពេញ
2022.05.23 NyoNyum Khmer Special Topics未分類
ហាងកាហ្វេនិងបង្វឹកសត្វឆ្កែ ដកហ្គីថោន (Doggie Town)
2022.05.20 NyoNyum Khmer Special Topics未分類
ហាងកាហ្វេសត្វចិញ្ចឹមពេញនិយមក្នុងទីក្រុងភ្នំពេញ
2022.05.18 NyoNyum Khmer Special Topics未分類
តើអ្នកយល់ឃើញដូចម្តេចចំពោះសត្វចិញ្ចឹមរបស់អ្នក?
2022.05.16 NyoNyum Khmer Special Topics未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥១ ចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២【NYONYUM KHMER】
2022.05.12 NyoNyum Khmer Special Topics未分類
ស្ថានភាពទីលានចោលសំរាមក្នុងទីក្រុងភ្នំពេញបច្ចុប្បន្ន
2022.03.22 NyoNyum Khmer Special Topics未分類
ក្រុមហ៊ុនប្រមូលសំរាមនៅក្នុងទីក្រុងភ្នំពេញ
2022.03.22 NyoNyum Khmer Special Topics未分類
របរទិញនិងរើសអេតចាយ
2022.03.22 NyoNyum Khmer Special Topics未分類
សម្ភាសន៍ម្ចាស់អាជីវកម្មអេតចាយ
2022.03.22 NyoNyum Khmer Special Topics未分類
ការយល់ឃើញទូទៅរបស់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ ចំពោះបញ្ហាសំរាម
2022.03.22 NyoNyum Khmer Special Topics未分類
សិប្បកម្មធុងបរិស្ថាន ដើម្បីបរិស្ថានរស់នៅស្អាតទាំងអស់គ្នា
2022.03.22 NyoNyum Khmer Special Topics未分類
សាលាដូង សាលាច្នៃពីសំរាម?!
2022.03.22 NyoNyum Khmer Special Topics未分類
អ្វីដែលខ្ញុំចង់បាននោះគឺ ខ្ញុំសង្ឃឹមថា ខ្ញុំអាចនឹងបង្កើតឱ្យមានចលនាផុសផុល ក្នុងចំណោមក្រុមយុវជន ឱ្យគិតគូរពីសុខភាពបរិស្ថាន!
2022.03.22 NyoNyum Khmer Special Topics未分類
រមណីយដ្ឋានជិះស្គីលើព្រឹលទឹកកក Hunter Mountain Shiobara
2022.03.22 japan view未分類
បទសម្ភាសន៍ប្រធានសមាគមនិស្សិតខ្មែរ អំពីការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសជប៉ុន
2022.03.22 Report from Japan未分類
ទស្សនៈរបស់ផលិតករភាពយន្តវ័យក្មេងចំពោះវិស័យភាពយន្តខ្មែរបច្ចុប្បន្ន
2022.03.22 Japan Foundation Collaboration未分類
វីគិរីរម្យ ផាញ រីសត (vKirirom Pine Resort)
2022.01.22 NyoNyum Khmer Special Topics未分類
កិច្ចសម្ភាសន៍លោក YAMAMOTO ស្ថាបនិកទីលានបើកបរយានយន្ត “YAMAMOTO Circuit Cambodia” ក្នុងខេត្តកំពង់ស្ពឺ
2022.01.21 NyoNyum Khmer Special Topics未分類
មុខម្ហូបពិសេសប្រចាំខេត្ត Ehime
2022.01.19 NyoNyum Khmer Special Topics未分類
ទឹកផុសធម្មជាតិដ៏ចំណាស់ជាងគេបំផុតនៅក្នុងប្រទេសជប៉ុន
2022.01.17 NyoNyum Khmer Special Topics未分類
ប្រាសាទ Matsuyama ដ៏ល្បីល្បាញនៃខេត្ត Ehime
2022.01.13 NyoNyum Khmer Special Topics未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៩ ចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២【NYONYUM KHMER】
2022.01.11 NyoNyum Khmer未分類
បំពាក់ម៉ាស់ក្រណាត់ថ្វាយបដិមាព្រះពោធិសត្វដ៏ធំ Aizu Jibo Daikannon ដើម្បីសុំសេចក្តីសុខឱ្យរួចផុតពីជំងឺឆ្លងកូវីដ-១៩
2021.08.02 NyoNyum Khmer未分類
សេចក្តីរាយការណ៍ពីប្រទេសជប៉ុន “ដាំក្នុងសាលា ផ្លែផ្កាក្នុងសង្គម”
2021.07.31 NyoNyum Khmer未分類
កិច្ចសម្ភាសន៍មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អំពីការអប់រំបែបឌីជីថលនៅកម្ពុជា
2021.07.28 NyoNyum Khmer未分類
ការរីកចម្រើននៃការបង្រៀនតាមបែបឌីជីថលក្នុងវិស័យឯកជន
2021.07.26 NyoNyum Khmer未分類
(ភាសាខ្មែរ) សេចក្តីរាយការពីប្រទេសជប៉ុន
2021.01.22 Report from Japan
(ភាសាខ្មែរ) “សូមរៀនភាសាជំនាញ និងវប្បធម៌ជប៉ុនអោយបានច្រើន មុនមកបំរើការងារនៅជប៉ុន”
2020.09.15 Report from Japan
(ភាសាខ្មែរ) ពីគ្រូបង្រៀនភាសាជប៉ុនក្លាយជាអ្នកស្រាវជ្រាវផ្នែកអប់រំភាសាជប៉ុនម្នាក់
2020.07.14 Report from Japan
(ភាសាខ្មែរ) សូមស្វែងរកការប្រលងអាហារូបករណ៍ដើម្បីបន្តការសិក្សានៅជប៉ុន
2020.05.28 Report from Japan
(ភាសាខ្មែរ) ចូរមានជំនឿចិត្តជាជាងទិតៀនខ្លួនឯង Report From Japan
2020.03.14 Report from Japan
(ភាសាខ្មែរ) តម្លៃនៃការសិក្សានិងការរៀបចំខ្លួន ដើម្បីប្រលងចូលសាលាវិជ្ជាជីវៈឬសាកលវិទ្យាល័យនៅប្រទេសជប៉ុន
2020.01.20 Report from Japan
(ភាសាខ្មែរ) ប្រទេសជប៉ុនជាប្រទេសទី១ដែលខ្ញុំប្រាថ្នាចង់ទៅ!!!!!! 【Report from Japan】
2019.11.22 Report from Japan
(ភាសាខ្មែរ) តូក្យូជាទីដែលយើងបានជួបគ្នា【Report From Japan】
2019.09.16 Report from Japan
(ភាសាខ្មែរ) Report from Japan ការសំរេចចិត្តទៅសិក្សានៅប្រទេសជប៉ុន
2019.07.22 Report from Japan
現地情報誌「ニョニュム」92号デジタル版発売のお知らせ
2017.12.16 News未分類
【Sun International Clinic】12月のプロモーション情報
2017.12.01 未分類
【~11月のチエンプーチャイ占い~】 大好評のカンボジア人占い師による干支占いです!
2017.11.01 未分類
現地情報誌「ニョニュム」91号デジタル版発売のお知らせ
2017.10.17 未分類
9/15「アジア国際子ども映画祭2017」カンボジア大会開催@CJCC
2017.09.12 未分類
本日より「Sun International Clinic」でプロモーション開催中!
2017.08.31 未分類
【カンボジア発フライト情報】プノンペン編
2017.06.30 未分類
ニョニュム89号デジタル版発売のお知らせ
2017.06.16 未分類
おすすめ料理店紹介コーナー『カンボジア在住マダムの★★★★★グルメ』 No.57「BAR ODIN」
2016.07.04 未分類
おすすめ料理店紹介コーナー『カンボジア在住マダムの★★★★★グルメ』 No.56 「辛辛麺」
2016.05.05 未分類
カフェタイムがさらに充実!お茶メニューが増えました。
2016.04.18 未分類
おすすめ料理店紹介コーナー『カンボジア在住マダムの★★★★★グルメ』 No.55 「うどんカフェ グリーンボウル」
2016.03.03 未分類
絆フェスティバルに出店します
2016.02.12 未分類
ニョニュムカフェ& ギャラリーがリニューアル
2016.02.11 未分類
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics