លោក លី ប៉ូឡែន ជាផលិតករភាពយន្តខ្នាតខ្លីវ័យក្មេងមួយរូប ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានអ្នកផលិតភាពយន្តខ្មែរ និងបរទេស។ លោក ប៉ូឡែន ជាអតីតនិស្សិតផ្នែកវេជ្ជសាស្រ្ត ប៉ុន្តែ បានងាកមកចាប់អារម្មណ៍នឹងការផលិតខ្សែភាពយន្តវិញ នៅឆ្នាំ២០១២។ ដោយមានទេពកោសល្យ និងភាពប៉ិនប្រសព្វក្នុងការនិពន្ធ និងដឹកនាំការផលិតភាពយន្តខ្លីរបស់លោកបានឈ្នះពានរង្វាន់ Tropfest SEA នៅក្នុងឆ្នាំ២០១៥។ នៅក្នុងកម្មវិធី “សិក្ខាសាលាភាពយន្ដកម្ពុជា-ជប៉ុន” រយៈពេល ៩ ថ្ងៃ ដែលសហការរៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ី ការិយាល័យភ្នំពេញ រួមជាមួយក្រុមភាពយន្តឈូករ័ត្ន (Sunflower Film Organization) ដែលមានវត្តមានចូលរួមដោយផលិតករភាពយន្តវ័យក្មេងពាក់កណ្តាលអាជីព (Semi Professional) ចំនួន ១៦ រូប លោក ប៉ូឡែន ត្រូវបានអញ្ជើញចូលរួមក្នុងនាមជាគ្រូឧទ្ទេស ដើម្បីបង្រៀនការសរសេរអត្ថបទភាពយន្ត អនុវត្តការសរសេរអត្ថបទពីប្រលោមលោកទៅជាអត្ថបទភាពយន្តខ្លី អភិវឌ្ឍសាច់រឿង និងដឹកនាំរឿង។ ទាក់ទិននឹងប្រធានបទដូចបានរៀបរាប់ខាងលើនេះ ទស្សនាវដ្តី ញញឹម បានសាកសួររូបលោកអំពី វិស័យភាពយន្តខ្នាតខ្លី និងឧស្សាហកម្មភាពយន្តខ្មែរ ព្រមទាំងភាពយន្តជប៉ុនដែលលោកបានទស្សនាកន្លងមករួមទាំងគម្រោងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យភាពយន្តជប៉ុន-កម្ពុជា ដែលបានរៀបចំឡើងដោយ មជ្ឈមណ្ឌលអាស៊ី ការិយាល័យភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ។
តើមូលហេតុអ្វីនាំឱ្យលោកប្តូរពីការសិក្សាជំនាញវេជ្ជសាស្រ្ត មកចាប់យកវិស័យតែងនិពន្ធ និងផលិតខ្សែភាពយន្តវិញ?
តាមពិតទៅ ខ្ញុំបានសិក្សាផ្នែកសុខាភិបាលតាមក្ដីស្រមៃរបស់ឪពុកខ្ញុំក្រោយប្រឡងជាប់បាក់ឌុបភ្លាម។ ក្នុងអំឡុងពេលសិក្សាជំនាញពេទ្យនោះក៏មានកម្មវិធីសិក្សាភាសាបារាំងនៅមជ្ឈមណ្ឌលភាសាបារាំងផងដែរ។ មជ្ឈមណ្ឌលភាសាបារាំងនេះហើយ គឺជាកន្លែងដែលបង្កឱកាសឱ្យខ្ញុំបានស្វែងយល់ពីចំណង់ចំណូលចិត្តខ្លួនឯងបន្តិចម្ដងៗ តាមរយៈការចូលអានសៀវភៅក្នុងបណ្ណាល័យនោះ។ បណ្ណាល័យនៅមជ្ឈមណ្ឌលភាសាបារាំង មិនត្រឹមតែមានសៀវភៅសម្រាប់អានច្រើនប៉ុណ្ណោះទេ ប៉ុន្ដែក៏មានខ្សែភាពយន្តចងក្រងជាឯកសារ និង DVD ផងដែរ ដែលប្រមូលផ្ដុំនូវរឿងអឺរ៉ុប និងជប៉ុនជាដើម។ ដូច្នេះនៅពេលទំនេរ ខ្ញុំបានទៅទីនោះដើម្បីមើលខ្សែភាពយន្តទាំងនោះ ហើយវាបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងការតែងនិពន្ធសាច់រឿងនីមួយៗ ព្រោះខ្សែភាពយន្តទាំងនោះបានរំលេចពីការអប់រំផ្លូវចិត្ត និងទស្សនៈវិទ្យាជាដើម។ យូរៗទៅខ្ញុំមានអារម្មណ៍ថាខ្លួនឯងកំពុងដក់ចិត្តស្រឡាញ់វិស័យភាពយន្ត ដែលខ្ញុំបានចូលចិត្តតាំងពីក្មេង ដែលមានការសរសេររឿងខ្លីៗពីនេះពីនោះនិងការអានប្រលោមលោកផ្សេងៗ។ បន្ទាប់មក នៅថ្ងៃមួយក្នុងឆ្នាំ ២០១២ ខ្ញុំបានឃើញ មជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ META HOUSE បានស្វែងរកអ្នកផលិតខ្សែវីដេអូឯកសារខ្លីៗ ទាក់ទងនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា របស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា (ROCK)។ ខ្ញុំបានចាប់អារម្មណ៍ និងបានដាក់ពាក្យចូលរួម ហើយក៏ជាប់នៅពេលនោះ។ ក្រោយមក នៅក្នុងអំឡុងឆ្នាំខាងលើដែល ខ្ញុំទទួលបានគម្រោងតូចមួយទាក់ទងនឹងការថតវីដេអូនៅក្នុងខេត្តព្រះវិហារ ដោយពេលនោះខ្ញុំកំពុងរៀនឆ្នាំទី៣។ ក្រោយមកទៀត ខ្ញុំក៏មានឱកាសទៅថតរឿងខ្លីមួយទៀតឈ្មោះថា IVA ហើយរឿងនោះបានជាប់ជា BEST SCREENPLAY ផ្នែកអត្ថបទរឿងល្អបំផុត ក្នុងការប្រកួតនៅមហោស្របភាពយន្តវៀតណាមមួយ នៅទីក្រុងសៃហ្គន។ ចាប់តាំងពីពេលនោះមក ខ្ញុំចាប់ផ្ដើមដឹងពីអ្វីដែលខ្លួនឯងចូលចិត្ត និងធ្វើវាជារៀងរាល់ថ្ងៃដោយមិននឿយហត់ ទោះមានពេលខ្លះខ្ញុំចំណាយពេលសរសេររឿងដល់ម៉ោង ១ ឬ២ យប់ក៏មានដែរ។ ទាក់ទងនឹងជំនាញពេទ្យដែលខ្ញុំបានរៀនវិញ ហាក់ពុំបានបណ្ដុះបណ្ដាលផ្លូវអារម្មណ៍ និងគំនិតរបស់ខ្ញុំឱ្យគិតបានវែងឆ្ងាយដូចការនិពន្ធរឿងខ្លីនេះឡើយ ហើយខ្ញុំរៀនបានតែមួយជាប់ៗប៉ុណ្ណោះ ដូច្នេះខ្ញុំក៏សម្រេចចិត្តបោះបង់វានៅក្នុងឆ្នាំទី៥ តែម្ដង។
នៅពេលរូបលោក កំពុងសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្រ្តលោកបានងាកមកចាប់អារម្មណ៍លើការផលិតខ្សែភាពយន្តវិញ ។ តើនៅពេលនោះ លោកបានសិក្សាអំពីការសរសេរអត្ថបទភាពយន្ត និងការដឹកនាំរឿង បានដោយរបៀបណាដែរ?
ត្រង់ចំណុចនេះ ខ្ញុំអាចនិយាយបានថា ចំណេះដឹងទាំងអស់នោះ គឺបានមកពីការទស្សនាភាពយន្តនានា មកពីប្រទេសផ្សេងៗក្នុងពិភពលោកទាំងចាស់ ទាំងថ្មី គួបផ្សំនឹងភាពយន្តដែលមាននៅក្នុងបណ្ណាល័យរបស់មជ្ឈមណ្ឌលភាសាបារាំង កាលពីខ្ញុំនៅរៀនជំនាញពេទ្យ។ ខ្ញុំមិនបានទទួលការបង្រៀនផ្នែកនេះពីមជ្ឈមណ្ឌលទេ ហើយនៅស្រុកខ្មែរយើងក៏មិនទាន់មានសាលាបង្រៀនផលិតខ្សែភាពយន្តច្បាស់លាស់នៅឡើយដែរ គឺមានតែសាលាសម្ដែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតែប៉ុណ្ណោះ។ ចំពោះរូបខ្ញុំ រាល់ពេលអានរឿងប្រលោមលោក ឬក៏ទស្សនាខ្សែភាពយន្តអ្វីមួយ ខ្ញុំតែងតែមានចម្ងល់ថា ហេតុអ្វីក៏ត្រង់ចំណុចនេះចំណុចនោះ បានបង្ហាញពីរឿងរ៉ាវផ្សេងៗដ៏គួរឱ្យចាប់អារម្មណ៍បែបហ្នឹង? តើអ្នកនិពន្ធគាត់មានវិធីសាស្រ្តបែបណាទើបធ្វើឱ្យវារំលេចចេញមកបានយ៉ាងដូច្នោះ? មួយវិញទៀត នៅពេលដំបូងអំឡុងឆ្នាំ២០១០ ដែលខ្ញុំបានសិក្សាស្រាវជ្រាវវីដេអូក្លីបរៀបរាប់ពីការថតភាពយន្តនៅលើប្រព័ន្ធអ៊ីនធឺណិត គឺពេលនោះអ៊ីនធឺណិតនៅមិនទាន់មានប្រើប្រាស់ទូលំទូលាយដូចបច្ចុប្បន្ននៅឡើយទេ។ រាល់ពេលទំនេរ ខ្ញុំបានចំណាយពេលប្រមាណ ១ម៉ោង ទៅហាងអុីនធឺណិត ដើម្បីអង្គុយស្រាវជ្រាវរកមើលរឿងខ្លីៗតាមយូធ្យូប។ លើសពីនេះទៀត ខ្ញុំបានរៀនពីសិក្ខាសាលាបណ្ដុះបណ្ដាលពីភាពយន្ត និងការសរសេររឿងខ្លីនៅមជ្ឈមណ្ឌល META HOUSE និងមជ្ឈមណ្ឌល BOPHANA ជាដើមផងដែរ។
យើងខ្ញុំបានឮថាលោកមានការចាប់អារម្មណ៍ខ្លាំងចំពោះខ្សែភាពយន្តមួយដែលមានចំណងជើងថា “Amelie”។ តើចំណុចណាខ្លះដែលធ្វើឱ្យរូបលោកចាប់អារម្មណ៍លើភាពយន្តមួយនេះ?
ខ្ញុំចាំបានថា កាលពីឆ្នាំ២០១១ ខ្ញុំបានទស្សនាខ្សែភាពយន្ត “Amelie” នេះនៅបណ្ណាល័យរបស់មជ្ឈមណ្ឌលភាសាបារាំង។ ខ្ញុំបានទស្សនាខ្សែ ភាពយន្តជាច្រើននៅទីនោះ ប៉ុន្ដែចំពោះរឿង “Amelie” នេះវិញ ខ្ញុំទស្សនាហើយ ហាក់មានអារម្មណ៍ថាវាដូចទៅនឹងជីវិតរបស់ខ្លួនឯង ដោយសារមានចំណុចខ្លះក្នុងសាច់រឿងស្រដៀងទៅនឹងរូបខ្ញុំផ្ទាល់។ ខ្ញុំចាប់អារម្មណ៍អត្តចរិតរបស់តួអង្គស្រីក្នុងរឿងនេះ គឺនាង អាមេលី (Amelie)។ អាមេលីចូលចិត្តរស់នៅក្នុងភាពស្ងៀមស្ងាត់ម្នាក់ឯង និងចូលចិត្តជួយអ្នកដទៃ។ មួយវិញទៀតនោះ គឺខ្ញុំចូលចិត្តរឿងនេះត្រង់ថា មិនដូចខ្សែភាពយន្តក្នុងស្រុក ដែលលើកឡើងពីត្រកូលអ្នកមាន ភាពមានបាន ទ្រព្យសម្បត្តិស្ដុកស្ដម្ភ ផ្ទះវីឡា ឡាន សម្ភារៈនិយម និងការឈ្លោះគ្នារឿងទ្រព្យសម្បត្តិប្រចណ្ឌឈ្នានីសគ្នាជាដើម។ ខ្ញុំគិតថា ខ្សែភាពយន្តទាំងនេះ បានបង្ហាញ
មកធ្វើឱ្យមនុស្សមានចិត្តរស់នៅចង់មានបានគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន កេងប្រវ័ញ្ចគ្នា ខុសគ្នាពីខ្សែភាពយន្ត អាមេលី ដែលបង្ហាញឱ្យមនុស្សឃើញពីអ្វីដែលសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃជាមួយនឹងអ្វីដែលនៅជុំវិញខ្លួនសាមញ្ញៗ។ ពោលគឺ មិនចាំបាច់តែមានឡានទំនើបសម្ភារៈនិយមផ្សេងៗទើបធ្វើឱ្យជិវិតអស្ចារ្យនោះទេ រឿងរបស់អាមេលីបានបង្ហាញជាពិសេសអំពីការមានចិត្តជួយអ្នកដទៃដោយក្ដីរីករាយ។ រឿងនេះ បានជម្រុញទឹកចិត្តខ្ញុំថា នៅពេលដែលអ្នកនិពន្ធបង្ហាញសាច់រឿងអ្វីមួយដល់សាធារណជន តើចំណុចណាសំខាន់ និងអប់រំសតិអារម្មណ៍របស់មនុស្សយ៉ាងដូចម្តេចខ្លះ? ដូច្នេះហើយខ្ញុំចង់បន្ដដើរលើផ្លូវនេះក្នុងគោលបំណងបែបនេះ។
យើងខ្ញុំសង្កេតឃើញថា ស្នាដៃភាពយន្តខ្លីរបស់លោក គឺភាគច្រើនទាក់ទងនឹងស្ត្រី បងប្អូនជនជាតិភាគតិច និងសត្វ ឬអ្វីៗដែលងាយរងគ្រោះ។ តើមូលហេតុអ្វីដែលនាំឱ្យលោកចូលចិត្តលើកនូវរឿងទាំងនេះឡើងក្នុងស្នាដៃរបស់លោក?
តាមពិតទៅ ខ្ញុំមានស្រុកកំណើតនៅទីជនបទ ហើយរស់នៅជីវិតបែបសាមញ្ញៗ តែពុំសូវបានឃើញពីភាពលំបាកវេទនារបស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមតំបន់អាណាធិបតេយ្យជាដើមនោះទេ។ ជាទូទៅខ្ញុំបានឮពីតំបន់ទាំងនោះថា ជាកន្លែងសម្បូរទៅដោយរឿងរ៉ាវមិនល្អកើតឡើងជារៀងរាល់ថ្ងៃ។ នៅពេលខ្ញុំបានមកសិក្សានៅទីក្រុងភ្នំពេញ ខ្ញុំបានធ្វើការងារស្ម័គ្រចិត្តនៅអង្គការបារាំងមួយកន្លែង ដើម្បីជួយកុមារកំព្រានៅតាមផ្លូវរថភ្លើង ដោយកាលនោះផ្លូវរថភ្លើងមានសភាពចាស់ និងជាតំបន់អាណាធិបតេយ្យ។ ពេលនោះខ្ញុំតែងតែឮគេនិយមនិយាយពីរូបភាពមិនល្អពីតំបន់នោះ ដូចជា៖ រឿងគ្រឿងញៀន និងរឿងជួញដូរផ្លូវភេទជាដើម។ ប៉ុន្ដែនៅពេលខ្ញុំទៅឃើញជាក់ស្ដែង វាផ្សេងពីអ្វីដែលបានឮទាំងនោះ។ អ្នករស់នៅទីនោះមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ។ ខ្ញុំសង្កេតឃើញ-ថា អ្នកប្រកបរបរពេស្យាចារទាំងនោះ ធ្វើឡើងដោយជម្រើសរបស់គាត់ដោយសារមានសម្ពាធពីគ្រួសារ ឬអ្វីមួយ ប៉ុន្ដែខ្ញុំក៏ឃើញមានអ្នករស់នៅខ្លះជាមនុស្សល្អ រួសរាយរាក់ទាក់ដូចជាអ្នកភូមិមកពីជនបទរបស់ខ្ញុំដែរ។ ដូច្នេះ ខ្ញុំគិតថាការផ្សព្វផ្សាយភាគច្រើននៅក្នុងស្រុកខ្មែរបញ្ចាំងតែមួយជ្រុង ហើយចំពោះអ្នកដែលមានបញ្ហាអយុតិ្តធម៌មួយចំនួន ឬក៏អ្នកដែលមានជីវិតជួបទុក្ខលំបាកបែបនេះវិញ គឺមិនសូវត្រូវបានលើកយកមកបញ្ចាំងឱ្យឃើញនោះទេ ពោលគឺ រឿងនេះបានធ្វើឱ្យបាត់បងតុល្យយភាពនៃសំឡេងរបស់ពួកគាត់ក្នុងសង្គម។ មួយវិញទៀត ក៏មានបងប្អូនជនជាតិភាគតិចដែលពួកគាត់បាត់សំឡេង មិនទទួលបានសិទ្ធរបស់គាត់ពេញលេញផងដែរ។ យ៉ាងណាក៏ដោយ ខ្ញុំមានគម្រោងធ្វើវីដេអូអំពីបងប្អូនជនជាតិភាគតិចព្នងនៅខេត្តស្ទឹងត្រែង ដោយសារខ្ញុំសម្លឹងឃើញលក្ខណៈពិសេសរបស់ពួកគាត់ គឺត្រង់ចំណុចដែលពួកគាត់រស់នៅរាល់ថ្ងៃមិនបានបំផ្លាញធម្មជាតិ ប៉ុន្ដែពួកគាត់បានជួយធម្មជាតិទៅវិញដោយការរស់នៅបែបធម្មជាតិ មិនឈ្លក់នឹងសម្ភារៈនិយមជ្រុល។ ពោលគឺសង្គមបែបមូលនិធននិយម បានបង្កបញ្ហាផ្សេងៗលើបរិស្ថាន និងសិទ្ធិមនុស្សជាដើម។ ត្រង់ចំណុចនេះ ខ្ញុំចង់បង្ហាញឱ្យសារធារណជនមើលឃើញថាពេលខ្លះ “អ្នកក្រក៏អាចបង្រៀនអ្នកមានបានដែរ”។ មានន័យថាទម្លាប់នៃការរស់នៅបែបធម្មជាតិប្រចាំថ្ងៃរបស់ពួកគាត់ បានបង្រៀនយើងទាំងអស់គ្នានូវការចូលរួមថែរក្សាបរិស្ថានធម្មជាតិទៅវិញ។ ដូច្នេះខ្ញុំចង់ធ្វើរឿងនេះ ដើម្បីយកគំរូជីវិតរបស់ពួកគាត់មកផ្សព្វផ្សាយឱ្យសកលលោកបានឃើញ និងរៀនសូត្រពីពួកគាត់។
បើនិយាយអំពីវិស័យភាពយន្តនៅកម្ពុជាវិញ គឺនៅមានកម្រិតនៅឡើយដោយសារសង្គ្រាមស៊ីវិលកន្លងទៅ។ ក្នុងពេលបច្ចុប្បន្ននេះ តើលោកគិតថា បុគ្គលបែបណាដែលមានសក្ដានុពលសម្រាប់ស្ដារវិស័យភាពយន្តនេះឡើងវិញ?
ខ្ញុំសង្កេតឃើញថា បច្ចុប្បន្ន វិស័យភាពយន្តខ្មែរ គឺកំពុងផុសផុលខ្លាំងបន្តិចឡើងវិញហើយដែរ។ មានយុវជនចាប់អារម្មណ៍លើការផលិតរឿងអប់រំខ្លីៗ ពីនេះពីនោះ ខុសពីជំនាន់ខ្ញុំ ដែលពុំសូវមានការចាប់អារម្មណ៍ទៅលើផ្នែកនេះទេ។ ម្យ៉ាងទៀត កាលពីមុន បច្ចេកវិទ្យាគឺនៅពុំទាន់រីកចម្រើន ខ្វះមុខខ្វះក្រោយ មិនមានឧបករណ៍សម្បូរបែបដូចឥឡូវដែរព្រោះឥឡូវនេះសូម្បីតែទូរស័ព្ទក៏អាចយកមកថតផលិតចេញជាខ្សែវីដេអូបានដែរ។ ផ្ទុយមកវិញ ស្របពេលដែលមានការរីកចម្រើនបែបនេះ ខ្ញុំចង់សួរថា តើភាពយន្តក្នុងស្រុកយើងមានគុណភាពកម្រិតណា? ជាក់ស្ដែងដូចជាខ្ញុំខ្លួនឯងបច្ចុប្បន្ន ក៏នៅសួរខ្លួនឯងដែរថា តើខ្ញុំបានដើរទៅដល់កម្រិតណា? ហើយគុណភាពដែលខ្ញុំធ្វើភាពយន្តមានកម្រិតណា? ខ្ញុំចង់សង្កត់ធ្ងន់ថាការងារអ្វីក៏ដោយមិនថាអ្នករបាំ ឬក៏សិល្បៈផ្សេងៗឡើយ គឺកើតចេញមកពីក្នុងខ្លួន និងចិត្តស្រឡាញ់ ដាក់ចិត្តដាក់កាយទៅលើការងារនោះ ជាពិសេស ការពង្រឹងនូវបំណិនជីវិតរបស់ខ្លួន។ ដូច្នេះ អ្នកដែលធ្វើភាពយន្តមានគុណភាព គឺគាត់ជាមនុស្សដែលតែងតែស្វែងយល់ពីមជ្ឈដ្ឋានជុំវិញខ្លួន និងជាសកល រួមទាំងការសិក្សាស្រាវជ្រាវពីទស្សនៈវិជ្ជា ចិត្តសាស្រ្ត បញ្ហាសកលរបស់ពិភពលោក ក្នុងសាច់រឿងដែលនាំឱ្យអ្នកទស្សនាចូលរួមគិតពិចារណាចំពោះបញ្ហាកើតឡើងផ្សេងៗក្នុងសង្គម។
នៅក្នុងការផលិតភាពយន្តខ្មែរ តើមានផ្នែកណាខ្លះដែលជាទូទៅគួរតែយកចិត្តទុកដាក់កែលម្អ និងធ្វើឱ្យមានភាពទាក់ទាញកាន់តែខ្លាំងឡើង?
សម្រាប់រូបខ្ញុំ គឺខ្ញុំចូលចិត្តការសំដែងដែលស្តែងចេញឡើងដោយធម្មជាតិ។ នៅក្នុងខ្សែភាពយន្តដែលខ្ញុំបានផលិត កន្លងមក គឺខ្ញុំតែងតែជ្រើសរើសយកតួរអង្គដែលជាប្រជាជនធម្មតា ឬអ្នកប្រកបមុខរបរដែលត្រូវនឹងឈុតឆាកនោះ។ ជាឧទាហរណ៍ នៅក្នុងរឿង “ទឹកថ្នាំក្រហម” ដែលបានដាក់បញ្ចាំងនៅទីក្រុងតូក្យូកន្លងទៅនេះ គឺនិយាយពីខ្សែជីវិតគ្រួសារអ្នកនេសាទខ្មែរមួយ។ ខ្ញុំបានស្វែងរកបងប្អូនអ្នកនេសាទខ្មែរយើងនៅតាមភូមិ ដើម្បីមកសម្តែងព្រោះពួកគាត់ គឺសម្តែងស័ក្តិសមនឹងឈុតឆាកទាក់ទងនឹងជីវភាពជាអ្នកនេសាទប្រចាំថ្ងៃរបស់គាត់។ ដូច្នេះ ការសម្តែងពីធម្មជាតិនៅក្នុងរឿង និងនិយាយភាសាសាមញ្ញៗរបស់គាត់ចេញពីគាត់ដោយពុំមានការរៀបចំ និងព្រាងទុកមុនសម្រាប់ការសម្តែង គឺជារឿងសំខាន់ ជាជាងការរៀបឫកពាដើម្បីសម្តែង ដែលមិនស្តែងចេញពីលក្ខណៈធម្មជាតិរបស់តួសម្តែងនោះ។ ម្យ៉ាងទៀត ខ្ញុំគិតថាការបង្កើតនិងច្នៃប្រឌិតថ្មីបន្ថែមលើអ្វីដែលអ្នកផលិតភាពយន្តខ្មែរយើងបានបង្កើតកន្លងមក ក៏ជារឿងចំបាច់មួយផងដែរ សម្រាប់អ្នកបង្កើតភាពយន្តខ្មែរយើងបច្ចុប្បន្ន និង អនាគត។
តើលោកចូលចិត្តភាពយន្តជប៉ុនដែរទេ?
តាមពិតទៅ ខ្ញុំក៏ចាប់អារម្មណ៍នឹងខ្សែភាពយន្តរបស់ជប៉ុនផងដែរ។ ខ្សែភាពយន្តជប៉ុន ដែលជះឥទ្ធិពលដល់រូបខ្ញុំក្នុងការផលិតខ្សែភាពយន្តរបស់ខ្ញុំនោះ គឺភាពយន្តរបស់លោក Hirokazu Koreeda ដែលនិយាយអំពីជីវិតមនុស្សសាមញ្ញៗ ប្រជាជនក្រីក្រនៅផ្ទះតូចៗ ប៉ុន្តែវាក៏រំលេចពីសុភមង្គលក្នុងគ្រួសាររបស់ពួកគាត់ទាំងនោះ និងភាពយន្តអំពីកុមារតូចៗ និងពីធម្មជាតិ ដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍រីករាយជាមួយនឹងបរិយាកាសទាំងនោះ។
នៅក្នុងមហោស្រពភាពយន្តជប៉ុន ដែលត្រូវបានប្រារព្ធឡើងមួយឆ្នាំម្ដង ជារៀងរាល់ឆ្នាំនៅកម្ពុជា តើលោកធ្លាប់បានអញ្ជើញទៅចូលរួមទស្សនាទេ? ហើយលោកបានចាប់អារម្មណ៍ទៅលើចំនុចអ្វីខ្លះ?
ខ្ញុំធ្លាប់បានទៅទស្សនាខ្សែភាពយន្តគំនូរជីវចលជប៉ុនមួយរឿងឈ្មោះថា “In This Corner of the World” នៅក្នុងមហោស្របភាពយន្តជប៉ុនម្តងនៅឆ្នាំ២០១៧។ រឿងនោះនិយាយអំពីជិវិតក្មេងស្រីជប៉ុនម្នាក់ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ ពេលដែលមានការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ។ ខ្លឹមសារនៃរឿងនោះ គឺនិយាយសំខាន់អំពីផលប៉ះពាល់ផ្សេងៗ ដែលកុមារីនោះបានជួបប្រទះ ទោះបីជានាងរស់នៅកោះមួយក្បែរក្រុងហ៊ីរ៉ូស៊ីម៉ានោះក្តី។ ប៉ុន្តែដោយសារជម្ងឺកូវីដ១៩ ខ្ញុំខានបានទៅចូលរួមកន្លងមកនេះមួយរយៈ។ ចំពោះវិស័យខ្សែភាពយន្តនៅស្រុកខ្មែរ ដូចដែលយើងដឹងហើយថាប្រជាជនខ្មែរភាគច្រើននិយមទស្សនារឿងខ្មោច ឬរឿងកំប្លែង ដែលបំរើនូវការកម្សាន្តអារម្មណ៍របស់គាត់ ហើយមានភាពយន្តប្រទេសជិតខាងយើង ក៏ដូចជានៅក្នុងតំបន់ជាច្រើនដែលខ្មែរយើងនិយមទស្សនា។ យ៉ាងណាមិញ តាមការយល់ឃើញរបស់ខ្ញុំ ខ្សែភាពយន្តជប៉ុនមួយចំនួន គឺមានលក្ខណៈពិសេសខុសពីភាពយន្តប្រទេសដទៃ។ ដូច្នេះ ការនាំយកនូវភាពយន្តជប៉ុនដែលថ្មីខុសពីអ្វីដែលខ្មែរយើងធ្លាប់ទស្សនា មកដាក់បញ្ចាំងឱ្យប្រជាពលរដ្ឋខ្មែរទស្សនា គឺសំខាន់ ដើម្បីឱ្យគាត់បានស្វែងយល់នូវអ្វីថ្មី ទោះបីជាមានចំនួនអ្នកទស្សនានៅមានកម្រិតយ៉ាងណាក្តី។ ស្របជាមួយគ្នានេះដែរ ប្រសិនបើមានការផ្សព្វផ្សាយអំពីមហោស្រពជប៉ុន ឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាពលរដ្ឋដទៃក៏សំខាន់ផងដែរ។ ខ្ញុំសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរទូទៅ គឺនៅមានចំនួនតិចតួចនៅឡើយដែលបានដឹង និងស្គាល់ពីភាពយន្តជប៉ុន។ ដូច្នេះ ប្រសិនបើមានការផ្សព្វផ្សាយ ជាក្បួនរថយន្តឃោសនាតាមដងផ្លូវទៅកាន់ប្រជាពលរដ្ឋទូទៅ ជាពិសេស សិស្សនិស្សិតគឺរឹតតែសំខាន់ព្រោះពួកគាត់ជារលកថ្មីជំនាន់ក្រោយ ដែលនឹងនាំឱ្យមានការពេញនិយមនាថ្ងៃខាងមុខ។
នៅក្នុង “សិក្ខាសាលាភាពយន្ដកម្ពុជា-ជប៉ុន” ភាពយន្តខ្នាតខ្លីចំនួន ៣ រឿងត្រូវបានផលិតឡើង ដោយយោងតាមប្រលោមលោកដើម ដែលត្រូវបានសរសេរឡើងដោយគម្រោង “YOMU” របស់មជ្ឈមណ្ឌលអាស៊ី ហើយប្រលោមលោកនោះបានលើកយកប្រធានបទស្ដីអំពីរបៀបរស់នៅជាមួយនឹងវិបត្តិនៃជំងឺកូវីដ១៩។ នៅពេលនោះ តើលោកបានផ្ដោតទៅលើចំនុចណាខ្លះ នៅពេលបង្រៀនអំពីការអត្ថបទភាពយន្តទាំងនេះ?
នៅក្នុងកម្មវិធី “សិក្ខាសាលាភាពយន្ដកម្ពុជា-ជប៉ុន” រយៈពេល ៩ ថ្ងៃដែលបានប្រព្រឹត្តឡើងកន្លងទៅនេះ មានសិក្ខាកាមចំនួន១៦នាក់ មានវ័យផ្សេងៗគ្នាចូលរួម គឺពិតជាបានធ្វើឱ្យបរិយាកាសមានភាពចម្រុះ ដែលបានបង្កលក្ខណៈងាយស្រួលក្នុងការពិភាក្សាអំពីការផលិតភាពយន្តមួយដែលមានគុណភាពល្អ។ ក្នុងកម្មវិធីនោះ ខ្ញុំពុំបានបង្ហាត់ឱ្យសិក្ខាកាមទាំងនោះចេះផលិតភាពយន្តបានល្អដែលចេញពីលទ្ធផលនៃវគ្គសិក្សានោះទេ ផ្ទុយទៅវិញ ពួកយើងបានផ្តោតទៅលើការជំនុំពិភាក្សាអំពីពេលវេលាដែលយើងបានផលិតរឿងកន្លងមក ថាតើដើម្បីផលិតរឿងមួយឱ្យបានល្អ តើយើងត្រូវមើលលើចំណុចណាខ្លះ? ហើយពីជ្រុងណាខ្លះ? ដោយការមើលពីសង្គមរបស់ខ្មែរយើងសព្វថ្ងៃ។ ពោល គឺតាមរយៈវគ្គសិក្សានេះ ខ្ញុំបានសួរសំណួរច្រើនទៅកាន់សិក្ខាកាម ហើយក៏បានឱ្យឱកាសច្រើនទៅសិក្ខាកាមដើម្បីឱ្យពួកគាត់សួរគ្នាទៅវិញទៅមក ស្វែងយល់ឱ្យស៊ីជម្រៅអំពីឫសគល់នៃបញ្ហានៅក្នុងសាច់រឿងនីមួយៗ ដែលស្តែងចេញពីសកម្មភាពនានារបស់តួអង្គក្នុងសាច់រឿងនោះ។ ជាឧទាហរណ៍នៅក្នុងសាច់រឿងសម្តែងរបស់ភាពយន្តខ្មែរជាទូទៅ យើងសង្កេតឃើញថាតួអង្គឪពុកគឺតែងតែជាអ្នកមានអំណាចបំផុត ខណៈតួអង្គម្តាយជាអ្នកសម្របសម្រួល និងភាគច្រើនទន់ខ្សោយនៅក្នុងគ្រួសារ មិនហ៊ានសំរេចចិត្តជាដើម។ តើហេតុអ្វីបានជាវាត្រូវតែបែបនេះ? ប៉ុន្តែតាមធាតុពិតមានម្តាយ និងស្រ្តីជាច្រើនរូបណាស់ដែលមានជំហរជាអ្នកដឹកនាំ និងផ្គត់ផ្គង់ដល់គ្រួសារ និងសង្គម។ យើងសង្កេតឃើញមានរឿង ឬឈុតឆាកដទៃទៀតជាច្រើននៅក្នុងខ្សែភាពយន្តខ្មែរ ក៏ដូចជាប្រជាជនខ្មែរមួយចំនួនច្រើន គឺនៅប្រកាន់ផ្នត់គំនិតចាស់ពុំទាន់សម័យ និងមានការរើសអើងចំពោះយេនឌ័រ (ខ្វះការយល់ដឹងច្រើនពីសមភាពយេនឌ័រ) ជាដើម។ ដូច្នេះ នៅក្នុងការបង្រៀនស្ដីអំពីការសរសេរអត្ថបទភាពយន្តខ្នាតខ្លីចំនួន ៣ រឿង ដោយយកប្រលោមលោកដើម ជាគោលពេលនោះ គឺខ្ញុំបានផ្តោតសំខាន់ទៅលើការពិភាក្សាគ្នាអំពី តួអង្គនីមួយៗនៅក្នុងសាច់រឿងយកមកឆ្លុះបញ្ចាំងនៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្ន ដើម្បីបំផុសឱ្យមានការគិតពិចារណាឡើងវិញពីសមភាពនៃយេនឌ័រ និងការផ្លាស់ប្តូរផ្នត់គំនិតជាដើម ក្នុងការសរសេរអត្ថបទបែបភាពយន្តនេះឡើង។
ក្នុងនាមលោក ប៉ូឡែន ជាគ្រូឧទ្ទេសម្នាក់ តើលោកបានចូលរួមផ្តល់ដំបូន្មានបែបណាខ្លះទៅកាន់សិក្ខាកាម?
តាមពិតទៅ នៅក្នុងកម្មវិធីសិក្ខាសាលានោះ ខ្ញុំមានតួនាទីជាគ្រូក៏ពិតមែន ប៉ុន្តែ ខ្ញុំចាត់ទុកខ្លួនខ្ញុំជាអ្នកចែករំលែកបទពីសោធជាមួយសិក្ខាកាមទាំងនោះ ដោយចូលរួមអង្គុយជុំគ្នា ដើម្បីធ្វើការពិភាក្សាផ្ទាល់ជាមួយពួកគាត់ ជាជាងការឈរបង្រៀនប្រើស្លាយនៅមុខពួកគាត់។ ម្យ៉ាងទៀត ដោយសារខ្លួនខ្ញុំផ្ទាល់ជាអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ដូច្នេះ ខ្ញុំចូលចិត្តស្តាប់ និងតែងតែគោរពនូវគំនិតរបស់អ្នកដទៃ និងសេរីភាពនៃការបញ្ចេញគំនិតរបស់ពួកគាត់ ទោះបីជាវាជាគំនិតបែបណាក៏ដោយ។ ដូចយើងដឹងហើយថានៅក្នុងសាលាខ្មែរយើងទូទៅ គឺពុំសូវបើកចំហរឱ្យមានការដេញដោលសាកសួរច្រើននោះទេ។ ដូច្នេះ កម្មវិធីសិក្ខាសាលានោះគឺមានលក្ខណៈពិសេស ដោយវាបានបើកចំហរឱ្យមានការជជីកសាកសួរ និងពិភាក្សាជាសេរី ផ្អែកលើការយល់ឃើញផ្សេងៗរបស់អ្នកចូលរួម។ ត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ថា ការសិក្សាពីសិល្បៈ គឺម្នាក់ៗអាចសិក្សាបាន ក៏ប៉ុន្តែ វាពុំមានន័យថា អ្នកគ្រប់គ្នាអាចក្លាយជាអ្នកសិល្បៈដ៏ល្អមួយរូបបានទាំងអស់នោះទេ។ ស្រដៀងគ្នានេះដែរការនិទាន និងសរសេររឿង គឺត្រូវតែចេញពីចិត្ត និងគំនិតរបស់អ្នកសរសេរផ្ទាល់ ហើយយើងមិនអាចទៅចាប់ដៃពួកគាត់ឱ្យសរសេរបានទេ។ ដូច្នេះ ការបំផុសឱ្យមានការសាកសួរជាសំណួរ និងការពិភាក្សាគឺជារឿងសំខាន់ ទោះបីជាគំនិតលើកឡើងនោះជាអ្វីក៏ដោយ។
តើសិក្ខាកាមមានសំណួរអ្វីខ្លះមកកាន់រូបលោក?
ភាគច្រើនពួកគាត់សួរសំនួរពីបច្ចេកទេសផ្សេងៗទាក់ទងនឹងការសរសេរអត្ថបទភាពយន្ត និងកំឡុងពេលថត។ ឧទាហរណ៍ សិក្ខាកាមខ្លះសួរថា តើការសរសេរអត្ថបទភាពយន្ត និងប្រលោមលោកខុសគ្នាដូចម្តេចខ្លះ? ហើយក៏មានអ្នកផ្សេងទៀតសួរថា អ្នកដឹកនាំ និងអ្នកថតធ្វើការជាមួយគ្នាយ៉ាងដូចម្តេច ហើយអ្នកណាមានទំនួលខុសត្រូវអ្វីខ្លះជាដើម។
តើលោកមានចំណាប់អារម្មណ៍យ៉ាងណាចំពោះកម្មវិធីសិក្សានេះ?
ការបើកឱ្យមានវគ្គបណ្តុះបណ្តាលសរសេរអត្ថបទរឿង ដែលមានវត្តមានគ្រូជំនាញជប៉ុនចូលរួម គឺបានផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ពួកយើង ដើម្បីធ្វើការស្វែងយល់ឱ្យបានកាន់តែទូលំទូលាយ អំពីរបៀបសរសេរអត្ថបទភាពយន្តនេះ។ សិក្ខាកាមជាច្រើនសម្តែងការពេញចិត្តចំពោះការបង្រៀនរបស់គ្រូជំនាញជប៉ុន។
តើលោកគិតថាកម្មវិធីសិក្សាបែបនេះចាំបាច់ទេសម្រាប់ថ្ងៃខាងមុខ?
ដោយសារនៅកម្ពុជាយើងពុំទាន់មាន សាលាបណ្តុះបណ្តាលភាពយន្តច្បាស់លាស់នៅឡើយ ដូច្នេះ ការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលខ្លីបែបនេះ គឺចាំបាច់សម្រាប់យើងនាពេលបច្ចុប្បន្ន។ ជាពិសេស កម្មវិធីនេះគឺបានផ្តល់ឱ្យយើងនូវឱកាសដើម្បីគិតអំពីការផលិតភាពយន្តដែលមានគុណភាពរួមគ្នា និងបានផ្តល់ជាកន្លែងជួបជុំ ដើម្បីពិភាក្សា មិនត្រឹមតែរឿងផលិតភាពយន្តប៉ុណ្តោះទេ គឺយើងអាចពិភាក្សាពីរឿងរ៉ាវសង្គមផ្សេងៗដោយសេរី និងគ្មានគំនាបអ្វីទាំងអស់។ ដូច្នេះ កម្មវិធីវគ្គសិក្សាខ្លីដែលមានរយៈពេល ៩ ថ្ងៃនេះ គឺពិតជាបានជួយឱ្យផលិតករភាពយន្តវ័យក្មេង បានស្វែងយល់បន្ថែមទាំងពីមូលដ្ឋានគ្រឹះក្នុងការផលិតភាពយន្តក៏ដូចជាបញ្ហាសង្គម ចិត្តគំនិត និងអារម្មណ៍មនុស្សលោកផងដែរ។ ហើយសិក្ខាសាលានេះក៏បានជួយឱ្យសិក្ខាកាមទាំងអស់បានចាកចេញពីស្ថានភាពបច្ចុប្បន្នរបស់គាត់ មកនៅក្នុងបរិស្ថានថ្មីមួយដែលពួកគាត់អាចរៀន និងជជែកពីរឿងរ៉ាវនានាទាក់ទងនឹងការផលិតភាពយន្ត។ ប្រសិនបើមានឱកាសក្រោយទៀត ខ្ញុំគិតថា ការរៀបចំឱ្យមានសិក្ខាសាលាបែបនេះ នៅតាមបណ្តារខេត្តដូចជា៖ ខេត្តកំពត ឬខេត្តរតនគិរី ឬមណ្ឌលគិរី ដែលនៅឆ្ងាយពីគេហដ្ឋានរបស់សិក្ខាកាម នឹងរឹតតែជួយឱ្យការស្រូបយកចំណេះដឹងពីកម្មវិធីសិក្សាកាន់តែទទួលបានផ្លែផ្កាល្អ៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 50】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
II. តើកម្មកររោងចក្រមានស្ថានភាពរស់នៅដូចម្តេច?
2023.07.11 NyoNyum Khmer Special Topics未分類
ការផ្តើមអាជីវកម្មថ្មីរបស់មគ្គុទេសក៍ទេសចរក្នុងវិបត្តិកូវីដ១៩
2023.04.03 NyoNyum Khmer Special Topics未分類
តើការធ្វើវិបស្សនា (សមាធិ) មានផលប្រយោជន៍អ្វីខ្លះ?
2022.12.12 未分類
ពិធីបំបួសនាគ
2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
2022.11.17 NyoNyum KhmerNyoNyum Khmer Special Topics未分類
សួនបៃតងអង្គរ
2022.10.13 NyoNyum Khmer Special Topics未分類
ហូតែល Bayon Modern Residence
2022.10.13 NyoNyum Khmer Special Topics未分類
ហាងកាហ្វេដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងក្រុងសៀមរាប The Bean Embassy & Chocolate Garden
2022.10.11 NyoNyum Khmer Special Topics未分類
ហាងម្ហូបអណ្តាតគោអាំងជប៉ុន Gyutanya Re: Yosaku
2022.10.05 NyoNyum Khmer Special Topics未分類
ហាងអាហារជប៉ុន Izakaya DAI
2022.10.04 NyoNyum Khmer Special Topics未分類
តើប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបយល់ឃើញយ៉ាងណាចំពោះស្ថានភាពហេដ្ឋារចនាសម្ព័ន្ធដែលទើបសាងសង់រួចថ្មី និងអំពីគម្រោងទីក្រុងឆ្លាតវៃសម្រាប់ខេត្តសៀមរាប?
2022.09.29 NyoNyum Khmer Special Topics未分類
មុខមាត់ថ្មីរបស់ទីក្រុងសៀមរាបក្រោយគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែបញ្ចប់
2022.09.27 NyoNyum Khmer Special Topics未分類
ក្រុមហ៊ុនឯកជននឹងការបង្កើតក្រុងឆ្លាតវៃសៀមរាប
2022.09.21 NyoNyum Khmer Special Topics未分類
តើអ្នកដឹងពីគម្រោងសាងសង់ទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប ឬទេ?
2022.09.20 NyoNyum Khmer Special Topics未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៣ ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២【NYONYUM KHMER】
2022.09.12 NyoNyum KhmerNyoNyum Khmer Special Topics未分類
តួនាទីស្រ្តីមន្រ្ដីប៉ូលីសក្នុងការអភិវឌ្ឍសង្គម
2022.08.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យយោធា
2022.08.04 NyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យស្ថាបត្យកម្ម
2022.07.27 NyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យជំនួញ
2022.07.22 NyoNyum Khmer Special Topics未分類
តម្លៃស្រ្តីក្នុងសង្គមខ្មែរ
2022.07.18 NyoNyum Khmer Special Topics未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៤ ចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២【NYONYUM KHMER】
2022.07.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
ទស្សនាអតីតរាជធានីបុរាណជប៉ុន នាសម័យ កាម៉ាគូរ៉ា (Kamakura)
2022.06.13 Japan ViewNyoNyum Khmer未分類
ការចិញ្ចឹមអភិរក្សសត្វស្ទាំង
2022.06.13 NyoNyum Khmer Special Topics未分類
អង្គការគាំពារសត្វចិញ្ចឹមអនាថា និងងាយរងគ្រោះ PPAWS
2022.06.09 NyoNyum Khmer Special Topics未分類
សេវាកម្មដឹកជញ្ជូនសត្វចិញ្ចឹម Pet Relocation Cambodia
2022.06.07 NyoNyum Khmer Special Topics未分類
ហាងបម្រើសេវាកម្មថែទាំសត្វចិញ្ចឹម Pet Partner SHIRO
2022.05.31 NyoNyum Khmer Special Topics未分類
មន្ទីរពេទ្យសត្វជប៉ុន
2022.05.30 NyoNyum Khmer Special Topics未分類
ឆ្មាកាហ្វេ (CHHMA Catfé )
2022.05.27 NyoNyum Khmer Special Topics未分類
ឆ្មាកាហ្វេនៅទីក្រុងភ្នំពេញ
2022.05.23 NyoNyum Khmer Special Topics未分類
ហាងកាហ្វេនិងបង្វឹកសត្វឆ្កែ ដកហ្គីថោន (Doggie Town)
2022.05.20 NyoNyum Khmer Special Topics未分類
ហាងកាហ្វេសត្វចិញ្ចឹមពេញនិយមក្នុងទីក្រុងភ្នំពេញ
2022.05.18 NyoNyum Khmer Special Topics未分類
តើអ្នកយល់ឃើញដូចម្តេចចំពោះសត្វចិញ្ចឹមរបស់អ្នក?
2022.05.16 NyoNyum Khmer Special Topics未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥១ ចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២【NYONYUM KHMER】
2022.05.12 NyoNyum Khmer Special Topics未分類
ស្ថានភាពទីលានចោលសំរាមក្នុងទីក្រុងភ្នំពេញបច្ចុប្បន្ន
2022.03.22 NyoNyum Khmer Special Topics未分類
ក្រុមហ៊ុនប្រមូលសំរាមនៅក្នុងទីក្រុងភ្នំពេញ
2022.03.22 NyoNyum Khmer Special Topics未分類
របរទិញនិងរើសអេតចាយ
2022.03.22 NyoNyum Khmer Special Topics未分類
សម្ភាសន៍ម្ចាស់អាជីវកម្មអេតចាយ
2022.03.22 NyoNyum Khmer Special Topics未分類
ការយល់ឃើញទូទៅរបស់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ ចំពោះបញ្ហាសំរាម
2022.03.22 NyoNyum Khmer Special Topics未分類
សិប្បកម្មធុងបរិស្ថាន ដើម្បីបរិស្ថានរស់នៅស្អាតទាំងអស់គ្នា
2022.03.22 NyoNyum Khmer Special Topics未分類
សាលាដូង សាលាច្នៃពីសំរាម?!
2022.03.22 NyoNyum Khmer Special Topics未分類
អ្វីដែលខ្ញុំចង់បាននោះគឺ ខ្ញុំសង្ឃឹមថា ខ្ញុំអាចនឹងបង្កើតឱ្យមានចលនាផុសផុល ក្នុងចំណោមក្រុមយុវជន ឱ្យគិតគូរពីសុខភាពបរិស្ថាន!
2022.03.22 NyoNyum Khmer Special Topics未分類
រមណីយដ្ឋានជិះស្គីលើព្រឹលទឹកកក Hunter Mountain Shiobara
2022.03.22 japan view未分類
បទសម្ភាសន៍ប្រធានសមាគមនិស្សិតខ្មែរ អំពីការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសជប៉ុន
2022.03.22 Report from Japan未分類
ភាពជោគជ័យឋិតនៅលើការតាំងចិត្ត
2022.01.25 Report from Japan未分類
ខ្ញុំចង់ឃើញកីឡាករបាល់ទាត់យុវជនខ្មែរពង្រីកនូវសមត្ថភាព និងលទ្ធភាពរបស់ខ្លួនតាមរយៈការប្រើប្រាស់ភាសាជប៉ុន នាពេលអនាគត
2022.01.24 Japan Foundation Collaboration
វីគិរីរម្យ ផាញ រីសត (vKirirom Pine Resort)
2022.01.22 NyoNyum Khmer Special Topics未分類
កិច្ចសម្ភាសន៍លោក YAMAMOTO ស្ថាបនិកទីលានបើកបរយានយន្ត “YAMAMOTO Circuit Cambodia” ក្នុងខេត្តកំពង់ស្ពឺ
2022.01.21 NyoNyum Khmer Special Topics未分類
មុខម្ហូបពិសេសប្រចាំខេត្ត Ehime
2022.01.19 NyoNyum Khmer Special Topics未分類
ទឹកផុសធម្មជាតិដ៏ចំណាស់ជាងគេបំផុតនៅក្នុងប្រទេសជប៉ុន
2022.01.17 NyoNyum Khmer Special Topics未分類
ប្រាសាទ Matsuyama ដ៏ល្បីល្បាញនៃខេត្ត Ehime
2022.01.13 NyoNyum Khmer Special Topics未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៤៩ ចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២【NYONYUM KHMER】
2022.01.11 NyoNyum Khmer未分類
សិល្បករខ្មែរក្នុងពិភពរបាំសហសម័យ
2021.11.23 Japan Foundation Collaboration
“ខ្សែបន្ទាត់កំណត់ព្រំដែន” ~ ដោយសិល្បករសហសម័យ លោក លីម សុខចាន់លីណា ~
2021.09.20 Japan Foundation Collaboration
បំពាក់ម៉ាស់ក្រណាត់ថ្វាយបដិមាព្រះពោធិសត្វដ៏ធំ Aizu Jibo Daikannon ដើម្បីសុំសេចក្តីសុខឱ្យរួចផុតពីជំងឺឆ្លងកូវីដ-១៩
2021.08.02 NyoNyum Khmer未分類
សេចក្តីរាយការណ៍ពីប្រទេសជប៉ុន “ដាំក្នុងសាលា ផ្លែផ្កាក្នុងសង្គម”
2021.07.31 NyoNyum Khmer未分類
ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន-កម្ពុជា!
2021.07.31 Japan Foundation CollaborationNyoNyum Khmer
កិច្ចសម្ភាសន៍មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អំពីការអប់រំបែបឌីជីថលនៅកម្ពុជា
2021.07.28 NyoNyum Khmer未分類
ការរីកចម្រើននៃការបង្រៀនតាមបែបឌីជីថលក្នុងវិស័យឯកជន
2021.07.26 NyoNyum Khmer未分類
(ភាសាខ្មែរ) សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
2021.05.28 Japan Foundation CollaborationLife Styletrend&culture
(ភាសាខ្មែរ) ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន – កម្ពុជា! ~ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការរវាងមូលនីធិជប៉ុន×ញញឹមខ្មែរ~
2020.11.17 CultureJapan Foundation Collaboration
現地情報誌「ニョニュム」92号デジタル版発売のお知らせ
2017.12.16 News未分類
【Sun International Clinic】12月のプロモーション情報
2017.12.01 未分類
【~11月のチエンプーチャイ占い~】 大好評のカンボジア人占い師による干支占いです!
2017.11.01 未分類
現地情報誌「ニョニュム」91号デジタル版発売のお知らせ
2017.10.17 未分類
9/15「アジア国際子ども映画祭2017」カンボジア大会開催@CJCC
2017.09.12 未分類
本日より「Sun International Clinic」でプロモーション開催中!
2017.08.31 未分類
【カンボジア発フライト情報】プノンペン編
2017.06.30 未分類
ニョニュム89号デジタル版発売のお知らせ
2017.06.16 未分類
おすすめ料理店紹介コーナー『カンボジア在住マダムの★★★★★グルメ』 No.57「BAR ODIN」
2016.07.04 未分類
おすすめ料理店紹介コーナー『カンボジア在住マダムの★★★★★グルメ』 No.56 「辛辛麺」
2016.05.05 未分類
カフェタイムがさらに充実!お茶メニューが増えました。
2016.04.18 未分類
おすすめ料理店紹介コーナー『カンボジア在住マダムの★★★★★グルメ』 No.55 「うどんカフェ グリーンボウル」
2016.03.03 未分類
絆フェスティバルに出店します
2016.02.12 未分類
ニョニュムカフェ& ギャラリーがリニューアル
2016.02.11 未分類
おすすめ料理店紹介コーナー『カンボジア在住マダムの★★★★★グルメ』 No.54 ワンモアレストラン
2015.12.30 未分類
土器作り 60 年
2015.12.29 未分類
アンコールクッキーの新商品を入荷
2015.12.11 未分類
ニョニュムカフェに、またまた新メニュー登場!
2015.12.11 未分類
フルーツビネガーを量り売りします
2015.12.11 未分類
コム・ア・ラ・メゾン
2015.10.31 未分類
チャレンジ、そして、新しい伝統へ
2015.10.30 未分類
土と生きる
2015.09.01 未分類
テラッツァ・デリショップ
2015.09.01 未分類
地元の原料にこだわる
2015.06.30 未分類
ケーマ
2015.06.28 未分類
デザインワークショップ
2015.04.28 未分類
サルサ・カバナ・ブエナ
2015.04.27 未分類
「ココロヲツナグキャンドルナイト」を開催しました
2015.04.01 未分類
ドットグリル・ラウンジ
2015.03.03 未分類
男性陶工
2015.03.02 未分類
イオン店でSui-Joh の新商品を入荷しました
2015.02.13 未分類
ニョニュムカフェの貸しスペースをご利用ください!
2015.02.12 未分類
カフェタイム限定の新ドリンクをお試しください
2015.02.11 未分類
コンポンチュナン陶器市
2014.12.30 未分類
日本でカンボジアン生活満喫術!?
2014.12.29 未分類
侍
2014.12.23 未分類
ニョニュムショップ入口掲示板の掲載広告を募集
2014.12.21 未分類
「HOTORI MEMENTO」2015 年カレンダー発売開始!
2014.12.20 未分類
ハガーレストラン
2014.11.04 未分類
村の新しい選択
2014.11.02 未分類
カフェでパーティーを承ります
2014.10.16 未分類
料理教室を開催しました
2014.10.15 未分類
アレーバー
2014.08.27 未分類
AEONプノンペンオープン!
2014.08.26 未分類
ニョニュムショップの新店舗がオープン!!
2014.08.20 未分類
虹色東京イベントのご案内
2014.08.18 未分類
ワンモア
2014.06.29 未分類
メンバーを増やしていきたい
2014.06.28 未分類
カフェ情報は、新フェイスブックページでチェック!
2014.06.24 未分類
しじみプロジェクトが始動
2014.06.23 未分類
虹色東京、ポイントメイク講座を再び開催します
2014.06.11 未分類
ドレ
2014.04.30 未分類
ずっとみんなと一緒に
2014.04.29 未分類
ハーブティーセットが登場
2014.04.20 未分類
体調に合わせて選べる! ハーブティーを販売中
2014.04.19 未分類
カンボジア料理の教室を開催中
2014.04.17 未分類
休業日のお知らせ
2014.04.12 未分類
虹色東京、4 月はポイントメイク講座
2014.04.10 未分類
クィタペナス
2014.04.02 未分類
陶土、釉薬生産の機械化を目指して
2014.02.25 未分類
Sui-Johのシャツ、販売開始
2014.02.16 未分類
虹色東京、主催イベントのお知らせ
2014.02.15 未分類
3月に震災関連のイベントを開催
2014.02.14 未分類
ガーデンカフェのランチが新しくなりました
2014.02.13 未分類
虹色東京、主催イベントのお知らせ
2013.12.26 未分類
コンポンチュナン陶器市
2013.12.25 未分類
キャバレー
2013.12.23 未分類
お買い物が便利になりました
2013.12.17 未分類
ガーデンカフェで、和×カンボジアのランチを
2013.12.16 未分類
木村彩湖写真展「カンボジアの花と器」を開催
2013.12.06 未分類
麺屋がち
2013.10.30 未分類
アーティストになりたい
2013.10.29 未分類
木村彩湖2014 年カレンダー「カンボジアの花と器」発売開始
2013.10.21 未分類
フレンズ
2013.08.28 未分類
男の子が生まれた
2013.08.27 未分類
『ニョニュム』10 周年記念イベントを開催
2013.08.22 未分類
新商品、「カンボジア落雁」の販売開始
2013.08.21 未分類
ハヌマーンT シャツ、白×黒が入荷!
2013.08.20 未分類
虹色東京主催イベントのお知らせ
2013.08.19 未分類
15年間のチャレンジ、そしてこれから
2013.06.21 未分類
みなさまのご参加、企画をお待ちしています!
2013.06.20 未分類
ラ・プチ・フランス
2013.06.17 未分類
子どもたちに高い教育を受けさせたい
2013.04.24 未分類
ニューヨークステーキハウス
2013.04.22 未分類
ニョニュムオリジナル、ハヌマーンT シャツ
2013.04.11 未分類
クル・クメールのハーブ商品
2013.04.10 未分類
カンボジア初のビジネス日本語検定実施へ
2013.02.21 未分類
箸
2013.02.20 未分類
地場産業を目指して
2013.02.19 未分類
ニョニュムショップでスクール& イベント開催!
2013.02.09 未分類
ストーングリル
2013.01.31 未分類
3年
2012.12.17 未分類
第二の故郷カンボジアで、丁寧・安全な歯科治療を
2012.12.17 未分類
なんと、あの南城グッズが!
2012.12.13 未分類
カンボジア伝統のお菓子をお土産に
2012.12.12 未分類
バイヨンの形がリアルなチョコレート
2012.12.11 未分類
IKTT の最高級シルク織物
2012.12.10 未分類
釉薬陶器の村へ…
2012.10.13 未分類
ニョニュムコンテンツが楽しめる!
2012.10.11 未分類
東日本大震災からの復興への祈りを込めて
2012.10.10 未分類
クラタペッパーの黒コショウを入荷しました!
2012.10.09 未分類
アンコールクッキーの登場です!
2012.10.08 未分類
窯のこと
2012.08.13 未分類
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics