គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29

មហាវិថីសម្តេច ហ៊ុន សែន (ឬហៅថាផ្លូវ៦០ម៉ែត្រ) ជាខ្សែផ្លូវតភ្ជាប់ភាគកណ្តាល ទៅជាយប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ។ ក្រោយការស្ថាបនាផ្លូវមេនេះឡើងមក គេសង្កេតឃើញមានការអភិវឌ្ឍន៍គម្រោងបុរីលំនៅដ្ឋានសម្រាប់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ តំបន់អគារពាណិជ្ជកម្ម សាលារៀន ផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនផ្សេងទៀត។ បើយោងតាមផែនការមេរបស់សាលារាជធានីឆ្នាំ២០៣៥ បានកំណត់យកទីតាំងភាគខាងត្បូងទីក្រុងភ្នំពេញធ្វើជាទីក្រុងបៃតង និងមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់រាជធានីភ្នំពេញ។

ផ្លូវ៦០ម៉ែត្រ បានលាតសន្ធឹងដោយឆ្លងកាត់សង្កាត់ចំនួនបី គឺសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យ និងសង្កាត់ជើងឯកក្នុងខណ្ឌដង្កោ។ ក្រោយពីការសាងសង់ផ្លូវ៦០ម៉ែត្រនេះរួចមក គេសង្កេតឃើញថាគម្រោងអភិវឌ្ឍបុរីលំនៅដ្ឋានគ្រប់កម្រិតត្រូវបានសាងសង់ឡើងយ៉ាងច្រើនកុះករ ខណៈតំបន់ភាគខាងត្បូងទីក្រុងភ្នំពេញនេះ ដើមឡើយជាតំបន់វាលមានទឹកលិចរាល់រដូវវស្សាហ៍។

គម្រោងលំនៅដ្ឋានបុរីថ្មីៗ

នៅលើមហាវិថី សម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ក៏ជាតំបន់មួយដែលកំពុងមានកំណើនវិនិយោគខ្លាំងលើផ្នែកសាងសង់អគារខុនដូរខ្ពស់ៗ និងបុរីលំនៅដ្ឋានរស់នៅផងដែរ បើធៀបនឹងតំបន់ដទៃទៀតនៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន តំបន់នេះមានគម្រោងអភិវឌ្ឍន៍ជាច្រើនមានវត្តមាននៅទីនោះ ស្របនឹងគម្រោងផែនការភិវឌ្ឍន៍ទីក្រុងរបស់សាលាក្រុងភ្នំពេញនៅឆ្នាំ២០៣៥។

បើនិយាយអំពីគម្រោងសាងសង់អគារខុនដូធំៗវិញមាន៖ គម្រោងអភិវឌ្ឍន៍ R&F City, គម្រោង Urban Village គម្រោង THE RESIDENCE ទីក្រុងរណប ING City ។ គម្រោងបុរីល្បីៗ ជាច្រើនរួមមាន៖ បុរីជីបម៉ុង បុរីពិភពថ្មី និងបុរីប៉េងហួតក៏មានវត្តមាននៅតាមបណ្តោយផ្លូវ៦០ម៉ែត្រនេះផងដែរ។

Aeon 3

វត្តមាននៃការបង្កើតផ្សារទំនើបអ៊ីអន៣ (អ៊ីអនមានជ័យ) នៅក្នុងភាគខាងត្បូងនៃទីក្រុងភ្នំពេញនេះ ក៏ជាចំណុចទាក់ទាញពិសេសមួយផងដែរ។ បច្ចុប្បន្ន គម្រោងសាងសង់ផ្សារទំនើរ គឺកាន់តែពេញនិយម ហើយការសាងសង់លើផ្ទៃដីធំទូលាយ និងទំនើបតាមស្តង់ដារអន្តរជាតិ ឆ្លើយតបតាមតម្រូវការរបស់មនុស្សសម័យថ្មី។ ម្យ៉ាងទៀត ផ្សារទំនើបមិនគ្រាន់តែជាកន្លែងដើរផ្សារទិញទំនិញតែមួយមុខនោះទេ ផ្សារទំនើបទាំងនោះមានជាកន្លែងកំសាន្តសម្រាប់យុវវ័យ និងកុម៉ារ កន្លែងលេងកីឡា និងតាំងបង្ហាញសេវាកម្មនិងផលិតផលថ្មីៗ រួមជាមួយនឹងតុបតែងផ្ទៃខាងក្នុង និងខាងក្រៅយ៉ាងទាក់ទាញផ្អែកលើបរិស្ថាន សុខមាលភាពដល់ភ្ញៀវជាដើម។ យីហោម៉ាកល្បីៗ រោងកុន អាហាររដ្ឋានល្បីៗ និងសេវាកម្មផ្សេងៗ បូករួមជាមួយនឹងសន្តិសុខសុវត្ថិភាព គឺជាចំណុចសំខាន់ក្នុងការទាក់ទាញអតិថិជន៕

ព្រលានយន្តហោះអន្តរជាតិថ្មី

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីមានទំហំផ្ទៃដី ២,៦០០ ហិកតាមានទីតាំងក្នុងក្រុងតាខ្មៅ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពោលគឺមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រស្ថិតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ។ ការងារសាងសង់អាកាសយានដ្ឋានកម្រិតលំដាប់អន្តរជាតិនេះបានចាប់ផ្តើមឡើងនៅឆ្នាំ២០១៩។ គេរំពឹងថាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជា ក្រោយបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ ខាងមុខ។

យោងតាមផែនការមេបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នឹងអាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុងមួយឆ្នាំក្នុងដំណាក់កាលទី១ និងអ្នកដំណើរ ៣០លាននាក់ក្នុងដំណាក់កាលទី២នៅឆ្នាំ២០៣០ និងក្នុងដំណាក់កាលទី៣ នឹងទទួលអ្នកដំណើររហូតដល់ ៥០លាននាក់នៅឆ្នាំ២០៥០។

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer