គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) Cha-Kaiseki 【ម្ហូបជប៉ុន】
(ភាសាខ្មែរ) Cha-Kaiseki 【ម្ហូបជប៉ុន】
2019.12.18

Cha-Kaiseki គឺជាប្រភេទម្ហូបជប៉ុនមួយ ដែលត្រូវរៀបចំនៅពេលទទួលទានទឹកតែជប៉ុនក្នុងពិធីជប់លៀងតែ។ ក្នុងពេលបច្ចុប្បន្ននេះ កម្រមានអ្នកចេះដឹងពីម្ហូប Cha-Kaiseki ណាស់ គឺមានតែអ្នករៀនពិធីលៀងតែប៉ុណ្ណោះដែលមានឱកាសស្គាល់។

ក្នុងប្រវត្តិសាស្ត្រ មានគ្រូធំសំរាប់ពិធីលៀង​តែឈ្មោះ Sen-no Rikyu បានបង្កើតមូលដ្ឋានគ្រឹះនៃពិធីនេះ នៅក្នុងសម័យកាល Azuchi-Momoyama ហើយក៏ត្រូវគេផ្សព្វផ្សាយរហូតដល់សព្វថ្ងៃនេះ។

មូលដ្ឋាននៃម្ហូបនេះ មានលក្ខណ:សាមញ្ញបំផុត គឺ ” ទឹក១បន្លែ៣ ”  តែគេនឹងស្វែងរកវត្ថុធាតុដើមស្របតាមរដូវកាល និងចំណាយពេលច្រើនសំរាប់ចំអិន ដោយគិតពីការទទួលស្វាគមន៍ភ្ញៀវ។ នាងខ្ញុំមានគំនិតគិតថា ចំនុចនេះ ហើយដែលជាការប្រមូលផ្តុំនៃស្មារតីសិល្ប:ម្ហូបអាហាររបស់ប្រទេសជប៉ុន ទើបនាងខ្ញុំបានជ្រើសរើសប្រធានបទចុងក្រោយនៃការតែងនិពន្ធរបស់នាងខ្ញុំអស់រយ:ពេល៣ឆ្នាំកន្លងមកនេះ។ សេចក្តីពន្យល់ស្តីអំពី Cha-Kaiseki នេះ មិនអាចរៀបរាប់តែ១ទំព័រនេះបានទេ តែសូមអញ្ជើញទស្សនារូបថតដោយរីករាយ។

វិធីជ្រើសរើសចាន កែវ វិធីតុបតែងម្ហូប លំដាប់លំដោយនៃការជូនម្ហូប វិធីដឹកជញ្ជូនម្ហូប ព្រមទាំងវិធីរបស់ភ្ញៀវដូចជាវិធីទទួលថាស វិធីកាន់ចង្កឹះ វិធីដកគម្របស៊ុប វិធីទទួលទានអាហារ វិធីចែកកែវស្រាជូនអ្នកចូលរួម វិធីទទួលយកនំចុងក្រោយ សុទ្ធតែមានច្បាប់ទំលាប់ពីបុរាណកាលមក។ ប្រសិនបើអស់លោកអ្នកអានអាចមើលផ្ទាល់ភ្នែកពីកាយវិការបស់អ្នកដែលបានសិក្សាយកចំណេះដឹងពីវិធីទាំងអស់នោះ អស់លោកពិតជាមានអារម្មណ៍ហាក់ដូចជាកំពុងមើលរឿងកុនដ៏ស្អាតណាមួយ។

ស្មារតីមូលដ្ឋាននៅក្នុងពិធីលៀងតែនេះគឺ ” Ichi-go Ichi-e ”  ដែលមានអត្ថន័យថាការជួបក្នុងពេលនេះ គឺមានតែម្តងគត់ក្នុងមួយជីវិត ទើបត្រូវគោរពគ្នាទៅវិញទៅមកប្រកបដោយភាពរីករាយ។ ក្នុងអំឡុងពេល៣ឆ្នាំនេះ នាងខ្ញុំក៏ពិតជារីករាយសប្បាយចិត្តណាស់ ដោយបានមានឱកាសធ្វើការណែនាំវប្បធម៌ម្ហូបអាហាររបស់ប្រទេសជប៉ុន។ នាងខ្ញុំសង្ឃឹមថាអស់លោកអ្នកអានមានឱកាសមកលេងប្រទេសជប៉ុន ហើយទទួលទានម្ហូបអាហារប្រកបដោយក្តីរីករាយ។ ជាចុងក្រោយនេះ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រលើអត្ថបទរបស់នាងខ្ញុំកន្លងមក។

ប្រវត្តិរូប

អ្នកស្រី Tomonari Fumi

ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer