នៅប្រទេសជប៉ុន គេកំណត់ថ្ងៃទី០៥ ខែឧសភា ជា ”ទិវាកុមារា”។ ទិវានោះត្រូវហៅថាជា ”TANGO no Sekku” ដែលប្រព្រឹត្តពិធីបួងសួងវិវឌ្ឍន៍ប្រកបដោយសុខភាពល្អចំពោះកុមារា។ ជាទូទៅគេតាំងតុក្កតា Kintaro តំណាងឲ្យកូនមានសុខភាពល្អ និងគំរូអាវក្រោះ Yoroi និងមួកការពារ Kabuto របស់សេនាបូរាណក្នុងនាមជាឧបករណ៍ការពារខ្លួន ព្រមទាំងតាំងក្រណាត់រូបត្រី Koi Nobori នៅខាងក្រៅផ្ទះ។ ក្នុងពិធីនេះ មាននំ ”Kashiwa Mochi” ។ ស្លឹក Kashiwa ដែលរុំនំនេះ មិនដែលជុ្រះស្លឹកចាស់រហូតដល់ពន្លកស្លឹកថ្មីចេញមកទេ ទើបគេនាំយកមកហូបដោយគិតថា ”មិនដាច់ពូជពង្ស”។
មិនដូចទិវាកុមារីនៅថ្ងៃទី០៣ ខែមីនាដែលមានម្ហូបប្រចាំពិធីទេ តែនៅតាមភោជនីយដ្ឋានលក្ខណះគ្រួសាររបស់ប្រទេសជប៉ុន មានមុខបញ្ជី ”ម្ហូបថ្ងៃត្រង់សំរាប់កុមារ” ដែលមានតែកុមារអាចកុម្ម៉ង់បាន។ មុខបញ្ជីម្ហូបនេះត្រូវប្រឌិតច្នៃឡើងនៅភោជនីយដ្ឋាននៅក្នុងហាងទំនើប Mitsukoshi នៅឆ្នាំ១៩៣០។ គេយកចានរូបរថភ្លើង រឺមានរូបតុក្កតាមកដាក់ម្ហូបដែលក្មេងៗចូលចិត្តជាច្រើនប្រភេទ ប្រកបដោយការតុបតែងលំអយ៉ាងស្អាត ព្រមទាំងមានភ្ជាប់តុក្កតាដើម្បីអោយក្មេងយកទៅលេងទៀតផងដែរ។
តាមភោជនីយដ្ឋាននីមួយៗគេគិតគួច្នៃតែងលំអផ្សេងៗ តែលក្ខណះពិសេសធំបំផុតរបស់មុខបញ្ជីនេះ គឺនៅលើបាយដែលដាក់ដូចភ្នំនោះ តែងតែមានទង់ជាតិរបស់ប្រទេសផ្សេងៗ។ អ្នកគិតច្នៃមុខបញ្ជីនេះបានយកគំនិតមកពីអ្នកឡើងភ្នំ ដែលតែងតែដាក់ទង់ជាតិរបស់ប្រទេសខ្លួននៅលើកំពូលភ្នំដូច្នោះ។
ការតុបតែងក្នុងពិធី Tango-no Sekku
នៅចំកណ្តាល គេតាំងមួកការពារដែលមេសេនាប្រចាំតំបន់នានាបានពាក់នៅពេលចេញទៅច្បាំង។ កាលនោះតាមត្រកូលមេសេនា គេមានការឌីហ្សាញមួកការពារនេះខុសៗគ្នា។ ចំពោះខាងស្តាំដៃ គេតាំងអាវក្រោះសម្រាប់ពាក់ក្នុងការច្បាំងដែរ។ ហើយខាងឆ្វេងដៃវិញ គេតាំងគំរូរូបត្រី Koi Nobori ដែលជាទូទៅដាក់តាំងនៅខាងក្រៅផ្ទះ មកតាំងជាមួយ។ នៅពេល Tango-no Sekku នេះ តាមគ្រួសារខ្លះគេតាំងតុក្កតារូបកូនប្រុសឈ្មោះ ”Kintaro” តំណាងឲ្យកូនមានសុខភាពល្អ ដែលពាក់អាវមានអក្សរ ”金”។ កូនប្រុសក្នុងរូបថតនេះ ពាក់អាវដែលមានអក្សរ ”金” ធ្វើដូចតុក្តតា ”Kintaro” ។
នំ Kashiwa Mochi
គឺជានំជប៉ុនដែលមិនអាចខានបាននៅក្នុងពិធី Tango-no Sekku។ នៅក្នុងអង្ករដំណើបមានស្នូលផ្អែមធ្វើពីសណ្តែកក្រហម ហើយរុំដោយស្លឹក Kashiwa។
ម្ហូបថ្ងៃត្រង់សំរាប់កុមារ
នេះគឺជាម្ហូបថ្ងៃត្រង់សំរាប់កុមារ ដែលតាមភោជនីយដ្ឋានរៀបចំ។ គេប្រើចានដែលមានរូបតុក្កតាប្រចាំភោជនីយដ្ឋានរបស់ខ្លួន ហើយតែងលំអបាយមានរូបដូចភ្នំមូលនិងដាក់ទង់ជាតិ ព្រមទាំងដាក់ម្ហូបដុំសាច់ចិញ្រ្ចាំ រឺសាច់មាន់ចៀន សាច់ក្រក ឬអាហារបំពងជាដើម។ ម្ហូបថ្ងៃត្រង់សំរាប់កុមារ គឺជាម្ហូបពិសេសសំរាប់កុមារ ដែលមនុស្សធំមិនអាចកុម្ម៉ង់បានទេ។
ប្រវត្តិរូប
អ្នកស្រី Tomonari Fumi
ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ម្ហូបពិសេសសម្រាប់បុណ្យចូលឆ្នាំថី្ម 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) ពេលក្ដៅអាចញ៉ាំបានស្រស់ៗ 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) TOJI 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) Cha-Kaiseki 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) បាយកញ្ចប់ ”BENTO” 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ម្ហូបបួស 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ពិធីកំសាន្តផ្កា 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ពិធីបុណ្យ និងម្ហូបអាហារ―ព្រះវិហារ Fushimi Inari នៅ Kyoto 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ពិធីបញ្ចុកអាហារលើកដំបូង (ម្ហូបអបអរសម្រាប់បួងសួងការវិវឌ្ឍន៍របស់ទារក) 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) តែជប៉ុននៅរាត្រីទី៨៨ គឺជាវត្ថុភ័ព្វសំណាងសំរាប់ការពារជំងឺ និងឧបទ្ទវហេតុ 【ម្ហូបជប៉ុន】
2019.12.17 Japan Food Recipe
(ភាសាខ្មែរ) ទទួលទាននំ Bota-Mochi និងOhagi ក្រោយពីទៅបួងសួងនៅផ្នូរ 【ម្ហូបជប៉ុន】
2019.12.17 Japan Food Recipe
(ភាសាខ្មែរ) អូហ្សូនី -ម្ហូបលក្ខណៈគ្រួសារ សម្រាប់បរិភោគនៅពេលចូលឆ្នាំថ្មី
2019.12.17 Japan Food Recipe
(ភាសាខ្មែរ) ចូលឆ្នាំថ្មីនៃពិធីលៀងតែ 【ម្ហូបជប៉ុន】
2019.12.17 Japan Food Recipe
(ភាសាខ្មែរ) កុំឱ្យកូនប្រសាស្រីហូបត្រប់រដូវស្លឹកឈើជ្រុះ 【ម្ហូបជប៉ុន】
2019.12.16 Japan Food Recipe
(ភាសាខ្មែរ) ទិវាបំរែបំរួលរដូវក្ដៅ (Doyo no Ushi no hi) 【ម្ហូបជប៉ុន】
2019.12.16 Japan Food Recipe
(ភាសាខ្មែរ) ម្ហូបពិសេសសម្រាប់ដើមរដូវផ្ការីក 【ម្ហូបជប៉ុន】
2019.12.14 Japan Food Recipe
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics