នៅប្រទេសជប៉ុនថ្ងៃទី០១ ខែមករា ជាថ្ងៃចូលឆ្នាំថី្មដែលប្រជាជនគ្រប់គ្នាអបអរ។ កាលណាព្ញសូរថាចូលឆ្នាំថី្ម អ្នកណាក៏នឹកឃើញនូវ ម្ហូបពិសេស “OSECHI”។ គេបានសន្មត់ថាម្ហូបពិសេសនេះត្រូវបានបងើ្កតឡើងនៅសម័យអេដូ។ គេធ្វើម្ហូបនេះដើមឆ្នាំដើម្បីបួងសួងសុំឱ្យសម្បូរកសិផលពេញៗមួយឆ្នាំ។ វាគឺជាម្ហូបក្នុងពិធីមង្គលសិរីរបស់សេនាបុរាណ ជប៉ុន និងម្ហូបរបស់ប្រជាជនទូទៅក្នុងពេលអបអរចូលឆ្នាំថី្ម។ គេលើកប្រអប់ដាក់ម្ហូបច្រើនជាន់ ក្នុងន័យបួងសួងចង់ឱ្យមានសិរីមង្គលច្រើនជាន់ដែរ។
ម្ហូបនៅក្នុងរូបនេះឈ្មោះថា ”Mitsu Zakana” ជាម្ហូបដែលមិនអាចខ្វះបានក្នុងការរៀបចំម្ហូបមង្គលសិរីសួសី្ដ នៅពេលបុណ្យចូលឆ្នាំថី្ម។ គេធើ្វម្ហូបធើ្វពីសណ្ដែកខ្មៅ “Kuro Mame” ដើម្បីបួងសួងសុំសុខភាពល្អ ដើម្បីមានកម្លាំង ធ្វើការ។ ហើយម្ហូបធើ្វពីពងត្រី “Kazunoko” វិញមានពងច្រើនជាប់ៗគ្នា ទើបគេបួងសួងសុំឱ្យមានកូនចៅច្រើន រីឯម្ហូបដែលគេហៅថា “Tazukuri” គឺគេនឹកស្រមៃឃើញពីភាពសម្បូរកសិផលតាមរយៈសូរស័ព្ទសមេ្លងពាក្យ នោះ (Ta=ស្រែ Zukuri (Tsukuri) = ធើ្វ បានន័យថាធើ្វស្រែ)។ នៅពេលចុងឆ្នាំគេតែងតែធើ្វម្ហូប “OSECHI” នេះ ដោយចំណាយពេលច្រើនថ្ងៃនៅតាមផ្ទះ ហើយមានរសជាតិច្រើនបែបទៅតាមលក្ខណៈពិសេសនៃតំបន់នីមួយៗ។
នៅប្រទេសជប៉ុនមិនគ្រាន់តែចូលឆ្នាំថី្មតែប៉ុណ្ណោះទេ ពិធីបុណ្យប្រចាំឆ្នាំ និងម្ហូបអាហារមានទំនាក់ទំនងយ៉ាងជ្រៅ។ ត្រង់ចំណុចនេះត្រូវគេវាយតម្លៃយ៉ាងខ្ពស់ ទើបម្ហូបជប៉ុនត្រូវគេចុះក្នុងបញ្ជីបេកតិភ័ណ្ឌពិភពលោកផ្នែកអរូបី របស់អង្គការ UNESCO នៅឆ្នាំ២០១៣ ថី្មៗនេះ។
“Kuro Mame” យកសណ្ដែកខ្មៅស្ងួតមកស្ងោរដោយដាក់ស្កសរ។ ទន់ហើយផ្អែម។
“Kazunoko” រសជាតិវាសាបលាយជាមួយទឹកស៊ីអ៊ីវ ហើយយកសាច់ត្រីស្ងួតដែលឈូសសើ្ដងៗមករោយពីលើ។ ពេលយើងទំពាវា វាមានលក្ខណៈច្រុបៗ ហើយរសជាតិពុំសូវផ្អែម។
“Tazukuri” យកត្រីដែលស្ងួតមកស្ងោរហូតដល់ទឹកនៅក្នុងឆ្នាំងរីងអស់ ហើយដាក់ស្កសរ ទឹកស៊ីអ៊ីវ និងស្រាសចូល។ នៅពេលយើងទំពាវា វាមានលក្ខណៈស្រួយៗ និងស្អិតតិចៗដូចស្ករគ្រាប់។ រសជាតិហាលផ្អែម។
ម្ហូបទាំង៣ខាងលើសុទ្ធតែឆ្ងាញ់ៗ ដែលសក្ដិសមញ៉ាំជាមួយស្រា។
ប្រវត្តិរូប
អ្នកស្រី Tomonari Fumi
ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ពេលក្ដៅអាចញ៉ាំបានស្រស់ៗ 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) TOJI 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) Cha-Kaiseki 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) បាយកញ្ចប់ ”BENTO” 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ម្ហូបបួស 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) បុណ្យកុមារា (TANGO no Sekku)【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ពិធីកំសាន្តផ្កា 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ពិធីបុណ្យ និងម្ហូបអាហារ―ព្រះវិហារ Fushimi Inari នៅ Kyoto 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ពិធីបញ្ចុកអាហារលើកដំបូង (ម្ហូបអបអរសម្រាប់បួងសួងការវិវឌ្ឍន៍របស់ទារក) 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) តែជប៉ុននៅរាត្រីទី៨៨ គឺជាវត្ថុភ័ព្វសំណាងសំរាប់ការពារជំងឺ និងឧបទ្ទវហេតុ 【ម្ហូបជប៉ុន】
2019.12.17 Japan Food Recipe
(ភាសាខ្មែរ) ទទួលទាននំ Bota-Mochi និងOhagi ក្រោយពីទៅបួងសួងនៅផ្នូរ 【ម្ហូបជប៉ុន】
2019.12.17 Japan Food Recipe
(ភាសាខ្មែរ) អូហ្សូនី -ម្ហូបលក្ខណៈគ្រួសារ សម្រាប់បរិភោគនៅពេលចូលឆ្នាំថ្មី
2019.12.17 Japan Food Recipe
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics