ក្រុង Kitakyushu និងប្រទេសកម្ពុជា បានទំនាក់ទំនងការងារ ដែលទាក់ទងទៅនឹងទឹកស្អាត ដើម្បីយកមកអភិវឌ្ឍ ក្នុងគោលបំណង អោយអ្នកទាំងអស់គ្នាមានទឹកស្អាតប្រើប្រាស់។ ហើយពួកយើងពិតជាសប្បាយចិត្តដែលមានទឹកស្អាតប្រើប្រាស់នៅគ្រប់ទីកន្លែង ក្នុងពេលសព្វថ្ងៃ។
អត្ថបទដំបូងបានណែនាំស្តីអំពីស្ថានភាពទឹកនៅទីក្រុងភ្នំពេញបន្ទាប់ពីសង្រ្គាមស៊ីវិលបានបញ្ចប់នៅក្នុងទសវត្សឆ្នាំ១៩៩០ និងស្ថានភាពក្រុង Kitakyushu បានធ្វើឡើងដោយក្តីរំភើបនឹងបំណងប្រាថ្នានៃយុវជនទឹកស្អាតកម្ពុជាក្នុងការ “ផ្គតផ្គង់ទឹកស្អាតសម្រាប់អ្នករាល់គ្នា”។
② និយាយពីការណែនាំស្តីពី ការងារអ្វីខ្លះដែលក្រុង Kitakyushu បានធ្វើពិតប្រាកដនៅប្រទេសកម្ពុជា
ឆ្នាំនេះជាខួបលើកទី ២០ នៃការបញ្ជូនអ្នកជំនាញជប៉ុនលើកទី ១ នៅឆ្នាំ១៩៩៩ ពីមន្ទីរគ្រប់គ្រងទឹកស្អាតនិងកខ្វក់ក្រុង Kitakyushu ។ នាខែវិច្ឆិកា ដើម្បីអបអរសាទរខួបអនុស្សាវរីយនេះ មានការប្រារព្ធពិធីរំលឹកខួបអនុស្សាវីយទ្រង់ទ្រាយធំនៅខេត្ត Kitakyushu ។
ការជួបជុំនៅខេត្ត Kitakyushu នៃក្រុមទឹកស្អាតកម្ពុជា!
ក្រោយឆ្នាំ១៩៩៩ បុគ្គលិកមន្ទីរគ្រប់គ្រងទឹកស្អាត និងកខ្វក់នៃខេត្ត Kitakyushu ចំនួនប្រមាណ ១៣០ នាក់ ត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជា ហើយមានបុគ្គលិកពីកម្ពុជាចំនួនប្រមាណ ៩០ នាក់ បានមកធ្វើកម្មសិក្សានៅក្រុង Kitakyushu ។ ការផ្តោះប្តូរធនធានមនុស្សដ៏យូយារនេះ ពុំអាចកើតឡើងបានដោយងាយនោះទេ។ ចំពោះអាជ្ញាធរតំបន់ស្វយ័តជប៉ុនវិញ ការខិតខំប្រឹងប្រែងដ៏វែងឆ្ងាយដែលមានឬសគល់មូលដ្ឋាននៅប្រទេសកម្ពុជា អាចនិយាយបានថាជារឿងដ៏កម្រមួយ។
ដើម្បីអបអរសាទរខួបទី ២០ នៃកិច្ចសហប្រតិបត្តិការនៅកម្ពុជានេះ វេទិកាទឹកស្អាតជប៉ុន និងកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ ពីភាគីកម្ពុជា មានវត្តមានដ៏ឧដុង្គឧត្តមនៃមន្រ្តីជាន់ខ្ពស់នៃអង្គភាពទឹកស្អាតកម្ពុជា មានដូចជា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ឯកឧត្តម អ៊ុំ សុថា អនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាដើម បានអញ្ជើញចូលរួម ហើយភាគីជប៉ុនមាន៖ អភិបាលក្រុង Kitakyushu លោក KITAHASHI Kenji ប្រធានសភាក្រុង Kitakyushu លោក MURAKAMI Kouichi និងប្រធានក្រុមហ៊ុនវ័រធ័រស៊ឺវិស Kitakyushu លោក ARITA Hitoshi បានចូលរួមទទួលស្វាគមន៍ក្រុមគណៈប្រតិភូកម្ពុជាដែលអញ្ជើញធ្វើទស្សនកិច្ចប្រទេសជប៉ុន។
ជាកិច្ចចាប់ផ្តើមនៃវេទិកា លោកអភិបាលក្រុង KITAHASHI បានមានប្រសាសន៍ថា៖ “ទីក្រុងរបស់់យើង ត្រូវបានជ្រើសរើសជាលើកដំបូងនៅអាស៊ី ពីអង្គការសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច (OECD) ” ជា “ទីក្រុងគំរូលើពិភពលោកដែលជម្រុញ SDGs” ហើយយើងបានកំពុងខិតខំជម្រុញ SDGs ដែលក្រុងបានលើកឡើងកាលពីឆ្នាំមុន ។ រហូតដល់ឆ្នាំ ២០២៥ យើងខ្ញុំមានបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវការប្រើប្រាស់ទឹកស្អាត ដែលមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋរស់នៅគ្រប់ក្រុងទាំងអស់រហូតដល់ឆ្នាំ២០២៥”។
យ៉ាងណាមិញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការដឹកនាំ ដែលមានផ្លែផ្កាដ៍ធំធេងនៃសកម្មភាពទីក្រុង Kitakyushu ទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តារក្រុងនានា ចាប់តាំងពីអ្នកជំនាញជប៉ុនបានបញ្ជូនមកកម្ពុជានៅឆ្នាំ១៩៩៩ ហើយឯកឧត្តមក៏បានផ្ញើរសារដោយសង្កត់ធ្ងន់ថា៖ នាថ្ងៃអនាគត កម្ពុជាចង់បាននូវកិច្ចសហប្រតិបត្តិការទាំងអស់ពី ក្រុង Kitakyushu ក្រសួងសង្គមកិច្ច ក្រសួងការបរទេស និងអង្គការ JICA រួមទាំងសហគ្រាសជប៉ុនផងដែរ។
នៅក្នុងវេទិកានោះ មានការចូលរួមពីសំណាក់ស្ថាប័ន ក្រុម និងសហគ្រាសពាក់ព័ន្ធនឹងការងារទឹកស្អាត និងសិស្សានុសិស្ស ប្រមាណជាង ២០០ នាក់ ដែលបានបង្ហាញពីការចាប់អារម្មណ៍ខ្លាំងលើពានិជ្ជកម្មទឹកនៅប្រទេសកម្ពុជា។
២០ ឆ្នាំនៃទឹកស្អាត ជាមួយក្រុងKitakyushu
“មិត្តភាព” ជាប្រភពនៃកម្លាំងជម្រុញ
ឯកឧត្តម ឯក សុនចាន់អតីតអគ្គនាយកនៃ PPWSA និងរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានខិតខំប្រឹងប្រែងបំរើការងារទឹកស្អាតកម្ពុជាជាមួយក្រុង Kitakyushu រយៈពេលយូយារណាស់មកហើយ បានមានប្រសាសន៍អំពីទំនាក់ទំនងសហប្រតិបត្តិការបន្តមកដ៏យូរនោះ។
ពេលខ្ញុំទទួលបានការអញ្ជើញពីលោក KUBOTA ដែលបានបញ្ជូនមកកាន់ PPWSA កាលពីឆ្នាំ១៩៩៩ ខ្ញុំបានមកកាន់ទឹកដី Kitakyushu ជាលើកដំបូង។ កាលនោះ ខ្ញុំបាននិយាយពិភាក្សាជាមួយលោក MORI Kazumasa ក្នុងនាមជាប្រធាន (ក្រោយមកជាប្រធានមន្ទីរគ្រប់គ្រងទឹកស្អាតនិងកខ្វក់នៃក្រុង Kitakyushu ) អំពីការស្តារឡើងវិញនូវវិស័យទឹកស្អាតកម្ពុជា។ ការ “ជួបគ្នាបន្តិចបន្តួច” នោះ បាននាំឱ្យមានការចាប់ផ្តើមការងារសហប្រតិបត្តិការដែលពុំនឹកស្មានដល់។ ចាប់ពីពេលនោះមក ខ្ញុំបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាផ្ទាល់មុខពីគ្រប់ជ្រុងជ្រោយ ជាមួយនឹងអ្នកជំនាញរយៈពេលវែងជាប្រវត្តិសាស្រ្តដែលមានដូចជា៖លោក KIYAMA លោក ISHII លោក KAWASAKI លោក HIROWATARI។ មានការសាកសួរជាច្រើនទាក់ទងនឹង “មូលហេតុនៃភាពជោគជ័យ” ទាំងនោះ តែដោយបញ្ចូលនូវស្មារតីទំនួលខុសត្រូវនិងការខិតខំប្រឹងប្រែងដោយខ្លួនឯងផង និងពីខាង PPWSA ផង យើងខ្ញុំបានបំពេញកិច្ចខិតខំប្រឹងប្រែងជាមួយអ្នកជំនាញការជប៉ុននៃមន្ទីរគ្រប់គ្រងទឹកស្អាតនិងកខ្វក់នៃក្រុង Kitakyushu ជាមួយនឹងស្មារតីគិតពិចារណា។ នោះជាមូលហេតុចម្បងមួយ ដែលជាភស្តុតាងរស់នៃប្រវត្តិសាស្រ្ត ដែលខិតខំធ្វើការរួមគ្នាទាំងយប់ទាំងថ្ងៃជាក់ស្តែង ដូច្នេះក្នុងនាមរូបខ្ញុំដែលបានរួមសុខរួមទុក្ខជាមួយគ្នាមកនេះ ខ្ញុំសុំធ្វើការវាយតម្លៃខ្ពស់នូវស្នាដៃនេះ។ នៅលើលោកនេះគ្មានអ្វីទៀតទាត់រហូតនោះឡើយ។ ក៏ប៉ុន្តែចំពោះមិត្តភាពរវាងរូបខ្ញុំនិងអ្នកជំនាញនៃក្រុង Kitakyushu ពុំប្រែប្រួលឡើយ យើងនឹងកាន់តែមានចំណងមិត្តភាពស្អិតរមួតថែមទៀត។
សារទាំងឡាយពីមិត្តភក្តិនៃក្រុមការងារទឹកស្អាត
បុគ្គលិកទឹកស្អាតកម្ពុជា និងក្រុង Kitakyushu បានសហការជាមួយគ្នារយៈពេល ២០ ឆ្នាំមកហើយ។ មានសារពី “យុវជនទឹកស្អាត” ដែលពេលខ្លះធ្លាប់មានការឈ្លោះប្រកែកគ្នា ពេលខ្លះពុំអាចយល់គ្នា ពេលខ្លះទឹកភ្នែកជាមួយគ្នា ហើយពេលខ្លះលើកទឹកចិត្តគ្នាទៅវិញទៅមក បានមកដល់!
ពីមិត្តភក្តិនៃក្រុង Kitakyushu
(លោក UEDA Tetsuya)
ខ្ញុំជាបុគ្គលទី ២ ដែលត្រូវបានបញ្ជូនមកកម្ពុជាពីក្រុង Kitakyushu ចាប់ពីខែឧសភា ឆ្នាំ២០០០ ដល់ខែកុម្ភៈ ឆ្នាំ២០០១ មានរយៈពេល ៩ ខែ។ កាលនោះ ខ្ញុំគិតថានៅមានចំនួនជនជាតិជប៉ុនតិចតួចនៅឡើយ ហើយចាំបានទៀតថា ពិតជាមានការលំបាកក្នុងការស្វែងរកហាងលក់ម្ហូបជប៉ុននៅកម្ពុជា។ តាមខ្ញុំចាំពេលនោះ ទស្សនាវដ្តីញញឹមក៏មិនទាន់បានចេញផ្សាយផងដែរ។ នៅឆ្នាំ២០១៣ វាមានរយៈពេល ១៣ ឆ្នាំដែលខ្ញុំត្រូវបានបញ្ជូនមកកម្ពុជាសារជាថ្មី ឃើញថាមានហាងម្ហូបជប៉ុនក៏ច្រើន ហើយសុវត្ថិភាពក៏ល្អប្រសើរច្រើន។ ម្យ៉ាងទៀតពេលនោះ ខ្ញុំនៅចាំបានថា ខ្ញុំមានអារម្មណ៍ត្រេកអរជាខ្លាំងដែលបានជួបនឹងបុគ្គលិករបស់ PPWSA សារជាថ្មី ដែលបានបែកគ្នាប្រហែល ១៣ ឆ្នាំមុន ដោយគាត់នៅចាំខ្ញុំច្បាស់។ កាលខ្ញុំមករស់នៅប្រទេសកម្ពុជារយៈពេល ៩ ខែដំបូង ខ្ញុំទទួលបានការជួយជ្រោមជ្រែងពីសំណាក់បុគ្គលិកនៃ PPWSA ផងដែរ ដែលនាំឱ្យខ្ញុំអាចខិតខំប្រឹងប្រែងបំពេញការងារបាននាពេលនោះ។ សូមឱ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងក្រុង Kitakyushu បន្តល្អទៅមុខទៀត។
(លោក YAYAMA Masashi)
ខ្ញុំបានមកប្រទេសកម្ពុជាជាលើកដំបូងកាលពី ១០ ឆ្នាំមុន ពោលគឺនៅឆ្នាំ២០០៩ ហើយបច្ចុប្បន្នខ្ញុំបានផ្លាស់មករស់នៅកម្ពុជាជាមួយប្រពន្ធនិងកូនរបស់ខ្ញុំក្នុងនាមជាអ្នកជំនាញឯកទេសរយៈពេលវែង។ ខ្ញុំនឹងខិតខំប្រឹងប្រែងបន្តទៀតនៅឆ្នាំ២០២០ផងដែរ។
(លោក MIYASHITA Yoshiyuki)
ខ្ញុំបានមកប្រទេសកម្ពុជាក្នុងខេត្តកំពត ដែលជាការចេញទៅបំរើការនៅបរទេសជាលើកដំបូងសម្រាប់ជីវិតរបស់ខ្ញុំក្នុងនាមជាអ្នកដឹកនាំការងារគ្រប់គ្រងថែរក្សាទឹកស្អាត។ វាជាការងារលើកដំបូងរបស់ខ្ញុំ ដូច្នេះវាពិតជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ខ្ញុំ។
(លោក HIRATA Kenjirou)
អ្វីដែលខ្ញុំយល់ឃើញនិងនិយាយដោយត្រង់ ក្នុងរយៈពេល ៣ ឆ្នាំនៅកម្ពុជាគឺ ប្រជាជនមានការគិតវិជ្ជមាន ស្មោះត្រង់ និងម៉ឺងម៉ាត់ចំពោះការងារ។ ក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាដូចជានិយាយត្រង់ពេកហើយ….(សើច)
(SATO Yuichirou)
The best way to find out if you can trust somebody is to trust them.
(លោក SAKAE Shuichi)
មានរយៈពេលត្រឹមតែកន្លះឆ្នាំក៏ពិតមែន ខ្ញុំពិតជាពេញចិត្តនឹងការរស់នៅបំរើការងារនៅកម្ពុជាទាំងសាធារណៈ និងឯកជន។ ចំពោះការងារវិញ ខ្ញុំមានការលំបាកក្នុងការប្រើភាសាអង់គ្លេស តែខ្ញុំសប្បាយចិត្តបើអ្នកទាំងអស់គ្នាបានរៀនអ្វីបន្តិចបន្តួចពីខ្ញុំ។ ខ្ញុំចូលចិត្ត កាហ្វេដាក់ទឹកដោះគោផ្អែមច្រើន ខ្ញុំបានញុំាវាជារៀងរាល់ព្រឹក។
(លោក KAGATA Katsutoshi)
របបបញ្ចូលក្លរីន និងវាស់កម្រិតជាតិអំបិលកាន់បំពង់ផ្គត់ផ្គង់ទឹករាល់ ២ ដងក្នុង ១ ខែ ដែលដឹកនាំដោយជំហានទី ២ នៃគម្រោងបណ្តុះបណ្តាលធនធានមនុស្ស តែជំហានទី ២ ចប់ក្តី គម្រោងត្រូវបានបន្តដោយបុគ្គលិកនៃរដ្ឋាករទឹកស្អាតប្រចាំមូលដ្ឋាន ហើយខ្ញុំមានអារម្មណ៍ត្រេកអរនៅពេលឃើញសកម្មភាពខិតខំផ្គត់ផ្គង់ទឹកស្អាតនោះ។
(លោក NISHIDA Takatomo)
ខ្ញុំបានធ្វើដំណើរទូទាំង ៨ ក្រុងក្នុងរយៈពេល ៣ ខែ ខ្ញុំសុំអភ័យទោសដោយសារតែចំណេះដឹង និងសមត្ថភាពភាសា ខ្ញុំមានកម្រិតតែវាជាអនុស្សាវរីយ៍ដ៏ល្អមួយដែលបានអនុវត្តជាមួយបុគ្គលិកមូលដ្ឋាន នូវការជួសជុលឧបករណ៍វាស់ទឹក និងធ្វើការងារត្រួតពិនិត្យការលេចធ្លាយទឹកនៅពេលយប់ជាដើម។
សារពីបុគ្គលិកទឹកស្អាតកម្ពុជា!
(លោក SRENG Sokvung ប្រធានក្រុមការងារគម្រោង និងបច្ចេកទេសនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម)
ខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការជាយូរឆ្នាំ ក្នុងឱកាសខួបលើកទី ២០ ឆ្នាំនេះ។ ចំពោះរូបខ្ញុំដែលបំរើការផ្នែកទឹកស្អាតនេះ ក្រុង Kitakyushu ជា “ទឹកដីនៃក្តីសង្ឃឹម”។ សូមក្រុង Kitakyushu បន្តនៅជាស្ពានភ្ជាប់មិត្តភាពនៃប្រទេសកម្ពុជា និងជប៉ុន ទៅថ្ងៃមុខទៀត។
ដំណើររយៈពេល ២០ ឆ្នាំ ១៩៩៩ – ២០១៩
១៩៩៩ – ២០០២ ●ការបញ្ជូនអ្នកជំនាញឯកទេសជាបុគ្គល
២០០១● ការងារដែគូអភិវឌ្ឍខ្នាតតូច JICA (ការងារសហប្រតិបត្តិការបច្ចេកទេសនៃគម្រោង Grass Roots របស់អង្គការ JICA បច្ចុប្បន្ន)
បង្កើតប្រព័ន្ធត្រួតពិនិត្យការចែកចាយទឹកតាមរយៈការផ្តល់នាឡិការស្ទង់ (Telemeter) ចំនួន ៣១ គ្រឿងរបស់ក្រុងKitakyushu
២០០៣ – ២០០៦● គម្រោងបណ្តុះបណ្តាលធនធានមនុស្សការងារទឹកស្អាត JICA (ដំណាក់កាលទី ១)
ការថយចុះខ្លាំងនៃកម្រិតចំណុះទឹកខ្ជះខ្ជាយ ឆ្នាំ២០០៥ ធ្វើការប្រកាសទឹកស្អាតអាចផឹកបាន
២០០៧ – ២០១២ ●គម្រោងបណ្តុះបណ្តាលធនធានមនុស្សការងារទឹកស្អាត JICA (ដំណាក់កាលទី ២)
មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានទៀតទាត់និងសុវត្ថិភាពនៅតាមក្រុងគោលដៅទាំង ៨
រូបឆ្វេង៖ លោក TAKEDA Daigo ធ្វើការដឹកនាំអំពីការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹក (ឆ្នាំ២០០៩)
រូបស្តាំ៖ លោក MATSUMOTO Hideharu ធ្វើការណែនាំការវិភាគគុណភាពទឹក (ឆ្នាំ២០១០)
២០១១ អភិបាលក្រុងKitakyushu បានទទួលនូវ “គ្រឿងឥស្សិរយស”
បុគ្គលិកមន្ទីទឹកស្អាតចំនួន ៩ នាក់ បានទទួល “មេដៃមិត្តភាព”
អភិបាលក្រុងKitakyushu និងបុគ្គលិកមន្ទីរទឹកស្អាតក្រុងដែលបំរើការក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេស ៩ នាក់ បានទទួលមេដៃពីរដ្ឋាភិបាលកម្ពុជា
២០១៣ – ២០១៨ ●គម្រោងបណ្តុះបណ្តាលធនធានមនុស្សការងារទឹកស្អាត JICA (ដំណាក់កាលទី ៣)
មានការខាតបង់នៃការគ្រប់គ្រងក្នុងក្រុងចំនួន ៧ ក្នុងចំណោមក្រុងទាំង ៨ កំឡុងពេលចាបដំណើរការដំបូង ក៏ប៉ុន្តែនៅឆ្នាំ២០១៥ ការទូទាត់ថវិការបស់ក្រុងទាំង ៨ មានការចំណេញមួយឆ្នាំ។ មានជំនួយកំណត់ច្បាប់គ្រប់គ្រងទឹកស្អាតជាដើម។
ឆ្វេង៖ លោក KANEKO Naoya ធ្វើការណែនាំពីការប្រមូលប្រាក់ (ឆ្នាំ២០១៣)
ស្តាំ៖ លោក FUKAGAWA Takuya ធ្វើការណែនាំពីផែនការថ្មីនៃអាគារ (ឆ្នាំ២០១៥)
២០១៤ បុគ្គលិក ២ រូបនៃមន្ទីទឹកស្អាតទទួល “គ្រឿងឥស្សិរយស”
លោក ISHII Hideo (ឆ្វេង)និងលោក KIYAMA Satoshi (ស្តាំ) ទទួលបានមេដៃចំពោះកិច្ចសហប្រតិបត្តិការនៅខេត្តបាត់ដំបង
២០១៨ ~● គម្រោងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពគ្រប់គ្រងរដ្ឋបាលទឹកស្អាតអង្គការ JICA (~ដល់ខែកក្កដា ឆ្នាំ២០២២)
ការពង្រឹងរដ្ឋបាលនៃមន្ទីរទឹកស្អាតរួមនៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម។
ការពង្រីកសាជីវកម្មទឹក
២០១០
●បង្កើតសមាគមភាពជាដៃគូសាធារណៈនិងឯកជន “សភាពានិជ្ជកម្មជម្រុញសាជីវកម្មទឹកក្រៅប្រទេសនៃក្រុងKitakyushu(KOWBA) ”
២០១១
● ទទួលការងារបន្ថែមគូប្លង់គ្រឹះសាងសង់ស្ថានីយទឹកស្អាតក្រុងសៀមរាប
●បង្កើតអនុស្សរណៈទាក់ទងនឹងការកំណត់ផែនការមូលដ្ឋានរៀបចំទឹកស្អាតនៃក្រុងទាំង ៩ សំខាន់ៗ (ក្រសួងរ៉ែនិងថាមពល ក្រុងKitakyushu)
២០១២
●ទទួលការងាររៀបចំទឹកស្អាតនៃ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី
●ទទួលការអង្គេតការមូលដ្ឋាន (ភាពជាដៃគូសាធារណៈនិងឯកជន) PPP នៃ ក្រុងកែប ខេត្តកំពត
●ទទួលការអង្គេតការត្រៀមផែនការរៀបចំពង្រីកទឹកស្អាតខេត្តបាត់ដំបងនិងកំពង់ចាម ជំនួយឥតសំណងអង្គការ JICA
២០១៣
●ទទួលការងារជំនួយបង្កើតសេចក្តីព្រាង (របបឥណទាននៃទ្វេភាគី) JCM ចំពោះក្រុងភ្នំពេញ
●ទទួលផែនការពង្រីកទឹកស្អាតខេត្តបាត់ដំបងនិងកំពង់ចាម ជំនួយឥតសំណងអង្គការ JICA
២០១៤
●ទទួលការអង្កេតការត្រៀមផែនការរៀបចំពង្រីកទឹកស្អាតនៅតំបន់ក្រុងព្រះសីហនុ និងកំពត ជំនួយឥតសំណងអង្គការ JICA
២០១៥
●ទទួលផែនការពង្រីកទឹកស្អាតកំពត ជំនួយឥតសំណងអង្គការ JICA
●ទទួលការងារផែនការលំអិតនិងការងារពង្រីកទឹកស្អាតក្រុងសៀមរាប កម្ចីឥនទានរបស់អង្គការ JICA
២០១៦
●បង្កើតអនុស្សរណៈនៃការផ្សព្វផ្សាយនិងអភិវឌ្ឍនៃការងារទឹកស្អាតកម្ពុជា (ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រុងKitakyushu KOWBA)
២០១៧
● ទទួលការអង្គេតត្រៀមផែនការរៀបចំពង្រីកទឹកស្អាតនៃខេត្តពោសាត់និងស្វាយរៀង ជំនួយឥតសំណងអង្គការ JICA។
ចំពោះលេខពិសេសបន្ត គឺលេខ៤ ដែលនិយាយអំពី 【ទៅកាន់អនាគត ការសាកល្បងថ្មីរបស់ក្រុង Kitakyushu】។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No.37 លេខពិសេស】
【NyoNyum Khmer No.37】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
ស្ថានភាពមគ្គុទេ្ទសក៍ទេសចរភាសាជប៉ុនអំឡុងនិងក្រោយពេលវិបត្តិកូវីដ១៩
2023.03.15 NyoNyum Khmer
ទិន្នន័យអង្កេតការអំពីស្ថានភាពទស្សនាកម្មវិធីសោតទស្សន៍
2023.02.27 NyoNyum KhmerNyoNyum Khmer Special Topics
តើអ្នកចូលចិត្តទស្សនាទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍ ឬតាមទូរសព្ទស្មាតហ្វូន?
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ពេញនិយមដទៃ
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
កម្មវិធី The Voice Kids Cambodia
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុន ហង្សមាស
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ បាយ័ន
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា
2023.01.19 NyoNyum KhmerNyoNyum Khmer Special Topics
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៥ ចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣【NYONYUM KHMER】
2023.01.17 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics