គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កិច្ចសហការរបស់ក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធ
កិច្ចសហការរបស់ក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធ
2021.07.23

ការអប់រំថ្នាក់បឋម និងមធ្យមសិក្សានៅកម្ពុជាភាគច្រើនធ្វើឡើងដោយសាលារដ្ឋ ក៏ប៉ុន្តែ យោងតាមក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០១៨-២០១៩ មានសិស្សប្រមាណចំនួន ២១ម៉ឺននាក់ សិក្សានៅតាមសាលាឯកជន ដែលមានចំនួនប្រមាណជាង ១ ២០០សាលា នេះបើធៀបនឹងចំនួនសិស្សសាលារដ្ឋដែលមានចំនួន ៣,២លាននាក់។ មានសិស្សប្រមាណ ៣ម៉ឺន៥ពាន់នាក់ សិក្សានៅតាមសាលាឯកជនទាំងនោះ ដែលភាគច្រើនមានទីតាំងស្ថិតនៅតាមទីប្រជុំជនធំៗ។ ដើម្បីកាត់បន្ថយនូវគំលាតនៃការសិក្សាតាមសាលារដ្ឋ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា បានស្វះស្វែងរកកិច្ចសហការពីស្ថាប័នរដ្ឋដទៃ និងឯកជនមួយចំនួន ក្នុងអំឡុងពេលនៃការពង្រីកការសិក្សាតាមបែបឌីជីថល ក្នុងបរិបទនៃការឆ្លងជំងឺកូវីដ-១៩។

  • ក្រសួងព័ត៌មាន

ឆ្លើយតបទៅនឹងបញ្ហានៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩  និងការបិទសាលារៀនទូទៅនៅទូទាំងប្រទេសជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា កាលពីខែមិនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមបង្កើននូវការបង្រៀនតាមប្រព័ន្ធឌីជីថល របស់ខ្លួននៅថ្ងៃទី២០ ខែមេសា ក្នុងឆ្នាំ២០២០ ដោយផ្តោតលើសិស្សកម្រិតសិក្សាចាប់ពីថ្នាក់ទី១ ដល់ទី១២។ ការផ្សាយការបង្រៀនមេរៀនតាមខ្សែរវីដេអូទាំងនោះ ធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាប៉ុស្តិ៍ទូរទស្សន៍ឯកជនមួយចំនួន ក្នុងគោលបំណងផ្តល់ជូននូវការសិក្សាជំនួយដល់សិស្សទូទាំងប្រទេសក្នុងអំឡុងពេលនៃការរីករាយដាលនៃជំងឺកូវីដ-១៩។

ដោយសារជាទូទៅ ប្រជាជនរស់នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស អាចទស្សនាកម្មវិធីផ្សព្វផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ និងឯកជនមួយចំនួន (ជាពិសេសទូរទស្សន៍ Techo TV) បាន ដូច្នេះការផ្សព្វផ្សាយនេះត្រូវបានគេមើលឃើញថា មានប្រសិទ្ធភាពចំពោះកុមារ និងសិស្សានុសិស្សមួយចំនួនដែលពុំអាចមានលទ្ធភាពប្រើប្រាស់ឧបករណ៍អេឡិចត្រូវនិចដូចជា កុំព្យូទ័រ និងអាយហ្វូនជាដើម ភ្ជាប់នឹងប្រព័ន្ធអ៊ីនធឺណិត។ ការចាក់ផ្សាយមេរៀនលើប៉ុស្តិ៍ទូរទស្សន៍ធ្វើឡើងតាមកាលវិភាគកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។

ស្ថានភាពកុមារសិក្សាតាមកម្មវិធីចាក់ផ្សាយតាមទូរទស្សន៍នៅផ្ទះ
  • ទូរទស្សន៍ជាតិកម្ពុជា (TVK2)

ជាប៉ុស្តិ៍ទូរទស្សន៍រដ្ឋតែមួយគត់ ដែលមានចំនួនអ្នកចូលមើលច្រើន ហើយមានការផ្សព្វផ្សាយគ្របដណ្តប់លើតំបន់សំខាន់ៗនៅក្នុងក្រុង និងតាមបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេស។ នៅក្នុងអំឡុងពេលចាក់ផ្សាយកម្មវិធីបង្រៀនទាំងនេះ គ្រូបន្ទុកថ្នាក់នីមួយៗ មានតួនាទីតាមដានសិស្សក្នុងបន្ទុកថ្នាក់របស់ខ្លួន ក្នុងអំឡុងពេលស្វ័យសិក្សានៅផ្ទះ ហើយត្រូវណាត់សិស្សមកយកលំហាត់ និងប្រគល់លំហាត់ជារៀងរាល់សប្តាហ៍។ នៅតំបន់ដាច់ស្រយាលមួយចំនួន គ្រូត្រូវធ្វើការតាមដាន និងរាយការណ៍ពីស្ថានភាពគ្រួសាររបស់សិស្សថា តើពួកគេអាចមើលប៉ុស្តិ៍ទូរទស្សន៍នោះបានត្រឹមត្រូវ ឬមានទូរទស្សន៍សម្រាប់មើលឬទេជាដើម។ ករណីនៅតាមភូមិដាច់ស្រយាលមួយចំនួន ពេលខ្លះត្រូវតម្រូវឱ្យគ្រូណាត់សិស្សឱ្យមកជុំគ្នារៀននៅផ្ទះសិស្សណាដែលអាចមានលទ្ធភាពមើលប៉ុស្តិ៍ទូរទស្សន៍បាន ក្នុងចំនួនកំហិតណាមួយជាដើមផងដែរ។ ទោះយ៉ាងនេះក្តី បញ្ហាសេវាទូរទស្សន៍ខ្សោយ ដែលនាំឱ្យរអាក់រអួលក្នុងអំឡុងពេលទស្សនាមេរៀនជាបញ្ហាប្រឈម ដែលត្រូវបានលើកឡើងជាញឹកញាប់ពីអាណាព្យាបាលសិស្ស។

  • កម្មវិធីផ្សាយតាមទូរទស្សន៍ខ្សែកាប Techo TV

នៅប្រទេសកម្ពុជា មានប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបឯកជនជាច្រើនត្រូវបានផ្សព្វផ្សាយទូទៅនៅគ្រប់តំបន់ក្នុងប្រទេស សម្រាប់ផ្តល់នូវព័ត៌មាន និងកម្មវិធីកម្សាន្តផ្សេងៗជូនដល់ប្រជាជនទូទៅ។ ក្នុងនោះ ស្ថានីយ៍ទូរទស្សន៍ខ្សែកាប Techo TV ជាប៉ុស្តិ៍ទូរទស្សន៍ឯកជនមួយ ដែលមានវិសាលភាពផ្សព្វផ្សាយធំជាងគេ។ ទូរទស្សន៍ Techo TV បានក្លាយជាស្ថានីយចែកចាយបន្តនូវវីដេអូមេរៀន និងកម្មវិធីអប់រំសម្រាប់កុមារជាដើម ដែលផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា។

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

បានបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា  “ការអប់រំពីចម្ងាយ”  នៅខែកក្កដា ឆ្នាំ២០២០ ក្រោមកិច្ចសហការរៀបចំបង្កើតដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ និងព័ត៌មាន សហការជាមួយក្រុមហ៊ុន Sabay Digital និងដោយមានការសម្របសម្រួលនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា។ តាមរយៈកម្មវិធីនេះ សិស្សានុសិស្សអាចមើលមេរៀនបង្រៀនពីថ្នាក់ទី១ ដល់ទី៩ ដោយពុំគិតថ្លៃ។

★★  កម្មវិធីសិក្សានេះត្រូវបានបង្កើតឡើងដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដូច្នេះក្រសួងក៏បានណែនាំឱ្យសិស្សានុសិស្ស និងមាតាបិតាសិស្សទាញយកកម្មវិធីនេះសម្រាប់ជាជំនួយការសិក្សានៅតាមផ្ទះរបស់សិស្សផងដែរ។
សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 46】











 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer