គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ចំណាប់អារម្មណ៍របស់កីឡាករ​ កីឡាការិនី នៅក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ​២០២០ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត
ចំណាប់អារម្មណ៍របស់កីឡាករ​ កីឡាការិនី នៅក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ​២០២០ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត
2021.11.22

កីលាការិនី ឃឺន ប៊ុនពេជ្រមរកត

វិញ្ញាសាហែលទឹក ៥០ម៉ែត្រ សេរីផ្នែកស្ត្រី

ថេរវេលា៖ ២៩.៤២ លំដាប់ទី៦២

ផ្តើមចេញពីឈាមជ័រជាអ្នកហែលទឹក កញ្ញា ឃឺន ប៊ុនពេជ្រមរកត (១៥ឆ្នាំ) បានទទួលការហ្វឹកហាត់កីឡាហែលទឹកពីជីតារបស់ខ្លួនតាំងពីកុមារភាព។ តាមរយៈការខិតខំប្រឹងប្រែងដោយមានជីតាចាំជួយបង្ហាត់ណែនាំផងនោះ បានធ្វើឱ្យកញ្ញាវិវត្តសមត្ថភាពហែលទឹករបស់ខ្លួនបានយ៉ាងល្អ ហើយកញ្ញាត្រូវបានជ្រើសរើសជាកីឡាការរិនីហែលទឹកជម្រើសជាតិ និងបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗដូចជា៖ កីឡាស៊ីហ្គេម និងកីឡាអូឡាំពិកដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។ កីឡាការិនីរូបនេះ កើតនៅឆ្នាំ២០០៦ ហើយបានចូលហ្វឹកហាត់នៅអាយុ១១ឆ្នាំ និងបានជាប់ជាជម្រើសជាតិនៅឆ្នាំ២០១៨។

ទាក់ទងនឹងចំណាប់អារម្មណ៍អំពីការចូលរួមប្រកួតកីឡាអូឡាំពិកពេលថ្មីៗនេះ កញ្ញាបានប្រាប់ថា ខ្លួនពិតជាមានអារម្មណ៍រំភើប និងមានមោទនភាពចំពោះខ្លួនឯង ដែលបានសហព័ន្ធកីឡាហែលទឹកកម្ពុជាជ្រើសរើសឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្រមួយនេះ។ កញ្ញាក៏បានលើកឡើងពីកិច្ចស្វាគមន៍របស់ប្រទេសជប៉ុនដូច្នេះថា៖ “វាពិតជាភ្ញាក់ផ្អើល និងមិនគួរឱ្យជឿនៅពេលដែលបានឮថានាងខ្ញុំជាប់ឈ្មោះតំណាងឱ្យកម្ពុជា ចូលរួមប្រកួតកីឡាអូឡាំពិកលើកនេះ។ អារម្មណ៍របស់នាងខ្ញុំ គឺរំភើប និងមោទនភាពចំពោះខ្លួនឯង ដោយមិននឹកស្មានថាសមត្ថភាពនាងខ្ញុំអាចនឹងត្រូវគ្រូជ្រើសរើសនោះទេ។ ចំពោះកិច្ចស្វាគមន៍របស់ម្ចាស់ផ្ទះវិញ នាងខ្ញុំសង្កេតឃើញថា គេរៀបចំបានយ៉ាងល្អ ទាំងកន្លែងស្នាក់នៅ និងការហូបចុក”។

ទិដ្ឋភាពនៃលទ្ធផលការប្រកួត
សកម្មភាពហាត់កម្តៅសាច់ដុំ

កញ្ញាបានបញ្ជាក់ប្រាប់ថាខ្លួនបានរៀនសូត្រថ្មីៗច្រើនពីព្រឹត្តិការណ៍អូឡាំពិកតូក្យូ២០២០ នេះ។ កញ្ញា ប៊ុនពេជ្រមរកត៖ “នាងខ្ញុំបានយល់ដឹងពីបច្ចេកទេសហែលទឹកថ្មីៗ និងបានរៀនសូត្រច្រើនពីអត្តពលិកមកពីបណ្ដាប្រទេសផ្សេងៗ ដែលអាចយកមកអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែម ជាពិសេស នាងខ្ញុំនឹងបន្តប្រឹងប្រែងហ្វឹកហាត់ឱ្យកាន់តែខ្លាំងជាងមុន ដើម្បីជាប់ឈ្មោះនៅក្នុងកីឡាស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ”។ កញ្ញា ប៊ុនពេជ្រមរកត បានបំបែកកំណត់ត្រាចាស់របស់ខ្លួន ដោយប្រើថិរវេលា ២៩.៤២ វិនាទី ខណៈដែលកំណត់ត្រាចាស់ ២៩.៩៩ វិនាទី៕

ជីតារបស់កញ្ញា ឃឺន ប៊ុនពេជ្រមរកត ជាអតីតកីឡាករហែលទឹកប៉ារ៉ាអូឡាំពិកជម្រើសជាតិកម្ពុជា

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 48】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer