គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

តើគ្រូបង្វឹកជម្រើសជាតិផ្តល់អ្វីខ្លះដល់កីឡាករ?
តើគ្រូបង្វឹកជម្រើសជាតិផ្តល់អ្វីខ្លះដល់កីឡាករ?
2023.05.18

គ្រូបង្វឹកជាបុគ្គលសំខាន់មួយរូបក្នុងការណែនាំ និងហ្វឹកហ្វឺនកីឡាករដើម្បីត្រៀមខ្លួនចូលរួមការប្រកួតឱ្យទទួលបានជោគជ័យ និងប្រកួតប្រកបដោយក្រមសីលធម៌។ ដើម្បីផ្តល់ជំនួយដល់កីឡាករនីមួយៗ តើគ្រូបង្វឹកត្រូវយកចិត្តទុកដាក់លើការហ្វឹកហ្វឺនដល់កីឡាករដូចម្តេចខ្លះ ហើយពួកគាត់មានជំនឿលើកីឡាករក្រោមឱវាទថានឹងដណ្តើមយកមេដៃជូនកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះបានកម្រិតណា?

• គ្រូបង្វឹកជម្រើសជាតិកីឡាគុនខ្មែរ

 

លោកគ្រូ សេន ប៊ុនថេន (៣៧ឆ្នាំ) ជាគ្រូបង្វឹកកីឡាជម្រើសជាតិគុនខ្មែរ ត្រៀមដឹកនាំកីឡាករកីឡាការនីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។ លោកគ្រូ ប៊ុនថេន ជាអតីតកីឡាករជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០០១ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ប្រកួតកីឡាប្រដាល់យ៉ាងជោគជាំទាំងក្នុងនិងក្រៅប្រទេស ហើយផ្ដាច់ប្ដេជ្ញាថា នឹងចែករំលែកបច្ចេកទេសល្អៗជូនដល់ក្រុមកីឡាគុនខ្មែរទាំងអស់។ បច្ចុប្បន្ន លោកកំពុងមមារញឹកក្នុងការបង្វឹកអំពីបច្ចេកទេសផ្សេងៗទៅដល់ក្រុមកីឡាករកីឡាការនី ដើម្បីត្រៀមប្រជែងមេដាយឱ្យបានច្រើនក្នុងនាមជាប្រទេសម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឡើកនេះ។ ដោយសារលោកគ្រូយល់ថាកីឡាករខ្មែរយើងមានមូលដ្ឋានគ្រឹះច្រើនក្នុងការប្រកួតកីឡាគុនខ្មែររួចទៅហើយ ដូច្នេះលោកគ្រូបច្ចុប្បន្នកំពុងផ្តោតការយកចិត្តទុកដាក់លើចំណុចសំខាន់នៃការហ្វឹកហាត់កីឡាករទៅលើចំណុចដូចជា៖ ការរៀបចំកាលវិភាគហ្វឹកហាត់ឱ្យសកម្មជាងមុន ការពង្រឹកកាយសប្បទា កម្លាំង របបអាហាររបស់កីឡាករបន្ថែមទៀត និងពង្រឹងស្មារតីលើវិន័យ រួមទាំងបច្ចេកទេសវាយយកពិន្ទុជាដើម។

ចំពោះទស្សនៈក្នុងនាមជាគ្រូបង្វឹកវិញ លោកគ្រូបានលើកឡើងដូច្នេះថា៖ «យើងត្រូវ បង្វឹកកីឡាករឱ្យមានវិន័យ និងក្រមសីលធម៌ និងចូលរួមចែករំលែកបទពិសោធន៍ និងបច្ចេកទេសដល់កីឡាករគ្រប់រូប រួមទាំងការធ្វើជាគម្រូល្អ និងបង្រៀនឱ្យកីឡាករមានការតាំងចិត្តខ្ពស់»។

ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម២០២៣នេះ ចំពោះវិញ្ញាសាគុនខ្មែរ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកពីបុរាណកាលមក លោកគ្រូមានការតាំងចិត្តខ្ពស់ក្នុងការចូលរួមបណ្ដុះស្មារតីកីឡាករ ឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យខ្លាំងទ្វេរដង ដើម្បីយកមេដាយជូនជាតិ។

គួរបញ្ចាក់ដែរថា លោកគ្រូ ប៊ុនថេន បានតែងតាំងជាគ្រូបង្វឹកនៅឆ្នាំ២០២១ ក្រោយពីចូលនិវត្តន៍ពីកីឡាករនៅឆ្នាំ២០២០។ លោកធ្លាប់ចេញទៅប្រកួតលក្ខណៈអន្តរជាតិនៅតាមបណ្ដាប្រទេសដូចជា បារាំង អាល្លឺម៉ង់ ប៊ែលហ្សិក និងថៃជាដើម ដោយទទួលបានពានរង្វាន់ ក៏ដូចជាមេដាយជាច្រើនផងដែរ។ នៅឆ្នាំ២០២២ លោកបានដឹកនាំក្រុមកីឡាគុនខ្មែរទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម ដោយទទួលបានមេដាយមាស ១គ្រឿង និងមេដាយសម្រិតចំនួន ៧គ្រឿង៕

• គ្រូបង្វឹកកីឡាឃីកបុកស៊ីង

លោកគ្រូ សាន សៅយ៉ាន់ មានអាយុ ៤៣ឆ្នាំ លោកគ្រូជាអតីតគ្រូបង្វឹកគុនខ្មែរ ក្រោយមកបានក្លាយជាគ្រូបង្វឹកជម្រើសជាតិ “ឃីកបុកស៊ីង” នៅឆ្នាំ២០២១។ បច្ចុប្បន្ន លោកកំពុងមមារញឹកខ្លាំងក្នុងការបង្វឹកក្រុមកីឡាករ កីឡាការនី សម្រាប់ត្រៀមប្រកួតវិញ្ញាសា “ឃីកបុកស៊ីង” ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

អំពីការត្រៀមលក្ខខណៈ

«យើងធ្វើការពង្រឹងទៅលើការហ្វឹកហាត់ឱ្យកាន់តែខ្លាំងជាងមុនទាំងលើកាយសម្បទា កម្លាំងបណ្ដុះស្មារតីឱ្យកីឡាករគ្រប់រូបខិតខំហ្វឹកហាត់ទ្វេរដង និងឱ្យកីឡាករមានឆន្ទៈដណ្ដើមមេដាយ ជាពិសេសកំណត់របបអារហារសម្រាប់ក្រុមកីឡាតែម្ដង។ ចំពោះការបង្វឹករបស់លោកខ្ញុំសព្វថ្ងៃ គឺមិនបានទទួលជំនួយបច្ចេកទេសពីប្រទេសណាទេ ពោលគឺយើងខ្ញុំខិតខំស្វែងយល់អំពីលក្ខន្តិកៈ និងបច្ចេកទេសតាមរយៈបទពិសោធន៍ដឹកនាំក្រុមកីឡាករទៅប្រកួតនៅក្រៅប្រទេសនាពេលកន្លងមក និងការស្រាវជ្រាវបន្ថែមតាមប្រព័ន្ធអ៊ីនធឺណិត»។

 

ផលលំបាកនៃការហ្វឹកហាត់កីឡាឃីកបុកស៊ីង

«យើងធ្លាប់មានផលលំបាកខ្លះៗចំពោះការយល់ដឹងពីច្បាប់នៃការប្រកួត និងបច្ចេកទេសវាយយកពិន្ទុជាដើម។ ដំបូងគឺយើងមានផលលំបាកទៅលើរឿងនេះ ប៉ុន្ដែក្រោយពីបានចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមមក ពួកយើងទាំងអស់គ្នាហាក់ខិតខំស្វែងយល់ពីច្បាប់ ក៏ដូចជាបច្ចេកទេសផ្សេង យកមកកែតម្រូវដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាលើកនេះ។ កីឡាប្រដាល់ “ឃីកបុកស៊ីង” គឺខុសគ្នាពីកីឡាប្រដាល់ក្បាច់គុនខ្មែរ ដែលកីឡាករខ្មែរយើងភាគច្រើនតែងតែយល់ច្រឡំក្នុងច្បាប់ប្រកួត ដោយមានពេលខ្លះពួកគាត់វាយ ចាប់ជើងគេ ឬប្រើជង្គង់ទៅលើដៃគូជាដើម ដែលជាហេតុធ្វើឱ្យយើងពិបាករកពិន្ទុកាលពីពេលនោះ។ យ៉ាងណាមិញ ក្រោយឆ្លងកាត់បទពិសោធន៍នៅប្រទេសវៀតណាមកន្លងទៅរួចមក ខ្ញុំបានរៀនសូត្រអំពីកីឡាប្រភេទនេះជាច្រើន ដោយកាលពីពេលថ្មីៗនេះ ខ្ញុំបានដឹកនាំក្រុមកីឡាចំនួន ១៧នាក់ ទៅចូលរួមកម្មវិធី អាស៊ាន ឃីកបុកស៊ីង នៅប្រទេសថៃ ហើយទទួលបានមេដាយមាស ២គ្រឿង ប្រាក់ ៥គ្រឿង និងសំរឹទ្ធ ៥គ្រឿង។ ទាំងនេះជាសមិទ្ធិផល ដែលបានមកពីបទពិសោធន៍ការឆ្លងកាត់ការចូលរួមប្រកួតកីឡា “ឃីកបុកស៊ីង” ហើយវាបានធ្វើឱ្យខ្ញុំកាន់តែយល់ច្បាស់អំពីលក្ខន្តិកៈ និងបច្ចេកទេសវាយយកពិន្ទុជាដើម»។

ការដាក់គោលដៅយកមេដាយសម្រាប់កីឡាស៊ីហ្គេម២០២៣ នៅកម្ពុជា

បច្ចុប្បន្ន លោកគ្រូ សៅយ៉ាន់ កំពុងត្រៀមដឹកនាំកីឡាករចំនួន ១៥នាក់ និងកីឡាការនីចំនួន ២នាក់ សម្រាប់វិញ្ញាសា “ឃីកបុកស៊ីង” ចូលរួមក្នុងព្រឹត្តការណ៍ SEA GAME 2023 ខាងមុខនេះ។

គួរបញ្ជាក់ថា ចំពោះកីឡាការនីចូលរួមប្រកួតកីឡា “ឃីកបុកស៊ីង” នេះ ខាងគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមបានដាក់កំណត់ឱ្យប្រទេសនីមួយៗប្រើប្រាស់កីឡាការនីសរុបទាំងអស់ចំនួន ៥នាក់ ខណៈបច្ចុប្បន្ន កម្ពុជាទើបជ្រើសរើសបានចំនួន ២នាក់ ប៉ុណ្ណោះ ដោយ ៣នាក់ ទៀតកំពុងស្ថិតនៅក្នុងការជម្រើសពីសហព័ន្ធកីឡា “ឃីកបុកស៊ីង” នៅឡើយ៕

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer