ក្នុងអំឡុងពេលចាប់ពីចុងខែមីនាដល់ដើមខែមេសា នៅទូទាំងប្រទេសជប៉ុន ផ្កាSakura រីកគ្រប់ទិសទី។ ផ្កាSakuraគឺជាប្រភេទផ្កាមួយ ដែលជនជាតិជប៉ុនស្រឡាញ់។ ទំនៀមទំលាប់”ពិធីកំសាន្តផ្កា” ដែលរីករាយទស្សនាផ្កាដែលបានរីកនោះ មានតាំងពីសម័យHeianមក ដែលប្រភពមកពីពិធីរបស់ពួកវណ្ណៈអភិជន។ នៅសម័យកាលEdo វាក៏ត្រូវបានផ្សព្វផ្សាយទូលំទូលាយ ក្នុងនាមជាកម្មវិធីកំសាន្តរបស់ប្រជាជន។
ក្នុងពិធីកំសាន្តផ្កានេះ ចាំបាច់មានបាយកញ្ចប់កំសាន្តផ្កា ស្រាកំសាន្តផ្កា និងនំកំសាន្តផ្កា តែខ្លឹមសារនៃម្ហូបនោះមានលក្ខណៈខុសគ្នាទៅតាមវណ្ណៈ។ ចំពោះពួកសេនា ចូលចិត្តរៀបចំប្រអប់កញ្ចប់បាយច្រើនជាន់ ដែលច្នៃដោយអាចដាក់កែវស្រានៅក្នុងជាមួយហើយដាក់ម្ហូបដ៏ប្រណិតៗ ហើយកំសាន្តទាំងរបាំ តន្ត្រី ជាដើមផងដែរ។ នៅក្នុងសិល្បៈនិទានរឿងRakugo មានរឿង”ពិធីកំសាន្តផ្ការបស់ពួកផ្ទះល្វែង” ដែលរៀបរាប់ពីរឿងលេងសើចទាក់ទងនឹងពិធីកំសាន្តផ្កានេះដែលថា នៅក្នុងសម័យEdo ពួកអ្នកក្រីក្រដែលរស់នៅផ្ទះល្វែង ពិភាក្សាពីការរៀបចំពិធីកំសាន្តផ្កា។ ពួកគេគ្មានលុយគ្រប់គ្រាន់ ទើបយកជ្រក់ឆៃថាវ មកជំនួសម្ហូបពងមាន់ យកតែជំនួសស្រា ដែលសុទ្ធតែជាម្ហូបជំនួសទាំងអស់មកកំសាន្តផ្កា។
នាពេលបច្ចុប្បន្ននេះ នៅប្រទេសជប៉ុននៅតែបន្តទំនៀមទំលាប់ពិធីកំសាន្តផ្កាដែរ។ក្នុងរដូវកាលនេះ ក្នុងទីផ្សារគេលក់បាយកញ្ចប់កំសាន្តផ្កា រឺម្ហូប និងវត្ថុនានាដែលទាក់ទងនឹងពិធី ហើយសហការីនៃក្រុមហ៊ុន រឺមិត្តភក្តិនៅសាលារៀនជាដើម ក៏នាំគ្នារៀបចំម្ហូបនិងភេសជ្ជៈ ជួបជុំគ្នានៅក្រោមដើមSakura ធ្វើពិធីជប់លៀងយ៉ាងសប្បាយ។
ប្រវត្តិរូប
អ្នកស្រី Tomonari Fumi
ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ម្ហូបពិសេសសម្រាប់បុណ្យចូលឆ្នាំថី្ម 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) ពេលក្ដៅអាចញ៉ាំបានស្រស់ៗ 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) TOJI 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) Cha-Kaiseki 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) បាយកញ្ចប់ ”BENTO” 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ម្ហូបបួស 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) បុណ្យកុមារា (TANGO no Sekku)【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ពិធីបុណ្យ និងម្ហូបអាហារ―ព្រះវិហារ Fushimi Inari នៅ Kyoto 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer