(日本語)   វគ្គទី១ : ការណែនាំខ្លួន និងប្តូរនាមប័ណ្ណទៅវិញទៅមក 【Business Manner】
(日本語)   វគ្គទី១ : ការណែនាំខ្លួន និងប្តូរនាមប័ណ្ណទៅវិញទៅមក 【Business Manner】
2019.12.12

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) សូមបង្ហាញជូនពី

អាកប្បកិរិយាក្នុងការសម្តែងការងារ និងមុខជំនួញ

 

▼ ប្រាប់ឈ្មោះរបស់ខ្លួនដោយនិយាយយឺតៗទៅកាន់ជនបរទេស!

ប្រសិនបើមានជនជាតិជប៉ុនអញ្ជើញមកកាន់ការិយាល័យរបស់អ្នកហើយនិយាយថា ” ជម្រាបសួរ ឬសួស្តី ខ្ញុំឈ្មោះ Konosuke MATSUSHITA ” យ៉ាងម៉េចដែរ? ស្តាប់ទៅហាក់ដូច ជាពិបាកចាំឈ្មោះជនជាតិជប៉ុននោះទេ?​ ដូចគ្នាដែរ ឈ្មោះភាសាខ្មែររបស់អ្នក ក៏មានសម្លេង ចម្លែកចំពោះជនបរទេសដែរ។ ដូច្នេះហើយអ្នកត្រូវតែណែនាំឈ្មោះរបស់អ្នកដោយនិយាយ យឺតៗដូចអ្នកកំពុងនិយាយទៅកាន់កុមារតូចៗ។ វាកាន់តែល្អ ប្រសិនបើអ្នកអាចប្រាប់ពីឈ្មោះ ហៅក្រៅរបស់អ្នកនៅចុងបញ្ចប់ប្រយោគថែមទៀត។ ត្រូវចងចាំថា អ្នកដែលចេះធ្វើគាវរកិច្ចបានគួរសម អ្នកនោះត្រូវគេចាត់ទុកថាជាបុគ្គលឆ្លាត និងចិត្តល្អ។

▼ នាមប័ណ្ណតំណាងឲ្យបុគ្គលរបស់អ្នកផ្ទាល់ – ប្រើប្រាស់វាដោយប្រុងប្រយ័ត្ន

ការប្តូរនាមប័ណ្ណគ្នាទៅវិញទៅមកគឺជាមូលដ្ឋានគ្រឹះក្នុងវិស័យពាណិជកម្ម។ នាមប័ណ្ណ ត្រូវតែស្អាត។ វាជាទង្វើដ៏អាម៉ាស់ដែលហុចនាមប័ណ្ណកខ្វក់ ឬមានស្នាមបត់កោង។ ដូច្នេះចូរ អ្នករក្សានាមប័ណ្ណនៅក្នុងកូនកាបូបតូចឲ្យបានត្រឹមត្រូវ ឬយកល្អគួរតែប្រើកូនកាបូបដែលដេរ មកពីក្រណាត់សូត្ររបស់ខ្មែរដែលសូម្បីជនបរទេសក៏ចូលចិត្តប្រើដែរ។

▼ ស្ថានភាពហុចនាមប័ណ្ណ គឺផ្តើមចេញពីអ្នក

(រូបភាពទី១)

យកនាមប័ណ្ណចេញពីកូនកាបូប ហើយពិនិត្យមើលថាតើមានស្នាមកខ្វក់ ឬបត់កោងឬទេ។

(រូបភាពទី២)

ត្រឡប់នាមប័ណ្ណទៅរកដៃគូ

(រូបភាពទី៣)

ជូនទៅដៃគូដោយដៃទាំងពីរ

(រូបភាពទី៤)

អ្នកដែលទទួលនាមប័ណ្ណភ្លាម មិនត្រូវប្រញាប់ដាក់នាមប័ណ្ណនោះចូលទៅក្នុងកាបូបភ្លាមនោះ ទេ។ គួរតែយកវាមកមើលឈ្មោះ និងតួនាទី ហើយធ្វើឲ្យគេកាន់តែចាប់អារម្មណ៍ថែមទៀត នោះ អ្នកគួរនិយាយថា “លោកឈ្មោះ តារា ជាអ្នកគ្រប់គ្រង មកពីក្រុមហ៊ុន ABC។ រីករាយ​ ដោយបានជួបលោក “។

▼ ការប្តូរនាមប័ណ្ណរវាងគ្នានឹងគ្នា

យើងប្តូរនាមប័ណ្ណរវាងគ្នានឹងគ្នាស្ទើរគ្រប់វិស័យពាណិជ្ជកម្ម

(រូបភាព A)

យកនាមប័ណ្ណចេញ ហើយដាក់ពីលើកូនកាបូប។ ពិនិត្យមើលថាតើមានប្រឡាក់ ឬបត់កោងឬទេ បន្ទាប់មកត្រឡប់នាមប័ណ្ណទៅរកដៃគូ។

(រូបភាព B)

ទទួលយកនាមប័ណ្ណពីដៃគូដោយដៃឆ្វេង ហើយហុចឲ្យគេវិញដោយដៃស្តាំ

(រូបភាព C)

ដាក់នាមប័ណ្ណនៅពីលើកូនកាបូបរបស់គេ ហើយគេក៏ធ្វើដូចគ្នាមកលើអ្នកវិញ។

(រូបភាព D)

កាន់នាមប័ណ្ណដោយយកមេដៃទប់ ចៀសវាងជ្រុះ។

យើងធ្វើការប្តូរនាមប័ណ្ណដោយដាក់ត្រឹមកំពស់ទ្រូង។​ នេះហៅថា “ Chichi-daka” ភាសា ជប៉ុនមានន័យថា “បេះដូងខ្ពស់”។ នៅពេលអ្នកឲ្យអំណោយអ្វីមួយទៅនរណាម្នាក់ ចូរឲ្យដោយចិត្ត និងបេះដូង ហើយលើកវាកំពស់ត្រឹមបេះដូង រួចហុចឲ្យគេ។ វាមានសារសំខាន់ណាស់ក្នុងការបង្ហាញពីការគោរព ជាជាងធ្វើតាមទម្លាប់ផ្លូវការ។

 

***មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មានបើកបង្រៀនវគ្គ “ Business Manner for Workplace “ ដែលចាប់ផ្តើមចាប់ពីថ្ងៃទី២៣ ខែមេសា សរុបទាំងអស់៨មេរៀន សិក្សារៀងរាល់ថ្ងៃសៅរិ៏។

 

 

ប្រវត្តិសង្ខេប

អ្នកស្រី Keiko SAITO

ជាអ្នកសម្របសម្រួលនៃវគ្គភាសាជប៉ុនមូលដ្ឋានគ្រឹះ។

ជាអ្នកឯកទេសខាងរៀបចំពិធីលាងតែ និងតុបតែងផ្កាដែលមានបទពិសោធន៍ជាង១០ឆ្នាំ។

មានសញ្ញាប័ត្រខាង Japanese traditional manner “ OGASAWARARYU REIHOU”

 

 

 

 

この記事が気に入ったら
いいね!しよう

最新情報をお届けします

関連記事

Sorry, no posts matched your criteria.

おすすめ記事

アンコール見聞録 #38 遺跡を上から見る

2023.09.12 アンコール見聞録シェムリアップ文化

アンコール見聞録 #34 遺跡写真館

2023.01.12 アンコール見聞録シェムリアップ

アンコール見聞録 #29 変わるもの、変わらないもの

2022.03.04 アンコール見聞録シェムリアップ

【旅育!!ノマド家族。】⑯プノンペン市内でも旅育!

2022.01.05 【旅育!!ノマド家族】プノンペン