ជាទូទៅ ក្រុមទូកងចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកតែងតែមានការឧបត្ថម្ភនានា ពីថ្នាក់តំបន់ក្នុងមូលដ្ឋានខ្លួន រហូតដល់ថ្នាក់ជាតិ។ ភាគច្រើន ក្រសួងនិងមន្ទីរ រួមទាំងក្រុមហ៊ុនឯកជនមួយចំនួនពាក់ព័ន្ធចូលរួមផ្តល់ជាប្រាក់ឧបត្ថម្ភ និងឧបត្ថម្ភជាសម្ភារៈនានាសម្រាប់ក្រុមកីឡាករអុំទូក។ បន្ទាប់ពីមកដល់ទីក្រុងភ្នំពេញ ក្រុមកីឡាករអុំទូកក៏អាចទទួលបានការឧបត្ថម្ភបន្ថែមផ្សេងៗផងដែរ ពីរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី អ្នកជំនួញ (ឧកញ៉ា) និងក្រុមហ៊ុនឯកជនផ្សេងៗដែលចាប់អារម្មណ៍នឹងការប្រកួតរបស់ក្រុមនោះ។ យើងខ្ញុំបានចុះទៅសាកសួរលោក ហ៊ី វាសនា (អាយុ៦២ឆ្នាំ) ដែលជាប្រធានក្រុមដឹកនាំក្រុមទូកង ស្លាកលេខ៣០៩ និងសមាជិកក្រុមដើម្បីស្វែងយល់ពីស្ថានភាព និងជីវភាពរស់នៅរយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ ក្នុងអំឡុងពិធីបុណ្យអុំទូកឆ្នាំ២០២៣។
សំណួរ៖ តើលោកពូបានដឹកនាំក្រុមចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកបែបនេះបានប៉ុន្មានដងហើយ?
ចម្លើយ៖ ក្រុមទូកង យើងខ្ញុំមកពីវត្តស្រះចក ខេត្តកំពង់ឆ្នាំង ហើយយើងបានមកប្រកួតនៅទីក្រុងភ្នំពេញសម្រាប់ពិធីបុណ្យអុំទូក ច្រើនជំនាន់មកហើយ។
សំណួរ៖ ថ្ងៃនេះជាថ្ងៃទីពីរនៃការប្រកួត តើលោកពូមានអារម្មណ៍បែបណាចំពោះការប្រកួតកាលពីម្សិលមិញ និងការហ្វឹកហាត់កន្លងមក?
ចម្លើយ៖ យើងបានឈ្នះទាំងពីរប្រកួតកាលពីម្សិលមិញ។ យើងនឹងត្រូវប្រកួតម្ដងទៀតនៅរសៀលនេះជាមួយនឹងក្រុមទូកងឈ្នះម្សិលមិញផ្សេងទៀត ដូច្នេះក្រុមយើងនឹងប្រឹងប្រែងហាត់ ដើម្បីទទួលជ័យជម្នះក្នុងថ្ងៃនេះ។ ប្រសិនបើក្រុមយើងឈ្នះម្តងទៀតក្នុងជុំទី២ សម្រាប់ថ្ងៃនេះ យើងនឹងអាចចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័តនៅថ្ងៃចុងក្រោយ។ ដូច្នេះហើយ យើងបានបន្តហ្វឹកហាត់ដូចធម្មតានៅព្រឹកនេះ។
សំណួរ៖ តើក្រុមទូកងរបស់លោកពូទទួលបានការឧបត្ថម្ភបែបណាខ្លះដែរ?
ចម្លើយ៖ ក្រុមការងាររបស់យើងទទួលបានជំនួយឧបត្ថម្ភជាចម្បងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនរកស៊ីផែនេសាទ និងពីសហគមន៍នៅមូលដ្ឋាន។ ឆ្នាំនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភដល់ក្រុមការងារយើងចំនួន ២លានរៀល។ បន្ថែមពីលើការជួយឧបត្ថម្ភលើសាឡាងសម្រាប់ធ្វើដំណើរទៅមកភ្នំពេញ និងសម្រាប់សមាជិកក្រុមរបស់យើងស្នាក់នៅរយៈពេលបីថ្ងៃ។ ចំណែកក្រុមហ៊ុនផែនេសាទវិញ បានផ្តល់ការឧបត្ថម្ភផ្នែកអាហារដូចជា អង្ករ សាច់ និងភេសជ្ជៈដែលចាំបាច់សម្រាប់រយៈពេលបីថ្ងៃនេះ។ ក្រោយមក មុនក្រុមយើងខ្ញុំមកភ្នំពេញ ខ្ញុំបានទទួលអំណោយពីអ្នកភូមិចំនួន ១.៦ លានរៀល ព្រមទាំងថវិកា ៥00,000 រៀល សម្តេចចៅហ្វាវាំងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមទាំងថ្លៃជួសជុលទូកមួយចំនួនផងដែរ។
ឥឡូវនេះ យើងក៏កំពុងទទួលបានជំនួយមួយចំនួនពីក្រុមហ៊ុនឯកជនផ្សេងទៀតនៅទីនេះក្នុងទីក្រុងភ្នំពេញ លើផ្នែកភេសជ្ជៈ (ភេសជ្ជៈថាមពល) និងអាហារ។ គណៈកម្មាធិការរៀបចំបុណ្យជាតិ ក៏បានផ្តល់ជំនួយជាទឹក និងស្បៀងអាហារផ្សេងៗ ព្រមទាំងប្រាក់ឧបត្ថម្ភចំនួន១ម៉ឺនរៀលក្នុងមួយថ្ងៃដល់កីឡាករអុំទូកយើងផងដែរ។
សំណួរ៖ តើមនុស្សប្រភេទណាដែលត្រូវបានជ្រើសរើសចូលជាកីឡាកអុំទូក?
ចម្លើយ៖ ក្រុមការងាររបស់យើង ធ្វើការជ្រើសរើសជាទូទៅ ផ្តោតលើយុវជនអ្នកស្ម័គ្រចិត្តពីក្នុងភូមិឃុំរបស់យើង។ ដោយសារពិធីបុណ្យអុំទូកនេះជាព្រឹត្តិការណ៍ប្រពៃណីសម្រាប់ជាតិ ដូច្នេះមានយុវជនជាច្រើនចូលរួមជាមួយយើងដោយស្ម័គ្រចិត្តជារៀងរាល់ឆ្នាំ។ យើងទាមទារឱ្យកីឡាករអុំទូកត្រូវចេះហែលទឹក និងមានកម្លាំងសម្បទារល្អ និងចេះស្តាប់វិន័យក្នុងក្រុមជាដើម។
សំណួរ៖ យើងឃើញមានកុមារតូចៗ និងស្ត្រីចំណាស់បីបួននាក់នៅលើសាឡាងនេះ។ តើពួកគាត់ក៏ជាសមាជិកក្រុមរបស់លោកពូដែរឬ?
ចម្លើយ៖ ក្រុមរបស់យើងមានចំនួនសរុប ៦៥នាក់។ សមាជិកភាគច្រើនជាអ្នកស្ម័គ្រចិត្ត ដូច្នេះមានស្ត្រីចំណាស់មកពីភូមិជាចុងភៅ និងកីឡាករខ្លះយកកូនចៅមកលេងជាមួយដែរ។ អ្នកអុំទូកយើងមាន ៤៥នាក់ ក្នុងនោះមានកីឡាករត្រៀមចំនួន ១០នាក់ផ្សេងទៀតមកពីភូមិតែមួយ។
សំណួរ៖ តើក្រុមលោកពូមានលក្ខណៈពិសេសដូចម្តេចខ្លះដើម្បីត្រៀមខ្លួនយកឈ្នះការប្រកួតនីមួយៗ?
ចម្លើយ៖ ក្នុងនាមជាអ្នកដឹកនាំក្រុម ខ្ញុំព្យាយាមស្វែងយល់ពីចរិតលក្ខណៈរបស់កីឡាករអុំទូកម្នាក់ៗ ហើយធ្វើការសម្រេចចិត្តកំណត់ទីតាំងចែវលើទូក និងតាមដាន គ្រប់គ្រងស្ថានភាពរាងកាយរបស់ពួកគាត់គ្រប់គ្នា។ ដោយសារយើងហាត់ និងប្រណាំងក្រោមកម្តៅថ្ងៃ យើងផ្តល់អាទិភាពដល់ការរក្សាកម្លាំងរាងកាយឱ្យបានល្អជាងអ្វីៗផ្សេងទៀត ដូច្នេះហើយយើងមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដើម្បីការពារកីឡាករមិនឱ្យចេញទៅលេងក្រៅយប់ជ្រៅ ឬផឹកស្រា។
សំណួរ៖ ខ្ញុំបានឃើញពីការហ៊ោផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកមុននេះ។ តើលោកពូធ្វើវាឡើងនៅពេលណា?
ចម្លើយ៖ ក្រុមរបស់យើងតែងតែធ្វើហ៊ោផ្តល់កម្លាំងចិត្តបែបនេះមុនពេលហ្វឹកហាត់ ឬចូលប្រកួត ដើម្បីបញ្ជាក់ឡើងវិញថា កីឡាករត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងត្រៀមរួបរួមជាក្រុមតែមួយរួចរាល់ហើយសម្រាប់ការប្រកួត ឬចេញដំណើរទៅហាត់សម។ ក្រោយមក យើងស្រោចទឹកឱ្យពរជ័យដល់ពួកគេ។
តើអ្នករាំក្បាលទូកជានរណា?
លោក ចាន់ នួន អាយុ ៧៣ ឆ្នាំ ជាអ្នករាំក្បាលទូកអាជីពម្នាក់ សម្រាប់ក្រុមទូកងស្លាកលេខ ៣០៩ មកពីវត្តស្រះចក។ លោកតាបានបង្ហើបប្រាប់ពីតួនាទីអ្នករាំក្បាលទូកដូច្នេះថា៖ «អ្នករាំក្បាលទូកមានតួនាទីសំខាន់ណាស់ក្នុងការបង្កើនល្បឿនទូកក្នុងពេលប្រណាំង។ ម្យ៉ាងទៀត ការបង្កើតឱ្យមានចង្វាក់ស៊ីគ្នាពេលអុំម្តងៗគឺសំខាន់ណាស់ សម្រាប់អ្នកចែវទូកទាំងអស់ដើម្បីបង្កើនល្បឿនទូកឱ្យលឿនខ្លាំង។ ដើម្បីឈ្នះ មានក្រុមខ្លះគេប្រើល្បិចផ្សេងៗ ប៉ុន្តែក្រុមយើងរក្សាការប្រកួតដោយយកយុត្តិធម៌ជាធំ ហើយខំធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់ក្រុមខ្លួន។ បើនិយាយពីជំនឿវិញ ទូកប្រណាំងនីមួយៗតែងតែមានព្រលឹងអ្នកចាំថែរក្សាទូកស្ថិតនៅ។ ទូកយើងមានអ្នកថែក្បាលទូកជាមនុស្សស្រី ដូច្នេះគាត់ហាក់ប្រចណ្ឌច្រើន។ បើទូកមានព្រលឹងស្ថិតជាមនុស្សប្រុសវិញ អ្នករាំក្បាលទូករូបនោះអាចផឹកស្រា ឬដើរលេងយប់អធ្រាត្របាន។ ប៉ុន្តែសម្រាប់ខ្ញុំវិញ ពុំអាចធ្វើដូចគេបានទេព្រោះខ្លាចគាត់ប្រចណ្ឌ ដូច្នេះខ្ញុំត្រូវតែនៅក្បែរគាត់ជានិច្ច ដោយធ្វើការសែនព្រេនសំណែនដោយយកចិត្តទុកដាក់បំផុត។»
ចំណាប់អារម្មណ៍កីឡាករអុំទូក៖
លោក ភូមិ កម្លោះឥតព្រួយ (២៦ឆ្នាំ) បានចូលរួមការប្រកួតទូកងនេះចំនួន៥លើក។ ក្រុមគាត់ធ្លាប់ទទួលបានជ័យលាភីលេខ២ទូទាំងប្រទេស។ លោកបានលើកឡើងពីការតាំងចិត្តចំពោះការប្រកួតទូកងឆ្នាំ២០២៣នេះដូច្នេះថា៖ «ក្រុមរបស់យើងបានត្រៀមរួចរាល់ហើយ! យើងទាំងអស់គ្នាស្តាប់ការណែនាំពីមេក្រុមដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះការណែនាំរបស់គណៈកម្មាធិការរៀបចំការប្រកួត។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតបន្ទាប់នេះ ដើម្បីទទួលបានជ័យជំនះសម្រាប់ជាកិត្តិយសជូនដល់ភូមិយើង!!»
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
មតិទូទៅរបស់ពលរដ្ឋរស់នៅក្នុងបុរីលំនៅដ្ឋានជុំវិញក្រុងភ្នំពេញ
2023.09.25 NyoNyum Khmer Special Topics
គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានជុំវិញទីក្រុងភ្នំពេញ
2023.09.22 NyoNyum Khmer Special Topics
បទសម្ភាសន៍វិនិយោគគិនជប៉ុនជំនាញផ្នែកអចលនទ្រព្យក្នុងក្រុងភ្នំពេញ!
2023.09.21 NyoNyum Khmer Special Topics
តើស្ថានភាពអចលនទ្រព្យនៅខណ្ឌដូនពេញមានការវិវឌ្ឍន៍បែបណា?
2023.09.19 NyoNyum Khmer Special Topics
កត្តាទាក់ទាញ និងតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញ
2023.09.18 NyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
តើហាងនិងកន្លែងលក់ដូរបែបណាដែលកម្មកររោងចក្រចូលចិត្ត?
2023.07.25 NyoNyum Khmer Special Topics
បទសម្ភាសន៍បងស្រី សានី អំពីការយល់ឃើញរបស់បងស្រីស្តីពីស្ថានភាពជាក់ស្តែងនៃការងារនិងការរស់នៅរបស់បងប្អូនកម្មកររោងចក្រកាត់ដេរ
2023.07.25 NyoNyum Khmer Special Topics
កិច្ចសម្ភាសន៍អំពីការងារនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មកររោងចក្រ
2023.07.17 NyoNyum Khmer Special Topics
II. តើកម្មកររោងចក្រមានស្ថានភាពរស់នៅដូចម្តេច?
2023.07.11 NyoNyum Khmer Special Topics未分類
តើនៅក្បែរខាងតំបន់រោងចក្រមានអ្វីខ្លះ?!
2023.07.11 NyoNyum Khmer Special Topics
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ជម្រើសជាតិកីឡាសម្តែងយូដូកម្ពុជាចូលរួមកម្មវិធីហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេល៣ខែ
2023.06.08 NyoNyum Khmer Special Topics
កិច្ចសម្ភាសគ្រូបង្វឹកជម្រើសជាតិកីឡាហែលទឹក ចេង ពិរោទ
2023.06.05 NyoNyum Khmer Special Topics
“នាងខ្ញុំមានទំនុកចិត្តថាខ្លួននឹងអាចធ្វើបានកាន់តែប្រសើរថែមទៀត សម្រាប់ការចូលរួមប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ខាងមុខនេះ!”
2023.06.05 NyoNyum Khmer Special Topics
កម្រងសំណួរសាកសួរ អំពីស្ថានភាពយល់ដឹងរបស់យុវជនចំពោះព្រឹត្តការណ៍កីឡា SEA GAME 2023
2023.05.22 NyoNyum Khmer Special Topics
តើគ្រូបង្វឹកជម្រើសជាតិផ្តល់អ្វីខ្លះដល់កីឡាករ?
2023.05.18 NyoNyum Khmer Special Topics
ការត្រៀមខ្លួននិងក្តីរំពឹងរបស់កីឡាករជម្រើសជាតិខ្មែរ
2023.05.18 NyoNyum Khmer Special Topics
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
យើងខ្ញុំនឹងប្រឹងប្រែងបម្រើសេវាកម្មទេសចរដើម្បីឱ្យភ្ញៀវជនជាតិជប៉ុនកាន់តែយល់ដឹងនឹងចូលចិត្តកម្ពុជា!
2023.05.02 NyoNyum Khmer Special Topics
ស្ថានភាពរបរនិងការរស់នៅថ្មីរបស់មគ្គុទេសក៍ទេសចរអំឡុងវិបត្តិកូវីដ១៩
2023.04.24 NyoNyum Khmer Special Topics
“វិបត្តិជំងឺកូវីដ១៩ ផ្តល់ឱ្យកាសការងារថ្មីសម្រាប់ខ្ញុំ”
2023.04.21 NyoNyum Khmer Special Topics
មគ្គុទេសក៍ទេសចរនឹងការផ្តើមប្រកបអាជីវកម្មថ្មី-របរលក់ទាអាំង
2023.04.18 NyoNyum Khmer Special Topics
ការផ្តើមអាជីវកម្មថ្មីរបស់មគ្គុទេសក៍ទេសចរក្នុងវិបត្តិកូវីដ១៩
2023.04.03 NyoNyum Khmer Special Topics未分類
វិបត្តិជំងឺកូវីដ១៩ និងស្ថានភាពអាជីពមគ្គុទេ្ទសក៍ទេសចរណ៍ខេត្តសៀមរាប
2023.03.24 NyoNyum Khmer Special Topics
ការយល់ឃើញរបស់ប្រធានសមាគមមគ្គុទេសក៍ទេសចរភាសាជប៉ុនប្រចាំខេត្តសៀមរាប
2023.03.24 NyoNyum Khmer Special Topics
ដើម្បីក្លាយជាមគ្គុទេសក៍ទេសចរ តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
2023.03.22 NyoNyum Khmer Special Topics
ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមុននិងក្រោយវិបត្តិជំងឺកូវីដ១៩កើតឡើង!
2023.03.20 NyoNyum Khmer Special Topics
ស្ថានភាពមគ្គុទេ្ទសក៍ទេសចរភាសាជប៉ុនអំឡុងនិងក្រោយពេលវិបត្តិកូវីដ១៩
2023.03.15 NyoNyum Khmer
ទិន្នន័យអង្កេតការអំពីស្ថានភាពទស្សនាកម្មវិធីសោតទស្សន៍
2023.02.27 NyoNyum KhmerNyoNyum Khmer Special Topics
តើអ្នកចូលចិត្តទស្សនាទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍ ឬតាមទូរសព្ទស្មាតហ្វូន?
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ពេញនិយមដទៃ
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
កម្មវិធី The Voice Kids Cambodia
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុន ហង្សមាស
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ បាយ័ន
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា
2023.01.19 NyoNyum KhmerNyoNyum Khmer Special Topics
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៥ ចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣【NYONYUM KHMER】
2023.01.17 NyoNyum KhmerNyoNyum Khmer Special Topics
គោលដៅទេសចរដ៏ទាក់ទាញពីក្រុង Nikkō
2022.12.28 Japan ViewNyoNyum Khmer
បទសម្ភាសន៍ព្រះសង្ឃនិងតាអាចារ្យអំពីពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ
2022.12.21 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពកូនសិស្សលោកស្នាក់នៅក្នុងវត្តអារាម
2022.12.16 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics