គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ទទួលទាននំ Bota-Mochi និងOhagi ក្រោយពីទៅបួងសួងនៅផ្នូរ 【ម្ហូបជប៉ុន】
(ភាសាខ្មែរ) ទទួលទាននំ Bota-Mochi និងOhagi ក្រោយពីទៅបួងសួងនៅផ្នូរ 【ម្ហូបជប៉ុន】
2019.12.17

នៅប្រទេសជប៉ុនទិវានិទាឃរដូវ (ប្រហែលថ្ងៃទី២១ ខែមីនា) និងទិវាសរទរដូវ (ប្រហែលថ្ងៃទី២៣ ខែកញ្ញា) ប្រជាជនមានទំលាប់ចុះទៅបួងសួងផ្នូរព្រលឹងជីដូនជីតាតាមជំនឿព្រះពុទ្ឋសាសនា។ ទិវាទាំងពីរនោះមានរយះពេលពេលថ្ងៃ និងពេលយប់ស្មើគ្នា ដែលព្រះអាទិត្រត្រូវរះពីចំទិសខាងកើត នឹងលិចចំទិសខាងលិច ដែលជាទិវាពិសេសមួយ។ គេនាំគា្នកាន់ផ្កាថ្វាយនៅមុខផ្នូរ មើលទៅបរិយាកាសហាក់ដូចជាអធិកអធម។

បន្ទាប់ពីត្រឡប់មកផ្ទះវិញ គេក៏ជួបជុំក្រុមគ្រួសារទទួលទាននំ Bota-Mochi (Ohagi) ដែលធ្វើដោយដៃតាមផ្ទះនីមួយៗខានមិនបានឡើយ។ មេផ្ទះជាម្តាយតែងតែចំហុយបាយដំណើប ស្ងោរសណ្តែកក្រហមឲ្យផ្អែមបនិ្តចទៅតាមរសជាតិប្រចាំគ្រួសារជាប្រពៃណី។ យើងបានមើលឃើញទិដ្ឋភាពបែបនេះយ៉ាងជាក់ស្តែងនៅត្រឹមប្រហែល២០ឆ្នាំមុននៅទីក្រុង Tokyo។ តែថ្មីៗនេះភាគ ច្រើងគេឈប់ធ្វើនំBota-Mochi (Ohagi) នៅតាមផ្ទះ ហើយបែរជាទិញនៅតាមហាងវិញ ឫទំលាប់ទទួលទាននំក៏កាន់តែថយចុះដែរ។

មានជំនឿគេនិយាយតៗមកថា សណ្តែកក្រហមមានអនុភាពបំបាត់ភាពចង្រៃ ទើបគេបាននាំគ្នាញុំា Bota-Mochi (Ohagi) បន្ទាប់ពីបានទៅផ្នូរ។ សូមបញ្ចាក់ថានំ Bota-Mochi នំOhagi គឺនំតែមួយទេ តែពេលញុំានៅទិវានិទាឃរដូវគេហៅថា Bota-Mochi ហើយពេលញុំានៅទិវាសរទរដូវគេហៅថា Ohagi ដោយសារគេធ្វើនំប្រដូចនឹងផ្កាដែលរីកនៅតាមរដូវកាលនីមួយៗ។

នៅប្រទេសជប៉ុន តាមផ្សារទំនើបមានលក់សណ្តែកក្រហមស្ងោរឆ្អិនផ្អែមរួចជាស្រេច។ មានប្រភេទដំណាប់ “Tsubu-An” ដែលមានរូបរាងជាគ្រាប់សណ្តែកក្រហមស្ងោរឆ្អិនផ្អែម និងប្រភេទដំណាប់ “Koshi-An” ដែលធ្វើមកពីសណ្តែកក្រហមស្ងោរឲ្យផ្អែម រួចហើយសង្កត់ និងច្រោះឲ្យ ខាប់ មានរូបរាងមិនដូចសណ្តែកទេ។

នំ Bota-Mochi (ខាងស្តាំខាងក្រោម) លាបដំណាប់ “Tsubu-An” និងនំ Ohagi (ខាងឆ្វេងខាងក្រោម) លាបដំណាប់ “Koshi-An”។ យកនំអង្ករដំណើបដែលមានរាងមូល រុំដោយដំណាប់ “Tsubu-An” និង “Koshi-An” ។ ក្រៅពីនេះក៏មាននំ Bota-Mochi ដែលផាត់ម្សៅពណ៌បៃតងលាយជាមួយស្ករស (ខាងឆ្វេងខាងលើ) នំ Bota-Mochi ផាត់ម្សៅពណ៌លឿងលាយស្ករស (កណ្តាលខាងលើ) និងនំ Bota-Mochi ផាត់ល្ងកិនលាយស្ករស (ខាងស្តាំខាងលើ)។

ប្រវត្តិរូប

អ្នកស្រី Tomonari Fumi

ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer