លោក ហាន មករា “ខ្ញុំចង់ផ្សព្វផ្សាយវប្បធម៌ជប៉ុនតាមរយៈភាសា”
លោក ហាន មករា ត្រូវបានគេស្គាល់ជាទូទៅតាមរយៈខ្សែវីដេអូដ៏ពេញនិយមរបស់លោកឈ្មោះថា「Hello Japan!」។ កាលពីខែសីហា ឆ្នាំ២០២០ ខ្សែវីដេអូ នេះត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក ដើម្បីណែនាំអំពីវប្បធម៌ និងជីវភាពរស់នៅរបស់ជនជាតិជប៉ុន ដែលបានបង្កើតឡើងដោយមជ្ឈមណ្ឌលអាស៊ីនៃមូនិធីជប៉ុនប្រចាំនៅទីក្រុងភ្នំពេញ។ ចំនួនវីដេអូដែលបានបង្កើតឡើងទាំងអស់មានចំនួន ២៨ វីដេអូ និងមានអ្នកចូលមើលចំនួនប្រមាណ ៥៥ ម៉ឺននាក់។ នៅក្នុងនោះវីដេអូដែលមានប្រជាប្រិយភាពខ្លាំងបំផុតមានដូចខាងក្រោម៖
・មួយនាទីក៏យឺតដែរ!?? https://youtu.be/3PuQIx–YbI
・តើពិធីរៀបអាពាហ៍ពិពាហ៍ជប៉ុនគេធ្វើអ្វីខ្លះ? https://youtu.be/YzLIfSzJSM4
・សុំទោស ខ្ញុំមិនយល់ច្បាស់ទេ https://youtu.be/qLXkcMfNelw
ជាដើម។ ធ្លាប់ជាអ្នកសិក្សា និងបង្រៀនភាសាជប៉ុន បច្ចុប្បន្នលោក មករា ជានាយកនៃក្រុមហ៊ុនឯកជនមួយឈ្មោះថា 「Ayum Japan Consulting Co.,Ltd.」ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ការងារ និងបណ្តុះបណ្តាលធនធានមនុស្សរវាងក្រុមហ៊ុនជប៉ុននិងខ្មែរ។លោកបាននឹងកំពុងធ្វើសកម្មភាពនានា ដោយដើរតួជាស្ពានមេត្រីភាពរវាងប្រទេសកម្ពុជា និងជប៉ុន។យើងខ្ញុំបានសាកសួរលោក មករា អំពីការយល់ឃើញរបស់លោកចំពោះការសិក្សាភាសាជប៉ុន និងប្រទេសជប៉ុនដូចតទៅ។
តើលោកអាចប្រាប់យើងខ្ញុំបានទេអំពីមូលហេតុអ្វី ដែលនាំឱ្យលោកចាប់អារម្មណ៍នឹងការសិក្សាភាសាជប៉ុន និងប្រទេសជប៉ុន?
ខ្ញុំមានដើមកំណើតមកពីក្រុងសៀមរាប ដែលជាក្រុងមានភ្ញៀវទេសចរបរទេសជាច្រើន ក្នុងនោះមានទាំងជនជាតិជប៉ុនផងដែរ ដូច្នេះចាប់តាំងពីខ្ញុំនៅតូចមកម្លេះ គឺខ្ញុំបានប្រាស្រ័យរស់នៅជាមួយភាសាបរទេសជាច្រើន ក្នុងនោះមានទាំងភាសាជប៉ុនផងដែរ។ នៅក្នុងសាលាបឋមសិក្សាក្នុងទីធ្លាវត្តដែលខ្ញុំតែងតែទៅរៀន គឺមានអគារសិក្សាថ្មីមួយខ្នង ដែលសាងសង់ឡើងក្រោមជំនួយពីប្រជាជនជប៉ុន។ ហើយនៅក្នុងសាលារៀនក្នុងវត្តនោះ មានព្រះសង្ឃបើកបង្រៀនថ្នាក់រៀនភាសាបរទេសដូចជា៖ ភាសាអង់គ្លេស ជប៉ុន ថៃជាដើម ដូច្នេះខ្ញុំក៏បានជ្រើសរើសថ្នាក់រៀនភាសាជប៉ុននោះទៅ។
ក្រោយមក ពេលខ្ញុំចូលរៀននៅវិទ្យាល័យ ខ្ញុំចាប់ផ្តើមគិតគូពីអនាគតរបស់ខ្លួន ហើយពិបាកក្នុងការសម្រេចចិត្តថាតើគួរស្វែងរកការងារធ្វើ ដោយផ្អែកលើជំនាញភាសាបរទេសតែមួយមុខ ឬត្រូវរៀនជំនាញផ្សេងទៀត។ ក្រោយពីបញ្ចប់ការសិក្សានៅវិទ្យាល័យ ខ្ញុំបានសំរេចចិត្តចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យភាសាបរទេស ដេប៉ាតឺម៉ង់ភាសាជប៉ុន (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមជំនួយអាហារូបករណ៍របស់រាជរដ្ឋាភិបាល។
មុនពេលចូលរៀននៅសាកលវិទ្យាល័យ ខ្ញុំបានស្រមៃគិតពីកម្រិតភាសាជប៉ុនដែលមគ្គុទេសក៍ទេសចរណ៍ចេះ ប៉ុន្តែពេលចូលសាកលវិទ្យាល័យ គឺមានឳកាសក្នុងការទៅសិក្សានៅប្រទេសជប៉ុនផ្សេងៗ ដែលធ្វើ៎ឱ្យខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ចង់សិក្សាភាសាជប៉ុនឱ្យចេះកាន់តែស៊ីជម្រៅបន្ថែមទៀត។ ទន្ទឹមជាមួយនឹងការចង់បង្កើនកម្រិតយល់ដឹងឱ្យខ្ពស់ថែមមួយកម្រិតទៀតនោះ វាក៏បានធ្វើឱ្យខ្ញុំដឹងពីចំនុចខ្វះខាតរបស់ខ្លួនឯងផងដែរ។ ចាប់តាំងពីនោះមក ក្រៅពីភាសា ខ្ញុំក៏បានចាប់អារម្មណ៍ និងខិតខំប្រឹងប្រែងស្វែងយល់ពីអាកាសធាតុ រដូវកាល និងវប្បធម៌ជប៉ុនដូចជាពិធីបុណ្យផ្សេងៗរបស់ជប៉ុនជាដើម។
ខ្ញុំបានទៅប្រទេសជប៉ុនជាលើកដំបូងក្នុងឆ្នាំ២០០៩ នៅពេលខ្ញុំរៀនឆ្នាំទី ២ នៅសាកលវិទ្យាល័យ តាមរយៈកម្មវិធីរបស់រដ្ឋាភិបាលជប៉ុនដែលមានឈ្មោះថាកម្មវិធីផ្លាស់ប្តូរវប្បធម៌យុវជនអាស៊ីបូព៌ា (JENESYS) ។ ខ្ញុំបានទៅទីក្រុងតូក្យូ និងកោះហុកកៃដូ ហើយបានទំនាក់ទំនងផ្លាស់ប្តូរវប្បធម៌ជាមួយនិស្សិតជប៉ុន។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចសិក្សានោះ ខ្ញុំបានថតរូបជាច្រើនតាំងពីថ្ងៃចាកចេញពីកម្ពុជាដំបូង រហូតដល់ថ្ងៃត្រឡប់មកវិញ គឺថាថតសឹងតែគ្រប់សកម្មភាពទាំងអស់ដែលបានធ្វើ និងមើលឃើញនៅប្រទេសជប៉ុន សរុបទៅសូម្បីតែនៅក្នុងបង្គន់ក៏ដោយ (សើច) ។
បន្ទាប់ពីលោកបានធ្វើជាគ្រូបង្រៀនភាសាជប៉ុននៅ IFL លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យប្រទេសជប៉ុនទៀត តើហេតុអ្វីបាននាំឱ្យលោកសម្រេចចិត្តបន្តការសិក្សានៅប្រទេសជប៉ុន? តើជីវិតជានិស្សិតនៅប្រទេសជប៉ុនយ៉ាងម៉េចដែរ? តើមានអ្វីខ្លះដែលសប្បាយ និងអ្វីខ្លះដែលលំបាក?
ខ្ញុំចង់ក្លាយជាគ្រូបង្រៀនភាសាជប៉ុនតាំងពីក្មេងមកម្លេះ ដូច្នេះហើយទើបខ្ញុំបានជ្រើសរើសការងារជាគ្រូបង្រៀនភាសាជប៉ុននៅសាលា IFL។ ទើបតែបញ្ចប់ការសិក្សានៅសាកល ភ្លាមៗក៏ក្លាយជាគ្រូបង្រៀន ដូច្នេះវាមានរឿងលំបាកជាច្រើនបានកើតឡើង។ ឧទាហរណ៍ដូចជា ជំនាញសិក្សាភាសាជប៉ុន ការគ្រប់គ្រងថ្នាក់ និងវិធីសាស្ត្របង្រៀនជាដើម គឺខ្ញុំនៅមានកម្រិតនៅឡើយ។ ដូច្នេះហើយ ទើបខ្ញុំមិនសូវបានដឹងពីរបៀបបង្រៀនដើម្បីឱ្យសិស្សងាយយល់នោះទេ។ ម៉្យាងទៀត ដោយសារមុននេះ ខ្ញុំជាសិស្សច្បងគេ តែបន្តិចក្រោយមកក៏បាន ប្រែជាគ្រូគេវិញ ដូច្នេះហើយវាពិបាកសម្រាប់ខ្ញុំក្នុងការធ្វើអារម្មណ៍ជាមួយសិស្ស។
ខណៈនោះដែរ គឺមានឱកាសជាច្រើន ក្នុងការទៅសិក្សានៅប្រទេសជប៉ុនក្នុងនាមជានិស្សិតអាហារូបករណ៍របស់វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជប៉ុន។ តាមពិតទៅ មុនពេលខ្ញុំទទួលបានអាហារូបករណ៍នេះ ខ្ញុំធ្លាប់បានធ្លាក់ក្នុងការប្រឡងសុំអាហារូបករណ៍ពីមូលនិធិជប៉ុនចំនួន ២ដង និងក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជប៉ុន()ចំនួនម្តងផងដែរ។ យ៉ាងណាមិញ នៅឆ្នាំ២០១៥ ក្តីសុបិន្តរបស់ខ្ញុំដែល “ចង់សិក្សាផ្នែកអប់រំនៅប្រទេសជប៉ុន” ទីបំផុតវាបានក្លាយជាការពិត។ មានសាកលវិទ្យាល័យសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាច្រើននៅប្រទេសជប៉ុន នៅពេលនោះខ្ញុំបានសាកសួរទៅកាន់ មិត្តភក្តិ និងសមាជិកគ្រួសារធម៌ជប៉ុនរបស់ខ្ញុំ ពួកគាត់បានណែនាំថា “Tokyo Gakugei University ជាសាលាដែលមានសាស្ត្រាចារ្យជាន់ខ្ពស់មានជំនាញជាច្រើន ហើយល្បីឈ្មោះខាងផ្នែកអប់រំក្នុងប្រទេសជប៉ុន” ហើយខ្ញុំក៏បានសម្រេចចិត្តចូលរៀនបន្តនៅTokyo Gakugei University។នៅទីនោះ មិនមែនត្រឹមតែភាសាជប៉ុនប៉ុណ្ណោះទេ ខ្ញុំបានរៀនយ៉ាងច្រើនអំពីវិធីសាស្រ្តបង្រៀន ព្រមទាំងការគ្រប់គ្រងថ្នាក់រៀនជាដើម ដែលសុទ្ធសឹងតែជាមុខវិជ្ជាសំខាន់សម្រាប់រូបខ្ញុំ។
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃក្នុងប្រទេសជប៉ុនវិញ ខ្ញុំបានទៅកម្សាន្តនៅកន្លែងផ្សេងៗ និងបានចូលរួមសកម្មភាពស្ម័គ្រចិត្តផងដែរ។ ក្នុងនាមជាអ្នកស្ម័គ្រចិត្ត ខ្ញុំបានទៅសាលាបឋមសិក្សាមួយដែលមានសិស្សជាជនជាតិវៀតណាម ថៃ និងកម្ពុជា។ ក្រៅពីការបកប្រែភាសាសម្រាប់កុមារតូចៗទាំងនោះ ខ្ញុំបានចូលរួមធ្វើសកម្មភាពដើម្បីជួយពង្រឹងស្មារតីដល់ពួកគាត់ផងដែរ។
លើសពីនេះទៀត ខ្ញុំក៏បានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តមួយដែលមានឈ្មោះថា “និស្សិតបរទេសគឺជាគ្រូបង្រៀន” ដែលក្នុងនោះនិស្សិតបរទេសត្រូវធ្វើការណែនាំអំពីវប្បធម៌ ក៏ដូចជាអំពីដំណើរជីវិតផ្ទាល់ខ្លួនជាដើម ដល់កុមារជប៉ុន។ មានកុមារចំនួនតិចតួចណាស់ដែលស្គាល់អំពីប្រទេសកម្ពុជា ដូច្នេះវាជាឱកាសដ៏ល្អមួយសម្រាប់ខ្ញុំក្នុងការណែនាំពួកគេ ដើម្បីឱ្យបានស្គាល់ និងចាប់អារម្មណ៍ពីប្រទេសយើង ហើយវាពិតជាបានបន្សល់នូវអនុស្សាវរីយដ៏ល្អមួយសម្រាប់រូបខ្ញុំ។
តើការសិក្សាភាសាជប៉ុនបានផ្តល់នូវភាពសប្បាយរីករាយ និងផលលំបាកអ្វីខ្លះដែរ? ម្យ៉ាងវិញទៀត យើងខ្ញុំបានឮថាលោកបានបង្កើតថ្នាក់បង្រៀនភាសាជប៉ុន ដែលចែកចាយដោយឥតគិតថ្លៃនៅលើកម្មវិធីយូធូប ក្នុងអំឡុងពេលដែលលោកនៅរៀនក្នុងប្រទេសជប៉ុន។ តើអ្វីទៅដែលធ្វើឱ្យលោកចាប់ផ្តើមធ្វើសកម្មភាពនេះឡើង?
ពេលខ្ញុំរៀនភាសាជប៉ុននៅកម្ពុជា ខ្ញុំបានមើលកម្មវិធីយូធូបដែលបង្រៀនភាសាជប៉ុនដោយជនជាតិជប៉ុនដ៏ពូកែម្នាក់។ ពេលខ្ញុំទៅដល់ប្រទេសជប៉ុន ខ្ញុំបានដាច់ចិត្តផ្ញើសារទៅគាត់ ហើយស្រាប់តែគាត់បបួលខ្ញុំឱ្យទៅជួបផ្ទាល់! ពេលនោះ ខ្ញុំបាននិយាយជាមួយគាត់អំពីការងារ និងការសិក្សាភាសាជប៉ុនរបស់ខ្ញុំ។ ស្រាប់តែគាត់បានហៅខ្ញុំឱ្យចូលរួមបង្ហាញខ្លួននៅលើគេហទំព័រយូធូបរបស់គាត់។ ហើយខ្ញុំក៏ចូលរួមថតជាមួយគាត់តែម្តងនៅក្នុងថ្ងៃនោះ (សើច) ។
ចាប់តាំងពីពេលនោះមក ខ្ញុំបានចាប់ផ្តើមបង្កើត និងធ្វើការបង្រៀនភាសាជប៉ុន និងការប្រើប្រាស់ពាក្យពេញនិយមរបស់យុវវ័យជប៉ុនជាដើមជាភាសាខ្មែរ នៅក្នុងកម្មវិធីយូធូប។ បច្ចុប្បន្ននេះ ខ្ញុំបែរមកធ្វើការផ្សព្វផ្សាយច្រើននៅលើទំព័រហ្វេសប៊ុក។ ខ្ញុំពិតជារីករាយដែលមានបងប្អូនរស់នៅក្នុងទីក្រុងភ្នំពេញមួយចំនួនបានស្គាល់ និងហៅរកផងដែរ។
បន្ទាប់ពីត្រឡប់មកប្រទេសកម្ពុជាវិញ លោកបានបង្កើតក្រុមហ៊ុនសេវាកម្មបណ្តុះបណ្តាលធនធានមនុស្សទូទៅ។ តើលោកអាចប្រាប់យើងខ្ញុំអំពីមូលហេតុ និងការងារដែលលោកកំពុងធ្វើនៅក្នុងក្រុមហ៊ុនបច្ចុប្បន្ននេះបានទេ?
ខ្ញុំបានត្រឡប់មកប្រទេសកម្ពុជាវិញនៅខែមេសា ឆ្នាំ២០១៨ ។ បន្ទាប់មក ខ្ញុំមានបំណងចង់ធ្វើការងារដែលពាក់ព័ន្ធនឹង “ការអប់រំ” នៅប្រទេសកម្ពុជា បន្ថែមពីលើការបង្រៀនភាសាជប៉ុន។ នៅពេលនោះខ្ញុំបានជួបជាមួយដៃគូជប៉ុន ដែលមានបំណងធ្វើរឿងនេះដូចគ្នា ហើយបានចាប់ផ្តើមបើកក្រុមហ៊ុនសម្រាប់ផ្តល់ជាជំនួយផ្នែកប្រឹក្សាយោបល់ការងារ និងបណ្តុះបណ្តាលធនធានមនុស្ស ដែលប្រកបការងារដោយចីរភាព។ ក្រុមហ៊ុនបើកបានរយៈពេលជិត ៣ឆ្នាំហើយ ដូច្នេះជារៀងរាល់ថ្ងៃ ខ្ញុំចំណាយពេលជាច្រើនដើម្បីសិក្សាពីការបង្កើតគម្រោងថ្មីៗ ខណៈដែលទំហំការងារក្រុមហ៊ុននេះធំឡើងបន្តិចម្តងៗ។ លើសពីនេះ ខ្ញុំក៏ជាអ្នកទទួលបន្ទុកគ្រូបណ្តុះបណ្តាលបុគ្គលិកខ្មែរបំរើការនៅក្រុមហ៊ុនជប៉ុនឱ្យយល់ដឹងពីវប្បធ៌មជប៉ុន និងសុជីវធម៌ទំនាក់ទំនងកាងារ ដែលកម្មវិធីបណ្តុះបណ្តាលបានបង្កើតហើយស្រាប់មានចំនួន ២៥ ប្រភេទផងដែរ។ ខ្ញុំគិតថាយើងអាចសិក្សាអំពីភាសានៅសាលាបាន ប៉ុន្តែមានកន្លែងដែលយើងអាចរៀនពីជំនាញទន់ ដូចជាជំនាញអាជីវកម្ម គឺនៅមានចំនួនតិចតួចនៅឡើយនៅកម្ពុជា។
ខ្ញុំពិតជារីករាយណាស់ដែលអាចធ្វើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការដកស្រង់ចេញពីបទពិសោធន៍ពិតជាក់ស្តែងនូវអ្វីដែលខ្ញុំបានរៀននៅប្រទេសជប៉ុន ក៏ដូចជាបាននឹងកំពុងធ្វើការផ្ទាល់ជាមួយជនជាតិជប៉ុនផងដែរ។ ហើយខ្ញុំគិតថាបេសកកម្មរបស់ខ្ញុំនោះគឺ ការជួយជ្រោមជ្រែងដល់ប្រជាជនជប៉ុន និងខ្មែរ ដើម្បីឱ្យពួកគាត់អាចយល់គ្នាកាន់តែច្បាស់។ ដូច្នេះយើងខ្ញុំនឹងបន្តការជួយជ្រោមជ្រែងដល់ក្រុមហ៊ុនជប៉ុនឱ្យរីកចម្រើនបន្ថែមទៀត តាមរយៈសេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ។
នៅឆ្នាំ២០២០ ដោយសហការជាមួយការិយាល័យទំនាក់ទំនងរបស់មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិនៃមូនិធីអាស៊ីនៅទីក្រុងភ្នំពេញ លោកបានចែកចាយនូវកម្មវិធីវីដេអូឈ្មោះថា “Hello Japan” នៅលើទំព័រហ្វេសប៊ុក ដើម្បីណែនាំពីវប្បធម៌និងរឿងរ៉ាវនានារបស់ជប៉ុន។ តើលោកនឹងផ្សព្វផ្សាយពីអ្វីខ្លះដល់ប្រជាជនខ្មែរតាមរយៈគម្រោងនេះ?
ខ្ញុំបានធ្វើវីដេអូនេះឡើងពីព្រោះខ្ញុំចង់បង្ហាញពីវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនជប៉ុនជូនដល់យុវជនខ្មែរធ្វើការស្វែងយល់។ ព័ត៌មានមូលដ្ឋានអំពីប្រទេសជប៉ុនមួយចំនួនគឺអាចរកបានតាមរយៈការស្វែងរកតាមអ៊ិនធឺណិត ប៉ុន្តែវីដេអូនេះណែនាំសេចក្តីលម្អិត ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែង រួមទាំងរឿងរ៉ាវបរាជ័យមួយចំនួនដែលខ្ញុំបានជួបផ្ទាល់ផងដែរ។ ជាពិសេស ខ្ញុំព្យាយាមពន្យល់ប្រាប់អំពីបទពិសោធន៍ដែលត្រូវបានជប៉ុនខឹង និងស្តីបន្ទោសឱ្យព្រោះខ្ញុំមិនយល់ពីរបៀបចោលសំរាម និងឧទាហរណ៍បង្ហាញពីបញ្ហាជាមួយជនជាតិជប៉ុនដែលកើតឡើងនៅពេលសន្ទនាគ្នាដោយឆ្លើយថា “ខ្ញុំយល់ហើយ(Wakarimashita) ” ទាំងមិនយល់។វីដេអូទាំងនេះទទួលបានការពេញនិយមច្រើនពីអ្នកដែលចង់ទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។ មានការលើកឡើងជាច្រើនអំពីការចង់ដឹងពីច្បាប់ទម្លាប់ដែលត្រូវគោរពនៅក្នុងជប៉ុន។ ដូច្នេះខ្ញុំតែងតែគិតអំពីខ្លឹមសារផ្សព្វផ្សាយដើម្បីឆ្លើយតបទៅនឹងសំណួរ ចម្ងល់របស់ទស្សនិកជន។
ជាចុងក្រោយ តើលោកមានសារអ្វីផ្ញើទៅកាន់អ្នកអាន?
ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាដឹងនិងស្គាល់ពីប្រទេសជប៉ុន និងប្រជាជនជប៉ុនតាមរយៈរូបខ្ញុំ។ បើអ្នកមិនយល់ដឹងពីគ្នានោះទេ វាអាចធ្វើឱ្យខូចនូវទំនាក់ទំនងនិងសេចក្តីទុកចិត្តលើគ្នា។ រឿងខ្លះប្រជាជនកម្ពុជាគិតថាជា“រឿងធម្មតា” ប៉ុន្តែរឿងនោះអាចមិនធម្មតាសម្រាប់ប្រជាជនជប៉ុន។ នោះគឺដោយសារតែស្តង់ដារនៃ “ការយល់ដឹងទូទៅ” គឺខុសគ្នា។ ដូច្នេះខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងរឿងទាំងនេះតាមរយៈខ្សែវីដេអូដែលយើងខ្ញុំបានចែកចាយទាំងនោះ។
សម្រាប់ជនជាតិជប៉ុនវិញ ប្រសិនបើអ្នកមានសំណួរ ដែលពុំយល់ពីជនជាតិខ្មែរត្រង់ចំនុចណាមួយ សូមទាក់ទងមករូបខ្ញុំបានផងដែរ។ ខ្ញុំគិតថាការយល់ដឹងពីគ្នាគឺជារឿងសំខាន់។ ដូច្នេះរូបខ្ញុំនឹងបន្តខិតខំពន្យល់នូវរឿងទាំងអស់នោះ ដើម្បីក្លាយខ្លួនទៅជាស្ពានមេត្រីភាពរវាងប្រទេសយើងទាំងពីរ!
ជីវប្រវត្តិសង្ខេបៈ
លោក ហាន មករា មានស្រុកកំណើតនៅខេត្តសៀមរាប។ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកអប់រំភាសាជប៉ុន នៅមហាវិទ្យាល័យភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរួចមក លោកបានក្លាយជាគ្រូបង្រៀនភាសាជប៉ុននៅសាកលវិទ្យាល័យដដែល អស់រយៈពេល៣ឆ្នាំ។ បន្ទាប់មក លោកបានទទួលអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន ដែលឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុននិងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកអប់រំភាសាជប៉ុននៅឯសាកលវិទ្យាល័យ Tokyo Gakugei University ក្នុងឆ្នាំ ២០១៨ ។ លោកបានបង្កើតកម្មវិធីសិក្សាភាសាជប៉ុនដោយឥតគិតថ្លៃនៅលើទំព័រហ្វេសប៊ុក និងយូធូបខណៈពេលកំពុងសិក្សានៅប្រទេសជប៉ុន។ ក្រោយពីត្រឡប់មកកម្ពុជាវិញ លោកបានបង្កើតក្រុមហ៊ុនមានឈ្មោះថា Ayum Japan Consulting Co.,Ltd. ដែលផ្តល់សេវាកម្មបណ្តុះបណ្តាលធនធានមនុស្សទូទៅ សហការជាមួយមិត្តរួមការងាររបស់លោក ស្របពេលលោកជាគ្រូបណ្តុះបណ្តាលពីរបៀបធ្វើការ និងជំនាញអាជីវកម្មបែបជប៉ុន។
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 46】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
ស្ថានភាពមគ្គុទេ្ទសក៍ទេសចរភាសាជប៉ុនអំឡុងនិងក្រោយពេលវិបត្តិកូវីដ១៩
2023.03.15 NyoNyum Khmer
ទិន្នន័យអង្កេតការអំពីស្ថានភាពទស្សនាកម្មវិធីសោតទស្សន៍
2023.02.27 NyoNyum KhmerNyoNyum Khmer Special Topics
តើអ្នកចូលចិត្តទស្សនាទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍ ឬតាមទូរសព្ទស្មាតហ្វូន?
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ពេញនិយមដទៃ
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
កម្មវិធី The Voice Kids Cambodia
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុន ហង្សមាស
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ បាយ័ន
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា
2023.01.19 NyoNyum KhmerNyoNyum Khmer Special Topics
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៥ ចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣【NYONYUM KHMER】
2023.01.17 NyoNyum KhmerNyoNyum Khmer Special Topics
គោលដៅទេសចរដ៏ទាក់ទាញពីក្រុង Nikkō
2022.12.28 Japan ViewNyoNyum Khmer
បទសម្ភាសន៍ព្រះសង្ឃនិងតាអាចារ្យអំពីពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ
2022.12.21 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពកូនសិស្សលោកស្នាក់នៅក្នុងវត្តអារាម
2022.12.16 NyoNyum KhmerNyoNyum Khmer Special Topics
ការសុំសីលក្នុងពុទ្ធសាសនា
2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics