ការណែនាំស្តីអំពីទីក្រុង Kitakyushu និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានរួបរួមគ្នាខិតខំប្រឹងប្រែងស្តារនិងអភិវឌ្ឍការងារទឹកស្អាតនៅកម្ពុជា។
អត្ថបទដំបូងបានណែនាំស្តីអំពីស្ថានភាពទឹកនៅទីក្រុងភ្នំពេញបន្ទាប់ពីសង្រ្គាមស៊ីវិលបានបញ្ចប់នៅក្នុងទសវត្សឆ្នាំ១៩៩០ និងស្ថានភាពក្រុង Kitakyushu បានធ្វើឡើងដោយក្តីរំភើបនឹងបំណងប្រាថ្នានៃយុវជនទឹកស្អាតកម្ពុជាក្នុងការ “ផ្គតផ្គង់ទឹកស្អាតសម្រាប់អ្នករាល់គ្នា”។
② និយាយពីការណែនាំស្តីពី ការងារអ្វីខ្លះដែលក្រុង Kitakyushu បានធ្វើពិតប្រាកដនៅប្រទេសកម្ពុជា។
③ ការណែនាំអំពីស្ថានភាព “វេទិការទឹកស្អាតជប៉ុន កម្ពុជា” ដែលបានប្រារព្ធធ្វើឡើងនៅក្រុង Kitakyushu នាខែវិច្ឆិកា ឆ្នាំ២០១៩ និងការប្រមូលនូវកម្រងមតិនានារបស់យុវជនទឹកស្អាតដែលបំរើការក្នុងវិស័យនេះ។
ជាចុងបញ្ចប់ យើងខ្ញុំបានណែនាំអំពីការសាកល្បងថ្មីនៃក្រុង Kitakyushu ក្នុងវិស័យអភិវឌ្ឍទឹកស្អាតនៅកម្ពុជា។
ការងារទឹកស្អាតពុំចប់នោះទេ។ ផ្ទុយទៅវិញ ដោយសារយើងត្រូវតែពង្រីកតាមរូបភាពផ្សេងៗតាមតម្រូវការនៃជំនាន់។ មិនត្រឹមតែប្រទេសកម្ពុជាទេ ប្រទេសជប៉ុនក៏មានការប្រែប្រួលចំពោះទឹកស្អាតផងដែរ។ នៅក្នុងការប្រែប្រួលនៃជំនាន់បែបនោះ តើក្រុងKitakyushu នឹងធ្វើការពង្រីកទៅដោយរបៀបណា?
ចាប់ពីខែកក្កដា ឆ្នាំ២០១៨មក មន្ទីរគ្រប់គ្រងទឹកស្អាត និងកខ្វក់នៃក្រុង Kitakyushu បានចាផ្តើម “គម្រោងធ្វើឱ្យប្ប់់រសើរឡើងនូវសមត្ថភាពគ្រប់គ្រងរដ្ឋបាលទឹកស្អាត” ថ្មី ដោយកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃអង្គការ JICA ។ ការពង្រឹងសមត្ថភាពដែលអាចគ្រប់គ្រង និងកំណត់ចំពោះសាជីវករទឹកស្អាតឯកជន និងមន្ទីរទឹកស្អាតសាធារណៈ និងក្រុមហ៊ុនចំនួន ១៣ នូវការពង្រឹងសមត្ថភាពបុគ្គលិកកិច្ចសន្យាថ្មី ការងារគ្រប់គ្រង ចេញបណ្ណអនុញ្ញាតិ ការកំហិត និងតាមដានជាដើម ចំពោះ “នាយកដ្ឋានទឹកស្អាត” ដែលបានតម្លើងពី “នាយកដ្ឋានឧស្សាហកម្ម និងផ្នែកទឹកស្អាត” ស្របតាមការធ្វើកំណែទម្រង់រចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលបានប្រារព្ធនាខែវិច្ឆិកា ឆ្នាំ២០១៦ ជាគោលបំណងនៃគម្រោងនេះ។ ជាពិសេស សាជីវករទឹកស្អាតឯកជននៅកម្ពុជា មានរហូតដល់ជាង ៤០០ ក៏ដោយ ក៏ប៉ុន្តែអ្នកដែលមានអាជ្ញាបណ្ណមានត្រឹមតែ ២២៦ ក្រុមហ៊ុនតែប៉ុណ្ណោះ។ ចំពោះប្រទេសកម្ពុជាដែលមានថវិកាសាធារណៈមានកម្រិតនេះ ការចូលរួមពីសហគ្រាសឯកជនមានភាពចាំបាច់។ យ៉ាងណាមិញ ចំពោះការងារទឹកស្អាតដែលនៅផ្ទាល់ជាមួយការរស់នៅនិងអនាម័យរបស់ប្រជាជន ចាំបាច់ឱ្យមានប្រព័ន្ធគ្រប់គ្រងនិងស្តង់ដារគុណភាពទឹកច្បាស់លាស់។
នៅក្នុងគម្រោងនេះ មានការបញ្ជូនប្រធានក្រុមពីក្រសួងសុខមាលភាពសង្គម រួមនឹងអ្នកជំនាញជប៉ុនមកពីមន្ទីរគ្រប់គ្រងទឹកស្អាត និងកខ្វក់នៃក្រុង Kitakyushu។ មានការរំពឹងលើការពង្រីកគម្រោងនាពេលអនាគត ដែលរដ្ឋបាលមូលដ្ឋាន និងរដ្ឋាភិបាលជប៉ុនរួមសហការគ្នា។
យ៉ាងណាមិញ នៅឆ្នាំ២០១៥ ក្រុង Kitakyushu បានសម្រេចជោគជ័យជាលើកដំបូងក្នុងនាមជាអាជ្ញាធរស្វយ័តជប៉ុន ដែលទទួលបានការងារបង្កើតប្លង់អាគារទឹកស្អាតដែលត្រូវបានសាងសង់ដោយប្រាក់កម្ចីរបស់ជប៉ុននៅក្រុងសៀមរាប។ ព័ត៌មាននេះ បានផ្តល់ផលវិជ្ជមានចំពោះប្រវត្តិនៃវិស័យទឹកស្អាត។ គម្រោងនេះ ជាគម្រោងដ៏ធំមួយដែលសាងសង់នូវអាគារទឹកស្អាត (អាគារផ្ទុកទឹក អាគារចល័តទឹក អាគារចម្រោះទឹក អាគារបំពង់ចែកចាយទឹក) ដែលអាចផ្គត់ផ្គង់ទឹក ៦ ម៉ឺនតោន ក្នុងមួយថ្ងៃ ដោយប្តូរប្រភពទឹកមកពីបឹងទន្លេសាប ដែលមានប្រភពទឹកហូហ៊ាក្នុងខេត្តសៀមរាប ដែលធ្លាប់យកប្រភពទឹកក្រោមដីប្រើប្រាស់ពីមុន។ តាមរយៈគម្រោងនេះ បានធ្វើឱ្យប្រសើឡើងនូវសមត្ថភាពផ្គត់ផ្គង់ទឹក ហើយមិនត្រឹមតែធ្វើឱ្យបរិស្ថានរស់នៅ និងអនាម័យរបស់ប្រជាពលរដ្ឋប្រសើឡើងប៉ុណ្ណោះទេ វាបានរក្សានូវក្រុមប្រាសាទអង្គរការពារពីការបាក់ស្រុតគ្រឹះ ដោយការបូមយកទឹកក្រោមដី និងផ្តល់វិភាគទានដល់ឧស្សាហកម្មទេសចរនិងសេដ្ឋកិច្ចផងដែរ។
ចំពោះការដេញថ្លៃគម្រោងលក្ខណៈអន្តរជាតិនេះ មន្ទីរគ្រប់គ្រងទឹកស្អាត និងកខ្វក់នៃក្រុង Kitakyushu បានបង្កើត “សភាពានិជ្ជកម្មជម្រុញសាជីវកម្មទឹកក្រៅប្រទេសនៃក្រុង Kitakyushu(KOWBA)” ដោយសមាគមជម្រុញសាជីវកម្មទឹកដោយភាពជាដៃគូសាធារណៈ និងឯកជន ដែលត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសក្នុងឆ្នាំ២០១០ រួមនឹងសហគ្រាសជាសមាជិក។ ក្រៅពីនោះផងដែរ មន្ទីរគ្រប់គ្រងទឹកស្អាត និងកខ្វក់នៃក្រុង Kitakyushu បានទទួលការងារប្រឹក្សានៃការងារទាក់ទងនឹងទឹកស្អាត ពីរដ្ឋាភិបាលកម្ពុជា និងអង្គការ JICA ក្រោយឆ្នាំ២០១១ ហើយបានធ្វើការងារទាក់ទងនឹងការរៀបចំទឹកស្អាតនៃក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគីរី និងក្រុងទាំង ៨ ដែលបានជួយរហូតមកនេះ។ ពីត្រឹមតែការងារសហប្រតិបត្តិការនៅក្រៅប្រទេសតែមួយគត់ ក្រុមការងារសាធារណៈថ្មី បានបង្កើនបន្តបន្ទាប់នូវប្រព័ន្ធដែលពង្រីកសាជីវកម្មដំបូងនៃសហគ្រាសពាក់ព័ន្ធដោយខ្លួនឯង។ សព្វថ្ងៃ ចំនួនសហគ្រាសជាសមាជិកនៃ KOWBA មានចំនួនលើស ១៥០ ក្រុមហ៊ុន ហើយបានធ្វើការបើកសិក្ខាសាលា និងការចូលរួមតាំងពិព័ណនៅបណ្តារប្រទេសអាស៊ីអាគ្នេយ៍មានដូចជា៖ កម្ពុជា និងវៀតណាមជាដើមយ៉ាងសកម្ម និងកំពុងបង្កើនសមិទ្ធិផលទទួលគម្រោងការងារពិតប្រាកដផងដែរ។ ម្យ៉ាងវិញទៀត នៅខែមករា ឆ្នាំ២០១៦ ក្រសួងឧស្សាហកម្ម ក្រុងKitakyushu KOWBA បានចុះអនុស្សារណៈចំពោះការផ្សព្វផ្សាយ និងអភិវឌ្ឍនៃការងារទឹកស្អាតនៅកម្ពុជា ហើយបានបន្ថែមនូវការសហប្រតិបត្តិការថែមទៀតផងដែរ។
“ការចាប់ផ្តើម” នៃក្រុង Kitakyushu ដែលពុំស្គាល់ការនៅស្ងៀម
“ក្រុមហ៊ុនសេវាកម្មទឹកKitakyushu(KWS)” ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០១៥។ នេះជាចលករថ្មីមួយនៃក្រុង Kitakyushu ដែលអាចពង្រីកល្បឿនយ៉ាងលឿនដោយទន់ភ្លន់ និងយ៉ាងសកម្ម ពីអាជីវកម្មតំបន់ និងការងារក្រៅប្រទេស ដែលបញ្ចូលការងារទឹកស្អាតក្នុងក្រុងដោយ “ក្រុមសហគ្រាសសាធារណៈ” មានទុនរួមគ្នានៃមន្ទីរគ្រប់គ្រងទឹកស្អាត និងកខ្វក់នៃក្រុងKitakyushu និងសហគ្រាសឯកជន។ យើងបានសាកសួរលោក ARITA Hitoshi ជាប្រធានក្រុមហ៊ុន អំពីការងារទឹកស្អាតនៅក្នុងសម័យថ្មីនិងក្រុមហ៊ុនរបស់លោកក្នុងនោះផងដែរ។
ផ្តល់វិភាគទានដល់សាជីវកម្មទឹកស្អាតដោយប្រើប្រាស់នូវចំណេះដែលមនុស្សជំនាន់មុនបង្កើតតគ្នាមក
ទឹកស្អាតនៅប្រទេសជប៉ុន បច្ចុប្បន្នកំពុងឈានដល់របត់ថ្មីមួយ។ ទោះជាចំណូលថវិកាថយចុះជាមួយនឹងការថយចុះនៃចំនួនប្រជាជនក៏ពិតមែន តែមានចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីចំពោះភាពចាស់រេចរិលកើនឡើង ហើយការរក្សាបុគ្គលិកដែលចាំបាច់ក៏មានភាពលំបាក ដែលទាំងនេះជាបញ្ហាប្រឈមប្រទេសជប៉ុនកំពុងជួបប្រទេះ។
ដូចគ្នានេះដែរ ខ្ញុំគិតថា ទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាក៏កំពុងឈានមកដល់របត់ថ្មីមួយដែលស្រដៀងគ្នាក្នុងន័យមួយផ្សេងផងដែរ។
ជាមួយនឹងការកើនឡើងនៃតម្រូវការទឹកស្អាតដោយកំណើននៃចំនួនប្រជាជនយ៉ាងលឿន និងការរីកចំរើនសេដ្ឋកិច្ចដ៏ឆាប់រហ័សនេះ ខ្ញុំបានឮថាមានបញ្ហាផ្សេងៗកំពុងកើតឡើង។ ឆ្លងកាត់តាមបទពិសោធន៍ជាច្រើនឆ្នាំដែលមាន ក្រុមហ៊ុនសេវាកម្មទឹកKitakyushu (KWS)គិតថានឹងខិតខំប្រឹងប្រែងចូលរួមដោះស្រាយបញ្ហាទីក្រុងភ្នំពេញកំពុងជួបប្រទះនោះ។
ក្រុមហ៊ុនសេវាកម្មទឹក Kitakyushu
ប្រធានក្រុមហ៊ុនលោក ARITA Hitoshi
ម្យ៉ាងទៀត ខ្ញុំយល់ឃើញថាល្បឿនគឺជារឿងសំខាន់ចំពោះការធ្វើសាជីវកម្មទឹកនៅក្រៅប្រទេស។ ការសម្រេចចិត្តភ្លាមៗ ជាចំនុចមិនពូកែរបស់ជនជាតិជប៉ុន ក៏ប៉ុន្តែ KWS ដោយយកព័ត៌មាន និងតម្រូវការដែលទទួលបានដោយកិច្ចសហប្រតិបត្តិការដែលធ្លាប់ធ្វើកន្លងមក និងយកប្រព័ន្ធធនធានមនុស្សនិងទំនាក់ទំនងនៃទំនុកចិត្តជាមួយនឹងប្រទេសជាដៃគូ ធ្វើជាគោល ដូច្នេះខ្ញុំគិតថាក្រុមហ៊ុនយើងខ្ញុំអាចដោះស្រាយនូវបញ្ហានេះបានទាន់ពេល។
ក្រុមហ៊ុន KWS ដោយយកតម្រូវការនៃរដ្ឋាភិបាលកម្ពុជាជាគោល យើងបានផ្តល់នូវប្រឹក្សានៃសំណើសហប្រតិបត្តិការជំនួយគ្មានសំណងចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចំនួន ៣ ករណី។ នាថ្ងៃមុខយើងនឹងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការធ្វើឱ្យប្រសើឡើងនូវបរិដ្ឋានទឹកនៅកម្ពុជា ក្នុងគោលបំណងរួមចំណែកដល់ការសម្រេចបាននូវគោលដៅថ្នាក់ជាតិនៃរដ្ឋាភិបាលកម្ពុជា CSDG (ពង្រីកអត្រាផ្គត់ផ្គង់ទឹកនៅទីក្រុងឱ្យបាន ១០០% មុនឆ្នាំ២០២៥) និងគោលដៅ SDGs ។
មានមនុស្សជាច្រើននៃក្រុង Kitakyushu ខិតខំប្រឹងប្រែងដោះស្រាយបញ្ហា “ទឹក” ដោយរូបភាពផ្សេងៗ។ កិច្ចខិតខំទាំងអស់ជា “រូបរាង” ដែលកើតឡើងពីការគិតមួយដែលពោលថា៖ “ចង់ផ្តល់ទឹកស្អាតដល់មនុស្សគ្រប់គ្នា”។ នៅរយៈពេល ២០ឆ្នាំ ឬ៥០ឆ្នាំទៅមុខទៀត យើងខ្ញុំនឹងខិតខំធ្វើឱ្យមានការប្រែប្រួលផ្សេងៗបណ្តើរ ប្រែក្លាយមិត្តភាពដែលបានចិញ្ចឹមបីបាច់រហូតមកនេះជាមូលដ្ឋានគ្រឹះ ដើម្បីដើរទៅមុខជាមួយនឹងប្រទេសកម្ពុជាជាក់ជាមិនខាន។ នៅពេលខាងមុខនេះប្រហែលជានឹងមាន “អច្ឆរិយនៃកម្ពុជា” កើតឡើង។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No.37 លេខពិសេស】
【NyoNyum Khmer No.37】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
ស្ថានភាពមគ្គុទេ្ទសក៍ទេសចរភាសាជប៉ុនអំឡុងនិងក្រោយពេលវិបត្តិកូវីដ១៩
2023.03.15 NyoNyum Khmer
ទិន្នន័យអង្កេតការអំពីស្ថានភាពទស្សនាកម្មវិធីសោតទស្សន៍
2023.02.27 NyoNyum KhmerNyoNyum Khmer Special Topics
តើអ្នកចូលចិត្តទស្សនាទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍ ឬតាមទូរសព្ទស្មាតហ្វូន?
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ពេញនិយមដទៃ
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
កម្មវិធី The Voice Kids Cambodia
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុន ហង្សមាស
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ បាយ័ន
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា
2023.01.19 NyoNyum KhmerNyoNyum Khmer Special Topics
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៥ ចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣【NYONYUM KHMER】
2023.01.17 NyoNyum KhmerNyoNyum Khmer Special Topics
គោលដៅទេសចរដ៏ទាក់ទាញពីក្រុង Nikkō
2022.12.28 Japan ViewNyoNyum Khmer
បទសម្ភាសន៍ព្រះសង្ឃនិងតាអាចារ្យអំពីពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ
2022.12.21 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពកូនសិស្សលោកស្នាក់នៅក្នុងវត្តអារាម
2022.12.16 NyoNyum KhmerNyoNyum Khmer Special Topics
ការសុំសីលក្នុងពុទ្ធសាសនា
2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics