គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

អំណោយផលពីបឹងទន្លេសាប
អំណោយផលពីបឹងទន្លេសាប
2022.01.26

បើនិយាយពីត្រីវិញ នៅប្រទេសជប៉ុនគេស្រមៃថាមានសម្បូរនៅសមុទ្រ ក៏ប៉ុន្តែបើនៅប្រទេសកម្ពុជាវិញគឺ “ត្រីទឹកសាប”។ ត្រីដែលរកបានពីបឹង និងស្ទឹងទាំងនេះត្រូវបានបរិភោគជាម្ហូបប្រចាំថ្ងៃ។ បើពិនិត្យមើលទៅលើរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននៅក្នុងទីក្រុងអង្គរធំក៏មានឆ្លាក់រៀបរាប់អំពីទិដ្ឋភាពនេសាទតាមការបង់សំណាញ់ជាដើម និងមានរូបភាពត្រីធំៗជាច្រើនផងដែរ។ នេះបញ្ជាក់ឱ្យឃើញថាកានេសាទត្រីមានការរីកចម្រើនជាខ្លាំងនាសម័យកាលនោះ ហើយបន្តរហូតមកដល់បច្ចុប្បន្ន។

ទិដ្ឋភាពការនេសាទពីអតីតកាល និងបច្ចុប្បន្នគឺមិនមានផ្លាស់ប្តូរប៉ុន្មានទេ។

ទន្លេសាបជាទន្លេដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយមានការប្រែប្រួលមាឌឡើងចុះ។ នៅរដូវប្រាំងទឹកតូច តែបើប្រៀបនឹងទន្លេប៊ីវ៉ានៅជប៉ុន គឺមានទំហំធំជាងដល់ទៅ៤ដង ពេលវារីកធំបំផុតនៅរដូវវស្សាគឺមានទំហំលើសនោះដល់ទៅ ៤ ទៅ ៥ដង ថែមទៀត។ នេះគឺដោយសារនៅរដូវវស្សាកម្រិតទឹកទន្លេមេគង្គឡើងខ្ពស់ ហើយហូរទៅប្រសព្វនៅទន្លេចតុមុខនៅភ្នំពេញ បន្ទាប់មកហូរតាមដៃទន្លេសាប ហើយហូរចាក់ចូលទៅក្នុងបឹងទន្លេសាបតែម្តង។ បឹងនេះជាជង្រុកត្រីពង និងរីកធំធាត់ផងដែរ ព្រោះថានៅពេលបឹងរីកធំនៅរដូវវស្សា ព្រៃលិចទឹកទាំងនោះបានក្លាយជាជង្រុក និងជាចំណីរបស់ត្រីទាំងនោះ។ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ថាជាប្រទេសដែលនេសាទបានចំនួនត្រី និងមានប្រភេទត្រីច្រើនលើពិភពលោកផងដែរ។ ក្នុងចំណោមប្រភេទត្រីពី ២០០ ទៅ ៣០០​ប្រភេទ មានត្រីខ្លះមានប្រវែងដល់ ២ ទៅ ៣ម៉ែត្រ និងមានទម្ងន់ដល់ទៅ ៣០០គីឡូក្រាមក៏មាន។

សំណាញ់ខ្នាតធំដាក់មានពេលកំណត់ដើម្បីចាប់ត្រី។ នេះគឺជាវិធីចាប់ត្រីតាំងពីបុរាណមួយរបស់ខ្មែរ។

អំណោយផលពីបឹងទន្លេសាបនេះ ទ្រទ្រង់ជីវភាព និងបានផ្តល់ជីវៈជាតិដ៏សំខាន់សម្រាប់ទ្រទ្រង់សុខុមាលភាពប្រជាជានខ្មែរ តាំងពីអតីតរហូតដល់បច្ចុប្បន្ន៕
សម្រាប់ព័ត៌មានបន្ថែម

【NyoNyum Khmer No. 20】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer