គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ពិធីបុណ្យ និងម្ហូបអាហារ―ព្រះវិហារ Fushimi Inari នៅ Kyoto 【ម្ហូបជប៉ុន】
(ភាសាខ្មែរ) ពិធីបុណ្យ និងម្ហូបអាហារ―ព្រះវិហារ Fushimi Inari នៅ Kyoto 【ម្ហូបជប៉ុន】
2019.12.18

សព្វថ្ងៃនេះ រមនីយឋានទេសចរណ៍ជប៉ុនដែលជនបរទេសនិយមទៅ គឺព្រះវិហារ Fushimi Inari នៅ Kyoto។ នៅច្រកចេញចូលនៃព្រះវិហារនោះ មានក្លោងទ្វារពណ៌ក្រហមដែលសាងសង់ដោយថវិកាសប្បុរសធម៌របស់អ្នកដែលធ្លាប់បានបួងសូង  ឬអ្នកដែលបានសំរេចបំណង។ ក្លោងទ្វារមានចំនួនរាប់ពាន់ជាបន្តបន្ទាប់រហូតដល់ខាងក្នុងបរិវេណ ដែលនាំឲ្យមានភាពល្បីឈ្មោះថាជាព្រះវិហារក្លោងទ្វាររាប់ពាន់ និងបានក្លាយទៅជាទេសភាពមួយគួរឲ្យគយគន់នៅប្រទេសជប៉ុន។

ក្នុងនាមជាមជ្ឈមណ្ឌលកំពួលនៃទីសក្ការបូជារបស់ព្រះវិហារ Inari នៅជប៉ុន និងក្នុងនាមជាព្រះអាទិទេពផ្នែកផលកសិកម្មធញ្ញជាតិ ឬផ្នែកភាពរុងរឿងនៃការរកស៊ី ទីតាំងនេះបានប្រមូលជំនឿរបស់ប្រជាជនទូទៅ អស់រយៈពេល១៣០០ឆ្នាំ។ នៅថ្ងៃពេញបរមីដំបូងបង្អស់នៅខែកុម្ភះ គេប្រារព្ឋពិធីបុណ្យ Fushimi Inari ហើយការចុះទៅបួងសួងក្នុងពិធីបុណ្យនេះត្រូវហៅថា ”ការចុះទៅប្រមូលផលសំណាង” ។ ថ្ងៃពេញបរមីដំបូងនៃឆ្នាំនេះ គឺថ្ងៃសៅរ៍ ទី០៦ ខែកុម្ភះ។

នៅថ្ងៃនោះគេនាំគ្នាទទួលទាន ”Oinari-san” ។ គេកំណត់ថាអ្នកនាំពាក្យរបស់ព្រះអាទិទេពនៃព្រះវិហារ Inari គឺសត្វកញ្ជ្រោងស។ នៅប្រទេសជប៉ុន ចាស់ៗនិយាយតៗគ្នាថាសត្វកញ្ជ្រោងចូលចិត្តស៊ីតៅហ៊ូបំពង ហើយក៏មានម្ហូបប្រភេទ Sushiមួយហៅថា ”Inari-Zushi” ដែលយកបាយ Sushi មករុំដោយតៅហ៊ូបំពងនោះ។ ម្យ៉ាងទៀតតាមដងផ្លូវឆ្ពោះទៅដល់ព្រះវិហារ មានហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន ក្នុងនោះនំ ”Kawara-Sembei” ដែលមានរូបមុខសត្វកញ្ជ្រោងមានភាពល្បីល្បាញណាស់។

ចុះទៅបួងសួង ហើយទទួលទាន Oinari-san ដ៏ឆ្ងាញ់ៗ​ និងទិញនំរូបមុខសត្វកញ្ជ្រោង ថែមទាំងបានទទួលផលសំណាងទៀត ពិតជាប្រពៃណាស់។

Abura-age (តៅហ៊ូបំពង)

​​កាត់តៅហ៊ូឲ្យស្តើងៗ ហើយបំពងដោយប្រេងឆា។ ខ្នាតកម្រាស់ខុសៗគ្នាទៅតាមតំបន់។

Inari-Zushi

ស្ងោរតៅហ៊ូបំពងឲ្យផ្អែម ហើយដាក់បាយ Sushi លាយទឹកខ្មេះ។រូបរាងរបស់វាប្រដូចនឹងកញ្ចប់ស្រូវរុំដោយចំបើង ទើបគេតភ្ជាប់នឹងភាពសម្បូរ ធញ្ញជាតិគ្រប់ប្រភេទ។ គ្រឿងដែលលាយនៅក្នុងបាយទឹកខ្មេះមានលក្ខណះខុសៗគ្នាទៅតាមតំបន់។

នំ Kawara-Sembei រូបមុខកញ្ជ្រោង

ជាប្រភេទនំដែលមានរាងស្រួចៗ​​ ក្លិនឈ្ងុយ និងរសជាតិផ្អែម។


ប្រវត្តិរូប

អ្នកស្រី Tomonari Fumi

ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer