នៅប្រទេសជប៉ុន តាំងពីបូរាណកាលមក នៅថ្ងៃទី០៣ ខែមីនា គេប្រារឰពិធីបួងសួងបំបាត់ភាពឧបទ្រពចង្រៃក្នុងឱកាស ប្ដូររដូវកាល ហើយរហូតដល់សម័យកាល EDO ពិធីបុណ្យនេះបានក្លាយទៅជាពិធីសម្រាប់កុមារីដែលគេហៅថាពិធី បុណ្យ “HINA MATSURI” ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ។ គេតុបតែងតុក្កតា គូកូនកំលោះនិងកូនក្រមុំក្នុងពិធីអាពាហ៍ពិពាហ៍ ឬដើមឈើ Momo (peach) ដែលជាតំណាងវត្ថុបំបាត់ភាពចង្រៃ។ សព្វថ្ងៃនេះក្នុងគ្រួសារដែលទើបបានប្រសូត្រកូនស្រីថី្ម គេប្រព្រឹត្ដពិធីបុណ្យលើកដំបូងដោយតុបតែងតុក្កតាទាំងឡាយ ដើម្បីបួងសួងសុំឱ្យកូនស្រីមានសុខភាពល្អបរិបូរណ៌ ក្នុងពេលនោះសមាជិកក្រុមគ្រួសារជួបជុំគ្នា ហើយទទួលទានម្ហូប ពិសេសប្រចាំបុណ្យនេះ។ បន្ទាប់មកគ្រួសារណាដែលមានកូនស្រី គេតែងតែតុបតែងតុក្កតាធើ្វពិធីបុណ្យនេះ ជារៀង រាល់ឆ្នាំ។
ក្នុងពិធីបុណ្យ “HINA MATSURI” នេះមានម្ហូបនំប្រចាំរបស់វា គឺនំ Hishi Arare ស្រាសផ្អែម Shiro Zake នំអង្ករដំណើប Hishi Mochi ជាដើម ហើយគេនឹងរៀបចំម្ហូបអាហារដែលសមនឹងរដូវផ្ការីក។ ក្នុងនោះមានម្ហូបដែលខានមិនបាន គឺ “Chirashi Zushi” និង “លៀស Hamaguri” ដែលមានសំបកជាគូនោះ មានអត្ថន័យការបួងសួងសុំឱ្យកូនស្រីមាននិស្ស័យជាមួយដៃគូល្អណាម្នាក់ក្នុងជីវិតរបស់នាង។
បាយលាយជាមួយសាច់ត្រី Salmon ត្រសក់កាត់សើ្ដងៗ ហើយប្រឡាក់អំបិល និងល្ង។ រសជាតិរបស់បាយ គឺជូរផ្អែម។ នៅខាងលើគេរោយពងមាន់ចៀនដែលហាន់សើ្ដងៗ និងលំអដោយស្លឹករុក្ខជាតិដែលមានក្លិនក្រអូបនារដូវផ្ការីក។
លៀស Hamaguri យករសជាតិមកពីលៀស និងសារាយលាយអំបិលបនិ្ដច ហើយដាក់ផ្កា Nano Hana និងគ្រឿងម្ហូបម្យ៉ាងគេហៅថា Ume Fu។
Tempura សណ្ដែក Soramame និងបង្គាសណ្ដែក Soramame គឺជាប្រភេទបន្លែតំណាងឱ្យរដូវផ្ការីក។ គេនឹងទទួលទានជាមួយបង្គាដោយរសជាតិប្រៃ។
“Hina Arare” ជាប្រភេទនំម្យ៉ាងដែលមានរសជាតិផ្អែមលាយជាតិទឹកស៊ីអ៊ីវ។
ប្រវត្តិរូប
អ្នកស្រី Tomonari Fumi
ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ម្ហូបពិសេសសម្រាប់បុណ្យចូលឆ្នាំថី្ម 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) ពេលក្ដៅអាចញ៉ាំបានស្រស់ៗ 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) TOJI 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) Cha-Kaiseki 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) បាយកញ្ចប់ ”BENTO” 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ម្ហូបបួស 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) បុណ្យកុមារា (TANGO no Sekku)【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ពិធីកំសាន្តផ្កា 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer