គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ទិវាបំរែបំរួលរដូវក្ដៅ (Doyo no Ushi no hi) 【ម្ហូបជប៉ុន】
(ភាសាខ្មែរ) ទិវាបំរែបំរួលរដូវក្ដៅ (Doyo no Ushi no hi) 【ម្ហូបជប៉ុន】
2019.12.16

នៅប្រទេសជប៉ុនមានរដូវកាលចំនួន៤ គឺរដូវផ្ការីក រដូវស្លឹកឈើជ្រុះ រដូវរងារ ដែលមានសីតុណ្ហភាពខុសគ្នា និងប្រភេទផលដំណាំ រឺប្រភេទរុក្ខជាតិផ្កាភ្ញីក៏ខុសគ្នាដែរ។

នៅរដូវក្ដៅមានអាកាសធាតុក្ដៅបំផុត ដែលគេមានទំលាប់បរិភោគសាច់អន្ទង់ក្នុងគោលបំនងបំប៉នសុខភាព។ ថ្ងៃដែលហូបសាច់អន្ទងនេះ ត្រូវគេកំណត់ហៅថ្ងៃនោះជា “ទិវាបំរែបំរួលរដូវកាលខែក្ដៅ (Doyo no Ushi no hi)” ទិវានេះត្រូវកំណត់ទៅតាមប្រតិទិនបុរាណចិន។

ការបរិភោគសាច់អន្ទង់ក្នុងរដូវក្ដៅ គឺផ្ដើមគំនិតដោយអ្នកប្រាជ្ញនៅសម័យកាល EDO ដែលមានឈ្មោះ Hiraga Gennai។ សាច់អន្ទង់ គឺជាប្រភេទសាច់ដែលប៉ូវកំលាំង។ គេអាចបរិភោគវានៅថ្ងៃធម្មតាក៏បាន   តែរហូតដល់សព្វថ្ងៃនេះ ប្រជាជនជប៉ុនចូលចិត្តហូបក្នុងទិវាបំរែបំរួលរដូវក្តៅ។ ភោជនីយដ្ឋានដែលមានលក់សាច់អន្ទង់មានភ្ញៀវច្រើន។

ទិវាបំរែបំរួលរដូវកាលខែក្ដៅនៅឆ្នាំនេះ  គឺត្រូវនឹងថ្ងៃទី២៩ ខែកក្កដា។

បាយសាច់អន្ទង់

វះអន្ទង់ ហើយចំហុយ លាបទឹកជ្រលក់ ហើយអាំង (គេហៅថា Unagi no KabaYaki) ហើយដាក់នៅលើបាយស។ ក្នុងរូបនេះមានពន្លកឈើ Sansho។ Sansho គឺជាប្រភេទជីម៉្យាងនៅប្រទេសជប៉ុនដែលមានរសជាតិ

ហិរ។ គេតែងតែដាក់វាជាមួយម្ហូបសាច់អន្ទង់។

Uzaku

ប្រភេទជ្រក់ដែលមានដាក់ត្រសក់ និងសារាយសមុទ្រ និងសាច់អន្ទង់់អាំងហើយកាត់កង់ៗ។    មានរសជាតិជូរអែម តែទទួលទាននៅក្នុងរដូវរងារធ្វើអោយមានអារម្មណ៍ស្រួលខ្លួន។ គេតែងតែបរិភោគមុនបាយ និងម្ហូបផ្សេងៗ។

Umaki

យកសាច់អន្ទង់អាំង មករុំដោយបន្ទះធ្វើពីពងមាន់។  ពងមាន់មានរសជាតិប្រៃ រីឯសាច់អន្ទង់មានរសជាតិផ្អែមហិរ។

ប្រវត្តិរូប

អ្នកស្រី Tomonari Fumi

ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

Japanese Recipe- Curry roux

2018.05.11 Japan Food Recipe

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer