គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ចូលឆ្នាំថ្មីនៃពិធីលៀងតែ 【ម្ហូបជប៉ុន】
(ភាសាខ្មែរ) ចូលឆ្នាំថ្មីនៃពិធីលៀងតែ 【ម្ហូបជប៉ុន】
2019.12.17

នៅក្នុងវប្បធម៌ម្ហូបអាហារនៅប្រទេសជប៉ុន មានវិន័យជាច្រើនដែលត្រូវគេផ្សព្វផ្សាយពីមួយជំនាន់ទៅមួយជំនាន់។ ក្នុងនោះពិធីលៀងតែ គឺជាវិន័យ ក្នុងការគោរពការទទួលទានប្រកបដោយលក្ខណះពិសេសរបស់ជប៉ុន ដែលត្រូវបានគេផ្សព្វផ្សាយរហូតដល់បច្ចុប្បន្ន។ ចំពោះរាល់ម្ហូបអាហារដែលម្ចាស់ផ្ទះបានចំអិន និងរៀបចំប្រកបដោយសណ្តានចិត្តផ្ចិតផ្ចង់នោះ តែងតែទទួលបាននូវការគោរពតបស្នង និងប្រកបដោយអំណរគុណតបវិញពីសំណាក់ភ្ញៀវ ដែលបានទទួលទានអាហារនោះ។  ហើយចុងក្រោយទទួលទានតែមួយពែង។

សព្វថ្ងៃនេះ ល្បីតែឈ្មោះថា “ពិធីលៀងតែ” គឺជាកម្មវិធីឆុងតែ និងទទួលទានតែប៉ុណ្ណោះ តែបើយើងសិក្សាពីវិស័យនេះជាផ្លូវការនោះ យើងនឹងដឹងថាមិនមែនត្រឹមឆុង និងទទួលទានប៉ុណ្ណោះទេ  គឺមានទាំងវិន័យទទួលទានទៀតផង។

ខែវិច្ឆិកាគឺជាទិវាចូលឆ្នាំថ្មីសម្រាប់ពិធីលៀងតែនេះ។ គេប្រើតែដែលទើបតែប្រមូលផលបានថ្មីៗ យកមកតុបតែងសម្រាប់ជាការផ្លាស់ប្តូរបរិយាកាសពីរដូវក្តៅទៅជារដូវរងារ។ ចំពោះនំដែលទទួលទានជាមួយតែក៏ត្រូវបានជ្រើសរើសឲ្យស័ក្តិសមនឹងរដូវកាលផងដែរ។

ទឹកតែដែលឆុងដាក់ពែងកុលាភាជន៏ខេត្តកំពង់ឆ្នាំង។ តែមានរសជាតិល្វីងបន្តិច តែបង្កប់ដោយភាពផ្អែមហើយក្លិនក្រអូប។

នំតូចៗដែលធ្វើពីស្ករ ចាហួយ តំណាប់ជាដើម មានរូបរាងសមនឹងរដូវកាលនីមួយៗដោយសារនំមានរសជាតិផ្អែម ដូច្នេះក្រោយពីទទួលទានវា១ រឺ២ រួចហើយ សឹមយើងទទួលទានតែតាមក្រោយ។ យកនំទៅដាក់ពីលើស្លឹកឈើប្តូរពណ៌ទៅជាក្រហម ដើម្បីតុបតែងឲ្យសមនឹងរដូវកាល។

ប្រវត្តិរូប

អ្នកស្រី Tomonari Fumi

ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

Japanese Recipe- Curry roux

2018.05.11 Japan Food Recipe

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer