គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) TOJI 【ម្ហូបជប៉ុន】
(ភាសាខ្មែរ) TOJI 【ម្ហូបជប៉ុន】
2020.01.07

ថ្ងៃដែលមានរយៈពេល (ចាប់ពីម៉ោងថ្ងៃរះដល់ម៉ោងថ្ងៃលិច) នៃពេលថ្ងៃខ្លីបំផុត និងពេលយប់វែងបំផុតគេហៅថា TOJI។ កំណត់ថ្ងៃ TOJI នេះប្រែប្រួល ទៅតាមដំណើរចរណ៍ព្រះអាទិត្យ ហើយឆ្នាំនេះត្រូវកំណត់ថាថ្ងៃទី២២ ខែ១២។ តាំងពីសម័យកាល Edo ប្រជាជនជប៉ុនមានទំលាប់ហូបផ្លែល្ពៅហើយត្រាំខ្លួនក្នុងអាងទឹកក្តៅលាយផ្លែក្រូចYuzu។ វាមានអត្ថន័យដែលថាការហូបផ្លែល្ពៅដែលមានពណ៌ស្រដៀងនឹងព្រះអាទិត្យនៅចំថ្ងៃដែលកំលាំងព្រះអាទិត្យខ្សោយជាងគេដើម្បីអោយមានកំលាំងក្នុងខ្លួន។ម្យ៉ាងទៀតមានសម័យកាលខ្លះដែលកំណត់ថាថ្ងៃTOJIជាថ្ងៃចុងក្រោយនៃមួយឆ្នាំទើបនាំគ្នាត្រាំខ្លួនអាងទឹកក្តៅលាយផ្លែក្រូចYuzuដែលមានក្លិនក្រអូបខ្លាំង ដើម្បីបំបាត់ភាពអាក្រក់មុននឹងទទួលថ្ងៃចូលឆ្នាំថ្មីផងដែរ។ចាប់ពីថ្ងៃនោះមកនៅប្រទេសជប៉ុនអាកាសធាតុកាន់តែរងារដែលជាការចាប់ផ្តើមរដូវរងារពិតប្រាកដ។

ស្ងោរផ្លែល្ពៅ

គេយកផ្លែល្ពៅមកស្ងោរនៅក្នុងទឹកស៊ីអ៊ីវនិងស៊ុបសារ៉ាយ Konbu និងស្រាផ្អែម Mirin។ អាស្រ័យលើប្រភេទនៃផ្លែល្ពៅ មានម្ហូបខ្លះខាំទៅផុយៗ ម្ហូបខ្លះខាំទៅស្អិតៗ។

ផ្លែល្ពៅ និងផ្លែក្រូចYuzu

ផ្លែក្រូច Yuzu គឺជាប្រភេទក្រូចមួយដែលមានរសជាតិជូរខ្លាំងទើបគេមិនសូវនិយមហូបផ្ទាល់ទេគឺគេប្រើប្រាស់ក្នុងនាមជាគ្រឿងទេស។ជាពិសេសគេបកសំបកហើយដាក់នៅក្បែរម្ហូបនានា។ ក្រូចYuzuនេះមានពណ៌ខៀវនៅរដូវក្តៅ ហើយនៅរដូវរងារប្រែទៅជាពណ៌លឿង។

អាងទឹកក្តៅ

យកផ្លែក្រូច Yuzu ជាគ្រាប់ ហើយអោយមានស្នាមដោយកាំបិទនៅលើសំបកបន្តិចបន្តូច រឺមួយក៏ប្រសិនបើចង់បានក្លិនក្រអូបកាន់តែខ្លាំងត្រូវកាត់ផ្លែហាន់បន្ទះរាងមូលខ្ចប់ ទើបដាក់ក្នុងអាងទឹក។ធ្វើដូច្នោះទៅក្លិនក្រអូបដ៏ល្អៗនោះពាសពេញនៅបន្ទប់ទឹក។
ប្រវត្តិរូប

អ្នកស្រី Tomonari Fumi

ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer