ដូចគ្នានឹងប្រទេសកម្ពុជា ប្រទេសជប៉ុនមានជំនឿលើព្រះពុទ្ធសាសនាដែរ។ ក្នុងលើកនេះ នាងខ្ញុំនឹងណែនាំជូននូវម្ហូបប្រពៃណីរបស់ប្រទេសជប៉ុន គឺម្ហូបបួសដែលមានប្រភពចេញមកពីវត្តខាងព្រះពុទ្ធសាសនា។ ព្រះសង្ឃនៅប្រទេសជប៉ុន ត្រូវគេចាត់ទុកថាជាសភាវៈជួយផ្តាច់និស័្សយពីពិភពមនុស្សធម្មតា ហើយជំរះសំអាតដើម្បីបំពេញជីវិតបំរើព្រះពុទ្ធ ដូច្នេះមានទំលាប់មិនទទួលទានសាច់ និងជាតិស្រវឹង ដដោយទទួលទានតែបន្លែ សណ្តែក ធញ្ញជាតិប៉ុណ្ណោះ។ គេចាត់ទុកថាវាជាប្រការមួយនៃការសន្សំសីលរបស់ព្រះសង្ឃក្នុងភាពស្ងប់ស្ងាត់ ដើម្បីជៀសផុតពីតុណ្ហា ហើយទទួលទានតែម្ហូបស្អាតស្អំ។ ម្ហូបដែលចេញមកពីការសន្សំសីលនេះត្រូវគេហៅថាម្ហូបបួស។
សព្វថ្ងៃនេះ ប្រជាជនធម្មតាក៏ទទួលទានម្ហូបបួស ដោយដឹងថាជាម្ហូបដែលទទួលទាននៅតាមវត្ត ហើយវត្តអារាមជាច្រើនផ្តល់សេវាជូនម្ហូបបួសនេះដូចនៅភោជនីយដ្ឋានដែរ។ ក្នុងឧិកាសតែងនិពន្ធអត្ថបទនេះ នាងខ្ញុំបានទៅទទួលទានម្ហូបបួសរបស់វត្ត Yakuo-in នៅភ្នំ Takao នៅក្រុង Tokyoនា ថ្ងៃមួយ មានមេឃស្រឡះល្អនៅក្នុងរដូវវស្សានៅខែ៦នេះ។ ភ្នំ Takao កន្លែងកំសាន្តល្បីល្បាញ។ នៅលើកំពូលភ្នំនៅជិតប្រជុំជន Tokyo ដែលមានភ្ញៀវទេសចរណ៍មកពីបរទេសជាច្រើនមកលេង ហើយទាំងមនុស្សចាស់ ក្មេង ប្រុស ស្រី អាចឡើងភ្នំប្រកបដោយភាពសប្បាយរីករាយ។ វត្ត Yakuo-in ស្ថិតនៅកណ្តាលភ្នំ Takao ត្រូវបើកស្ថាបនាឡើងនៅឆ្នាំ៧៤៤ ដែលមានប្រវត្តិដ៏យូរណាស់មកហើយ។ នៅខាងក្នុងបរិវេណវត្តនេះ មានកន្លែងផ្តល់ម្ហូបបួសដែលរៀបដាក់នៅលើចានពណ៌ចំរុះ។ សូមអញ្ជើញកំសាន្តម្ហូបតាមរូបថត។
ម្ហូបមួយឈុត
ពីឆ្វេងមកស្តាំ គឺបាយ ដំឡូង Tororo ឈូស តៅហ៊ូ ល្ង បន្លែស្ងោរ និងស្រុះ បំពងបន្លែស៊ុបបន្លែ ស្ងោរបន្លែរសជាតិផ្អែម។
ដំឡូងTororo ឈូស
ឈូសដំឡូងស្អិត ហើយស្រូបទឹកស៊ុប និងទឹកស៊ីអ៊ីវ។
ច្រកទ្វារចូលភ្នំ Yakuo
កន្លែងទទួលទាន
ប្រវត្តិរូប
អ្នកស្រី Tomonari Fumi
ទន្ទឹមនឹងធ្វើការជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃសារធាតុ acrulic នៅក្រុងតូក្យូអ្នកស្រីធ្លាប់ ចូលរួមក្នុងការងារធ្វើម្ហូបអស់រយៈពេល ២៥ឆ្នាំ ក្នុងនាមជាអ្នកជំនួយការរបស់អ្នកស្រាវជ្រាវម្ហូប។ តាំងពីកុមារភាពមក អ្នកស្រីរស់នៅក្នុងបរិស្ថានមួយដែលនៅជិតស្និតនឹងវប្បធម៌ជប៉ុន ដូចជាពិធីលាងតែ សិល្បៈល្ខោន Noh សិល្បៈល្ខោន Kabuki ជាដើម។ ទើបសព្វថ្ងៃនេះអ្នកស្រីធ្វើការដឹកនាំច្នៃប្រឌិតវប្បធម៌ជប៉ុនទៅជាលក្ខណៈទំនើបមានដូចជាប្រអប់ដាក់ម្ហូបចូលឆ្នាំថ្មី និងកែវស្រាធ្វើពីសារធាតុ acrylic ជាដើម។
សម្រាប់ពត៌មានបន្ថែម ៖
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ម្ហូបពិសេសសម្រាប់បុណ្យចូលឆ្នាំថី្ម 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) ពេលក្ដៅអាចញ៉ាំបានស្រស់ៗ 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) TOJI 【ម្ហូបជប៉ុន】
2020.01.07 Japan Food Recipe
(ភាសាខ្មែរ) Cha-Kaiseki 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) បាយកញ្ចប់ ”BENTO” 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) បុណ្យកុមារា (TANGO no Sekku)【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ពិធីកំសាន្តផ្កា 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
(ភាសាខ្មែរ) ពិធីបុណ្យ និងម្ហូបអាហារ―ព្រះវិហារ Fushimi Inari នៅ Kyoto 【ម្ហូបជប៉ុន】
2019.12.18 Japan Food Recipe
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer