ទស្សនាវដ្តី”ញញឹមខ្មែរ”ដែលតភ្ជាប់រវាងជប៉ុននិងកម្ពុជាត្រូវបានប្តូរលក្ខណៈជាថ្មីហើយ!
ទស្សនាវដ្តី”ញញឹមខ្មែរ”ដែលតភ្ជាប់រវាងជប៉ុននិងកម្ពុជាត្រូវបានប្តូរលក្ខណៈជាថ្មីហើយ!
2018.03.13

ទស្សនាវដ្តី ”ញញឹមខ្មែរ” ដែលជាទស្សនាវដ្តីបងប្អូនរបស់ទស្សនាវដ្តី ”ញញឹម” ដែលផ្សាយពីទិដ្ឋភាពស្រុកខ្មែរនោះ ត្រូវប្តូរលក្ខណៈជាថ្មីទាំងឌីហ្សាញ ទាំងខ្លឹមសារចាប់ពីលេខទី២៦។ ទស្សនាវដ្តីនេះ បានចាប់កំណើតឡើងនៅឆ្នាំ២០១៤ ហើយតាំងពីពេលនោះមក មានអ្នកអានជនជាតិកម្ពុជាជាច្រើនរហូតដល់សព្វថ្ងៃនេះ។ ចាប់ពីលេខនេះតទៅ យើងនឹងពង្រឹងការយកចិត្តទុកដាក់ពីគោលការណ៍របស់ទស្សនាវដ្តីដែលថា ”តភ្ជាប់រវាងជប៉ុននិងកម្ពុជា” កាន់តែខ្លាំង។

ថ្មីៗនេះ ដោយមានការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏អស្ចារ្យរបស់កម្ពុជា ចំនួនជនជាតិកម្ពុជាដែលធ្វើដំណើរទៅប្រទេសជប៉ុនបានកើនឡើងជាបន្តបន្ទាប់ ហើយគិតត្រឹមឆ្នាំ២០១៧ ចំនួននោះបានកើនឡើង៣ដង បើប្រៀបធៀបនឹង៥ឆ្នាំមុន។ (សូមមើលរូបខាងក្រោម)

 

ក្នុងចំណោមអ្នកធ្វើដំណើរទៅប្រទេសជប៉ុន ៧០%គឺជាអ្នកធ្វើដំណើររយៈពេលខ្លី។ចំនាពេលខាងមុខទៀត យើងទាយទុកបានថា ក្រៅពីអ្នកធ្វើដំណើរទេសចរណ៍ ចំនួនកម្មសិក្សាការីសិក្សាជំនាញនឹងកើនឡើង ដោយសារខ្វះធនធានមនុស្សនៅទីផ្សារការងារជប៉ុននៅផ្នែកការងារថែទាំជាដើម។

 

 

ម្យ៉ាងទៀត ចំនួននិសិ្សតការសិក្សានៅប្រទេសជប៉ុន ក៏ត្រូវកើនឡើង២ដងក្នុងអំឡុងពេល៥ឆ្នាំកន្លងទៅនេះដែរ។ និសិ្សតកម្ពុជានៅក្រៅប្រទេសជាច្រើន នៅតែទៅសិក្សានៅប្រទេសបារាំង ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ តែដោយសារមានសាលារៀននៅប្រទេសជប៉ុនជាច្រើន បានបង្កើតចំណងទំនាក់ទំនងជាមួយសាលារៀននៅកម្ពុជា ទើបយើងរំពឹងថាចំនួននិសិ្សតដែលទៅរៀនជប៉ុននឹងកើនឡើងជាលំដាប់លំដោយដែរ។

*យោងតាមក្រសួងយុតិ្តធម៌・ទិន្នន័យរបស់តារាងស្ថិតិនៃសិ្ថតិគ្រប់គ្រងអន្តោប្រវេសន៍

ដោយមានហេតុផលដូចខានលើនេះ ទើបទស្សនាវដ្តី ”ញញឹមខ្មែរ” បានប្តូរលក្ខណៈជាថ្មីដោយបញ្ចូលនូវព័ត៌មានស្តីអំពីវិធីធ្វើដំណើរនិងទេសចរណ៍នៅប្រទេសជប៉ុន ព្រមទាំងក្រុមហ៊ុនជប៉ុននៅក្នុងស្រុកខ្មែរ ក៏ដូចជាទីកន្លែង・ហាងជប៉ុនដែលអាចទទួលបទពិសោធន៍ពីជប៉ុនបាន និងធ្វើការណែនាំពីសាលាភាសាជប៉ុន ព័ត៌មានរកការងារធ្វើនៅប្រទេសជប៉ុនជាដើម ដែលសុទ្ធតែជាព័ត៌មានអំពីជប៉ុន ក្នុងគោលបំណងចង់ក្លាយទៅជាទស្សនាវដ្តីដែលមានតួនាទី សៀវភៅមគ្គុទេសជប៉ុនជាភាសាខ្មែរ ដែលពុំដែលមាននៅក្នុងកម្ពុជាកន្លងមក។

ចាប់ពីពេលនេះតទៅ យើងនឹងចែកចាយទស្សនាវដ្តីនៅក្នុងរាជធានីភ្នំពេញ តែលោកអ្នកអាចអានដោយ PDF ដូចខាងក្រោមបាន។
Click
↓↓↓
「NyoNyumKhmer-No.26 PDF」

 

សូមជួយផ្សព្វផ្សាយនិងណែនាំជូន ចំពោះមិត្តភក្តិក្នុងថ្នាក់ ឬកន្លែងធ្វើការដែលមានការចាប់អារម្មណ៍ពីប្រទេសជប៉ុនផង។

  • ការចុះផ្សាយពាណិជ្ជកម្មនៅលើទំព័រទស្សនាវដ្តីញញឹម・ញញឹមខ្មែរ
  • ការចុះផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រ WEB Site

សូមអញ្ជើញទំនាក់ទំនងមកដើម្បីសួរនាំពីការចុះផ្សាយព័ត៌មាន ឬBanner នៅលើគេហទំព័រWEB Site។

  • ទំនាក់ទំនងស្តីអំពីការចុះផ្សាយពាណិជ្ជកម្ម

យើងនឹងទទួលសំនួរឬទំនាក់ទំនងនានាតាមរយៈ E-mail ឬទូរស័ព្ទ។សូមអញ្ជើញមកទាក់ទង។
E-mail: nyonyum@cisinc.co.jp
TEL: +855-12-500-052, +855-12-753-785

ផ្សេងៗ

ការបកប្រែផ្ទាល់មាត់ការបកប្រែឯកសារ ភាសាជប៉ុន⇔ភាសាខ្មែរ សូមអញ្ជើញមកទាក់ទងដើម្បីសួរពី『បកប្រែបន្តបន្ទាប់/បកប្រែបណ្តាញ』『បកប្រែឯកសារ』
ការសិក្សាការចាត់ចែង សូមអញ្ជើញមកទាក់ទងដើម្បីសួរពីការចាត់ចែងចុះយកព័ត៌មានឬការសិក្សានៅមូលដ្ឋាន
ហាងលក់ទំនិញ NyoNyum shop & Souvenir Shop NyoNyum at AEON
លក់សិប្បកម្មខ្មែរ“MADE・IN・CAMBODIA”លើស៥០០មុខទំនិញ

កុលាលភាជន៍ការផលិតកុលាលភាជន៍ លក់ស្នាដៃកុលាលភាជន៍កំពង់ឆ្នាំង(អាចកម្ម៉ង់ពិសេសបាន)/ថ្នាក់រៀនផលិតកុលាលភាជន៍(រៀងរាល់ថ្ងៃសៅរ៍~អាទិត្យ) $20~
ផ្សាយតាមរយ៖ Facebook / Twitter / Instagram / YouTube !

 

この記事が気に入ったら
いいね!しよう

最新情報をお届けします

関連記事

NyoNyum Khmer 49号発行のお知らせ

2022.01.10 NyoNyum Khmerコンポンスプー

おすすめ記事

アンコール見聞録 #38 遺跡を上から見る

2023.09.12 アンコール見聞録シェムリアップ文化

アンコール見聞録 #34 遺跡写真館

2023.01.12 アンコール見聞録シェムリアップ

アンコール見聞録 #29 変わるもの、変わらないもの

2022.03.04 アンコール見聞録シェムリアップ

【旅育!!ノマド家族。】⑯プノンペン市内でも旅育!

2022.01.05 【旅育!!ノマド家族】プノンペン

アンコール見聞録 #25 紙幣の図柄をよく見ると

2021.07.08 アンコール見聞録シェムリアップ

(日本語) NyoNyum111号特集:⑤食材以上の価値を秘めたプラホック

2021.03.05 カンボジア料理レシピ(生活)文化特集記事