ដកស្រង់ពីគេហទំព័រទស្សនាវដ្តីញញឹមចុះផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩
បច្ចុប្បន្ននៅប្រទេសជប៉ុន មានប្រធានបទជាច្រើនស្តីពីការប្រកាសនៃការឈ្នះសំបុត្រតូក្យូអូឡាំពិក ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ ក៏ប៉ុន្តែ តើអ្នកទាំងអស់គ្នាដឹងទេថា មានការប្រារព្ធកីឡាតូក្យូប៉ារ៉ាឡាំពិកលើកទី១៦ ជាមួយនិងកីឡាអូឡាំពិកដែរទេ? ជាទូទៅ មានមនុស្សជាច្រើនចាប់អារម្មណ៍ពីកីឡាអូឡាំពិក តែកីឡាប៉ារ៉ាឡាំពិក គឺជាការប្រគួតជ្រើសរើសជើងឯកកីឡាជនពិការជ័យលាភីលេខ១លើពិភពលោក ដែលបានបន្តចាប់តាំងពីឆ្នាំ១៩៦០មក។ កីឡាតូក្យួប៉ារ៉ាឡាំពិកលើកទី១៦នេះ នឹងត្រូវបានប្រារព្ធឡើងរយះពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែសីហា រហូតដល់ថ្ងៃទី៦ ខែកញ្ញា ដោយរំពឹងថា នឹងមានអតីតះកីឡាករកំរិតខ្ពស់បំផុតនៅក្នុងការប្រគួតទាំង២២ ចំនួនប្រហែលជាង៤៤០០នាក់ចូលរួម។
យើងបានចាប់ផ្តើមចុះផ្សាយការនិពន្ធថ្មីៗ ពីទស្សនាវដ្តីញញឹមលេខ១០១ផ្សាយនៅថ្ងៃទី១០ ខែមិថុនា ក៏ប៉ុន្តែលើកនេះ យើងសូមណែនាំអត្ថបទចុះផ្សាយរបស់កញ្ញាYONEYAMA Haruka នៃអង្គការHearts of Gold ដែលជាអង្គការកំពុងធ្វើសកម្មភាពផ្សព្វផ្សាយពីកីឡាជនពីការ (កីឡាប៉ារ៉ា) នៅប្រទេសកម្ពុជាជាច្រើនឆ្នាំ។
កីឡាប៉ារ៉ាជាអ្វី?
វាជាការប្រគួតកំរិតពិភពលោកនៃកីឡាសំរាប់ជនពិការ ដែលបានប្រារព្ធឡើងពីកាប្រគួតកីឡាអូឡាំពិកនៅទីក្រុងរ៉ូមនៅឆ្នាំ១៩៦០ ហើយការចាប់ផ្តើមប្រើពាក្យជាផ្លូវការហៅថា “កីឡាប៉ារ៉ាឡាំពិក” គឺចាប់ផ្តើមពីការប្រគួតកីឡាអូឡាំពិកនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ១៩៨៨។ ប្រទេសជប៉ុនបានចូលរួមកីឡានេះ ចាប់ពីការប្រគួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូក្នុងឆ្នាំ១៩៦៤ ចំណែកប្រទេសកម្ពុជាវិញ បានចូលរួមពីឆ្នាំ២០០០ក្នុងការប្រគួតអូឡាំពិកនៅទីក្រុងស៊ីដនី។ ថ្មីៗនេះ មានការនិយមហៅកីឡាជនពិការថា “កីឡាប៉ារ៉ា” ហើយនៅក្នុងប្រទេសជប៉ុន ក៏មានការប្រគួតកីឡាប៉ារ៉ាផ្សេងៗជាច្រើនផងដែរ។
ជាមួយគ្នានេះ កីឡាប៉ាល់ទាត់ជនពិការ ក៏មានប្រជាប្រិយភាពដូចកីឡារត់ប្រណាំងដែរ ហើយមានក្រុមក្លិបកីឡាបាល់ទាត់ជនពិការ និងការផ្សេព្វផ្សាយពីការប្រគួតនានានៅតាមតំបន់ផ្សេងៗក្នុងប្រទេសជប៉ុន ហើយក្នុងនោះ ដោយមានការចូលមើលពេញ និងការអស់លក់នូវសំបុត្រចូលមើល (១៣០០សំបុត្រ) នៅក្នុងការប្រគួតបើក និងប្រគួតផ្តាច់ព្រាត់នៃកីឡាករបាល់ទាត់ជនពិការពិភពលោក IBSA ដែលជាការប្រគួតបង់ប្រាក់លើកដំបូង ប្រព្រឹត្តទៅនៅឆ្នាំ២០១៤នៅទីក្រុងតួក្យួជាដើម នាំអោយមានការរំពឹងថា កីឡាប៉ារ៉ាឡាំពិកនៅឆ្នាំក្រោយ នឹងមានការពេញនិយមខ្លាំងដូចគ្នាផងដែរ។
※ចំពោះព័ត៌មានលំអិតទាក់ទងនិងកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូសូមចូលមើលទីនេះ
Hearts of Gold ជាអង្គការអ្វី?
វាជាអង្គការNGO ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៩៨ ដោយអ្នកចូលរួមរត់កីឡាពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ដែលបានប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ១៩៩៦ ក្នុងគោលបំណង “បង្កើតការចែករំលែកនៃក្តីសង្ឃឹមនិងសេចក្តីក្លាហាន តាមរយៈកីឡា ដោយពុំប្រកាន់ពីព្រំដែន ជាតិសាស្រ្ត និងពិការភាព”។ នៅខែមិនា ឆ្នាំ២០០១ អង្គការនេះត្រូវបានទទួលស្គាល់ពីខេត្តOkayama ជាមូនិធិសាជីវកម្មNPO ហើយនៅឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្នជាមូនិធិNPO ដែលទទួលស្គាល់ពីក្រុងOkayama។
អង្គការនេះមានវត្ថុបំណង បរិចាកនូវឱកាសជូនដល់ជននិងក្មេងទាំងឡាយណាដែលជួបទុក្ខលំបាក អោយមាន “ក្តីសង្ឃឹមនិងសេចក្តីក្លាហាន” ដើម្បីប្រឈមនិងជីវិត ដោយធ្វើការងារដែលឯករាជ្យតាមរយៈសកម្មភាពផ្សេងៗដូចជា កីឡា និងការអប់រំជាដើម ចំពោះកុមារ ជនពិការ និងក្រីក្រទាំងឡាយរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន តំបន់រងគ្រោះទុរភិក្ស និងសង្រាមជាដើម។ ជាពិសេស អង្គការនេះ មានគោលបំណងចង់អោយប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន អាចដោះស្រាយបញ្ហារបស់ពួកគេដោយខ្លូនឯងបាន និងយកចិត្តទុកដាក់លើការអប់រំធនធានមនុស្ស ដោយផ្អែកលើការយល់ឃើញរបស់ពួកគេ។
※ពីគេហទំព័រនៃអង្គការ Hearts of Gold
មូលហេតុដែលចាបផ្តើមជំនួយកីឡាប៉ារ៉ានៅប្រទេសកម្ពុជា
ជម្រាបសូរ។ នាងខ្ញុំឈ្មោះ YONEYAMA Haruka នៃអង្គការមូនិធិHearts of Gold (ខាងក្រោមហៅHG)។ ចាប់ពីពេលនេះតទៅ យើងខ្ញុំនឹងចុះផ្សាយជាបន្តបន្ទាប់ស្តីពីកីឡាប៉ារ៉ានៅប្រទេសកម្ពុជា។ ប្រហែលជាអ្នកទាំងអស់គ្នាមិនសូវស្គាល់ទេក៏មិនដឹង តែបច្ចុប្បន្ននេះនៅប្រទេសជប៉ុនមានការនិយាយគ្នាច្រើនពីកីឡាអូឡាំពិកតូក្យូឆ្នាំ២០២០ ដូច្នេះខ្ញុំសុំធ្វើការណែនាំជូនអ្នកទាំងអស់គ្នា អោយស្គាល់បន្តិចអំពីកីឡាប៉ារ៉ារបស់កម្ពុជា។
អង្គការHG ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ នៅពេលដែលអតីតកីឡាករពានរង្វាន់មេដៃមាសឈ្មោះARIMORI Yuko ដែលជាអតីតប្រធាននៃអង្គការHG បានចូលរួមនៅក្នុងកម្មវិធីការរត់ប្រណាំងម៉ារ៉ាតុងពាក់កណ្តាលផ្តាច់ព្រាត់អន្តរជាតិអង្គរវត្តលើកទី១ ប្រព្រឹត្តឡើងនៅខេត្តសៀមរាបឆ្នាំ១៩៩៦។ បន្ទាប់ពីនោះ រហូតដល់ឆ្នាំ២០១២ អង្គការបានធ្វើការផ្តល់ជំនួយផ្នែកប្រតិបត្តិការAWHM ហើយចាប់ពីឆ្នាំ២០១៣មក បានផ្ទេរសិទ្ធគ្រប់គ្រងទៅគណៈកម្មការអូឡាំពិកកម្ពុជា។ AWHM បានរៀបចំការប្រគួតការរត់ប្រណាំងសប្បុរសធម៌ ដើម្បីជនពិការកម្ពុជា ដោយបានធ្វើការបរិចាកជាជំនួយក្នុងការបង្កើតដៃនិងជើងសប្បនិមិត្ត តាមរយៈសកម្មភាពជួយជនពិការដោយសារគ្រាប់មីន ដោយការប្រើប្រាស់ថវិការចូលរួមរបស់អង្គការ។ បន្ទាប់ពីការផ្ទេរសិទ្ធគ្រប់គ្រងមក អង្គការHG ក៏បានបន្តការងារជំនួយកីឡាសំរាប់ជនពិការរហូតមក។ យើងបានធ្វើការហ្វឹកហាត់ការរត់ប្រណាំងម៉ារ៉ាតុន ដើម្បីអោយជនពិការចូលរួមក្នុងAWHM និងបានធ្វើការអញ្ជើញជនពិការកម្ពុជាទៅក្នុងការប្រគួតកីឡារត់ប្រណាំងម៉ារ៉ាតុងនៅប្រទេសជប៉ុនផងដែរ។
បច្ចុប្បន្ន ក្នុងនាមជាកីឡាករកីឡាប៉ារ៉ាឡាំពិក មានចំនួនកីឡាករដែលចូលរួមការប្រគួតនៅបរទេសកើនឡើង ក៏ប៉ុន្តែដោយសារនៅប្រទេសកម្ពុជាពុំមានការប្រគួតនៅឡើយ ដូច្នេះយើងបានបានបើកអោយមានការប្រគួតការរត់ប្រណាំងចម្ងាយប៉ារ៉ានៅកម្ពុជាពី៣ឆ្នាំមុន ដោយមានការសហការជាមួយគណៈកម្មការប៉ារ៉ាឡាំពិកកម្ពុជា និងបានធ្វើការងារ ហ្វឹកហាត់ ដោយការអញ្ជើញគ្រូជំនាញជប៉ុនមកជាដើម ដោយធ្វើសកម្មភាពយកចិត្តទុកដាក់ លើការផ្តល់ជំនួយជាពិសេសដល់កីឡារត់ប្រណាំងប៉ារ៉ាកម្ពុជា។ ទៅថ្ងៃមុខ អង្គការនឹងធ្វើសកម្មភាពដែលអាចបរិចាកដល់ការអភិវឌ្ឍនរបស់កីឡាប៉ារ៉ាកម្ពុជា ដោយបង្កើនចំនូនកីឡាករកីឡាប៉ារ៉ាកម្ពុជា ដែលមានចំនូនតិចតួចនៅឡើយ និងបញ្ជូនកីឡាករកម្ពុជាចូលរួមក្នុងការប្រគួតអន្តរជាតិដូចជា កីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យួ ក៏ដូចជាការប្រគួតអាស៊ានប៉ារ៉ាហ្គេម (ការប្រគួតអាស៊ីអាគ្នេយ៍)ជាដើម។
អ្នកនិពន្ធ
អាយុ២៦ឆ្នាំ កំពុងរស់នៅប្រទេសកម្ពុជាក្នុងឆ្នាំទី៥។ ក្នុងកំឡុងពេលសិក្សានៅសាកលវិទ្យាល័យ បានសិក្សាអំពីសុខភាពកីឡាបណ្តើរ ធ្វើសកម្មភាពស្មគ្រ័ចិត្តជាមួយក្រុមសិស្សផ្តល់ជំនួយដល់កម្ពុជាបណ្តើរ ហើយបានស្គាល់អង្គការនេះ នៅពេលចាប់គិតពី “ការចង់ធ្វើការងារទាក់ទងនិងការអភិវឌ្ឍនវិស័យកីឡានៅកម្ពុជានាពេលអនាគត”។ បន្ទាប់ពីបញ្ចប់ការសិក្សា បានត្រឡប់មកកម្ពុជាវិញ ហើយបន្ទាប់ពីធ្វើសកម្មភាពជាអ្នកហាត់ការងារនៅអង្គការនេះចំនួន២ឆ្នាំក្រោយមក បានក្លាយជាបុគ្គលិករបស់អង្គការចាប់ពីឆ្នាំទី៣មក។
※Translation :Nop Visal
この記事が気に入ったら
いいね!しよう
最新情報をお届けします
(日本語) កីឡាករ Keisuke Honda បើក “ថ្នាក់បង្រៀនកីឡាបាល់ទាត់សំរាប់តែអ្នកដែលពិតជាមានបំណងក្លាយជាកីឡាករជំរើសជាតិ!”
2019.06.14 EventNewsSports
NyoNyum127号特集①:ニョニュム発行人・山崎幸恵が語る「ニョニュムの生い立ち」
2023.11.28 NyoNyumフリーペーパー出版特集記事
カンボジアで最もモダンで最大級のマツダ自動車ショールーム 正式オープニングセレモニー開催
2023.11.08 イベントニュースビジネス
アンコール見聞録 #38 遺跡を上から見る
2023.09.12 アンコール見聞録シェムリアップ文化
カンボジア生活情報誌「NyoNyum126号」発行のお知らせ!
2023.08.31 NyoNyum
アンコール見聞録 #37 東南アジア競技大会(Southeast Asian Games=SEA Games)マラソン
2023.07.02 アンコール見聞録シェムリアップ
NyoNyum124号特集⑤:間もなく始まるSEA Games 2023、その認知度は?
2023.04.27 スポーツ特集記事
アンコール見聞録 #34 遺跡写真館
2023.01.12 アンコール見聞録シェムリアップ
カンボジア生活情報誌「NyoNyum121号」発行のお知らせ!
2022.10.14 NyoNyum文化
【 カンボジアでHappy子育て!その13】続・ゲームやYouTubeとの付き合い方
2022.08.24 カンボジアでHappy子育て!
カンボジア生活情報誌「NyoNyum120号」発行のお知らせ!
2022.08.17 NyoNyum
アンコール見聞録 #29 変わるもの、変わらないもの
2022.03.04 アンコール見聞録シェムリアップ
【旅育!!ノマド家族。】⑯プノンペン市内でも旅育!
2022.01.05 【旅育!!ノマド家族】プノンペン
NyoNyum115号特集:①すべての力を出し切り、成長の階段を上る選手たち~水泳編~
2021.11.24 特集記事
NyoNyum114号特集:①はじまりは、お給料 ~行政改革の一環として、公務員の給料を銀行振込へ~
2021.09.29 ショッピング(生活)特集記事
パラスポーツinカンボジア⑬いざ、東京パラリンピックへ!
2021.08.30 パラスポーツパラスポーツ
カンボジア生活情報誌「NyoNyum114号」発行のお知らせ!
2021.08.18 NyoNyum