ពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ បានទាក់ទាញអ្នកទស្សនាជាច្រើនពីបណ្តាខេត្តនានាមកទីក្រុងភ្នំពេញ ដើម្បីមកទស្សនាពិធីបុណ្យអុំទូក បណ្តែតប្រទីប និងទស្សនាការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំងជាដើម។ បុគ្គលិកទស្សនាវដ្តី ញញឹមខ្មែរ បានចុះទៅសាកសួរទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់នូវការប្រណាំងទូក អណ្តែតបណ្តែតប្រទីប និងការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំង អ្នកលក់ដូរតាមដងផ្លូវ និងក្រុមការងារអ្នកប្រមូលសំរាមជាដើម ដើម្បីចង់ដឹងពីចំណាប់អារម្មណ៍របស់ពួកគាត់ចំពោះការរៀបចំពិធីបុណ្យអុំទូកឆ្នាំ២០២៣។
មកភ្នំពេញទាំងគ្រួសារដើម្បីគាំទ្រក្រុមប្រណាំងទូកពីស្រុកភូមិខ្លួន!
លោក ហូល នី (៥៧ឆ្នាំ)
មកពីខេត្តកំពង់ធំ។ «សម្រាប់បុណ្យអុំទូកនេះ ខ្ញុំបានស្នាក់នៅផ្ទះជួលរបស់កូនស្រីខ្ញុំពីរនាក់ ដែលធ្វើការនៅភ្នំពេញ។ នេះជាលើកទីមួយហើយដែលខ្ញុំបានមកទស្សនាការប្រណាំងទូកផ្ទាល់បែបនេះ។» លោកពូ នី ធ្លាប់បានចូលរួមជាកីឡាករប្រណាំងទូកកាលពីមុន។ ដោយលើកនេះ កូនប្រុសទាំងពីររបស់គាត់បានចូលរួមជាកីឡាករអុំទូកសម្រាប់ខេត្តកំពង់ធំ ដូច្នេះហើយក្រុមគ្រួសាររបស់លោកពូ បានធ្វើដំណើរមកភ្នំពេញដើម្បីលើកទឹកចិត្តកូនរបស់ពួកគាត់។ «កូនប្រុសពីរនាក់របស់ខ្ញុំជាកីឡាករអុំឱ្យក្រុមទូកដែលមានឈ្មោះថា គោកធ្លោកតេជោសែនជ័យ ទើបយើងខំមកជួយគាំទ្រដល់ទីនេះ ហើយយើងបានឈ្នះការប្រណាំងទាំងពីរកាលពីម្សិលមិញ និងថ្ងៃនេះ។ យើងរំពឹងថាប្រណាំងថ្ងៃចុងក្រោយនឹងឈ្នះទៀត។» ទូកងវែងដែលលោកពូ នី គាំទ្រជាប្រភេទទូកចំណុះ ៧០នាក់ ហើយត្រូវ បានឧបត្ថម្ភដោយអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍គឺ លោក ថោង ខុន។ បន្ទាប់ពីបានទស្សនាការប្រណាំងទូក កាលពីម្សិលមិញ និងល្ងាចនេះ លោកពូ នី និងក្រុមគ្រួសារបានរីករាយនឹងការមើលការបណ្តែតនៅពេលរាត្រីផងដែរ។
លោក ឈួន ចុង (៥៨ឆ្នាំ)
មកពីខេត្តព្រៃវែង តែងតែនាំក្រុមគ្រួសារមកទីក្រុងភ្នំពេញដើម្បីទស្សនាពិធីបុណ្យអុំទូក។ ឆ្នាំនេះ រូបលោក រួមទាំងកូនៗ និងចៅៗបានមកទស្សនាការប្រណាំងទូកនៅទីលានមុខព្រះបរមរាជវាំង។ ពួកគាត់ស្នាក់នៅជាមួយកូនដែលធ្វើការនៅភ្នំពេញ និងត្រឡប់ទៅស្រុកកំណើតវិញបន្ទាប់ពីពិធីបុណ្យទាំង៣ថ្ងៃបញ្ចប់។ ទាក់ទិននឹងពិធីបុណ្យអុំទូកឆ្នាំនេះ លោកពូ ចុង បាននិយាយថា «ឆ្នាំនេះ មានទូកមួយក្រុមចំណុះ៧០នាក់មកពីភូមិខ្ញុំ មកចូលរួមជាលើកដំបូង ទើបខ្ញុំមកមើលដល់ភ្នំពេញនេះ។ ម្សិលមិញយើងឈ្នះទាំង២ការប្រណាំង ហើយថ្ងៃនេះយើងឈ្នះទៀត។ ដូច្នេះខ្ញុំទន្ទឹងរង់ចាំថ្ងៃប្រកួតថ្ងៃស្អែកទៀត!»។ លោកពូ ចុង ដែលចូលចិត្តទស្សនាការប្រណាំងទូកង ការបណ្តែតប្រទីប និងបាញ់កាំជ្រួច ពេលរាត្រីមុខព្រះបរមរាជវាំង បានសរសើរថាគ្មានបញ្ហាស្ទះចរាចរណ៍អ្វីធំដំទេ ហើយការត្រៀមរៀបចំព្រឹត្តិការណ៍គឺប្រសើរជាងមុនច្រើន។
នាំគ្រួសារមកលេងបុណ្យអុំទូក!
លោក គឹម សំណាង (៤១ ឆ្នាំ)
មានស្រុកកំណើតនៅខេត្តព្រៃវែង ហើយមករស់នៅរាជធានីភ្នំពេញ ១០ ឆ្នាំហើយ។ នៅព្រឹកថ្ងៃទីបីនៃបុណ្យអុំទូក លោកបាននាំកូននិងប្រពន្ធមកថតរូបនៅទីលានខាងមុខព្រះបរមរាជវាំង។ លោក សំណាង បានឆ្លៀតឱកាសនៃថ្ងៃសម្រាកបុណ្យអុំទូក នាំកូននិងប្រពន្ធពីជនបទមកលេងភ្នំពេញរយៈពេលបីថ្ងៃ។ លោក សំណាង បាននិយាយថាពិធីបុណ្យឆ្នាំនេះត្រូវបានរៀបចំបានល្អជាងឆ្នាំមុន ហើយមានកន្លែងកម្សាន្តជាច្រើនទៀត។ «មានស្ពានបេតុងថ្មីឆ្លងទៅកោះនរៀ ដូច្នេះខ្ញុំយល់ថាការកកស្ទះចរាចរណ៍មិនអាក្រក់ដូចលើកមុនទេ។ មុខព្រះបរមរាជវាំងមានមនុស្សកកស្ទះ ប៉ុន្តែមិនមានការកកស្ទះចរាចរពេលមកនោះទេ ព្រោះមានការបិតផ្លូវសម្រាប់អ្នកដើរត្រឹមត្រូវ។ ម្យ៉ាងទៀត ពេលយប់ ខ្ញុំអាចរីករាយនឹងពិធីបុណ្យ ដោយមើលការបណ្តែតប្រទីបនៅមុខព្រះបរមរាជវាំង រួចដើរលេងតាមមាត់ទន្លេនៅកោះនរៀដែលគេទើបបានរៀបចំថ្មី។»
លោក កាន់ សុភា (២៨ឆ្នាំ)
មកពីខេត្តព្រៃវែងជាមួយកូនប្រុសអាយុ ៣ឆ្នាំ។ លោកបាននាំកូនក្មួយដើរកម្សាន្តនៅទីលានមុខព្រះបរមរាជវាំង។ លោក សុភា ដែលបានចូលរួមក្នុងពិធីបុណ្យអុំទូកនេះជាលើកដំបូងប្រាប់យើងពីភាពរីករាយរបស់លោកដូច្នេះថា៖ «ខ្ញុំមកជាមួយសាច់ញាតិជាច្រើននាក់ទៀតដើម្បីមកមើលពិធីបុណ្យអុំទូកឆ្នាំនេះ។ ពេលរសៀល និងពេលល្ងាច ពួកយើងបានទស្សនាការប្រណាំងទូកង និងបណ្តែតប្រទីប និងកាំជ្រួច និងបានទស្សនាការប្រគុំតន្ត្រីនៅទីលានមុខវត្តបុទមវតីផងដែរ។
បានផ្លាស់មកធ្វើការនៅទីក្រុងភ្នំពេញកាលពីប៉ុន្មានឆ្នាំមុន។ កញ្ញាកំពុងបម្រើការងាររនៅភោជនីយដ្ឋានមួយកន្លែងនៅមាត់ទន្លេ។ កញ្ញាបាននាំប្អូនស្រីអាយុ ១៥ឆ្នាំ ដែលទើបឡើងមកទីក្រុងភ្នំពេញអំឡុងពេលបុណ្យអំទូកនេះ មកថតរូប និងដើរកម្សាន្តនៅមុខព្រះបរមរាជវាំង។ កញ្ញាបានប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះបុណ្យអុំទូកនេះដូចតទៅ៖ «តាមពិត នេះជាលើកទីមួយហើយសម្រាប់ខ្ញុំ និងប្អូនស្រីដែលបានចូលរួមក្នុងពិធីបុណ្យអុំទូកនេះ ហើយការបណ្តែតប្រទីបនៅពេលយប់ពិតជាអស្ចារ្យខ្លាំងណាស់។ ក្រៅពីតំបន់មុខព្រះបរមរាជវាំង វត្តភ្នំក៏ជាកន្លែងដ៏អស្ចារ្យសម្រាប់ដើរកម្សាន្តផងដែរ។»
មកភ្នំពេញដើម្បីរកប្រាក់ខ្លះពីបុណ្យអុំទូក!
បងស្រី សាលី (៤៦ឆ្នាំ)
ជាអ្នកលក់ភេសជ្ជៈតាមផ្លូវនៅមុខព្រះបរមរាជវាំង បានមករាជធានីភ្នំពេញពីខេត្តព្រៃវែងសម្រាប់ពិធីបុណ្យអុំទូក។ តាមការហៅពីស្វាមីដែលធ្វើការជាកម្មករសំណង់នៅទីក្រុងភ្នំពេញ បងស្រីបានឡើងមកភ្នំពេញរយៈពេល ៣ ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យអុំទូក។ បងស្រី៖ «មានមនុស្សជាច្រើនឡើងមកភ្នំពេញក្នុងពិធីបុណ្យអុំទូកដើម្បីលក់ដូររកប្រាក់ចាយវាយបណ្តើ ដើរលេងបុណ្បអុំទូកបណ្តើរ។ សម្រាប់ខ្ញុំមកលក់ភេសជ្ជៈ និងឆ្លៀតរកប្រាក់ចំណូលខ្លះៗពីពិធីបុណ្យនេះ។ ពេលយប់ ខ្ញុំឈប់លក់ ហើយទៅមើលគេបណ្តែតប្រទីបជាមួយប្តីខ្ញុំវិញ។» ដោយជីវភាពគ្រួសារមិនសូវល្អ ទើបបងស្រីសម្រេចចិត្តឡើងមកលក់ដូរដើម្បីរកប្រាក់ក្នុងពិធីបុណ្យអុំទូក។ ទីលានមុខព្រះបរមរាជវាំងតែងតែមានមនុស្សច្រើនកុះករតាំងពីព្រលឹមរហូតដល់ពេលយប់ជ្រៅ។ ដូច្នេះបងស្រីមកលក់ភេសជ្ជៈនៅទីនេះ តាំងពីព្រឹករហូតដល់ម៉ោងប្រហែល ៦ ល្ងាច ទើបបងស្រីឈប់លក់ដើម្បីជួបប្តីបងស្រីដែលធ្វើការនៅភ្នំពេញ ហើយរីករាយនឹងពិធីបុណ្យបណ្តែតប្រទីប និងបាញ់កាំជ្រួចនៅតាមដងទន្លេ និងការប្រគុំតន្ត្រីជាដើម។</p<
ក្រុមការងារបោសសម្អាត ដែលខំប្រឹងដើម្បីភាពស្អាតសម្រាប់អ្នកទាំងអស់គ្នាដែលមកភ្នំពេញក្នុងពិធីបុណ្យអុំទូក!
មានក្រុមអ្នកសម្អាតប្រហែល ៨00 នាក់ត្រូវបានចែកចាយទៅកាន់តំបន់ផ្សេងៗនៃទីក្រុងភ្នំពេញ ដើម្បីរក្សាអនាម័យនៅតាមទីសាធារណៈក្នុងអំឡុងពេលពិធីបុណ្យអុំទូករយៈពេលបីថ្ងៃ។ លោក ហន សុភ័គ អាយុ ២៦ឆ្នាំ ជាបុគ្គលិកម្នាក់នៃក្រុមសម្អាតចំនួន ៣០នាក់ ប្រចាំការនៅតំបន់ទីលានប្រជាធិបតេ្យថ្មីនៅខណ្ឌឬស្សីកែវ។ «ក្នុងនាមជាអ្នកបោសសម្អាត ក្រុមការងាររបស់យើងកំពុងប្រចាំការ ២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីប្រមូលសំរាមនៅតំបន់សួនប្រជាធិបតេយ្យថ្មីនេះ។ ឆ្នាំនេះ បើប្រៀបធៀបទៅនឹងលើកមុន ការបែងចែកសំរាមរបស់ក្រុមកីឡារករអុំទូក គឺធ្វើបានប្រសើរឡើងជាងលើកមុនៗ។ ថ្ងៃនេះជាថ្ងៃទី២ ហើយខ្ញុំសប្បាយចិត្តប្រសិនបើស្ថានការណ៍ទុកដាក់សំរាមនៅតែល្អបែបនេះនៅថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ»។ លោក សុភ័គ យល់ថា ការយល់ដឹងរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងខ្លះៗ ដោយសារតែការចែកចាយរូបភាពវីដេអូនៃការចោលសំរាមនៅលើបណ្តាញសង្គមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែលោកក៏បានសម្តែងការព្រួយបារម្ភផងដែរថា ការយល់ដឹងអំពីការគ្រប់គ្រង និងការចោលសំរាមរបស់អាជីវករលក់ដូរនៅតាមដងផ្លូវមិនមានការប្រែប្រួលច្រើននោះទេ។ «បើក្រឡេកទៅមើលរយៈពីរថ្ងៃ នៃពិធីបុណ្យជាមួយនឹងក្រុមសម្អាតរបស់យើងដែលដាក់ពង្រាយនៅតាមតំបន់សំខាន់ៗ ឃើញថា ប្រហែល ៦0-៧0% នៃពលរដ្ឋដឹងពីការចែកចាយកាកសំណល់ត្រឹមត្រូវ ប៉ុន្តែក៏មានអ្នកចោលសំរាម និងទុកដាក់សំរាមមិនត្រឹមត្រូវជាច្រើនដែរ ជាពិសេស អ្នកលក់ដូរនៅតាមដងផ្លូវ។»
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
រឿងរ៉ាវនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.18 NyoNyum Khmer
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
មតិទូទៅរបស់ពលរដ្ឋរស់នៅក្នុងបុរីលំនៅដ្ឋានជុំវិញក្រុងភ្នំពេញ
2023.09.25 NyoNyum Khmer Special Topics
គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានជុំវិញទីក្រុងភ្នំពេញ
2023.09.22 NyoNyum Khmer Special Topics
បទសម្ភាសន៍វិនិយោគគិនជប៉ុនជំនាញផ្នែកអចលនទ្រព្យក្នុងក្រុងភ្នំពេញ!
2023.09.21 NyoNyum Khmer Special Topics
តើស្ថានភាពអចលនទ្រព្យនៅខណ្ឌដូនពេញមានការវិវឌ្ឍន៍បែបណា?
2023.09.19 NyoNyum Khmer Special Topics
កត្តាទាក់ទាញ និងតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញ
2023.09.18 NyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
តើហាងនិងកន្លែងលក់ដូរបែបណាដែលកម្មកររោងចក្រចូលចិត្ត?
2023.07.25 NyoNyum Khmer Special Topics
បទសម្ភាសន៍បងស្រី សានី អំពីការយល់ឃើញរបស់បងស្រីស្តីពីស្ថានភាពជាក់ស្តែងនៃការងារនិងការរស់នៅរបស់បងប្អូនកម្មកររោងចក្រកាត់ដេរ
2023.07.25 NyoNyum Khmer Special Topics
កិច្ចសម្ភាសន៍អំពីការងារនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មកររោងចក្រ
2023.07.17 NyoNyum Khmer Special Topics
II. តើកម្មកររោងចក្រមានស្ថានភាពរស់នៅដូចម្តេច?
2023.07.11 NyoNyum Khmer Special Topics未分類
តើនៅក្បែរខាងតំបន់រោងចក្រមានអ្វីខ្លះ?!
2023.07.11 NyoNyum Khmer Special Topics
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ជម្រើសជាតិកីឡាសម្តែងយូដូកម្ពុជាចូលរួមកម្មវិធីហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេល៣ខែ
2023.06.08 NyoNyum Khmer Special Topics
កិច្ចសម្ភាសគ្រូបង្វឹកជម្រើសជាតិកីឡាហែលទឹក ចេង ពិរោទ
2023.06.05 NyoNyum Khmer Special Topics
“នាងខ្ញុំមានទំនុកចិត្តថាខ្លួននឹងអាចធ្វើបានកាន់តែប្រសើរថែមទៀត សម្រាប់ការចូលរួមប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ខាងមុខនេះ!”
2023.06.05 NyoNyum Khmer Special Topics
កម្រងសំណួរសាកសួរ អំពីស្ថានភាពយល់ដឹងរបស់យុវជនចំពោះព្រឹត្តការណ៍កីឡា SEA GAME 2023
2023.05.22 NyoNyum Khmer Special Topics
តើគ្រូបង្វឹកជម្រើសជាតិផ្តល់អ្វីខ្លះដល់កីឡាករ?
2023.05.18 NyoNyum Khmer Special Topics
ការត្រៀមខ្លួននិងក្តីរំពឹងរបស់កីឡាករជម្រើសជាតិខ្មែរ
2023.05.18 NyoNyum Khmer Special Topics
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
យើងខ្ញុំនឹងប្រឹងប្រែងបម្រើសេវាកម្មទេសចរដើម្បីឱ្យភ្ញៀវជនជាតិជប៉ុនកាន់តែយល់ដឹងនឹងចូលចិត្តកម្ពុជា!
2023.05.02 NyoNyum Khmer Special Topics
ស្ថានភាពរបរនិងការរស់នៅថ្មីរបស់មគ្គុទេសក៍ទេសចរអំឡុងវិបត្តិកូវីដ១៩
2023.04.24 NyoNyum Khmer Special Topics
“វិបត្តិជំងឺកូវីដ១៩ ផ្តល់ឱ្យកាសការងារថ្មីសម្រាប់ខ្ញុំ”
2023.04.21 NyoNyum Khmer Special Topics
មគ្គុទេសក៍ទេសចរនឹងការផ្តើមប្រកបអាជីវកម្មថ្មី-របរលក់ទាអាំង
2023.04.18 NyoNyum Khmer Special Topics
ការផ្តើមអាជីវកម្មថ្មីរបស់មគ្គុទេសក៍ទេសចរក្នុងវិបត្តិកូវីដ១៩
2023.04.03 NyoNyum Khmer Special Topics未分類
វិបត្តិជំងឺកូវីដ១៩ និងស្ថានភាពអាជីពមគ្គុទេ្ទសក៍ទេសចរណ៍ខេត្តសៀមរាប
2023.03.24 NyoNyum Khmer Special Topics
ការយល់ឃើញរបស់ប្រធានសមាគមមគ្គុទេសក៍ទេសចរភាសាជប៉ុនប្រចាំខេត្តសៀមរាប
2023.03.24 NyoNyum Khmer Special Topics
ដើម្បីក្លាយជាមគ្គុទេសក៍ទេសចរ តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
2023.03.22 NyoNyum Khmer Special Topics
ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមុននិងក្រោយវិបត្តិជំងឺកូវីដ១៩កើតឡើង!
2023.03.20 NyoNyum Khmer Special Topics
ស្ថានភាពមគ្គុទេ្ទសក៍ទេសចរភាសាជប៉ុនអំឡុងនិងក្រោយពេលវិបត្តិកូវីដ១៩
2023.03.15 NyoNyum Khmer
ទិន្នន័យអង្កេតការអំពីស្ថានភាពទស្សនាកម្មវិធីសោតទស្សន៍
2023.02.27 NyoNyum KhmerNyoNyum Khmer Special Topics
តើអ្នកចូលចិត្តទស្សនាទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍ ឬតាមទូរសព្ទស្មាតហ្វូន?
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ពេញនិយមដទៃ
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
កម្មវិធី The Voice Kids Cambodia
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុន ហង្សមាស
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ក្រុមហ៊ុនទូរទស្សន៍ បាយ័ន
2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា
2023.01.19 NyoNyum KhmerNyoNyum Khmer Special Topics
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៥ ចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣【NYONYUM KHMER】
2023.01.17 NyoNyum KhmerNyoNyum Khmer Special Topics
គោលដៅទេសចរដ៏ទាក់ទាញពីក្រុង Nikkō
2022.12.28 Japan ViewNyoNyum Khmer
បទសម្ភាសន៍ព្រះសង្ឃនិងតាអាចារ្យអំពីពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ
2022.12.21 NyoNyum KhmerNyoNyum Khmer Special Topics
ស្ថានភាពកូនសិស្សលោកស្នាក់នៅក្នុងវត្តអារាម
2022.12.16 NyoNyum KhmerNyoNyum Khmer Special Topics
ការសុំសីលក្នុងពុទ្ធសាសនា
2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics
ពិធីបំបួសនាគ
2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類
មតិយោបល់សមណនិស្សិត និងនិស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យ
2022.11.28 NyoNyum KhmerNyoNyum Khmer Special Topics
ការអប់រំរបស់ព្រះសង្ឃ
2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
2022.11.17 NyoNyum KhmerNyoNyum Khmer Special Topics未分類
សួនឧទ្យាន Hitachi Seaside Park
2022.10.17 Japan ViewNyoNyum Khmer
សួនបៃតងអង្គរ
2022.10.13 NyoNyum Khmer Special Topics未分類
ហូតែល Bayon Modern Residence
2022.10.13 NyoNyum Khmer Special Topics未分類
ហាងកាហ្វេដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងក្រុងសៀមរាប The Bean Embassy & Chocolate Garden
2022.10.11 NyoNyum Khmer Special Topics未分類
ហាងម្ហូបអណ្តាតគោអាំងជប៉ុន Gyutanya Re: Yosaku
2022.10.05 NyoNyum Khmer Special Topics未分類
ហាងអាហារជប៉ុន Izakaya DAI
2022.10.04 NyoNyum Khmer Special Topics未分類
តើប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបយល់ឃើញយ៉ាងណាចំពោះស្ថានភាពហេដ្ឋារចនាសម្ព័ន្ធដែលទើបសាងសង់រួចថ្មី និងអំពីគម្រោងទីក្រុងឆ្លាតវៃសម្រាប់ខេត្តសៀមរាប?
2022.09.29 NyoNyum Khmer Special Topics未分類
មុខមាត់ថ្មីរបស់ទីក្រុងសៀមរាបក្រោយគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែបញ្ចប់
2022.09.27 NyoNyum Khmer Special Topics未分類
ក្រុមហ៊ុនឯកជននឹងការបង្កើតក្រុងឆ្លាតវៃសៀមរាប
2022.09.21 NyoNyum Khmer Special Topics未分類
តើអ្នកដឹងពីគម្រោងសាងសង់ទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប ឬទេ?
2022.09.20 NyoNyum Khmer Special Topics未分類
ទស្សនាវដ្តីញញឹមខ្មែរលេខ ៥៣ ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២【NYONYUM KHMER】
2022.09.12 NyoNyum KhmerNyoNyum Khmer Special Topics未分類
តួនាទីស្រ្តីមន្រ្ដីប៉ូលីសក្នុងការអភិវឌ្ឍសង្គម
2022.08.11 NyoNyum KhmerNyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យយោធា
2022.08.04 NyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យស្ថាបត្យកម្ម
2022.07.27 NyoNyum Khmer Special Topics未分類
ស្រ្តីក្នុងវិស័យជំនួញ
2022.07.22 NyoNyum Khmer Special Topics未分類
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics