គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ទឹកស្អាត និងសុខមាលភាពមនុស្សគ្រប់រូប
(ភាសាខ្មែរ) ទឹកស្អាត និងសុខមាលភាពមនុស្សគ្រប់រូប
2021.05.28

ទឹក និងជីវិត

ការទទួលទានទឹកពិតជាសំខាន់ណាស់សម្រាប់ជីវិតមនុស្សដោយមិនអាចខ្វះបាន។អាស្រ័យហេតុនេះ ទើបរដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយអភិវឌ្ឍលើវិស័យទឹកស្អាតសម្រាប់មនុស្សប្រើប្រាស់នៅកម្ពុជា។ គម្រោងផ្គត់ផ្គង់ទឹកស្អាតរបស់ប្រទេសជប៉ុនបានទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោក ព្រោះទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាបានក្លាយខ្លួនជា “ទីក្រុងអច្ឆរិយ” មួយដែលមានទឹកស្អាតសម្រាប់ទទួលទានដោយសុវត្ថិភាព។ ជំនួយជប៉ុននៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យទឹកស្អាត ដែលមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅរបស់មនុស្ស។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរួមទាំងបណ្តាញចែកចាយទឹកនៅក្រុងកំពតនៃខេត្តកំពត បានសាងសង់ឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ប៉ុន្តែរោងចក្រទឹកស្អាតមួយចំនួនបានបំផ្លាញដោយសារសង្គ្រាមស៊ីវិល។ បន្ទាប់មក រោងចក្រទឹកស្អាតដែលមានស្រាប់ បានជួសជុល និងសាងសង់ឡើងវិញទាំងស្រុង ដោយមានការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលនៃប្រទេសហូឡង់ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ដ្បិតតែមានការសាងសង់ឡើងវិញ ប៉ុន្តែនៅតែជួបប្រទះបញ្ហានានាក្នុងការផ្តល់សេវាកម្មផ្គត់ផ្គង់ទឹក។ ដោយសារតែទីក្រុងនេះមានទីតាំងនៅជាប់សមុទ្រ ដូច្នេះដីមួយចំនួនមិនសមស្របក្នុងការផលិតទឹកសម្រាប់បរិភោគ ទើបប្រជាជនភាគច្រើនមិនអាចប្រើប្រាស់អណ្តូងទឹកបាន នាំឱ្យមានតម្រូវការបន្ទាន់ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលមានប្រភពទឹកជាក់លាក់ និងមានស្ថិរភាព។ ដោយយល់ពីស្ថានភាព ដូច្នេះរដ្ឋាភិបាលជប៉ុនបានអនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងខេត្តកំពតចាប់ពីខែកក្កដា ឆ្នាំ២០១៥ រហូតដល់ខែសីហា ឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃជំនួយឥតសំណងសម្រាប់ប្រទេសកម្ពុជា។

សមត្ថភាពផ្គត់ផ្គង់ទឹកសរុបរបស់ខេត្តកំពតបច្ចុប្បន្នមានចំនួន ១៣.៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មុនការបញ្ចប់ការសាងសង់រោងចក្រទឹកស្អាតអូរតូច ក្រោមជំនួយឥតសំណងរបស់ជប៉ុននៅឆ្នាំ២០១៨ គេបានផ្គត់ផ្គង់បរិមាណទឹកត្រឹមតែ ៦.០០០ ម៉ែត្រគូបប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយរោងចក្រទឹកស្អាតខេត្តកំពតបានសាងសង់ឡើងដោយជំនួយរបស់ ADB។ តាមរយៈរោងចក្រទឹកស្អាតថ្មីស្ថាបនាដោយជំនួយជប៉ុនលើកនេះ សមត្ថភាពផ្គត់ផ្គងទឹកនឹងកើនឡើងបរិមាណ ៧.៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ លោក ទី គាន ប្រធានរដ្ឋាករទឹកស្អាតខេត្តកំពតបានមានប្រសាសន៍ថា៖ “ក្នុងឆ្នាំ២០២០ យើងបានផ្គត់ផ្គង់ទឹកដល់ចំនួន ៣៤ភូមិ ក្នុង ១១ឃុំ ប៉ុន្តែចាប់ពីឆ្នាំ២០២១ យើងបានពង្រីកតំបន់សេវានេះដល់ ចំនួន ៤១ភូមិ ក្នុង ១២ឃុំ។ ជាមួយគ្នានេះ យើងក៏រំពឹងដែរថានឹងអាចផ្គត់ផ្គង់ទឹក ១៨.៥០០ ម៉ែតគូបក្នុងមួយថ្ងៃ ដោយការបង្កើនបន្ថែមលើសមត្ថភាពផ្គត់ផ្គង់ដែលមានបច្ចុប្បន្នឱ្យបានកើនដល់ ៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃថែមទៀតនាពេលខាងមុខ។ គិតត្រឹមខែមករា ឆ្នាំ២០២១ អត្រាផ្គត់ផ្គង់គឺ ៧៦,១៤% ។ យើងនឹងខិតខំសម្រេចឱ្យបាន ១០០% នាពេលអនាគត”។

លោកបានបន្តទៀតថា៖ “ខេត្តកំពតសំបូរទៅដោយធម្មជាតិ និងមានប្រភពទឹកច្រើនមែន ប៉ុន្តែទឹកក្រោមដីមិនអាចប្រើប្រាស់ជាទឹកស្អាតបានទេដោយសារឥទ្ធិពលនៃទឹកសមុទ្រ។ ដូច្នេះមានគ្រួសារជាច្រើនធ្លាប់យកទឹកភ្លៀង ទន្លេ និងទឹកស្រះមកប្រើប្រាស់។ ណាមួយរដ្ឋាករទឹកគ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់បូមទឹក ដោយសារកង្វះបរិក្ខា និងថវិកាផងដែរ។ ខ្ញុំពិតជាអរគុណដែលបរិមាណនៃការផ្គត់ផ្គង់ទឹកបានកើនឡើងទ្វេដងជាមួយនឹងជំនួយឥតសំណងរបស់ជប៉ុន”។

អ្នកស្រី មេង ចន្ធូ ដែលលក់បង្អែមក្នុងភូមិស្នំប្រាំពី បានឆ្លើយដូច្នេះថា៖ “ខ្ញុំធ្លាប់ទិញទឹកពីអ្នកលក់ ប៉ុន្តែមានបញ្ហាអនាម័យដូចជា ទឹកមានស្លឹកឈើ និងកកសំរាម។ ពេលរដូវប្រាំងម្ដងៗ យើងជួបបញ្ហាកង្វះទឹកសម្រាប់ប្រើប្រាស់។ នៅឆ្នាំ២០១៨ ខ្ញុំសូមគេដាក់ប្រព័ន្ធទឹកស្អាតនៅបរិវេណផ្ទះ ហើយខ្ញុំក៏សុខចិត្តចំណាយថវិការផ្ទាល់ខ្លួន ដើម្បីដាក់បណ្ដាញផ្គត់ផ្គង់ទឹកស្អាតពីរដ្ឋមកប្រើនៅផ្ទះបាយ និងបន្ទប់ទឹក។ បើប្រៀបធៀបនឹងពីមុន ខ្ញុំអាចទទួលបានទឹកស្អាតជាប្រចាំ ហើយជីវិតខ្ញុំប្រសើរជាងមុន។ បច្ចុប្បន្ននេះ ខ្ញុំកំពុងប្រើប្រព័ន្ធផ្គត់ផ្គង់ទឹកដើម្បីដាំផ្លែឈើដូចជា ចេក និងផ្លែស្រកានាគជាដើមផងដែរ”។

ប្តីប្រពន្ធដែលជាប្រជានេសាទគឺ លោក សើ ឡេះ និងអ្នកស្រី ហ្វា មុំ ជាគ្រួសារមួយដែលកំពុងរស់នៅក្នុងភូមិ ទ្វីខាងជើង។ អ្នកទាំងពីរបានឱ្យដឹងថា៖ “ការផ្គត់ផ្គង់ទឹកស្អាតនេះ បានធ្វើឱ្យប្រសើរឡើងផ្នែកអនាម័យ។ កាលពីមុនយើងត្រូវបើករម៉កទៅទិញទឹកនៅកន្លែងឆ្ងាយ ហើយមានថ្ងៃខ្លះពួកយើងខ្វះថវិកាសម្រាប់ទិញទឹកទៀតផង។ កូនប្រសាររបស់ខ្ញុំដែលធ្វើការផ្នែកសំណង់ ជារឿយៗមិនអាចលាងសម្អាតស្នាមប្រឡាក់ស៊ីម៉ងត៍នៅលើខ្លួនគាត់បានភ្លាមៗទេ ហើយវាបានធ្វើឱ្យគាត់ងាយនឹងកើតជំងឺរមាស់នៅលើស្បែក។ បន្ទាប់ពីការផ្គត់ផ្គង់ទឹកស្អាតបានចាប់ផ្តើមនៅឆ្នាំ២០១៨ គាត់អាចលាងខ្លួនជាមួយទឹកបានភ្លាមៗ ហើយរោគសញ្ញានៃជំងឺស្បែកក៏បានបាត់ទៅវិញដែរ។ ឥឡូវនេះមានតែរឿងល្អទេព្រោះមានទឹកស្អាតប្រើប្រាស់គ្រប់ពេល”។

ការពង្រីកនិងកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងកំពត ដែលបានអនុវត្តដោយជំនួយឥតសំណងរបស់ប្រទេសជប៉ុន ពិតជាបានជួយធ្វើឱ្យប្រសើរឡើងនូវអត្រាទទួលបានទឹកស្អាត និងមានលទ្ធភាពផ្តល់សេវាកម្មផ្គត់ផ្គង់ទឹកស្អាតប្រកបដោយស្ថិរភាព ព្រមទាំងធ្វើឱ្យការរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរផងដែរ។
សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 45】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer