គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ស្ពានតភ្ជាប់សេដ្ឋកិច្ចនៅកម្ពុជា
(ភាសាខ្មែរ) ស្ពានតភ្ជាប់សេដ្ឋកិច្ចនៅកម្ពុជា
2021.05.28

ការរីកចម្រើននៃទីក្រុង

ODA ក៏ផ្តល់ជំនួយសម្រាប់វិស័យកសិកម្មផងដែរ។ កសិផលដែលផលិតបានមួយចំនួនត្រូវដឹកមកផ្គត់ផ្គង់នៅក្នុងទីក្រុង។ នៅប្រទេសកម្ពុជាហេដ្ឋារចនាសម្ព័ន្ធពីតំបន់ជនបទទៅកាន់តំបន់ទីប្រជុំជនមួយចំនួនត្រូវកាត់ផ្តាច់ដោយសារសង្រ្គាមស៊ីវិល ហើយវាបានក្លាយជាឧបសគ្គមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ តទៅនេះយើងនឹងណែនាំពី ODA ជប៉ុននៅក្នុងការចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានមានតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែលមិនអាចខ្វះបាន ប៉ុន្តែភាគច្រើនផ្លូវទាំងនោះបានបំផ្លាញក្នុងកំឡុងពេលសង្គ្រាមស៊ីវិលនៅកម្ពុជា។ ក្រោយមក បណ្តាញដឹកជញ្ជូនសំខាន់ៗបានស្តារឡើងវិញដោយមានការគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនផងដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏នៅមានផ្លូវថ្នល់ និងស្ពានជាច្រើនដែលត្រូវការស្តារឡើងវិញជាចាំបាច់នៅតាមតំបន់ជនបទ។ លើសពីនេះទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកជំនន់ទ្រង់ទ្រាយធំដែលបានឆក់យកជីវិតមនុស្សប្រមាណជាង ១០០ នាក់បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយវាពិតជាបង្កឱ្យមានហានិភ័យខ្ពស់ក្នុងការបន្តប្រើប្រាស់ស្ពានចាស់ទ្រុឌទ្រោមនៅតំបន់ងាយរងគ្រោះដោយទឹកជំនន់។

ស្ថិតក្នុងកាលៈទេសៈបែបនេះ រដ្ឋាភិបាលកម្ពុជាបានស្នើសុំផ្លាស់ប្តូរស្ពានសរុបចំនួន ៧ នៅខេត្តព្រៃវែង និងខេត្តក្រចេះឱ្យបានឆាប់បំផុត ដូច្នេះហើយរដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមចុះអង្កេតស្រាវជ្រាវក្នុងឆ្នាំ២០១៦ ក្រោមគម្រោងជំនួយឥតសំណងរបស់ខ្លួន។ ការងារសាងសង់ទាំងអស់បានបញ្ចប់កាលពីឆ្នាំមុន ហើយបច្ចុប្បន្នវាបានប្រើប្រាស់មិនត្រឹមតែប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបណ្តាញគមនាគមន៍មួយក្នុងស្រុកដ៏សំខាន់ផងដែរ។

ស្ពានចំនួន ៥ ក្នុងចំណោមស្ពានទាំង ៧ បានតភ្ជាប់នឹងផ្លូវជាតិលេខ ៧៣ ផ្នែកខាងត្បូងនៃខេត្តក្រចេះ។ ផ្លូវលេខ ៧៣ គឺជាផ្លូវមួយដែលមានសុពលភាពខ្លាំងទៅលើការដឹកជញ្ជូនរវាងតំបន់ទីប្រជុំជនក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្តនានាស្ថិតនៅភាគឦសាន ហើយស្ពានគោលដៅបានប្រើប្រាស់ដោយយានយន្តដែលមានចំណុះលើសពី ១៥តោន ប្រមាណ ១៦០គ្រឿង ក្នុងមួយថ្ងៃៗ។ យ៉ាងណាមិញ ស្ពានទាំងអស់ដែលបានប្រើកន្លងមកគឺមានភាពទ្រុឌទ្រោម ដែលអាចនឹងមានហានិភ័យខ្ពស់នៃការដួលរលំដោយសារទឹកជំនន់។

ម៉្យាងវិញទៀត ស្ពានបាបោងលេខ ១ និងលេខ ២ ដែលមានទីតាំងនៅខាងកើតទន្លេមេគង្គនៅប៉ែកខាងត្បូងនៃខេត្តព្រៃវែង ស្ថិតនៅលើផ្លូវជាតិលេខ ១១ ភ្ជាប់ផ្លូវសេដ្ឋកិច្ចធំៗមួយចំនួនដូចជាផ្លូវជាតិលេខ ១ និងលេខ ៧ ដែលតភ្ជាប់រាជធានីភ្នំពេញ និងតំបន់នៅភាគខាងត្បូងរាជធានី មានតួនាទីសំខាន់ចំពោះផ្លូវគមនាគមន៍ក្នុងស្រុក និងអន្តរជាតិ។ ស្ថានភាពជើងស្ពានមុនការសាងសង់ឡើងវិញ គឺមានច្រែសស៊ីនិងពុកផុយ ដោយសារទឹកជំនន់នាពេលកន្លងមក ហើយទទឹងស្ពានក៏នៅមានទំហំតូចមានកម្រិតនៅឡើយ។

ការដាក់ឱ្យដំណើរការប្រើប្រាស់ស្ពាន បានចាប់ផ្តើមកាលពីខែធ្នូ នាឆ្នាំមុន។ មេឃុំស្រុកបាបោង លោក ចៅ នន់ បានមានប្រសាសន៍ថា៖ “ស្ពានបេតុងដែលបានសាងសង់ឡើងវិញនៅពេលនេះ គឺធ្វើពីដែក តែពីមុនវាបានធ្វើពីឈើ។ យើងមិនអាចឆ្លងកាត់ស្ពានបានទេនៅរដូវវស្សា ប៉ុន្តែស្ពានថ្មីមើលទៅរឹងមាំ ហើយយើងមិនចាំបាច់ព្រួយបារម្ភអំពីការបាក់រលំទៀតឡើយ។ នៅពេលសាងសង់ឡើងវិញ មានគ្រាប់បែក និងគ្រាប់មីនមិនទាន់ផ្ទុះបានបន្សល់ពីសម័យសង្គ្រាមស៊ីវិលក៏បានយកចេញដែរ ដូច្នេះឥឡូវនេះ យើងអាចរស់នៅដោយមិនបាច់ខ្វល់អ្វីឡើយ”។ លើសពីនេះទៀត គ្រូបង្រៀនម្នាក់រស់នៅក្នុងឃុំនោះក៏បានលើកឡើងដូច្នេះថា៖ “កាលនៅជាស្ពានដែកចាស់ គឺវាតូចចង្អៀតហើយរអិល និងគ្រោះថ្នាក់ពេលធ្វើចរាចរណ៍ក្នុងរដូវវស្សា”។ ប៉ុន្តែពេលនេះសិស្សានុសិស្សដែលចូលរៀននៅវិទ្យាល័យក្នុងឃុំ ងាយស្រួលច្រើនក្នុងការប្រើប្រាស់ស្ពាននេះនាពេលអនាគត ហើយលោកសង្ឃឹមថាស្ពានថ្មីនេះនឹងជួយកាត់បន្ថយគ្រោះថ្នាក់បានច្រើនផងដែរ។

មានការសរសើរ និងការដឹងគុណជាច្រើនបានលើកឡើង បន្ទាប់ពីមានការជួសជុលស្ពានសារជាថ្មីនេះ ធ្វើឱ្យការដឹកជញ្ជូនមានភាពប្រសើរឡើង។ ទន្ទឹមគ្នានេះ គេក៏សង្កេតឃើញមានប្រជាជនកាន់តែច្រើន កំពុងផ្លាស់ទីមករស់នៅក្នុងតំបន់ជុំវិញស្ពាន ជាមួយនឹងការសាងសង់ផ្ទះថ្មីៗ។ ភាពងាយស្រួលនៃការដឹកជញ្ជូនក៏ផ្តល់អត្ថប្រយោជន៍ដល់វិស័យកសិកម្មផងដែរ។ កាលពីមុនទោះបីអាចប្រមូលផលស្រូវបានច្រើនក៏ដោយ ក៏ពិបាកដឹកជញ្ជូនដែរ ដ្បិតស្ពាននេះតូចចង្អៀតពេកមិនអាចដឹកកសិផលទាំងនោះដោយឡានដឹកទំនិញធំៗបានឡើយ តែឥឡូវនេះគេអាចដឹកជញ្ជូនបានច្រើនខុសពីពេលមុនៗ។

គម្រោងជំនួសស្ពានទាំង ៧ នេះមិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃការខូចខាតដោយទឹកជំនន់ប៉ុណ្ណោះទេ។ ស្ពានថ្មីទាំងនោះបានការពារសុវត្ថិភាពនិងសន្តិសុខរបស់អ្នករស់នៅក្នុងតំបន់ឆ្លងកាត់ ឱ្យមានជីវភាពរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួលជាងមុន និងក្លាយជាមូលដ្ឋានគ្រឹះក្នុងការជំរុញការអភិវឌ្ឍក្នុងតំបន់ និងទូទាំងប្រទេសជាក់ជាមិនខាន។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 45】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនឧទ្យាន Hitachi Seaside Park

2022.10.17 Japan ViewNyoNyum Khmer

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer