គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

សម្ភាសន៍ម្ចាស់អាជីវកម្មអេតចាយ
សម្ភាសន៍ម្ចាស់អាជីវកម្មអេតចាយ
2022.03.22

គេដឹងថា វិស័យកែច្នៃសំរាម គឺមិនត្រឹមតែអាចកាត់បន្ថយបរិមាណសំរាមប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កើតការងារដល់ប្រជាពលរដ្ឋថែមទៀត។ ប៉ុន្តែ គេពុំទាន់ឃើញមានវត្តមានរោងចក្រកែច្នៃសំរាមទ្រង់ទ្រាយធំណាមួយនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ ដោយសារការចោលសំរាមដែលមានការបែងចែកត្រឹមត្រូវ មិនទាន់ត្រូវបានអនុវត្តច្បាស់លាស់នៅឡើយ ដូច្នេះ អ្នករើសនិងប្រមូលទិញអេតចាយ ជាពិសេសអាជីវកម្មទិញអេតចាយ ក៏មានតួនាទីសំខាន់ក្នុងការកាត់បន្ថយចំណុះសំរាមដែលត្រូវបានបញ្ចេញចោលជារៀងរាល់ថ្ងៃ តាមរយៈការប្រមូលទិញសំរាមដែលអាចកែច្នៃបានឡើងវិញទាំងនោះ។

បងស្រី យន់ ម៉ុល និងស្វាមីបានចាប់ផ្ដើមអាជីវកម្មទិញអេតចាយបានប្រមាណជិត ២ឆ្នាំមកហើយ។ ក្រោយពីរៀបអាពាហ៍ពិពាហ៍ហើយភ្លាម បងស្រីនិងស្វាមីបានផ្តើមបើកអាជីវកម្មទិញអេតចាយនេះឡើង ដោយសារស្វាមីរបស់បងស្រីធ្លាប់ជាអ្នកប្រកបរបរដើរទិញអេតចាយពីមុន។ បងស្រីម៉ុលបានប្រាប់បុគ្គលិកទស្សនាវដ្តីញញឹមថា អាជីវកម្មនេះ គឺពុំមានប្រាក់ចំណូលទៀតទាត់នោះទេ ព្រោះចំណូលអាស្រ័យលើបុគ្គលិកទិញអេតចាយរកបានប្រចាំថ្ងៃ។

បងស្រី៖ “បើខែណាបុគ្គលិកចេញប្រមូលទិញបានច្រើន ខែនោះខ្ញុំក៏មានចំណូលខ្ពស់ទៅតាមហ្នឹង ព្រោះជាទូទៅការប្រមូលទិញអេតចាយគឺឡើងចុះអាស្រ័យលើខែដែលបុគ្គលិករកទិញបាន”។ លើលពីនេះ បងស្រីប្រាប់យើងថាការងារទិញអេតចាយនេះ គឺពុំសូវមានអនាម័យទេ ហើយវាអាចបង្ករឱ្យមានគ្រោះថ្នាក់ដល់រាងកាយផងដែរ។ បងស្រី៖ “ដូចដែលបានឃើញស្រាប់អញ្ចឹង អ្នករករបរនេះគឺពុំស្អាតដូចគេផ្សេងទេ ហើយនៅពេលប្រមូលទិញក៏ដោយ ពេលរៀបចំបែងចែកសម្រាប់ដឹកចេញទៅលក់នៅដេប៉ូធំក៏ដោយ ជាពិសេស ចំពោះអេតចាយប្រភេទដែក គឺត្រូវប្រុងប្រយ័ត្នគ្រប់ពេល ព្រោះវាអាចបង្ករឱ្យមុតដៃជើង ឬងាយនឹងគ្រោះថ្នាក់ដល់រាងកាយប្រសិនបើធ្វេសប្រហែស”។ ដោយឡែក ដោយសារបងស្រីជួលដីគេដើម្បីធ្វើជាទីតាំងទិញ និងផ្ទុកអេតចាយបែបនេះ បញ្ហាចំណាយប្រចាំខែសម្រាប់បង់ថ្លៃជួលដី និងបុគ្គលិក គឺជាបន្ទុកមួយសម្រាប់ខ្លួន។ “ទោះខែខ្លះ ទិញមិនសូវបានក៏ដោយ ក៏ត្រូវបង់ចំណាយលើបុគ្គលិក និងថ្លៃដីដដែល ដូច្នេះពេលខែដែលរកទិញមិនសូវបាន គឺពិបាកសម្រាប់ខ្ញុំ”។ តែទោះជាយ៉ាងណាក្តី បងស្រីបានប្រាប់ថាខ្លួននិងស្វាមីតែងតែខិតខំប្រឹងប្រែងចាត់ចែងនូវការប្រមូលទិញអេតចាយ និងសន្សំសំចៃលើការចំណាយនានា ដើម្បីបន្តរបរនេះព្រោះវាអាចជួយកាត់បន្ថយបានខ្លះនូវបញ្ហាសម្រាមដែលសង្គមខ្មែរយើងកំពុងជួបប្រទេះ។

គួររំឭកផងដែរថា នៅរោងអាជីវកម្មទិញអេតចាយរបស់បងស្រីមានទទួលទិញសំណល់ដែលអាចកែច្នៃបានស្ទើរតែគ្រប់ប្រភេទ ពោលគឺមានទទួលទិញដូចជា៖ ដែកគ្រប់ប្រភេទ ក្រដាសនិងជ័រគ្រប់ប្រភេទ កំប៉ុងនិងដបស្រាបៀរជាដើម៕

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 50】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យជំនួញ

2022.07.22 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer