គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

សាលាដូង សាលាច្នៃពីសំរាម?!
សាលាដូង សាលាច្នៃពីសំរាម?!
2022.03.22

សាលាដូង មានទីតាំងស្ថិតនៅលើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ។ សាលានេះត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយលោក អ៊ុក វ៉ាន់ដេ ដែលមនុស្សទូទៅបានស្គាល់លោកថាជាអ្នកចម្បាំងសំរាមមួយរូប។ អ្នកចម្បាំងសំរាម នៅទីនេះមានន័យថា “ការយកសំរាមមកកែច្នៃឱ្យក្លាយទៅរបស់មានតម្លៃ និងមានប្រយោជន៍”។ សាលាដូងដែលស្ថិតនៅលើភ្នំគីរីរម្យនេះ ត្រូវបានសាងសង់ឡើងដោយកាកសំណល់ដូចជា៖ ដបប្លាស្ទិក ដបស្រាបៀរ បំពង់បឺតគម្របដបទឹកសុទ្ធ កង់ឡាន ធុងហ្គាសឡាន និងសំណល់ផ្សេងៗទៀត មកកែច្នៃបង្កើតជាបន្ទប់សិក្សា រូបលម្អ និមិត្តសញ្ញា និងវត្ថុអនុស្សាវរីយ៍ជាច្រើន។ បច្ចុប្បន្ន សាលាដូងមានសិស្សចំនួន ១០៧នាក់ កំពុងទទួលបានការអប់រំ និងបញ្ជ្រាបការយល់ដឹងទាក់ទងនឹងសំរាម ដែលអាចប្រើប្រាស់ឡើងវិញបាន ក្នុងគោលបំណងកាត់បន្ថយប្លាស្ទិកនៅថ្ងៃអនាគត។

សាលាដូងបានសាងសង់ឡើងនៅដើមឆ្នាំ២០១៧ លើផ្ទៃដី ១ហិចតា សម្បទានដោយរដ្ឋ។ សាលានេះ បង្រៀនសិស្សកម្រិតបឋមសិក្សា គឺចាប់ពីថ្នាក់ទី១ ដល់ទី៣។ លោក វ៉ាន់ដេ បានសាងសងសាលានេះឡើងក្រោមគោលគំនិតធំៗពីរ គឺកែច្នៃសំរាម និងចូលរួមបណ្ដុះចក្ខុវិស័យដល់កុមារ។ លោក វ៉ាន់ដេ៖ “ការកែច្នៃសំរាម គឺយើងបង្រៀនឱ្យក្មេងៗចេះយកសំណល់ប្លាស្ទិកមកច្នៃប្រើប្រាស់ឡើងវិញ ដូចជាធ្វើរូបលម្អ វត្ថុអនុស្សាវរីយ៍ផ្សេងៗ និមិត្តសញ្ញាជាតិនិងដេគ័រសាលា។ ចំណែកឯ ចក្ខុវិស័យវិញ គឺយើងបង្រៀនឱ្យពួកគាត់ចេះកាត់បន្ថយការប្រើប្រាស់សំរាម ដោយជំនួសមកវិញនូវការប្រើដបទឹក បំពង់បឺតផ្ទាល់ខ្លួន ហើយបដិសេធចំពោះការប្រើប្លាស្ទិក។ ជាពិសេស លោកបានបង្រៀនកុមារឱ្យចេះថ្លឹងថ្លែងថា៖ “ហេតុអ្វីបានជាពួកគេចំណាយពេលច្រើនទៅលើការកែច្នៃ? ហេតុអ្វីក៏មិនរួមគ្នាកាត់បន្ថយសំរាមវិញ? តើមួយណាវាងាយស្រួលជាង”? ត្រង់ចំណុចនេះលោកចង់មានន័យថា ការកែច្នៃសំរាម គឺគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ រីឯការកាត់បន្ថយសំរាម គឺជាដំណោះស្រាយសម្រាប់រយៈពេលវែង។ គោលបំណងរបស់លោក វ៉ាន់ដេ មួយទៀតនោះ គឺការមើលឃើញថាសំរាមគឺជាបញ្ហារួមរបស់ពិភពលោក ហើយការប្រើប្រាស់មានកំណើនច្រើន។ លោក វ៉ាន់ដេ៖ “មនុស្សមិនចេះកែច្នៃ ចេះតែបោះចោល ហើយមើលមិនឃើញពីតម្លៃ និងប្រយោជន៍របស់សំរាម។ ដូច្នេះខ្ញុំព្យាយាមបញ្ជ្រាបរូបភាពដែលជាសមិទ្ធិផលកែច្នៃចេញពីសំរាមទាំងនោះឱ្យមនុស្សម្នាបានឃើញ ហើយចេះចូលរួមកែច្នៃ និងកាត់បន្ថយសំរាមទៅថ្ងៃអនាគត”។ ទន្ទឹមនឹងការធ្វើរឿងបែបនេះលោកវ៉ាន់ដេ ក៏ទទួលបានការមាក់ងាយមើលស្រាលផងដែរ ដោយមានអ្នកខ្លះបានហៅរូបលោកថាជាមនុស្សសំរាមហើយក៏មានអ្នកហៅថាអាសំរាមក៏មានដែរ ប៉ុន្ដែរូបលោកមិនអន់ចិត្តនឹងអ្នកដែលបានហៅខ្លួនបែបនោះដែរ។ ផ្ទុយមកវិញ លោកបានបង្កើតពាក្យស្លោកមួយឃ្លាថា៖ “សំរាមអាចយកទៅកែច្នៃបាន ប៉ុន្ដែបើមនុស្សយ៉ាប់ជាងសំរាមហើយ គឺកែមិនកើតទេ”។ វាមានន័យថា សំរាមឥតប្រយោជន៍យើងអាចកែច្នៃឱ្យមានប្រយោជន៍បានតែប្រសិនបើមនុស្សនោះកើតមកគ្មានប្រយោជន៍ទោះទេ ខំកែយ៉ាងណាក៏មិនមានប្រយោជន៍ដែរ។ មួយវិញទៀត លោកមិនបានស្អប់សំរាមនោះទេ ប៉ុន្តែលោកស្អប់មនុស្សដែលមិនយល់ពីរបៀបគ្រប់គ្រងសម្រាម និងកែច្នៃសំរាម ហើយចេះតែបោះចោលពាសទឹកពាសដីតាមទីសាធារណៈ។

គួរបញ្ជាក់ផងដែរថា មុនធ្វើការសាងសង់សាលាដូង លោក អ៊ុក វ៉ាន់ដេ ធ្លាប់ជាថ្នាក់ដឹកនាំផ្នែកបដិសណ្ឋារកិច្ចនៅសណ្ឋាគារមួយនៅក្នុងខេត្តកំពង់ធំ កាលពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣។ លុះដល់ឆ្នាំ២០១៤ លោកចាប់ផ្ដើមមានគំនិតងាកមកបម្រើការងារដែលខ្លួនគិតថាមានប្រយោជន៍រួមវិញម្ដង ជាជាងបម្រើប្រយោជន៍ផ្ទាល់ខ្លួន។ លោកក៏ចង់ស្វែងរកសេចក្ដីសុខផ្ទាល់ខ្លួន តាមរយៈការឃើញកុមារខ្មែរមានការអប់រំ និងចេះដឹងច្រើន យល់ដឹងពីការកែច្នៃសំរាម និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាដើម។ សាលាដូងដំបូង គឺមានទីតាំងនៅកោះដាច់ ប៉ុន្ដែដោយសារមានបញ្ហាដីធ្លី ទើបក្រោយមកលោក វ៉ាន់ដេ បានប្តូរសាលាដូងនោះ មកទីតាំងលើភ្នំគីរីរម្យបច្ចុប្បន្ននេះ។ មួយវិញទៀត លោកក៏បានបញ្ចាក់ប្រាប់ផងដែរថា សាលាដូងដំណើរការទៅបាន គឺដោយសារមានមហាជនគាំទ្រ និងស្រឡាញ់វិស័យអប់រំបានផ្ដល់ជំនួយជាហូរហែដើម្បីជាដង្ហើមដល់កុមាររស់នៅនៅលើភ្នំនេះ៕

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 50】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យជំនួញ

2022.07.22 NyoNyum Khmer Special Topics未分類

មន្ទីរពេទ្យសត្វជប៉ុន

2022.05.30 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer